ក្នុងនាមជាឳពុកម្តាយរបស់គេអ្នកត្រូវតែមានតួនាទីលើកតម្កើងភាពជឿជាក់លើកូនរបស់អ្នក
Connect with us

គួរដឹង

ក្នុងនាមជាឳពុកម្តាយរបស់គេអ្នកត្រូវតែមានតួនាទីលើកតម្កើងភាពជឿជាក់លើកូនរបស់អ្នក

ការមានទំនុកចិត្តលើខ្លួនឯងគឺជាគោលដៅដ៏មានតម្លៃមួយសម្រាប់ឪពុកម្តាយដើម្បីផ្ដល់ទៅឱ្យកូនៗរបស់ពួកគេ ហើយខណៈដែលឪពុកម្តាយមានសិទ្ធិគិតថាពួកគេអាចមានឥទ្ធិពលលើការអភិវឌ្ឍទំនុកចិត្តលើកូនរបស់ពួកគេ វាមានការយល់ច្រឡំពីរយ៉ាងដែលអាចកើតមាននៅក្នុងវិធីនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានជំនាញគ្រប់គ្រាន់ចំពោះអ្វីដែលពួកគេធ្វើនោះទេ ជួនកាលអ្វីដែលត្រូវការនោះគឺការខិតខំប្រឹងប្រែង ការណែនាំឬជំនួយបន្ថែមទៀតពីអ្នកជុំវិញខ្លួន។

ការខ្វះទំនុកចិត្តលើខ្លួនឯងរបស់កុមារ អាចបង្ហាញពីបញ្ហាជាមួយនឹងការកំណត់គោលដៅ ដូចជាការរកមើលនូវអ្វីដែលគាត់ចង់វិនិយោគ ថាមពលរបស់គាត់ឬការតស៊ូដែលជាប់ទាក់ទងនឹងការខិតខំប្រឹងប្រែង។ ដូច្នេះដើម្បីជួយជ្រោមជ្រែងកូនៗរបស់លោកអ្នកឱ្យគេបានសម្រេចនូវអ្វីដែលគេចង់ធ្វើ អ្នកគួរតែធ្វើដូចតទៅ។

១. ជ្រោមជ្រែងលើភាពលេចធ្លោរបស់គេ

លើកទឹកចិត្តឱ្យកូនរបស់អ្នកយល់ពីភាពពិសេសរបស់ពួកគេ ហើយអ្វីដែលងាយស្រួលនិងអ្វីដែលពិបាកសម្រាប់ពួកគេ ដើម្បីឱ្យគេហាត់រៀនហើយយល់ថាមនុស្សគ្រប់គ្នាមានភាពខ្លាំងនិងភាពទន់ខ្សោយផ្សេងៗគ្នា។

២. បង្រៀនគេឱ្យកាន់តែច្រើន

អបអរ និងត្រេកអរចំពោះជំហានតូចៗរបស់កូនៗ និងជួយកូនរបស់អ្នកឱ្យយល់ឃើញពីជំហានដែលត្រូវធ្វើសម្រាប់ទទួលបានសមិទ្ធផលធំៗ។ អ្នកត្រូវចេះសរសើរលើការសម្រេចបានរបស់កូនរបស់អ្នក មិនថាវាជារឿងតូចឬជារឿងធំឡើយ វាជាការលើកទឹកចិត្តពួកគេឱ្យពួកគេមានទំនុកចិត្ត និងមានភាពជឿជាក់បន្តទៅមុខទៀត។

៣. បង្កើនការចូលរួមឱ្យបានច្រើន

ជួយកូនរបស់អ្នករកឃើញឱកាសរៀនសូត្រនៅក្នុងតំបន់ ឬមុខជំនាញណាដែលគេចាប់អារម្មណ៍។ ទំនុកចិត្តរបស់គាត់នឹងត្រូវបានកសាងឡើងតាមរយៈការពិសោធនូវសកម្មភាពដែលគាត់ចូលចិត្ត។

៤. ចំណាយពេលវេលាសម្រាប់កូនលោកអ្នក

ចំណាយពេលវេលាសម្រាប់កូនលោកអ្នកគឺពិតជាសំខាន់ណាស់ ចំណាយពេលនៅជាមួយពួកគេឱ្យបានច្រើន លើកទឹកចិត្តគេគាំទ្រគេឱ្យគេធ្វើអ្វីដែលគេចូលចិត្ត។ តាមដានការសម្រេចចិត្តរបស់គេ តាមដានគោលបំណងរបស់ពួកគេ ថាវាអាចនឹងសម្រេចបានដែរឬទេ ហើយនឹងជួយណែនាំផ្លូវឱ្យគេផងដែរ។

៥. បណ្តុះការគិតរបស់គេ

បង្ហាញកូនលោកអ្នកពីឩបសគ្គនាៗដែលពួកគេអាចនឹងជួបនៅពេលអនាគត ឬតាមផ្លូវជីវិតរបស់ពួកគេ ជាពិសេសតាមផ្លូវនៃដើរទៅរកគោលដៅរបស់គេដែលគេប្រាថ្នាចង់បាន។ បង្រៀនឱ្យគេជួបរឿងពិបាកៗ ហ្វឹកហាត់ពួកគេឱ្យគេចេះដោះស្រាយបញ្ហា និងប្រឈមមុខនឹងឩបសគ្គ។ ហើយក៏ជួយណែនាំឱ្យពួកគេយល់ដឹងថាមនុស្សគ្រប់រូបអាចជួយបញ្ហាខុសៗគ្នា និងមានសមត្ថភាពផ្សេងគ្នា ដូច្នេះដើម្បីកុំឱ្យពួកគេអន់ចិត្ត ឬច្រណែននឹងអ្នកដទៃ៕

អត្ថបទល្អផ្សេងទៀត៖ បាត់បង់ភាពជឿជាក់ ជីវិតចុះខ្សោយដល់កំរិតសូន្យ មិនដឹងធ្វើបែបណា???? អានអត្ថបទនេះនឹងអាចជួយអ្នកបាន

ជារឿងធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូបដែលជួបនូវបញ្ហាមួយរយជំពូករាប់មិនអស់ អ្នកខ្លះក៏មិនដឹងធ្វើយ៉ាងណា គិតតែពីអង្គុយពិបាកចិត្ត គិតអ្វីមិនចេញ មិនព្រមរកវិធីដោះស្រាយ សុខចិត្តបណ្តោយខ្លួនទៅតាមវេលាជាអ្នកដោះស្រាយហើយខ្លះទៀតក៏អាចជៀសផុតពីបញ្ហានោះដោយវិធីផ្សេងៗ តែថ្ងៃនេះយើងគ្រាន់តែចង់ប្រាប់ទៅកាន់មនុស្សមួយចំនួននោះដែលមិនដឹងថាត្រូវធ្វើយ៉ាងណាគេចផុតពីភាពចុះខ្សោយនៃជីវិត ពិបាកចិត្តដោះស្រាយមិនចេញហើយកំពុងតែរកជំនួយ។

១. ត្រូវស្វែងរកនូវចំនុចអ្វីដែលធ្វើឲយើងមិនសប្បាយចិត្ត

ដើម្បីឲជីវិតផ្លាស់ប្តូរទៅមុខនិងប្រសើរឡើងពីរឿងមិនល្អ ជាដំបូងយើងស្វែងរកថាតើចំនុចអ្វី ឬរឿងអ្វីដែលធ្វើឲយើងជួបរឿងបែបនេះ ហើយអ្វីទៅដែលធ្វើឲយើងធ្លាក់ខ្លួនទៅជាបែបនេះ។ បន្ទាប់ពីយើងរកចំនុចកើតហេតុឃើញហើយនោះយើងនឹងងាយស្រួលក្នុងការដោះស្រាយឬដើរចេញពីបញ្ហានោះ ដោយជោគជ័យ បើមិនដឹងចំនុចចាប់ផ្តើមក៏មិនអាចធ្វើអ្វីបានដែរ។ មួយវិញយើងត្រូវស្តាប់អារម្មណ៏របស់យើងថាអារម្មណ៏ឬចិត្តយើងគិតបែបណាទៅលើរឿងមួយនោះ ហើយត្រូវធ្វើតាមចិត្តរបស់យើងដែលបានប្រាប់យើងពីខាងក្នុងតើគួរធ្វើបែបណាទើបយើងសប្បាយចិត្ត ហើយគេចផុតពីវា។

២. ចាប់ផ្តើមធ្វើរឿងតូចៗអ្វីមួយដែលអាចធ្វើឲយើងធូរស្បើយ

ពេលខ្លះរឿងតូចតាចដែលយើងធ្វើប្រចាំថ្ងៃក៏អាចជួយស្រោចស្រង់យើងពីភាពទន់ខ្សោយទាំងនោះបានដែរ ដូចជាការទំលាប់ខ្លួនឲល្អនូវរឿងប្រចាំថ្ងៃរបស់យើង បង្កើតទំលាប់ថ្មីៗដែលគិតថាល្អសម្រាប់យើង ធ្វើអ្វីដែលយើងមិនធ្លាប់ធ្វើពីមុន ដើម្បីផ្លាស់ប្តូរបរិយាកាសនៃជីវិត ការធ្វើលំហាត់ប្រាណ សមាធិឲស្ងប់ចិត្ត ដើរលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ យ៉ាងហោចណាស់វាក៏អាចផ្លាស់ប្តូរគោលគំនិតយើងឲមកគិតនូវរឿងដែលសប្បាយៗ យូរៗទៅអាចជួយឲធូរស្បើយចិត្តមួយកំរិតដែរ។

៣. សុំនិងស្វែងរកជំនួយឬដំបូន្មានពីមិត្តភ័ក្រឬគ្រួសារ

រឿងខ្លះគឺយើងតែម្នាក់ឯងពិតជាមិនអាចដោះស្រាយបានទេ ហើយការលាក់រឿងក្នុងចិត្តតែម្នាក់ឯងក៏គ្រោះថ្នាក់ដែរ យល់ល្អគួរតែរកជំនួយឬ ដំបូន្មានល្អៗពីមិត្តភ័ក្រយើង ឬក៏ក្រុមគ្រួសារ ហើយចែករំលែករឿងទាំងនោះទៅកាន់ពួកគេ។ ពេលដែលបញ្ចេញរឿងលំបាកចិត្តទៅវាធ្វើឲយើងបានធូរស្បើយមួយកំរិត ហើយគួរតែទទួលយកនៅដំបូន្មានដែលល្អៗពីពួកគេ ជាទូទៅវាអាចជារឿងមួយផ្នែកធំដែរ ដែលអាចជួយយើងឲដោះស្រាយបញ្ហាបាន ហើយរួចផុតពីភាពទន់ខ្សោយអស់នោះ។

Ask for help

៤. បោះបង់នូវរឿងទាំងឡាយណាដែលធ្វើឲយើងស្ត្រេស

បើយើងដឹងហើយថាចំនុចណាមួយដែលធ្វើឲយើងស្ត្រេស ហេតុផលណាដែលធ្វើឲយើងជាប់គាំងនៅរឿងអស់ទាំងនោះ យើងត្រូវតែបោះវាចោលឈប់គិតពីវា បើមិនដូច្នោះទេ វាអាចក្លាយជាសម្ពាយមួយដែលយើងធ្វើឲជីវិតយើងកាន់តែដុនដាបនិងអាប់អួរជាមិនខាន។ កុំខ្លាចនូវបោះរឿងដែលមិនល្អចោល និងព្យាយាមទទួលអ្វីដែលល្អសម្រាប់ជីវិត។

៥. ដឹកនាំជីវិតខ្លួនឯង

ជីវិតយើងគឺយើងជាអ្នកគ្រប់គ្រងវា សូមកុំបណ្តោយឲវាជិះជាន់លើយើង បើវាធ្លាក់ចុះត្រូវតែលើកវាឡើងវិញ។ គ្មានអ្នកណាម្នាក់មកអាចបញ្ជាជីវិតយើងឲដើរតាមផ្លូវណាមួយបានទេ បើសិនជាយើងគិតថាផ្លូវណានឹងល្អ ហើយភ្លឺស្វាងសម្រាប់យើងត្រូវដឹកនាំជីវិតយើងទៅកាន់ទិសដៅនោះ កុំគិតតែស្តាប់ពីសម្តីអ្នកដទៃពេក មានតែយើងទេដែលដឹងច្បាស់ថាយើងចង់បានអ្វី និងធ្វើយ៉ាងណាប្តូរខ្លួនយើងឲទៅជាស្រស់បំព្រងឡើងវិញ។

៦. ធ្វើអ្វីតាមចំណង់ចិត្តឬការពេញចិត្តរបស់ខ្លួន

បើមិនចង់ខុសខ្លួននៅថ្ងៃក្រោយ ចូលធ្វើអ្វីដែលជាការពេញចិត្តរបស់ខ្លួនឯង កុំធ្វើអ្វីដែលជាការបង្ខំពីអ្នកដទៃ និងចាំតែស្តាប់សម្តីអ្នកដទៃដែលឲយើងត្រូវធ្វើនេះធ្វើនោះ។ ធ្វើអ្វីដែលយើងពេញចិត្តទើបធ្វើបានយូរ ហើយយើងនឹងមិនមានអារម្មណ៏ថាយើងកំពុងដើរផ្លូវខុស តែបើខុសយើងក៏អាចចាត់ទុកវាជាមេរៀនសម្រាប់យើង បើខុសដោយសារអ្នកដ៏ទៃយើងនឹងពិបាកអត់អោនឲខ្លួនឯងណាស់ ហើយពិបាកចិត្តលើសពីការសម្រេចចិត្តខ្លួនឯងទ្វេដង។

៧. កុំបណ្តែតបណ្តោយខ្លួនទៅក្នុងរឿងមិនសប្បាយចិត្តអស់ទាំងនោះ

បើជីវិតអ្នកកំពុងតែដុនដាប ចុះខ្សោយយើងមិនត្រូវបណ្តោយខ្លួនឲទៅតាមនោះទេ យល់ល្អគួរធ្វើអ្វីម្យ៉ាង មិនមែនថាកំពុងតែជួបរឿងមិនល្អហើយយើងមិនអាចធ្វើអ្វីបាននោះទេ។ យើងនៅមានឱកាសដើម្បីស្តារការខូចខាតឡើងវិញ ដោយរកអ្វីមួយមកជំនួសឬដោះស្រាយពីភាពអាប់អួរនោះ ដោយវិធីសាស្រ្តផ្សេងៗ ដែលយើងអាចកែប្រែចិត្តគំនិតឲមកគិតនៅអ្វីដែលវិជ្ជមាន ដែលប្រសើរសម្រាប់ខ្លួនយើង ហើយអ្វីដែលមិនធ្វើឲយើងធ្លាក់ទៅក្នុងអន្លុងនៃភាពកើតទុក្ខកាន់តែជ្រៅ ដែលអាចមានហានិភ័យដល់សេចក្តីសុខយើងទាំងមូលតែម្តង៕

មតិយោបល់

ពេញនិយម