សៀវភៅដ៏អាថ៌កំបាំងបំផុតក្នុងពិភពលោកនេះ ដែលសូម្បីអ្នកវិទ្យាសាស្រ្តក៏ឈឺក្បាលដែរ!
Connect with us

ទាក់ទាញ

សៀវភៅដ៏អាថ៌កំបាំងបំផុតក្នុងពិភពលោកនេះ ដែលសូម្បីអ្នកវិទ្យាសាស្រ្តក៏ឈឺក្បាលដែរ!

តើអ្វីទៅជាសៀវភៅដ៏អាថ៌កំបាំងក្នុងពិភពលោកនេះ? អ្នកសាកល្បងស្វែងរក សៀវភៅនេះ ដោយសរសេរពាក្យថា “សៀវភៅដែលអាថ៌កំបាំងបំផុត” អ្នកនឹងឃើញចំលើយមួយយ៉ាងច្បាស់ ដែលជា សាស្រ្តាវ៉យនិច (Voynich Manuscript) ដែលជាសៀវភៅដែលពិបាកយល់ ក្នុងសត្សវត្សរ៍ទី១៥ ដែលស្ថិតនៅក្នុងបណ្ណាល័យ ប៊ីអីនណែក រែ បុក (Beinecke Rare Book) នៅសាកលវិទ្យាល័យ យ៉ែល (Yale University)។ សៀវភៅនេះ មានទំព័រចំនួន២៣៥ ដែលពោរពេញទៅដោយការបកស្រាយយ៉ាងចំលែងជាច្រើន ដែលមានដូចជា សត្វល្អិត នីមងូតទឹក (nymphs in baths) តារាងផ្កាយ (star charts) រុក្ខជាតិផ្ស៊ាំ ដែលមិនមានលើផែនដីជាដើម។ អ្វីដែលកាន់តែចំលែកនោះគឺ ពាក្យចំនួន៣៨០០០ក្នុងអត្ថបទនោះ ត្រូវបានសរសេរឡើងយ៉ាងល្អ ជាអក្សរយ៉ាងសំងាត។ អត្ថន័យរបស់អត្ថបទនោះ មិនត្រូវបានគេយល់ទេ។ វាធ្វើឲ្យបញ្ញាវន្តជាច្រើនមិនអាចយល់បាន រយៈពេល៥០០ឆ្នាំមកហើយ ហើយវានៅតែគ្មាននរណាយល់បានដល់សព្វថ្ងៃ។

សាកលវិទ្យាល័យ យ៉ែលបានផ្សាយសៀវភៅ វ៉យនិចនេះ ជាសៀវភៅយ៉ាងស្អាតល្អ។ បណ្ណាល័យ ប៊ីអីនណែកនេះ បានចុះផ្សាយម្តងហើយ តាមប្រព័ន្ធអ៊ីនធឺណែត ហើយសៀវភៅនេះ ដូចច្បាប់ដើមអញ្ចឹងដែរ។ អត្ថបទ និង ទិន្នន័យត្រឹមត្រូវដូចទៅនឹងច្បាប់ដើម ចេញពីប៊ិចរបស់អ្នកនិពន្ធនោះ ដែលធ្វើឲ្យយើងទទួលអារម្មណ៍ដូចជាកាន់សៀវភៅច្បាប់ដើមអញ្ចឹង។ មានផ្នែកខ្លះក៏ដូចទៅនឹងច្បាប់ដើមដែរ។

អ្នកបោះពុម្ពផ្សាយ បានទុកកន្លែងយ៉ាងធំនៅកែមសៀវភៅ។ វាជាទំរង់ដើម ហើយប្រហែលជាអ្នកបោះពុម្ព ក៏សង្ឃឹមថាមានអ្នកសរសេរនៅកែមសៀវភៅជាការកត់ត្រាផងដែរ។

សៀវភៅ វ៉យនិច កើតឡើងនៅដើមទស្សវត្សរ៍ឆ្នាំ ១៤០០។ ហើយក្រោយមក វាត្រូវបានគេលក់ទៅឲ្យអធិរាជរ៉ូម៉ាំង នៅចុងទស្សវត្សរ៍ឆ្នាំ ១៥០០ ហើយវាក៏ធ្លាក់ទៅក្នុងដៃរបស់ ខ័រឆ័រ (Polymath Athanasius Kircher)​ ដែលជាជនឈ្លាសវៃម្នាក់។ សៀវភៅនោះបានត្រូវរកឃើញវិញនៅឆ្នាំ ១៩១២ នៅពេលដែលអ្នកជួញដូរសៀវភៅនៅអឺរ៉ុបខាងកើត ឈ្មោះ វីលហ្វ្រីត វ៉យនិច(Wilfrid Voynich) ទិញវានៅប្រទេសអ៊ីតាលី ហើយយកវាទៅសហរដ្ឋអាមេរិច។ សៀវភៅ វ៉យនិចនេះ មានទទួលបានការឲ្យតម្លៃទេ បើទោះបីជាត្រូវបានសាស្រ្តាចារ្យ វីលៀមញូវបូល (William Newbold)ក៏ដោយ។ បច្ចុប្បន្ននេះ សាស្រ្តាចារ្យ អ៊ីវី លីក(Ivy League Professors) មិនយល់អ្វីដែលមានក្នុងសៀវភៅទេ ហើយ ទ្រឹស្តីរបស់សាស្រ្តាចារ្យ ញូវបូល ក៏ត្រូវគេឃើញថាខុសទៀត ក្រោយពេលដែលវ៉យនិចស្លាប់បាត់ទៅ។ អ្នកជួញដូរម្នាក់ទៀត បានទិញសៀវភៅដែលមិនមានអ្នកយល់នោះ ក្នុងឆ្នាំ ១៩៦១ ហើយ បរិច្ចាគទៅឲ្យសាកលវិទ្យាល័យយ៉ែល នៅឆ្នាំ ១៩៦៩។

សព្វថ្ងៃនេះ យើងមើល សាស្ត្រា វ៉យនិចនេះ ក្នុងន័យជាអត្ថបទ ដែលអាថ៌កំបាំងនៅឆ្ងាយពីភពផែនដី ដោយសារតែអត្ថបទពេទ្យសរសេរជាភាសាអង់គ្លេស។ មនុស្សក្រៅភពប្រហែលជានិយាយថា៖ “តើគំនូរដែលមើលទៅហាក់ដូចជាមានជីវិតនេះ ជាអ្វីទៅ? តើគំនូរទឹកហូរនេះ មានន័យយ៉ាងណា? ចុះចំណែកទិន្នន័យដែលគេធ្វើដោយយកចិត្តទុកដាក់នេះវិញ? តើពាក្យសំដី និង សញ្ញា ទាំងអស់នេះ មានន័យយ៉ាងណា”? ពួកថែមទាំងប្រកែកថាតើ ពាក្យ “fi” ជាអក្សរ “f” និង “I” ឬមួយក៏ជាអក្សរផ្សេងរបស់វា?

គេចោទជាសំនួរថា តើសៀវភៅនេះ អាចជាសៀវភៅ ដែលមានអក្សរ ដែលមិនអាចមើលយល់ទេ? ប្រហែលជាអាច ដោយសារតែក្នុងសត្សវត្សរ៍ទី១៥ អ្នកនិពន្ធជំនាន់នោះ ប្រហែលជាសរសេរពាក្យប្លែកៗ ដើម្បីលក់។ ប៉ុន្តែមានទំរង់ជាច្រើនក្នុងការសរសេរនោះ។ ផ្នែកផ្សេងគ្នា ត្រូវបានសរសេរជាតួអក្សរផ្សេងគ្នា ហើយទំព័រខ្លះមាន ប្រធានបទ។ ពាក្យមួយចំនួនមានក្នុងទំព័រទី៥០ ហើយមានមួយចំនួនក្នុងទំព័រ៥១ ហើយ មានខ្លះៗ នៅទំព័រទី ៥២ និង ៥៣ តែបាត់ទៅវិញ។

ដូច្នេះ វានៅតែជាអាថ៌កំបាំង ហើយវាស្ថិតនៅក្នុងសាកលវិទ្យាល័យយ៉េល។ ការកែសម្រួលបច្ចុប្បន្ននេះ រួមបញ្ចូល៦អត្ថបទ ដែលនិយាយអំពី ប្រវត្តនៃម្ចាស់សៀវភៅ និង លក្ខណៈនៃសៀវភៅនេះ ក៏ដូចជាចំនួនដងក្នុងការស្វែងរកអត្ថន័យក្នុងសៀវភៅនេះ។ អត្ថបទទាំងអស់នេះ សុទ្ធតែសង្ខេប និង ចំចំណុច ដោយធ្វើឲ្យអ្នកអានធម្មតាពេញចិត្ត។ អ្នកដែលមានបំណងចង់អាចអត្ថន័យខាងក្នុង អាចអានចំណុចដំបូងជាការចាប់ផ្តើម មុននឹងចូលក្នុងអត្ថបទដើម ឬចូលក្នុងគេហទំព័ររបស់វាផងដែរ។

អ្នកប្រវត្តិសាស្រ្ត និង អ្នកនិពន្ធប្រលោមលោក ឌីបូរ៉ា ហាណេស (Deborah Harkness) និយាយពីលេខក្នុងអត្ថបទខ្លីនោះ។ នៅក្នុងថ្នាក់បណ្ឌិតរបស់នាង ហាណេស រៀនពី ចនឌី (John Dee)នៃប្រទេសអង់គ្លេស ដែលជាគីមីវិទូ សម័យកណ្តាលដែលមានទាក់ទងនឹងសៀវភៅវ៉យនិចនេះ។ នាងក្រោយមកបានទៅសាកលវិទ្យាល័យយ៉េល ហើយ កាន់សៀវភវ៉យនិចនៅក្នុងដៃដើម្បីអាន។ នាងរៀបរាប់ពីសៀវភៅនេះថាជា សៀវភៅដែលតូច ចាស់ និង គ្មានអ្វីគួរឲ្យចាប់អារម្មណ៍។ អ្នកមើលជាច្រើន និយាយពីអារម្មណ៍ដូចគ្នានេះ។

ប្រហែលជាថ្ងៃមួយ មនុស្សម្នាក់ឈ្មោះ ក នឹងរកឃើញអត្ថន័យ ឬ រកឃើញតំរុយក្នុងសៀវភៅនេះ ដូចដែលបានកើតឡើងចំពោះ សញ្ញាអេហ្ស៊ីប និង ការគូសលើជញ្ជាំងនៅម៉ាយ៉ាន ចំលើយនៃអត្ថន័យក្នុងសៀវភៅវ៉យនិច នឹងត្រូវបានបើកបង្ហាញ៕

អត្ថបទល្អផ្សេងទៀត៖ ការសិក្សាថ្មីមួយបង្ហាញថា ការរៀនពីសៀវភៅបោះពុម្ពប្រសើរជាងការអានតាមអេក្រង់ឧបករណ៍អេឡិចត្រូនិច

ដោយសង្គមបច្ចុប្បន្នត្រូវបានគ្របដណ្ដប់ដោយបច្ចេកវិទ្យា ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចបានរួមចំណែកយ៉ាងច្រើនក្នុងប្រព័ន្ធអប់រំ ដូចជាការដាក់ឲ្យប្រើ Ipad ក្នុងសាលាមួយចំនួននៅបណ្ដាប្រទេសអភិវឌ្ឍន៍ជាដើម។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាក៏បានកែប្រែរបៀបរបបនៃការសិក្សាពីមុនយ៉ាងច្រើនផងដែរ។

ការសរសេរអក្សរនៅលើក្ដារខៀនត្រូវបានជំនួសដោយការដាក់បញ្ចាំង slide។ ការចម្លងមេរៀនទុកក្នុងសៀវភៅត្រូវបានជំនួសដោយការថតចម្លងឯកសារ រឺការថតរូបទុកក្នុងទូរស័ព្ទដៃ។ ការសរសេរកិច្ចការដាក់ក្រដាសត្រូវបានជំនួសដោយសារការវាយបញ្ចូលក្នុងកុំព្យូទ័រហើយផ្ញើតាមអ៊ីម៉ែល។ លើសពីនេះទៅទៀត ការអានសៀវភៅបោះពុម្ភត្រូវបានជំនួសដោយការអានសៀវភៅតាមរយៈទូរស័ព្ទដៃ តាមកុំព្យូទ័រ រឺតាម Kindle ជាដើម។

មនុស្សជាច្រើនគិតថា ការអានតាមប្រព័ន្ធឌីជីថលនេះធ្វើឲ្យលទ្ធផលការសិក្សារបស់សិស្សមានភាពល្អប្រសើរ។ យ៉ាងណាក្ដី ការសិក្សាមួយបានរកឃើញថា វាមិនពិតទាំងស្រុងនោះទេ។

ការស្រាវជ្រាវនេះបានសិក្សាពីភាពខុសគ្នាលើកម្រិតនៃការយល់ដឹង នៅពេលសិស្សអានអត្ថបទតាមគ្រឿងអេឡិចត្រូនិចនិងអត្ថបទបោះពុម្ព។ លទ្ធផលបានបង្ហាញថា សិស្សភាគច្រើនចូលចិត្តការអានអត្ថបទតាមរយៈឧបករណ៍អេឡិចត្រូនិចជាងតាមរយៈសៀវភៅ ហើយពួកគេយល់ថា ការអានអត្ថបទប្រើប្រាស់បច្ចេកវិទ្យានេះអាចឲ្យពួកគេយល់បានច្រើនជាង។

ទោះជាយ៉ាងណាក្ដី លទ្ធផលពិតប្រាកដមិនដូចការរំពឹងទុករបស់ពួកគេនោះទេ។ ជាក់ស្ដែង ការអានតាមរយៈឧបករណ៍អេឡិចត្រូនិចពិតជាមានភាពងាយស្រួលជាងមែន ហើយការសិក្សាបានរកឃើញថា ពួកគេអាចអានបានលឿនជាងផងដែរ។

ចំពោះការយល់ដឹងពីគំនិតសំខាន់នៃអត្ថបទ មធ្យោបាយដែលពួកគេប្រើក្នុងការអានមិនចោទជាបញ្ហានោះទេ ប៉ុន្ដែចំពោះចំណុចសំខាន់ៗដែលទាក់ទងទៅនឹងគំនិតសំខាន់នៃអត្ថបទនិងព័ត៌មានជាក់លាក់ផ្សេងៗទៀត ការអានតាមអត្ថបទបោះពុម្ភធ្វើឲ្យពួកគេបានយល់ដឹងច្រើនជាងការអានអត្ថបទអេឡិចត្រូនិច។ ដូច្នេះហើយ ការសិក្សាស្រាវជ្រាវនេះបានសរុបថា ដើម្បីយល់ដឹងឲ្យបានស៊ីជម្រៅ ការអានតាមសៀវភៅរឺអត្ថបទបោះពុម្ភមានលក្ខណៈប្រសើរជាងការអានលើអេក្រង់៕

មតិយោបល់

ពេញនិយម