រឿងទាំង ៣០យ៉ាងដែលអ្នកគួរតែសាកល្បងធ្វើអោយហើយមុនពេលអ្នកឈានដល់អាយុ ៣០ឆ្នាំ
Connect with us

គួរដឹង

រឿងទាំង ៣០យ៉ាងដែលអ្នកគួរតែសាកល្បងធ្វើអោយហើយមុនពេលអ្នកឈានដល់អាយុ ៣០ឆ្នាំ

អ្នកខ្លះមានរឿងជាច្រើនដែលចង់ធ្វើ ចង់សាកល្បង​តែ​មិនមានពេល មិនមានឱកាស។ អ្នកខ្លះទៀតនៅមានពេល ហើយកំពុងតែត្រៀមធ្វើ។ ជីវិតយើងនេះមានរឿងអស្ចារ្យៗជាច្រើនណាស់ដែលអ្នកមិនបាន​គិត​ ឫដឹងពីមនមកសោះ។ ដូច្នេះអ្នកដល់ពេលដែលត្រូវដឹងរឿងទាំងនេះ ហើយទៅសាកល្បងអោយហើយ​ទាន់អ្នកនៅមានឱកាស។ ខាងក្រោមនេះគឺជារឿងទាំង ៣០ ដែលអ្នកគួរធ្វើ មុនអាយុ ៣៥ ឆ្នាំ។

១. រស់នៅក្រៅប្រទេស

រស់នៅក្រៅប្រទេសគឺជាបទពិសោធន៍ដ៏ល្អមួយដែលអ្នកគួរមាន ព្រោះវាអាចផ្លាស់ប្តូរជីវិតអ្នកបាន។ មិនថារយៈពេលខ្លី ឫក៏វែង​ បើអ្នកបានរស់នៅប្រទេសក្រៅ ហើយរស់នៅជិវិតដ៏សាមញ្ញមួយ អ្នក​នឹង​ទទួលបាន​មេរៀនយ៉ាងច្រើនមិននឹកស្មាន។

២. ឡើងភ្នំ

ឡើងភ្នំជាចំណង់ចំណូលចិត្តដ៏ប្លែក និងសប្បាយម្យ៉ាង។ អ្នកមិនចាំបាច់ធ្វើដំណើររកភ្នំ ហើយឡើងអោយ​គ្រោះថ្នាក់នោះទេ។ អ្នកអាចឡើងភ្នំសិប្បនិម្មិត អ្នកនឹងទទួលបានអារម្មស្រដៀងទៅនឹងឡើងភ្នំ​ធម្មជាតិ​ដែរ តែមិនប្រថុយគ្រោះថ្នាក់។

៣. ដើរផ្សងព្រេង

ការដើរផ្សេងព្រេងដូចជាការលំហែអារម្មណ៍ផង និងការហាត់ប្រាណផង។ អ្នកអាចឃើញទសនីយភាពប្លែកៗជាច្រើន​ ​និង​ស្រូបយកខ្យល់អាកាសបរិសុទ្ធ។

៤. ចូលរួមប្រកួតកីឡា

កីឡាមារ៉ាតុងជាកីឡាដ៏ពិបាកមួយ ព្រោះអ្នកត្រូវរត់លើប្រវែងផ្លូវដ៏វែងឆ្ងាយដើម្បីមកដល់គោលដៅ។ ​អ្នក​សាកល្បងចូលរួមប្រកួតកីឡាប្រភេទនេះ ហើយព្យាយាមមកដល់គោលដៅអោយបាន​ ព្រោះអ្នក​ចូលរួម​ភាគច្រើនធ្វើមិនបានទេ។ ពេលអ្នកមកដល់គោលដៅ អ្នកនឹងទទួលអារម្មពិសេសម្យ៉ាងហាក់ដូចជាអ្នក​បានយកឈ្នះអ្នកគ្រប់គ្នា។

៥. រៀនវាយ

អ្នកមិនចាំបាច់រៀនក្បាច់គុនដើម្បីការពារខ្លួននោះទេ។ អ្នកអាចចាត់ទុកវាជាកីឡា ឫសិល្បៈមួយបែប​ដែល​អាចជួយអោយអ្នកមានភាពរីករាយជាខ្លាំង។ វាលំបាក ហើយនឿយហត់បន្តិចមែន តែអ្នក​នឹង​ចូលចិត្ត​វា​កាន់តែខ្លាំងពេលអ្នកសាកផ្ទាល់។

៦​. ចិញ្ជឹមសត្វ

រឿងនេះមិនមែនជារឿងថ្មីទេសំរាប់មនុស្សមួយចំនួន តែបើអ្នកមិនធ្លាប់សោះ អ្នកអាចសាកចិញ្ជឹម​សត្វឆ្កែ​មួយទៅ។ អ្នកនឹងមានភាពសប្បាយរីករាយ កាត់បន្ថយភាពឯកា និងក្លាយជាមនុស្សសកម្មជាងមុន។

៧. បង្កើតអាជីវកម្មមួយ

មកដល់អាយុប៉ុននេះ អ្នកប្រហែលធ្លាប់ជាបុគ្គលិកបំរើការងារច្រើនកន្លែង តែអ្នកប្រហែលជាពុំដែល​មានអាជីវកម្មផ្ទាល់ខ្លួនមួយនោះទេ។ អ្នកសាកល្បង​បង្កើតអាជីវកម្មមួយ អ្នកនឹងមានបទពិសោធន៍ថ្មីមួយ នឹង​រឿងរាវដែលអ្នកមិនធ្លាប់ដឹងយ៉ាងច្រើន។

៨. ធ្វើដំណើរកំសាន្តទៅកន្លែងក្តីស្រមៃរបស់អ្នកកំពូលទាំង ៣ របស់អ្នក

តើកន្លែងក្នុងក្តីស្រមៃដែលអ្នកប្រាថ្នាចង់ទៅមានអ្វីខ្លះ? ជប៉ុន? អ៊ីតាលី? បារាំង? អ្នកមិន​អាចដកចិត្តពី​កន្លែងទាំងនោះបានឡើយ ​ប្រសិនបើអ្នកមិនធ្លាប់បានទៅសោះ។ សាកល្បងអោយហើយទៅ ព្រោះគេ​គ្រប់គ្នាតែងតែនិយាយថា ការធ្វើដំណើរជាបទពិសោធន៍ដ៏អស្ចារ្យមួយ។

៩. ចូលរួមកម្មវិធីរាត្រីស្រមោលស

ចូលរួមកម្មវិធីដ៏ថ្លៃថ្នូរនេះអាចជាបទពិសោធន៍ថ្មីស្រឡាងមួយសំរាប់អ្នក។ ពេលអ្នកត្រូវបានគេអញ្ជើញចូលកម្មវិធីបែបនេះ អ្នកកុំបដិសេធ ព្រោះអ្នកអាចដឹងពីរឿងរ៉ាវជាច្រើនដែលអ្នកមិនធ្លាប់ដឹង។

១០. ធ្វើដំណើររយៈពេលវែង

ដើម្បីទៅដល់រដ្ឋកាលីហ្វញ៉ារ ពីរដ្ឋហ្លរីដា អ្នកអាចចំណាយពេលប្រហែលពីថ្ងៃដោយមធ្យោបាយ​រថយន្ត។ វានឿយហត់ពិតមែន តែវាជាបទពិសោធន៍ដ៏ថ្មីមួយទៀតដែលអ្នកទាំងអស់គ្នាគួរតែសាក។ អ្នកអាចឈប់​សំរាកគយគន់ទេសភាពប្លែកៗ និងទៅកន្លែងណាដែលអ្នកដ៏ទៃមិនធ្លាប់ទៅដល់។

១១. ធ្វើការងារស្ម័គ្រចិត្ត

ការងារស្ម័គ្រជារឿងពិសេសមួយដែលមនុស្សគ្រប់គ្នាគួរធ្វើ។ ពេលដែលអ្នកបានជួយអ្នកដែលត្រូវការ​ជំនួយ វាជាអារម្មពិសេសមួយដែលមិនអាចបកស្រាយបាន។ មិនថាការងារនោះមានរយៈពេលវែង ​ឫ​នឿយ​ហត់យ៉ាងណាទេ អ្នកគួរតែសាកម្តង។

១២. ដើរកំសាន្តនៅកន្លែងធម្មជាតិដ៏អស្ចារ្យ

កន្លែងធម្មជាតិដ៏អស្ចារ្យមានន័យថាកន្លែងដែលកកើតឡើងដោយស្នាដៃធម្មជាតិ ដូចជាជ្រោះ ជ្រលងភ្នំ ជាដើម។ នៅពេលអ្នកបានទៅកន្លែងទាំងអស់នេះ អ្នកនឹងមានអារម្ម​មួយដែលអស្ចារ្យដោយ​សារ​ធម្មជាតិ​គឺពិតជាមិនគួរអោយជឿមែន។

១៣. កាត់កងសំណងគេអស់

ទោះបីជាអ្នកជំពាក់លុយគេ ​ឫ ខ្ចីលុយមកបង់រំលស់ដើម្បីទិញផ្ទះ ឫប្រកបអាជិវកម្មអ្វីមួយក៏ដោយ នៅពេលដែលអ្នកបានកាត់កងរួចអស់ អ្នកនឹងមានអារម្មធូរស្រាលយ៉ាងខ្លាំង​​ ដូចជាបានទំលាក់​សម្ពាយយ៉ាងធ្ងន់មួយចេញពីខ្នង។

១៤. ចូលរួមទស្សនាការតាំងពិព័រណ៍សិល្បៈ

អ្នកប្រហែលជាគិតថាការទៅទស្សនាកម្មវិធីតាំងពិព័រណ័សិល្បៈគំនូរ ចម្លាក់ និងស្នាដៃផ្សេងៗ ជារឿង​មួយគួរអោយធុញទ្រាន់។ ការពិតទៅវាខុសពីអ្វីដែលអ្នកបានគិត អ្នកសាកល្បងទៅចូលរួមទស្សនាហើយ​ពិនិត្យមើលស្នាដៃនីមួយៗ ថាតើត្រូវចំណាយពេល និងទឹកចិត្តធ្វើយ៉ាងណាដើម្បីសម្រេចបាន។

១៥. រៀនភាសាថ្មីបន្ថែម

រៀនភាសាថ្មីមួយអាចជួយអោយអ្នកស្គាល់ពីពិភពលោកថ្មីមួយបាន។ វាមិនត្រឹមតែបង្កភាពងាយស្រួល​

១៦. អានសៀវភៅអោយបាន ១០០ ក្បាល

ការអានសៀវភៅដើម្បីលំហែអារម្មណ៍ជារឿងមួយល្អ តែបើអ្នកដាក់ចិត្ត និងខិតខំអានអោយ​បានចប់សព្វគ្រប់នៅះ អ្នកនឹងទទួលបានបទពិសោធន៍ជីវិត និងចំណេះដឹងថ្មីៗ ដល់អ្នកផងដែរ។

១៧. រៀនលេងឧបករណ៍ភ្លេង

ការរៀនឧបករណ៍ភ្លេងមួយជាចំណង់ចំណូលចិត្ត និងវិធីលំហែអារម្មណ៍មួយដ៏ល្អ។ ពេល​ដែលអ្នក​មាន​ដៃគូរ និងក្រុមលេងជាមួយទៀត អ្នករឹតតែមិនចង់ឈប់សំរាក។

១៨. ទៅទស្សនាល្ខោន

សម័យនេះគេនិយមមើលកុនបរទេស បែបវិទ្យាសាស្រ ស្នេហា វាយតប់ ជាដើម តាមចំណង់​ចំណូលចិត្ត​របស់មនុស្សម្នាក់ៗ។ អ្នកសាកធ្វើរឿងប្លែកមួយ ដោយទៅទស្សនាល្ខោនដែលជីដូន ជីតា ឪពុក​ ម្តាយ​យើង​តែងតែនិយមមើល អ្នកនឹងទទួលបានអារម្មណ៍ពីអតីតកាលមួយដ៏ប្លែក។

១៩. សាកជ្រមុជទឹកសមុទ្រ

ការជ្រមុជទឹកជាចំណង់ចំណូលចិត្តមួយដ៏អស្ចារ្យ ព្រោះអ្នកបានគយគន់ទេសភាពប្លែកៗជាច្រើន​ក្នុងបាត​សមុទ្រដែលអ្នកមិនធ្លាប់បានឃើញពីមុនមក។

២០. ស្ទូចត្រី

អារម្មណ៍ជិះលើទូក ហើយបង់សន្ទូច​ចាំត្រីស៊ី អ្នកអាចទទួលបានអារម្មណ៍យ៉ាងស្ងប់ស្ថាត់មួយ​ ពេលអ្នក​អណ្តែតតាមផ្ទៃទឹក និងស្តាប់សម្លេងទឹកហូរ។ ពេលត្រីស៊ីសន្ទូច អ្នកនឹងសប្បាយរីករាយបន្ទាប់ពីចាំ​អស់​រយៈពេលជាយូរ។

២១​. ចូលរួមកម្មវិធីប្រគុំតន្ត្រី

អារម្មណ៍ដែលអ្នកទៅទស្សនាការប្រគុំតន្ត្រីផ្ទាល់ ខុសពីពេលដែលអ្នកស្តាប់តាមទូរស័ព្ទ ឫទូរទស្សន៍របស់​អ្នក។ អ្នកអាចស្រែកច្រៀង និងហ៊ោរតាមចង្វាក់ភ្លេងយ៉ាងសប្បាយ។

២២. សុំច្បាប់សម្រាកពីការងារទៅធ្វើអ្វីដែលខ្លួនចង់ធ្វើ

ចំណាយពេលរបស់អ្នក ធ្វើអ្វីដែលខ្លួនចូលចិត្តអោយបានច្រើន ដូចជាគូរគំនូរ អាន ឫសាងសង់អ្វីផ្សេងៗ។ ធ្វើបែបនេះអាចជួយកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នកបាន។

២៣. ញ៉ាំអាហារនៅភោជនីយដ្ឋានលំដាប់កំពូល

តម្លៃអាចជាបញ្ហាចោទ តែមួយដង ឫពីរក្នុងមួយឆ្នាំមិនជាអ្វីនោះទេ។ ការតុបតែង និងរសជាតិ​របស់​ម្ហូប​អាហារដែលធ្វើដោយចុងភៅលំដាប់កំពូលគឺពិតជាមិនអាចកាត់ថ្លៃបាន។

២៤. លង់ស្នេហ៍

អ្នកមិនចាំបាច់ព្យាយាមទប់អារម្មណ៍កុំអោយលង់ស្នេហ៍នរណាម្នាក់នោះទេ។ បណ្តោយតាម​អារម្មណ៍របស់អ្នក ព្រោះពេលយើងក្រាស់ទៅលើមនុស្សពិសេសណាមួយ អ្នកនឹងមានអារម្មណ៍ពិសេសម្យ៉ាង។

២៥. ទៅកំសាន្តនៅឧទ្យានជាតិ

ទៅកំសាន្តនៅឧទ្យានជាតិដែលជាកន្លែងអភិរក្ស អ្នកនឹង​បានឃើញនូវទស្សនីយភាពធម្មជាតិ​ដ៏ស្រស់​ស្អាតជាច្រើន។

២៦. រៀនអ្វីមួយថ្មី

អ្នកធ្លាប់ចង់សាករៀនអ្វីមួយថ្មីតែមិនមានពេលសាកទេ? ល្មមដល់ពេលដែលអ្នកសាកហើយ​។ ​រៀនធ្វើ​ម្ហូប រៀនឆ្នៃម៉ូត ឫរៀនអ្វីក៏ដោយ សាករៀនជំនាញអ្វីដែលអ្នកតែងស្រមៃ។

២៧. ដាំផ្កា

អ្នកអាចដាំនៅតុការិយាល័យរបស់អ្នក បន្ទប់អ្នក ឫសួនច្បាររបស់អ្នក។ អ្នកត្រូវស្រោចទឹក ដាក់ជី និង​មើលថែជារៀងរាល់ថ្ងៃ ពេលដែលផ្កាលូតលាស់បែកស្រទាប់ អ្នកទទួលបានជោគជ័យហើយ។

២៨. ថតកុនខ្លីមួយ

សម័យនេះថតកុនមិនពិបាកដូចមុនទេ។ សាកថតកុនខ្លីមួយជាមួយ​មិត្តភក្តិ ឫបងប្អូនអ្នក មិនថាជាការអប់រំ ឫកំប្លែងនោះទេ។

២៩. និពន្ធសៀវភៅមួយក្បាល

នេះប្រហែលជារឿងពិបាកមួយ ប៉ុន្តែអ្នកអាចធ្វើបាន។ សាកនិពន្ធរឿងមួយទាក់ទងនឹងជីវិតអ្នក ឫរឿង​ប្រឌិត​អ្វីមួយ ហើយអោយ​មនុស្សជិតស្និទ្ធរបស់អ្នកអាន។

៣០. សាកធ្វើរឿងគ្រោះថ្នាក់ណាមួយ

សាកធ្វើរឿងអ្វីមួយ​ ដែលអ្នកមិនហ៊ានធ្វើពីមុនព្រោះគិតថាវាគ្រោះថ្នាក់។ វាអាចជាការប្រណាំង​ប្រជែង​អ្វី​មួយ ឫការភ្នាល់អ្វីមួយ។ មកដល់អាយុនេះហើយ អ្នកគូរតែសាករឿងទាំងនេះអោយបាន៕

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង