ពិតអត់? នៅពេលដែលយើងភ័យ នឹងបាត់អាការះតាអើក?
Connect with us

ទាក់ទាញ

ពិតអត់? នៅពេលដែលយើងភ័យ នឹងបាត់អាការះតាអើក?

តើអ្នកធ្លាប់បានលឺរឺអត់ នៅពេលដែលអ្នកមានអាការះតាអើកកើតឡើង ដើម្បីអោយវាបាត់ទៅវិញ ត្រូវបានមនុស្សម្នាក់មកធ្វើអោយភ័យ រឺភ្ញាក់ នោះវានឹងរសាយបាត់ទៅហើយ។

តើជំនឿនេះគឺជាការពិតឬក៏អត់?

អាការះតាអើក ជាអាការះធម្មជាតិដែលកើតឡើងមកដោយឯកឯង ភ្លាមមិនបានត្រៀមទុកនោះទេ។ នៅពេលដែលមនុស្សម្នាក់មានបញ្ហាតាអើកនេះកើតឡើង ពួកគេច្រើនតែនៅមិនសុខក្នុងខ្លួនឡើយ ព្រោះវាគឺជាបញ្ហារំខានមួយមិនអោយពួកគេតាំងអារម្មណ៍បំពេញការងារអ្វីមួយបាន។

ប៉ុន្តែនៅក្នុងវិស័យសុខាភិបាល ពុំមានការស្រាវជ្រាវណាមួយបានបញ្ជាក់ថាការធ្វើអោយភ្ញាក់ នឹងអាចបញ្ឈប់អាការះនេះបាន។ ថ្វីត្បិតតែពេលខ្លះវាអាចទៅរួច ប៉ុន្តែវាមិនមែនជារឿងពិតនោះទេ ព្រោះមានករណីជាច្រើនដែលការធ្វើអោយបែបនេះមិនមែនប្រសិទ្ធិភាព។

តាមការស្រាវជ្រាវពីអ្នកជំនាញ ដើម្បីបញ្ឈប់បញ្ហានេះ ពួកគេអាចធ្វើតាមវិធី២យ៉ាងងាយៗ។ វិធីទីមួយ អ្នកអាចប្រឹងទប់ដង្ហើមខ្លួនឯងមិនអោយដកអោយបានយូរ រួចសឹមលែងទៅវិញ។ ធ្វើបែបនេះយូរៗទៅ បញ្ហានេះនឹងបាត់ដោយឯកឯង។


វិធីទីពីរ គឺថាអ្នកអាចបរិភោគទឹក ដោយព្យាយាមមិនដកដង្ហើមនៅពេលដែលលេបទឹកនោះចូលទៅក្នុងពោះ។ វិធីនេះមានប្រសិទ្ធិភាពជាងវិធីទី១ ប៉ុន្តែវាអាចធ្វើបានលុះត្រាណាដែលអ្នកមានទឹកនៅក្បែរខ្លួនដែរ៕

អត្ថបទល្អផ្សេងទៀត៖ វិធីបំបាត់អាការះតាអើក ដែលអាចជួយអ្នកពីការរំខានយ៉ាងមានប្រសិទ្ធិភាព!

តើអ្នកធុញទ្រាន់នឹងបញ្ហាតាអើកណាស់មែនទេ? គ្មាននរណាម្នាក់ចូលចិត្ត រឺសប្បាយចិត្តនៅពេលដែលខ្លួនឯងតាអើកនោះឡើយ ព្រោះវាធ្វើអោយអ្នកមិនអាចផ្តោតអារម្មណ៍ធ្វើការងាររបស់ខ្លួនបានល្អនោះឡើយ ប៉ុន្តែពេលខ្លះការបំបាត់អាការះនេះពិតជារឿងមួយដែលមិនងាយស្រួលប៉ុន្មាននោះទេ។ កុំបារម្ភអី! ថ្ងៃនេះ Anarchak នឹងនិយាយពីវិធីងាយៗទាំង៦យ៉ាងដែលអ្នកអាចសាកល្បងធ្វើបានដើម្បីបំបាត់អាការះតាអើក។

វិធីសាស្ត្រទាំង៦យ៉ាងនេះមានដូចជា៖

១. បិតមាត់របស់អ្នកអោយជិត

អ្នកអាចព្យាយាមបិទមាត់ និងច្រមុះអ្នកអោយជិត ដោយអត់ដង្ហើមមួយសន្ទុះសិន។ ការកើនឡើងនៃសារធាតុកាបូនឌីអុកស៊ីតនៅក្នុងរាងកាយនឹងអាចជួយអ្នកអោយជៀសផុតពីបញ្ហាមួយនេះបានយ៉ាងងាយស្រួល។

២. ចុចបាតដៃ

ការដោះស្រាយអាការះនេះមួយទៀតគឺតាមរយះការយកដៃម្ខាងរបស់អ្នកមកចុចបាតដៃម្ខាងទៀត ដោយព្យាយាមចុចអោយខ្លាំង។ ការធ្វើបែបនេះនឹងអាចធ្វើអោយអ្នកបានអារម្មណ៍រាងឈឺចាប់ត្រង់បាតដៃបន្តិច ប៉ុន្តែវានឹងធ្វើអោយបញ្ហាតាអើកនោះបញ្ចប់យ៉ាងជោគជ័យ។


៣. លានអណ្តាតចេញមកក្រៅ

សាកល្បងលានអណ្តាតរបស់អ្នកចេញមកក្រៅនៅពេលដែលតាអើក ដោយទុកវាអោយនៅក្រៅមួយសន្ទុះព្រោះវានឹងអាចជួយអ្នកពីបញ្ហានេះបាន។

៤. បិតត្រចៀក

នៅពេលដែលមានបញ្ហាតាអើក អ្នកគួរព្យាយាមបិតត្រចៀករបស់អ្នកកុំអោយខ្យល់ចូលប្រមាណពី២០ទៅ៣០វិទានី បញ្ហាតាអើកនោះនឹងបានប្រសើរឡើងវិញ។

៥. ផឹកទឹកអោយច្រើន

វិធីនេះគឺពេញនិយមបំផុតសម្រាប់អ្នកដែលមានបញ្ហាមួយនេះ ព្រោះវាមានប្រសិទ្ធិភាពខ្ពស់ និងពុំមានចំនាយប្រាក់អ្វីនោះទេ។

៦. ប្រើវិធីទី៤និងទី៥ចូលគ្នា

ប្រសិនជាអាការះតាអើករបស់អ្នកពិបាកនឹងបញ្ឈប់ ដោយវិធីណាមួយខាងលើ អ្នកអាចព្យាយាមប្រើវាបញ្ចូលគ្នាដើម្បីបានប្រសិទ្ធិភាពប្រសើរជាងមុន៕

មតិយោបល់

ពេញនិយម