ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីយើងខាងក្រៅ និងសម្លេងពេលយើងថតស្តាប់មានលក្ខណះខុសគ្នា?
Connect with us

គួរដឹង

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីយើងខាងក្រៅ និងសម្លេងពេលយើងថតស្តាប់មានលក្ខណះខុសគ្នា?

ប្រសិនជាអ្នកធ្លាប់បានថតសម្លេងរបស់ខ្លួននៅក្នុងទូរស័ព្ទ រឺនៅស្ទូឌីយ៉ូជាដើម អ្នកប្រាកដជាបានចាប់អារម្មណ៍ហើយថាសម្លេងរបស់អ្នកនៅក្នុងនោះ និងនៅខាងក្រៅពិតប្រាកដគឺមិនមានលក្ខណះដូចគ្នានោះហើយ បើទោះបីជាអ្នកមិនមានប្រើប្រាស់កម្មវិធីដើម្បីជួយកែខៃសម្លេងខ្លួនក៏ដោយ។

ហេតុអ្វីបានជាដូច្នេះទៅវិញ?

ចម្លើយគឺស្ថិតនៅលើសមត្ថភាពដែលយើងបញ្ចេញសម្លេងពីក្នុងខ្លួន។ ដើម្បីអោយងាយស្រួលនោះគឺមានន័យថា សម្លេងដែលអ្នកស្តាប់លឺចេញពីក្នុងខ្លួន ហើយនឹងសម្លេងដែលចេញពីខ្លួនហើយត្រូវបានថតយកមកស្តាប់គឺមានខុសគ្នា។

ភាពខុសគ្នានោះគឺថាសម្លេងដែលនៅក្នុងខ្លួនអ្នកគឺចូលមកក្នុងខួរក្បាលរបស់អ្នកដោយមិនបានឆ្លងកាត់ទៅក្នុងខ្យល់នោះទេ។ ផ្ទុយទៅវិញ នៅពេលដែលសម្លេងអ្នកនិយាយចេញទៅខាងក្រៅ ដែលវាបានឆ្លងកាត់ខ្យល់ វានឹងមានភាពខុសពីគ្នា។

ដូច្នេះហើយសម្លេងដែលអ្នកដទៃស្តាប់លឺចេញពីមាត់អ្នក ក៏ដូចជាសម្លេងដែលអ្នកថតទុកនោះគឺមានលក្ខណះខុសគ្នាពីសម្លេងដែលអ្នកលឺក្នុងខួរក្បាល ហើយគិតថាជាសម្លេងរបស់អ្នកពិតប្រាកដនោះ៕

អត្ថបទល្អផ្សេងទៀត៖ ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាមនុស្សខ្លះពេលផឹកស្រារួចបែរជានិយាយអង់គ្លេសមិនឈប់អញ្ចឹង?

ប្រសិនជាអ្នកដែលធ្លាប់ទទួលទានគ្រឿងស្រវឹងលក្ខណះជាក្រុម ជួនកាលប្រាកដជាមានមិត្តភក្តិរបស់អ្នកណាម្នាក់ចាប់ផ្តើមមានសមត្ថភាពពិសេសមួយ គឺពួកគេនឹងសន្ទនាជាមួយអ្នកជាភាសាបរទេសដូចជាអង់គ្លេស ថៃ រឺចិនជាដើម។

តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាបែបនេះទៅវិញ?

តាមការសិក្សាពីក្រុមអ្នកវិទ្យាសាស្ត្រទៅលើបញ្ហាថាតើគ្រឿងស្រវឹងអាចជះឥទ្ធិពលអ្វីខ្លះដល់អ្នកដែលទទួលទាន ពួកគេបានរកឃើញថាចំពោះអ្នកដែលរៀនភាសាបរទេស បន្ទាប់ពួកគេផឹកគ្រឿងស្រវឹងហើយនោះ ពួកគេពិតជាអាចនិយាយចេញភាសាបរទេសដែលពួកគេបានរៀននោះបានយ៉ាងល្អ និងត្រឹមត្រូវពិតប្រាកដមែន។

មូលហេតុដែលធ្វើអោយមានបាតុភូតនោះកើតឡើងគឺដោយសារតែនៅពេលដែលខ្លួនអ្នកផឹកគ្រឿងស្រវឹង វាបានទៅជួយពង្វក់ខួរក្បាលអ្នកមិនអោយមានការខ្មាស់អៀន បារម្ភ រឺខ្លាចច្រើន អញ្ចឹងហើយទើបបានជាអ្នកអាចនិយាយភាសាបរទេសចេញមកយ៉ាងរត់មាត់ បើទោះបីជាអ្នកខ្លួនឯងមិនបានចាប់អារម្មណ៍ក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ បាតុភូតនេះកើតឡើងនៅពេលអ្នកទទួលទានគ្រឿងស្រវឹងនៅក្នុងបរិមាណតិចតួចមួយប៉ុណ្ណោះ។ កាលណាដែលអ្នកទទួលទានច្រើនពេក វាអាចនឹងធ្វើអោយខួរក្បាលរបស់អ្នកមានការចុះខ្សោយ និងបាត់បង់សមត្ថភាពគិតយ៉ាងច្រើនផងដែរ។ ដូច្នេះរៀងរាល់ពេលដែលអ្នកគិតចង់ទទួលទានគ្រឿងស្រវឹង អ្នកត្រូវតែគិតដល់បញ្ហានេះ៕

មតិយោបល់

ពេញនិយម