សិស្សសាលាវិចិត្រសិល្បៈទទួលបានឱកាសចូលរួមការពិភាក្សាការងារក្នុងវិស័យគ្រឿងអលង្ការនៅកម្ពុជា!
Connect with us

ថ្មីៗ

សិស្សសាលាវិចិត្រសិល្បៈទទួលបានឱកាសកម្រចូលរួមការជជែកពិភាក្សាការងារក្នុងវិស័យគ្រឿងអលង្ការនៅកម្ពុជា!

វេទិកាជជែកពិភាក្សាការងារក្នុងវិស័យគ្រឿងអលង្ការពីជាងបាក់វណ្ណហុងបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១១៖៣០ ថ្ងៃត្រង់នៅឯសាលាវិចិត្រសិល្បៈ ដោយមានគោលបំណងផ្ដល់ឱកាសដ៏កម្រជូនសិស្សានុសិស្សទាក់ទងនឹងឧស្សាហកម្មគ្រឿងអលង្ការនៅក្នុងប្រទេសកម្ពុជា។

សិស្សានុសិស្សសាលាវិចិត្រសិល្បៈជំនាញ Interior Design ស្ថាបត្យកម្ម និងសិល្បៈសូនរូបជាដើម បានទទួលគំនិតកែច្នៃគ្រឿងអលង្ការថ្មីៗពីវាគ្មិន៣រូបដែលមានបទពិសោធន៍ជាក់ស្ដែងក្នុងការកែច្នៃនិងបច្ចេកទេសក្នុងការផលិតគ្រឿងអលង្ការដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន។

ជាពិសេសក្រោយពីការពិភាក្សាចែករំលែក ហាងជាង បាក់វណ្ណហុង​ ក៏បានចែកជូនសម្ភារៈសិក្សាសម្បូរបែបនិងកាតាបដល់សិស្សានុសិស្សដែលចូលរួមទាំងអស់គ្នា។

គួរបញ្ជាក់ថាវេទិកាជជែកពិភាក្សាការងារក្នុងវិស័យគ្រឿងអលង្ការនេះ នាំមកជូនដោយជំនាញការរបស់ហាងជាងបាក់វណ្ណហុងផ្ទាល់ ដើម្បីផ្ដល់ប្រយោជន៍ដល់សិស្សានុសិស្សកម្ពុជាដែលសិក្សាជំនាញពាក់ព័ន្ធ ក៏ដូចជាបង្ហាញពីផែនការរយៈពេលវែងក្នុងការកែច្នៃផលិតផលគ្រឿងអលង្ការបែបទំនើប ឆ្ពោះទៅចែកចាយទៅក្នុងតំបន់អាស៊ីអាគ្នេហ៍និងពិភពលោកទាំងមូលដើម្បីបង្ហាញពីសក្ដានុពលរបស់សិស្សានុសិស្សរបស់កម្ពុជាយើង៕

 (អត្ថបទពាណិជ្ជកម្ម)

មតិយោបល់

ពេញនិយម