សម្ដីអធិរាជសង្គ្រាម៖ តើហ្វូងតោដឹកនាំដោយចៀម និងហ្វូងចៀមដឹកនាំដោយតោមួយណាខ្លាំងជាង?
Connect with us

គួរដឹង

សម្ដីអធិរាជសង្គ្រាម៖ តើហ្វូងតោដឹកនាំដោយចៀម និងហ្វូងចៀមដឹកនាំដោយតោមួយណាខ្លាំងជាង?

អធិរាជសង្គ្រាមដ៏ល្បីល្បាញ Alexander the Great គឺជាសិស្សរបស់ទស្សនវិទូ អារីស្តូត និងជាបុត្រារបស់ស្តេចហ្វីលីពទី៣ នៃក្រុងអាតែន។ គាត់មានភាពក្លាហាន ពូកែខាងធ្វើសឹងសង្គ្រាម ជាពិសេសការធ្វើចម្បាំងលើខ្នងសេះតែម្តង។ គាត់ក៏ត្រូវបាន​គេចាត់ចូលក្នុងចំណោមស្តេចដែលពូកែធ្វើសឹងសង្គ្រាមវាទទីយកទីដីបំផុតដែរក្នុងប្រវត្តិសាស្ត្រ។

នៅក្នុងថ្ងៃនេះវិញ យើងត្រលប់មកសិក្សាអំពីប្រវត្តិខ្លះៗ និងទស្សនវិជ្ជារបស់គាត់វិញម្តង។ លោក Alexander the Great​កើតខែកក្កដា ឆ្នាំ 356 ទទួលមរណភាពនៅខែមិថុនា ឆ្នាំ 323 មុនគ.ស។ 

ទស្សននានារបស់គាត់ ភាគច្រើនផ្តោតលើការដឹកនាំកងទ័ពក្នុងការធ្វើចម្បាំង តតាំងនឹងសត្រូវចំពោះមុខតែម្តង។ ចំណង់ចំណូល​​ចិត្តរបស់លោក ចូលចិត្តធ្វើចម្បាំងលើខ្នងសេះណាស់ ហើយគាត់ក៏ជាអ្នកស្ទាត់ជំនាញបំផុតក្នុងការជិះលើខ្នង​សេះ។ មហិច្ឆតារបស់គាត់ គឺចង់ក្តោបក្ដាប់ប៉ែកខាងអ៊ឺរ៉ុបទាំងមូល។

ក្នុងការដឹកនាំកងទ័ពរបស់លោក កងទាហានម្នាក់ៗ មានវិន័យតឹងរឹងច្បាស់លាស់ គោរពមេបញ្ជាការយ៉ាងខ្លាំងបំផុត។ ប៉ុន្តែអ្វីដែលសំខាន់ គឺគាត់ផ្តោតសំខាន់លើអ្នកដឹកនាំកងទ័ពទាំងស្រុង (មេបញ្ជាការ) រហូតមានទស្សនៈមួយឃ្លារបស់គាត់ដែរថា «ខ្ញុំមិនដែលខ្លាចកងទាហានតោ ដែលដឹកនាំដោយហ្វូងចៀមទេ ខ្ញុំខ្លាចតែកងទ័ពចៀម ដែលដឹកនាំដោយសត្វតោប៉ុណ្ណោះ​»​។

នៅក្នុងទស្សនៈលើនេះ គាត់ចង់ប្រាប់ថា បើទោះបីយើងមានកងទ័ពខ្លាំង តែមេបញ្ជាការមិនចេះយុទ្ធសាស្ត្រ​ គ្មានអំណាច គ្មានចំណេះដឹង ប្រាកដជាមិនអាចគ្រប់គ្រងកងទ័ពទាំងនោះបានទេ ហើយកងទ័ពទាំងអស់នោះគ្មានអ្វីគួរឱ្យខ្លាចដែរ ព្រោះ​តែពួកគេមិនគោរពវិន័យសម្អាងតែលើសមត្ថភាពរៀងៗខ្លួន មិនគោរពអ្នកបញ្ជាការ (មេទ័ព) របស់ខ្លួន។

រីឯចំណែកឯកង​ទ័ពចៀម ដែលដឹកនាំដោយសត្វតោ មានន័យថា គេមានមេដឹកនាំល្អ ចេះគោរពវិន័យ ចេះពង្រឹងមសត្ថភាព និងគោរព​ធ្វើតាម​មេបញ្ជាការដែលជាសត្វតោជានិច្ច។ កងទ័ពរបៀបនេះ អាចមានប្រៀបលើសត្រូវខ្លាំង បើចេះស្តាប់មេដឹកនាំដែលពូកែ​ និងច្បាស់លាស់។

ចំពោះទាហានតោ ប្រៀបបាននឹងកងទ័ពខ្លាំង តែមិនស្តាប់មេបញ្ជាការ ចំណែកឯកងទ័ពចៀម ដឹកនាំដោយសត្វតោ ដែលមានឫទ្ធិអំណាច មានចំណេះដឹង ឈ្លាសវៃពូកែដឹកនាំ ទើបដែលជាកងទ័ពដែលគួរឱ្យខ្លាចពិតប្រាកដ៕ (មនោវិជ្ជា)

មតិយោបល់

ពេញនិយម