ជាមួយនឹងល្បិចទាំងនេះ អ្នកនឹងមានឱកាសទទួលបានពិន្ទុខ្ពស់ក្នុងការធ្វើសំណួរ MCQs ជាមិនខាន!!!
Connect with us

គួរដឹង

ជាមួយនឹងល្បិចទាំងនេះ អ្នកនឹងមានឱកាសទទួលបានពិន្ទុខ្ពស់ក្នុងការធ្វើសំណួរ MCQs ជាមិនខាន!!!

នៅពេលដែលមានការប្រលងម្តងៗ សិស្សតែងតែចង់ដឹងថាតើសំណួររបស់គេដែលនឹងត្រូវធ្វើពេលប្រលងនោះជាសំណួរប្រភេទណា ការដឹងសំណួរមុនគឺជាភាពងាយស្រួលម្យ៉ាងសម្រាប់ការប្រលងរបស់គេ។ ជាមួយគ្នានេះដែរ ចំពោះប្រភេទសំណួរដែលជាប្រភេទសំណួរ MCQs ឬហៅថាជាសំណួរជ្រើសរើសនោះ វាអាចវិធីសាស្រ្តដែលសិស្សមានឱកាសយកពិន្ទុបានខ្ពស់ក៏ជាប្រភេទសំណួរដែលអាចធ្វើឱ្យសិស្សធ្លាក់ច្រើនផងដែរ។ ដូច្នេះ ដើម្បីឱ្យច្បាស់ថាអ្នកអាចយកពិន្ទុបានខ្ពស់នៅក្នុងការធ្វើសំណួរ MCQs អ្នកគួរតែមានវិធីសាស្រ្ត និងល្បិចមួយចំនួនជាប់ខ្លួន។

ជាការពិតណាស់ បើសិនជាយើងច្បាស់ជាមួយសំណួរដែលយើងជ្រើសរើសនោះ វាជារឿងល្អ និងឱកាសមួយដែលអ្នកអាចទទួលបានពិន្ទុដែលអ្នកចង់បាន។ ប៉ុន្តែនៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាល ស្រពិចស្រពិលជាមួយនឹងចម្លើយដែលត្រឹមត្រូវ អ្នកគ្មានជម្រើសច្រើននោះទេ គឺត្រូវតែធ្វើការទស្សន៏ទាយ ព្រោះវាប្រសើរជាងការដែលទុកចន្លោះចោល។ នៅក្នុងការទស្សន៏ទាយនោះដែរ បើតាមបទពិសោធន៏ គឺភាគច្រើនសិស្សគាត់ជ្រើសរើសចម្លើយដោយពឹងផ្អែកទៅលើសភាវគតិរបស់គាត់ ឬហៅបានថា ជាការគិតដំបូងរបស់គាត់។ ជាទូទៅត្រូវបានគេដឹងថា សភាវគតិ ឬការគិតដំបូងនោះ គឺជាភាគរយដែលគេយល់ថាចម្លើយគេមានឱកាសត្រូវច្រើន ហើយសិស្សភាគច្រើនក៏មិនងាយនឹងប្តូរចម្លើយវិញដែរ។

លោក Justin Couchman ដែលជាសាស្រ្តាចារ្យរងផ្នែកចិត្តវិទ្យានៅមហាវិទ្យាល័យ Albright និយាយថាសភាវគតិដំបូងរបស់យើងមិនគួរឱ្យទុកចិត្តដូចដែលយើងគិតនោះទេ។ ផ្ទុយទៅវិញ អ្វីដែលលេចឡើងក្នុងខួរក្បាលរបស់យើងមុនគេនោះក៏អាចជារឿងកុហកមួយដែរ វាមិនត្រូវបានអះអាងថា ត្រូវរាល់ពេលនោះទេ។ ដើម្បីដកពិសោធន៏ក្នុងរឿងនេះ លោក Couchman បានដាក់សំណួរ MCQs ឱ្យសិស្សរបស់គាត់ធ្វើដើម្បីថ្លឹងថ្លែងរវាងការទស្សន៏ទាយ និងភាពជឿជាក់លើសំណួររបស់គេដែលគេជ្រើសរើស។

ក្នុងការធ្វើពិសោធន៏មួយទៀត លោកក៏បានថ្លឹងថ្លែងជាមួយនឹងការជ្រើសរើសចម្លើយរបស់សិស្សរបស់គាត់ ថាតើពួកគេមានភាពជឿជាក់កំរិតណាក្នុងការជ្រើសរើសចម្លើយទាំងនោះ។ ហើយលោកក៏បានសន្និដ្ឋានថា ភាពជឿជាក់ទៅលើសំណួរណាមួយដែលសិស្សជ្រើសរើសអាចជំរុញឱ្យពួកគេអាចទទួលបានចម្លើយដែលត្រូវច្រើន ហើយមួយវិញទៀត កំរិតនៃភាពជឿជាក់លើចម្លើយដែលគេជ្រើសរើសនោះក៏ជាកត្តាសំខាន់ផងដែរ។

ដូច្នេះនៅក្នុងការធ្វើសំណួរប្រភេទ MCQs ឬហៅថាសំណួរជ្រើសរើស ការដែលផ្តោតសំខាន់ទៅលើសភាវគតិ ឬការគិតដំបូងរបស់យើងនោះ វាមិនអាចទុកចិត្តបានឡើយ ផ្ទុយទៅវិញ ការដែលមានភាពជឿជាក់ទៅលើចម្លើយដែលយើងជ្រើសរើសនោះទើបអាចទុកចិត្តបានថាយើងជ្រើសរើសចម្លើយត្រឹមត្រូវ និងមានឱកាសត្រូវច្រើនជាង។ ក៏ដូចគ្នាដែរ ការដែលមើលចម្លើយឡើងវិញម្តងទៀតនៅនាទីចុងក្រោយក៏អាចធ្វើឱ្យសិស្សអាចមានឱកាសកែប្រែចម្លើយដែលគេមានភាពជឿជាក់តិច ទៅចម្លើយដែលគេមានភាពជឿជាក់ខ្ពស់ជាង ដូច្នេះក៏អាចធ្វើឱ្យសិស្សមានឱកាសទទួលបានពិន្ទុខ្ពស់ក្នុងការធ្វើសំណួរជ្រើសរើសនោះផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ វិធីបង្កើនការចងចាំនៅពេលមើលមេរៀនច្រើន យ៉ាងមានប្រសិទ្ធិភាព!

មានអារម្មណ៍ព្រួយបារម្ភព្រោះត្រូវមើលមេរៀនច្រើន ប៉ុន្តែអ្នកមិនទាន់មើលមេរៀនអ្វីមួយចាំសោះមែនទេ? ការទន្ទិញមេរៀន មិនមែនគ្រាន់តែអានហើយទន្ទិញនោះឡើយ។

ប្រសិនជាអ្នកចង់អោយអ្នកទន្ទិញមេរៀនបានលឿន និងឆាប់ចាំ អ្នកត្រូវតែចេះវិធីនៅក្នុងការទន្ទេញ។ ខាងក្រោមនេះគឺជាគន្លឺះយ៉ាងមានប្រសិទ្ធិភាពនៅក្នុងការទន្ទិញមេរៀន៖

១. ដឹងមេរៀនណាដែលត្រូវទន្ទិញ

ប្រសិនជាអ្នកទន្ទិញមេរៀនសម្រាប់ប្រឡង អ្នកត្រូវតែឆ្លាត និងចេះសន្សំពេលវេលា ពោលគឺអ្នកត្រូវដឹងថាតើមេរៀនណាដែលគួរទន្ទិញ។ នៅក្នុងការប្រឡងខ្លះ គ្រូរបស់អ្នកអាចនឹងប្រាប់ជាមុនថាមានមេរៀនអ្វីខ្លះដែលនៅក្នុងវិញ្ញាសារ ដូច្នេះហើយអ្នកគួរអោយចំនាយពេលអោយច្រើនជាមួយមេរៀនដែលចេញ ច្រើនជាងមេរៀនដែលមើលទៅមិនអាចចេញ ព្រោះវាអាចនឹងធ្វើអោយខាតបង់កម្លាំង និងពេលវេលា។

២. សរសេរលំដាប់មេរៀន

ដើម្បីទន្ទិញអោយមានប្រសិទ្ធិភាព បន្ទាប់ពីចែកមេរៀនដែលត្រូវទន្ទិញហើយ អ្នកត្រូវបែងចែក រឺសរសេរវាជាចំនុចគោលៗដាក់លើក្រដាស ដើម្បីធ្វើការទន្ទិញម្តងមួយៗអោយមានសណ្តាប់ធ្នាប់ និងកុំអោយមានការភ័នច្រលំគ្នា។

៣. ចំណាំតែចំនុចសំខាន់

បើអ្នកចង់សន្សំពេលវេលា និងកម្លាំង អ្នកមិនគួរទន្ទិញគ្រប់ពាក្យគ្រប់តួអក្សរនោះឡើយ ព្រោះអ្នកប្រហែលជាមានមេរៀនច្រើនណាស់ ដូច្នេះដំណោះស្រាយគឺអ្នកគួរតែទន្ទិញតែចំនុចសំខាន់ទៅ ខណះដែលចំនុចរាយរងផ្សេងៗ អ្នកអាចសរសេរបន្ទាប់ពីយល់ចំនុចសំខាន់នោះ។

៤. បង្កើតមេរៀនអោយចេញជារូបភាពនៅក្នុងខួរក្បាល

វិធីមួយទៀតដែលជួយអោយចាំមេរៀនបានល្អ គឺតាមរយះការបង្កើតមេរៀនទាំងនោះអោយចេញជារូបភាព ពោលគឺពេលទន្ទិញ អ្នកអាចស្រមៃ រឺប្រដូចវាទៅនឹងអ្វីដែលអ្នកបានដឹង ឬស្គាល់ ព្រោះវានឹងធ្វើអោយអ្នកមិនងាយភ្លេចពីការចងចាំឡើយ។

៥. រៀបកាលវិភាគទន្ទិញ ជៀសវាងផ្ទុកទន្និន័យច្រើនពេក

មិនថាអ្នកជាមនុស្សឆា្លត ឬខំប្រឹងយ៉ាងក៏ដោយ ខួរក្បាលមនុស្សយើងគឺមានដែនកំនត់របស់វា ពោលគឺថាកាលណាដែលអ្នកព្យាយាមបញ្ចូលគ្រប់បែបយ៉ាងអោយចូលទៅក្នុងនោះក្នុងពេលតែមួយ វានឹងធ្វើអោយខួរក្បាលមិនអាចចាប់បានល្អនោះទេ។ ដូច្នេះអ្នកគួរតែរៀបកាលវិភាគអោយបានល្អ ដើម្បីមានពេលអោយខួរក្បាលសម្រាកខ្លះ៕

មតិយោបល់

ពេញនិយម