ហេតុអ្វីដែលអ្នកគួរចូលងូតទឹកនៅពេលដែលមានផ្គររន្ទះ?
Connect with us

គួរដឹង

ហេតុអ្វីដែលអ្នកគួរចូលងូតទឹកនៅពេលដែលមានផ្គររន្ទះ?

បាតុភូតផ្គររន្ទះជាបាតុភូតធម្មជាតិមួយក្នុងចំនោមបាតុធម្មជាតិជាច្រើន ដែលមនុស្សជាច្រើនតែងតែប្រុងប្រយ័ត្នជាខ្លាំង ព្រោះថាផ្គររន្ទះទាំងនោះអាចធ្វើអោយមានបញ្ហាដល់អាយុជីវិតរបស់មនុស្សសត្វបានយ៉ាងលឿនត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។

ជារៀងរាល់ពេលដែលមេឃមានភ្លៀងផ្គររន្ទះ គេតែងតែហាមមិនអោយនៅក្បែរអ្វីៗដែលមានប៉ូលវិជ្ជមាន រឺអវិជ្ជមានខ្លាំងនោះទេ ព្រោះថាចរន្តអគ្គីសនីអាចចម្លងចូលមកក្នុងដីតាមរូបភាពជារន្ទះបាញ់បានគ្រប់ពេលវេលា។

អញ្ចឹងហើយបានជាពេលមានភ្លៀងរន្ទះ គេតែងតែជៀសវាងកន្លែងដែលមានវាល ដើមឈើធំ កន្លែងមានលោហះធាតុច្រើន រឺក្បែរមាត់ទឹកជាដើម ព្រោះទីទាំងនោះសុទ្ធតែជាកន្លែងដែលអាចឆ្លងនៅពេលដែលមានរន្ទះ។

ប៉ុន្តែទន្ទឹមនឹងការប្រុងប្រយ័ត្នបែបនេះ មានរឿងមួយក៏អ្នកគួរតែបង្ការដែរនៅពេលដែលមានបញ្ហាផ្គររន្ទះ ដោយរឿងនោះគឺ អ្នកមិនគួរចូលមុជទឹកនៅពេលបែបនេះនោះឡើយ បើទោះបីជាអ្នកមុជទឹកនៅក្នុងផ្ទះខ្លួនឯងក៏ដោយ។

ហេតុផលគឺថា ប្រសិនជាមានរន្ទះបាញ់មកម្តុំតំបន់ផ្ទះអ្នក ចរន្តអគ្គីសនីដែលនៅម្តុំនោះអាចនឹងមានការឆ្លងគ្នា ដែលអាចបង្កជាបញ្ហឆក់ដល់អ្នកទៀតផង ព្រោះអគ្គីសនីចម្លងបានយ៉ាងលឿនជាមួយនឹងទឹក។

ដូច្នេះប្រសិនជាអ្នកចង់មុជទឹក ប៉ុន្តែមានមេឃភ្លៀងខណះពេលនោះ អ្នកគួរចាំអោយរាំងភ្លៀងយ៉ាងហោចណាស់៏៣០នាទីដែលសឹមចូលមុជទឹកធម្មតា៕

អត្ថបទល្អផ្សេងទៀត៖ តើយើងត្រូវធ្វើដូចម្តេចដើម្បីការពារពីរន្ទះបាញ់

រដូវក្តៅមិនទាន់បានបញ្ចប់ផង ភ្លៀងនិងខ្យល់កន្រ្តាក់ក៏បានចូលខ្លួនមកទៀត។ ថ្មីៗនេះ មានពត៌មានជាច្រើនបានជូនដំណឹងពីអាកាសធាតុក្នុងប្រទេស ដែលនឹងមានការរងគ្រោះពីការធ្លាក់ភ្លៀងជោគជាំ ខ្យល់ខ្លាំង ក៏ដូចជាបាតុភូតផ្គររន្ទះ។

រន្ទះបាញ់គឺជាបាតុភូតដែលគ្រោះថ្នាក់មួយ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកត្រឹមតែមួយពព្រិចភ្នែក។ តើធ្វើយ៉ាងណាដើម្បីការពារខ្លួនពីរន្ទះបាញ់ នៅពេលដែលមានភ្លៀង?


១. យកចិត្តទុកដាក់ទៅលើអាកាសធាតុ

ការពារតែងតែប្រសើរជាងព្យាបាល។ អ្នកគួរយកចិត្តទុកដាក់ទៅលើអាកាសធាតុក្នុងតំបន់របស់អ្នកថាតើមេឃកំពុងខ្មៅ រឺមានខ្យល់បកបោកខ្លាំងរឺក៏អត់? ប្រសិនជាមាន អ្នកគួរតែរកកន្លែងសុវត្ថិភាពជ្រកខ្លួនអោយហើយទៅ ដោយក្នុងនោះអ្នកអាចនៅក្នុងផ្ទះ រឺអាគារធំៗដែលនៅក្បែរខ្លួនរបស់អ្នក។ អ្នកមិនគួរធ្វើដំណើរទៅណានៅពេលមេឃកំពុងភ្លៀងខ្លាំងនោះទេ ព្រោះវាមិនត្រឹមតែអាចជួបបញ្ហារន្ទះជាចៃដន្យនោះទេ ប៉ុន្តែវាអាចធ្វើអោយអ្នកមានគ្រោះថ្នាក់តាមដងផ្លូវផងដែរ។

២. ជៀសវាងនៅទីទូលាយ រឺឧបករណ៍ខ្ពស់

ជាទូទៅ រន្ទះបាញ់រមែងបញ្ជូនចរន្តទៅកាន់ឧបករណ៍ខ្ពស់ៗដែលនៅជិតវាបំផុត ដូច្នេះប្រសិនជាអ្នកនៅជិតឧបករណ៍ អ្នកអាចនឹងរងគ្រោះដោយសារការឆ្លងចរន្តនោះមកកាន់ខ្លួនអ្នក។ ជាទូទៅ កន្លែងដែលអ្នកគួរជៀសវាងទៅជិតនៅពេលមេឃកំពុងមានផ្គររន្ទះដែរនោះគឺ កន្លែងដែលមានទឹក រឺនៅក្នុងដើមឈើធំៗ។

ដូចនេះ កន្លែងដែលអ្នកគួរនៅគួរតែជាកន្លែងដែលស្ងួត និងមានដំបូលការពារត្រឹមត្រូវ។ អ្នកគួរអង្គុយចុះលើកជង្គុងផ្គុំចូលគ្នា ហើយដាក់ក្បាលចូលប្រឡោះជង្គុង ដាក់បាតជើងចូលគ្នា និងយកដៃទាំងពីរបិទត្រចៀក ព្រោះការដែលធ្វើបែបនេះ វាអាចការពារចរន្តមិនអោយចូលទៅដល់បេះដូងរបស់អ្នក នៅពេលដែលមានរន្ទះ។


៣. នៅអោយឆ្ងាយពីវត្ថុណាដែលអាចបង្កើត និងចម្លងចរន្ត

របង រឺសសរមានសារធាតុលោហៈធាតុធំៗ ដែលមានជាទូទៅនៅទីសាធារណៈជាអ្វីដែលអ្នកគួរជៀសវាង ដោយសារវាមានភាគរយខ្ពស់ដែលវាអាចត្រូវរន្ទះបាញ់ ហើយនៅពេលដែលអ្នកនៅក្បែរវា អ្នកនឹងឆ្លងចរន្តពីវាដូចគ្នា។

៤. នៅក្នុងឡានអោយស្ងៀម


ពិតណាស់ដែលឡានគឺផលិតពីលោហៈធាតុស្ទើរតែទាំងស្រុង ប៉ុន្តែវាត្រូវបានគេអះអាងថាជាកន្លែងដែលមានសុវត្ថិភាពបំផុតមួយនៅពេលដែលមានបាតុភូតរន្ទះ ព្រោះប្រសិនជារន្ទះបាញ់មកដល់ឡានរបស់អ្នក ចរន្តនឹងរត់ពាសពេញលោហៈធាតុជុំវិញឡានអ្នករួចចូលទៅក្នុងដីវិញ ប៉ុន្តែមិនមែនអ្នកនោះទេ។ ដូចនេះ អ្វីដែលអ្នកគួរធ្វើគឺយកដៃទាំងពីររបស់អ្នកដាក់លើភ្លៅ ហើយដាច់ខាតកុំប៉ះពាល់លោហៈធាតុអ្វីដែលនៅក្នុងឡានដូចជា ទ្វារបើកអោយសោះ។

មតិយោបល់

ពេញនិយម