តើប្រទេសណាខ្លះជាប្រទេសដែលមានប្រព័ន្ធអប់រំមិនល្អជាងគេទាំង១០ក្នុងពិភពលោក?
Connect with us

គួរដឹង

តើប្រទេសណាខ្លះជាប្រទេសដែលមានប្រព័ន្ធអប់រំមិនល្អជាងគេទាំង១០ក្នុងពិភពលោក?


ការទទួលបានការអប់រំជាមូលដ្ឋានរបស់មនុស្ស សំរាប់ជីវិត។ ប៉ុន្តែ ប្រព័ន្ធអប់រំ ពិតជាមិនស្មើគ្នាទេ នៅពេលដែលប្រៀបធៀបទៅនឹងកំរិតអន្តរជាតិ។ ក្នុងប្រទេសជាច្រើនក្នុងពិភពលោកនេះ កុមារមិនអាចទទួលបានបទពិសោធន៍ក្នុងការសិក្សា ដោយសារតែ កត្តាជាច្រើន ដូចជាសង្រ្គាម និង ភាពក្រីក្រ។ ខាងក្រោមនេះ គឺជាឈ្មោះប្រទេស ដែលមានការអប់រំមិនសូវល្អជាងគេទាំង១០ គិតទៅតាមស្តង់ដានៃការអប់រំពិភពលោក៖

១. បូគីណា ហ្វាសូ (Burkina Faso)

អង្គការសហប្រជាជាតិ បានកត់សំគាល់ថា កុមារជាច្រើនរៀនត្រឹមតែថ្នាក់ទី៦ ឬ ៧ទេ។ ប្រទេសបូគីណា ហ្វាសូមានគ្រូច្រើនជាងសិស្ស ហើយកំរិតអក្ខរកម្ម មានតិចជាង៥០%។ ដោយសារតែមានការគាំទ្រពីរដ្ឋាភិបាល បូគីណា ហ្វាសូចាប់ផ្តើមដោះស្រាយបានបញ្ហាមួយចំនួនហើយ។

២. សាធារណរដ្ឋអាហ្វ្រិចកណ្តាល (Central African Republic)

រដ្ឋាភិបាល មិនបានដាក់ធនធានក្នុងប្រព័ន្ធអប់រំទេ ដែលបណ្តាលឲ្យសាលាបិទជាច្រើន សិស្សមិនមានឯកសារក្នុងការសិក្សា ដូចជាសៀវភៅ និង គ្រូបង្រៀនមិនបានទទួលប្រាក់ខែ។ ការចូលរៀនពិតជាទាបផងដែរ។

៣. ស៊ីអឺរ៉ា លីអន (Sierra Leone)

មានអត្រាសិស្សឈប់រៀនច្រើន ក្នុងពេលកំពុងរៀន។ កុមារជាមធ្យមក្នុងប្រទេស ចំណាយតែ៣ឆ្នាំក្នុងការសិក្សាទេ។ ដោយសារតែមានចំនួនសិស្សឈប់រៀនច្រើន ដែលនាំឲ្យប្រទេសនេះមានអត្រាអនក្ខរកម្មច្រើន។

៤. ភូមា (Burma)

វិបត្តិនៅក្នុងប្រទេសភូមា បានបណ្តាលឲ្យមានភាពក្រីក្រ ដែលជាហេតុនាំឲ្យមានការលំបាកសំរាប់កុមារ ក្នុងការសិក្សា។ ការកាត់បន្ថយថវិកា ដែលធ្វើឡើងដោយរដ្ឋាភិបាល បានបណ្តាលឲ្យមានការតំឡើងថ្លៃចំពោះការចុះឈ្មោះចូលរៀន ដែលតម្រូវឲ្យឪពុកម្តាយរបស់សិស្សត្រូវបង់ប្រាក់ច្រើនជាងមុន។ភូមា កំរិតការចូលរៀន ចំពោះជនជាតិភាគតិចជាច្រើននៅក្នុងប្រទេស។ សិស្សជាច្រើនបោះបង់ការសិក្សា មុនពេលរៀនដល់ថ្នាក់ទី៥។

៥. ម៉ាលី (Mali)

មានគ្រូជាច្រើនដែលមិនមាន គរុកោសល្យ បានមកបង្រៀនសិស្ស។ ម៉ាលីបានចាត់វិធានការមួយចំនួនក្នុងពេលថ្មីៗនេះ ដើម្បីដោះស្រាយចំនួនសិស្សច្រើនជាងចំនួនគ្រូ។ ការចូលរៀនសាលាបឋម មានការកើតឡើងផងដែរ។

៦. ឆេត (Chad)

បញ្ហានៅក្នុងប្រទេសឆេត បានបណ្តាលឲ្យប្រទេសមួយនេះ ជួបបញ្ហានៃកង្វះធនធាន ដើម្បីដោះស្រាយប្រព័ន្ធអប់រំ។ អត្រានៃសិស្សបោះបង់ការសិក្សាមុនថ្នាក់ទី៤ មានលើសពីពាក់កណ្តាល។ សាលានៅក្នុងប្រទេស មានបញ្ហាសិស្សច្រើនជាងគ្រូ ហើយកង្វះគ្រូដែលទទួលបានគរុកោសល្យត្រឹមត្រូវ។

៧. នីហ្គ័រ (Niger)

កុមារនៅក្នុងប្រទេសនីហ្គ័រ កំរទៅរៀនណាស់ក្នុងពេល២ឆ្នាំកន្លងទៅ ហើយប្រទេសនេះ ត្រូវបានគេស្គាល់ថាជាប្រទេសដែល អត្រាអនក្ខរកម្មច្រើនខ្លាំងផងដែរ។ ចំពោះកុមារ ដែលអាចចូលរៀនបាន ពួកគេត្រូវតែជួបប្រទះនឹងបញ្ហានៃតំលៃដ៏ថ្លៃរបស់សំភារៈសិក្សា។

៨. ហ្គីននៀ (Guinea)

ហ្គីននៀ ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានតម្លៃចូលរៀនថ្លៃ។ ដោយសារតែមានភាពមិនស្មើគ្នានៃចំណូលក្នុងប្រទេសនេះ សិស្សមិនតិចទេ ដែលបានបោះបង់ការសិក្សានៅទីបញ្ចប់។

៩. ជីបូទី (Djibouti)

ជាមធ្យម កុមារមកពីប្រទេសអាហ្វ្រិចខាងកើត រៀនបានត្រឹមតែ៤ទៅ៥ឆ្នាំទេ។ សាលាជាច្រើនជួបប្រទះបញ្ហាកង្វះសៀវភៅ និង គ្រូបង្រៀន

១០. អ៊ីរីត្រៀ (Eritrea)

សិស្សជាច្រើនបោះបង់ការសិក្សាមុនពេលពួកគេមានអាយុ១០ឆ្នាំ។ អ៊ីរីត្រៀ បានដោះស្រាយកង្វះខាតគ្រូបង្រៀន នៅឆ្នាំថ្មីៗនេះ៕

អត្ថបទល្អផ្សេងទៀត៖ ១០ ប្រទេសដែលមានសិស្សពូកែដាច់គេលើលោក! ចំណាត់ថ្នាក់ពី ៥ ដល់ ១ ពិតជាគួរឱ្យភ្ញាក់ផ្អើល!

ថ្ងៃនេះ Anarchak សូមលើកមកបង្ហាញប្រិយមិត្តនូវប្រទេសទាំង ១០ ដែលជាប់ចំណាត់ថ្នាក់ល្អជាងគេក្នុងវិស័យអប់រំដោយផ្អែកលើពិន្ទុសិស្សរបស់ពួកគេក្នុងមុខវិជ្ជាគណិតវិទ្យា​និងវិទ្យាសាស្ដ្រ។

ចំណាត់ថ្នាក់នេះជាការសម្រេចពីអង្គការអភិវឌ្ឍន៍និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) និងជារបាយការណ៍បូកសរុបឆ្នាំ ២០១៥។ ចង់ដឹងប្រទេសទាំង ១០​ នោះមកពីតំបន់ណាខ្លះ តោះតាមដានទាំងអស់គ្នា៖

១០. កាណាដា (អាមេរីកខាងជើង)

៩. ហូឡង់ (អឹរ៉ុប)

៨. ស្វ៊ីស (អឺរ៉ុប)

៧. អេស្តូនៀ (អឺរ៉ុប)

៦. ហ្វាំងឡង់ (អឺរ៉ុប)

៤. (លេខ ៤ ស្ទួន) តៃវ៉ាន់ (អាស៊ី)

៤.  ជប៉ុន (អាស៊ី)

៣. កូរ៉ខាងត្បូង (អាស៊ី)

២. ហុងកុង (អាស៊ី)

១. សិង្ហបុរី(អាស៊ី)

គួរកត់សម្គាល់ថាចំណាត់ថ្នាក់លេខ ៤ ត្រូវកាន់កាប់ដោយប្រទេសពីរ ហេតុនេះមិនមានចំណាត់ថ្នាក់លេខ ៥ឡើយ។ យើងអាចចាប់អារម្មណ៍បានថាចំណាត់ថ្នាក់កំពូលទាំង ៥ សុទ្ធតែនៅក្នុងទ្វីបអាស៊ី ដែលបង្ហាញថាសិស្សអាស៊ីមានសមត្ថភាពបញ្ញមិនអន់ឡើយបើសិនជាមានប្រព័ន្ធអប់រំត្រឹមត្រូវ។ ចំណែក ពីលេខ ៦ដល់៩ សុទ្ធតែនៅអឺរ៉ុប។ ចំណែកសហរដ្ឋអាមេរិកដែលជាមហាអំណាចធំមួយនោះស្ថិតនៅឯលេខទី ២៨ ឯណោះ៕

មតិយោបល់

ពេញនិយម