កំពូលយុទ្ធសាស្ត្រទាំងប្រាំដើម្បីបំបែកសត្រូវមានប្រសិទ្ធភាពបំផុតក្នុងជីវិតពិតនិងការរកស៊ី!
Connect with us

គួរដឹង

កំពូលយុទ្ធសាស្ត្រទាំងប្រាំដើម្បីបំបែកសត្រូវមានប្រសិទ្ធភាពបំផុតក្នុងជីវិតពិតនិងការរកស៊ី!

នៅក្នុងយុទ្ធសាស្ត្ររបានបង្ហាញថា ការវាយប្រហារមិនចំគោលដៅ គឺនាំឲ្យអ្នកបង់ខាតពេលវេលា ស្បៀងអាហារ កម្លាំងកងទ័ព ជីវិតកងទ័ព និងប្រាជ្ញាសា្មរតីរបស់អ្នកជាដើម។ ដូច្នេះ តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីវាយសត្រូវឲ្យចំគោលដៅបាន?

ចំណុចទី១ៈ សម្លឹងមើលឱកាស

ការចេះស្គាល់ឱកាសរបស់ខ្លួន ជារឿងចំាបាច់បំផុតក្នុងការវាយលុកសត្រូវ ព្រោះអាចធ្វើឲ្យអ្នកវាយតែម្តងមានជ័យជម្នះលើសត្រូវ​របស់អ្នកតែម្តង។

ចំណុចទី២ៈ ស្គាល់ពីសត្រូវ

ការដែលយើងដឹងតែពីខ្លួនឯងម្យ៉ាងមិនអាចធ្វើឲ្យយើងទទួលបានជ័យជម្នះលើសត្រូវទាំងស្រុងទេ គឺមានន័យថា យើងត្រូវ​ដឹងពីស្ថានការរបស់សត្រូវឲ្យបានច្បាស់មុននឹងវាយប្រហារ។

ចំណុចទី៣ៈ គ្រប់គ្រងលើខ្លួនឯង

ចំណុចពិសេសបំផុត គឺការគ្រប់គ្រងលើខ្លួនឯង និងការយកឈ្នះលើខ្លួនឯងបាន។ ព្រះពុទ្ធ បានសម្តែងថា «គ្មានសត្រូវណាដែលពិបាកយកឈ្នះជាងខ្លួនឯងទេ ហើយបើអាចយកឈ្នះលើខ្លួនឯងបាន គឺអាចយកឈ្នះលើសត្រូវ​បាន​ដូចគ្នា»។

ចំណុចទី៤ៈ កុំអំនួត

មនុស្សដែលមានចិត្តអំនួត ប្រាកដជាចាញ់។ មនុស្សមានអំនួត តែងគិតថាខ្លួនល្អជាងគេ ល្អជាងសត្រូវ ហើយចាប់ផ្តើមមើលឃើញសត្រេូវ​របស់ខ្លួន គឺថាពួកគេសុទ្ធតែជាជនតូចតាចមិនបានការទាំងអស់។ ការមើលងាយដល់សត្រូវបែបនេះ ជាហេតុនាំឲ្យបរាជ័យយ៉ាងពិតប្រាកដ។

ចំណុចទី៥ៈ វាយលុកចំណុចសំខាន់

ចំណុចពិសេសនៃក្បួនសឹក គឺការវាយប្រហារចំណុចខ្សោយរបស់សត្រូវ ដែលមានដូចជាស្បៀង និងកន្លែងដែលកងទ័ពធ្វេសប្រហែសរបស់សត្រូវជាដើម។ ប្រសិនបើអាចវាយប្រហារចំណុចខ្សោយសត្រូវបាន អ្នកនឹងឈ្នះ 100%។

លោកអ្នកដែលអាចសិក្សាបន្ថែមលើចំណុចខាងលើនេះបាន គឺប្រាកដជាអាចមានឱកាសច្រើនវាយប្រហារសត្រូវតែម្តងនឹងឈ្នះតែម្តង។ ប្រសិនមិនអាច ចូរសាកល្បងដោយខ្លួនឯងបាន៕ (មនោវិជ្ជា)

មតិយោបល់

ពេញនិយម