លក្ខណៈទាំង​ ៨ នៃមនុស្សល្អទៀងត្រង់ពិតប្រាកដ ដែលអ្នកគួររាប់អាន
Connect with us

គួរដឹង

លក្ខណៈទាំង​ ៨ នៃមនុស្សល្អទៀងត្រង់ពិតប្រាកដ ដែលអ្នកគួររាប់អាន

រស់នៅក្នុងសង្គមតែមួយជាមួយគ្នា យើងប្រាកដជាសង្ឃឹមថា មនុស្សរាល់គ្នាសុទ្ធតែជាមនុស្សមានចិត្តគំនិតល្អ អាចរស់នៅចុះសម្រុងគ្នា ទើបជីវិតមនុស្សម្នាក់អាចមានសេចក្ដីសុខដ៏ពេញលេញមួយ ប៉ុន្ដែអ្វីដែលកើតឡើងជាក់ស្ដែងមិនដូច្នោះនោះទេ។ អ្នកដែលតែងនិយាយល្អនៅមុខយើងមិនប្រាកដជានិយាយល្អនៅពីក្រោយយើងនោះទេ។ អ្នកដែលអបអរសាទរចំពោះភាពជោគជ័យរបស់យើង ក៏មិនប្រាកដថាពួកគេរីករាយនឹងឃើញយើងសម្រេចបានជោគជ័យនោះទេ។ ពួកគេអាចកំពុងតែច្រណែនឈ្នានីសនឹងយើងក៏ថាបាន។ ដូច្នេះហើយ អ្នកមិនត្រូវទុកចិត្តលើមនុស្សគ្រប់គ្នានោះទេ ហើយអ្នកគួរតែនៅឲ្យបានឆ្ងាយពីមនុស្សលាក់ពុតទាំងនោះ។ តើមនុស្សដែលពិតជាល្អត្រឹមត្រូវមែននោះមានលក្ខណៈបែបណាខ្លះ?

១. គោរពអ្នកដទៃ៖ មនុស្សដែលល្អពិតមែនតែងគិតគូរពីអារម្មណ៍អ្នកដទៃ និងគោរពមនុស្សរាល់គ្នា មិនថា អ្នកនោះជាអ្នកមានរឺអ្នកក្រ អ្នកមានអំណាចរឺមនុស្សធម្មតា អ្នកឆ្លាតពូកែរឺអ្នកមិនសូវពូកែនោះទេ។ ដោយឡែក មនុស្សដែលពុតត្បុតវិញសម្ដែងការគោរពចំពោះតែមនុស្សមួយចំនួនតែប៉ុណ្ណោះ ជាពិសេសអ្នកដែលមានអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

២ . មិនទាមទារគុណសម្បត្តិ៖ នៅពេលជួយនរណាម្នាក់ ឧទាហរណ៍ថាធ្វើឲ្យនរណាម្នាក់សប្បាយចិត្តឡើងវិញជាដើម មនុស្សដែលល្អពិតមែនចង់បានត្រឹមតែឃើញតែស្នាមញញឹមរបស់មនុស្សម្នាក់នោះតែប៉ុណ្ណោះ។ ពួកគេអាចនឹងធ្វើដោយសម្ងាត់ផងដែរ។ ផ្ទុយទៅវិញ មនុស្សមួយចំនួនព្យាយាមធ្វើយ៉ាងឲ្យគេដឹងថា នេះជាគុណសម្បត្តិរបស់ពួកគេ។

៣. មិនត្រូវការភាពលេចធ្លោ៖ ពួកគេអាចនៅស្ងប់ស្ងាត់ម្នាក់ឯងបាន ដោយមិនប្រកាន់នឹងការដែលអ្នកដទៃទុកខ្លួនឲ្យនៅតែឯងនោះទេ។ លក្ខណៈនេះផ្ទុយពីមនុស្សមួយចំនួនដែលតែងទាមទារចំណាប់អារម្មណ៍ ហើយចូលចិត្តធ្វើយ៉ាងណាឲ្យខ្លួនឯងមានភាពលេចធ្លោជាងគេ។

៤ . មិនអួតក្អេងក្អាង៖ វាជារឿងល្អនៅពេលដែលភាពជោគជ័យរបស់អ្នកត្រូវបានដឹងលឺ ប៉ុន្ដែមនុស្សភាគច្រើនប្រហែលជាមិនចូលចិត្តអ្នកដែលអួតក្អេងក្អាងនោះទេ។ ដួច្នេះហើយ មនុស្សដែលល្អភាគច្រើនមិននិយាយអួតពីសមិទ្ធផលដែលពួកគេទទួលបាននោះទេ។

៥. មិនចាក់ពីក្រោយខ្នង៖ មនុស្សដែលល្អទៀងត្រង់នឹងនិយាយនៅមុខអ្នកចំៗដោយការគោរព ដើម្បីដោះស្រាយបញ្ហានានា។ ពួកគេមិនមែនជាប្រភេទមនុស្សដែលញញឹមរាក់ទាក់នៅចំពោះមុខអ្នក ប៉ុន្ដែនៅពីក្រោយខ្នងអ្នកបែរជានិយាយដើមអាក្រក់ពីអ្នកទៅវិញនោះទេ។

៦. គោរពសន្យា៖ មនុស្សល្អពិតតែងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីគោរពពាក្យសន្យារបស់ពួកគេ ហើយបើពួកគេមិនអាចធ្វើបាន ពួកគេនឹងទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានសន្យា។ ពួកគេមិននិយាយដើម្បីឲ្យតែបានល្អមើលនោះទេ។

៧. ទទួលស្គាល់កំហុស៖ ពួកគេទទួលស្គាល់ថា គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ហើយពួកគេតែងរៀនពីកំហុសនីមួយៗ។ វាមានលក្ខណៈខុសពីមនុស្សមួយចំនួនដែលតែងចាំចាប់កំហុសរបស់អ្នកដទៃ ហើយមនុស្សប្រភេទនោះអាចនឹងគិតថា ការរកកំហុសរបស់អ្នកដទៃបាននេះគឺជាសមត្ថភាពដ៏ពូកែរបស់ពួកគេ។

Image result for admit mistake

៨. ជួយដោយស្មោះ៖ មនុស្សដែលល្អពិតប្រាកដជួយអ្នកដទៃ ដោយចិត្តល្អបរិសុទ្ធ មិនចង់បានការកោតសរសើរ រឺបញ្ជោរអ្វីនោះទេ។ ត្រឹមឃើញអ្នកដទៃសប្បាយចិត្តគឺជាសុភមង្គលដ៏ធំធេងរបស់ពួកគេហើយ។ ដោយឡែក មនុស្សមួយចំនួនព្យាយាមធ្វើឲ្យអ្នកដទៃឃើញពីការលះបង់របស់ខ្លួន ហើយពួកគេនឹងមិនជួយអ្នកនោះទេ បើសិនជាពួកគេមិនទទួលបានផលអ្វីមកវិញនោះ៕

ប្រភព៖ Providr

អត្ថបទល្អផ្សេងទៀត៖ ហេតុផលទាំង៣យ៉ាងធំៗ ដែលធ្វើអោយមនុស្សម្នាក់ផ្លាស់ប្តូរខុសពីមុន!

នរណាក៏ដូចជានរណាដែរ អោយតែពេលវេលាដើរទៅមុខ ពួកគេសុទ្ធតែបានផ្លាស់ប្តូរ មិនថាប្តូរតិចរឺច្រើន រឺប្តូរទៅរកភាពវិជ្ជមាន រឺអវិជ្ជមាននោះទេ។ ប៉ុន្តែមិនមែនគ្រប់ការផ្លាស់ប្តូរទាំងអស់សុទ្ធតែមានប្រយោជន៍ល្អទាំងអស់នោះឡើយ ខណះដែលភាពផ្លាស់ប្តូរមួយចំនួនទៀតអាចជារឿងល្អមួយសម្រាប់ពួកគេ និងមនុស្សជុំវិញខ្លួនផ្ទាល់។

ដើម្បីសិក្សាអោយដឹងថា ហេតុអ្វីបានមនុស្សម្នាក់បែរជាផ្លាប់ប្តូរខ្លួនឯងអោយទៅជាមនុស្សមួយទៀតផ្សេង មានកត្តាច្រើនណាស់ដែលគេត្រូវពិចារណា តាំងពីមនុស្ស និងបរិស្ថានជុំវិញខ្លួនរបស់ពួកគេជាដើម។ ក្នុងកត្តាទាំងអស់នោះ មានកត្តាធំៗបីសំខាន់បំផុត ដែលជារឿយៗបានធ្វើអោយមនុស្សផ្លាស់ប្តូរ ដោយក្នុងនោះមានដូចជា៖

១. ពួកគេមើលរៀនបានច្រើនជាងមុន
មនុស្សជាច្រើនបានធ្វើការផ្លាស់ប្តូរដោយសារតែគេពួកគេទទួលបានចំនេះដឹង និងបទពិសោធន៍ច្រើនជាងមុន។ ភាគច្រើនហេតុផលនេះតែងធ្វើអោយមនុស្សផ្លាស់ប្តូរទៅជាមនុស្សល្អជាងមុន ព្រោះពួកគេដឹងថាអ្វីដែលល្អសម្រាប់ពួកគេដែលត្រូវអោយពួកគេប្រកាន់យក ហើយអ្វីដែលមិនល្អដែលត្រូវអោយគេបោះបង់។

២. ពួកគេឈឺចាប់ខ្លាំងពេក
ភាពឈឺចាប់ គឺជាហេតុផលចម្បងមួយទៀតដែលធ្វើអោយមនុស្សផ្លាស់ប្តូរដែរ ប៉ុន្តែកត្តាទី២នេះអាចនឹងធ្វើអោយមនុស្សប្តូរទៅជាល្អជាងមុន រឺអាក្រក់ជាងមុន អាស្រ័យទៅតាមការយល់ឃើញរបស់បុគ្គល។ ភាពឈឺចាប់ធ្វើអោយពួកគេកែប្រែ ព្រោះពួកគេមិនចង់អោយរឿងដដែលនោះកើតមានលើរូបគេម្តងទៀត។

៣. ពួកគេធុញនឹងភាពដដែល
កត្តាចម្បងទី៣ គឺកើតឡើងដោយសារតែសាមីខ្លួនធុញនឹងភាពដដែលរបស់ខ្លួន អញ្ចឹងហើយទើបបានជាខ្លួនចង់ស្វែងរកអ្វីដែលថ្មីមកសាកល្បង រឺអនុវត្ត។ កត្តាទី៣នេះក៏ភាគច្រើនធ្វើអោយពួកគេកែប្រែជាមនុស្សប្រសើរជាងមុនផងដែរ៕

មតិយោបល់

ពេញនិយម