បើដឹងពីការជួបគ្នារបស់ ព្រះអង្គម្ចាស់ហារី និង មិកហាន ម៉ាកខល ទើបយល់ថាវាសនាជាអ្នកកំណត់!
Connect with us

ថ្មីៗ

បើដឹងពីការជួបគ្នារបស់ ព្រះអង្គម្ចាស់ហារី និង មិកហាន ម៉ាកខល ទើបយល់ថាវាសនាជាអ្នកកំណត់!


មិកហាន ម៉ាកខល (Meghan Markle) និង ព្រះអង្គម្ចាស់ ហារី រៀបអភិសេកនៅថ្ងៃសៅរ៍ ក្នុងពេលដែលពិភពលោកកំពុងតែតាមដាន។ ភាពផ្អែមល្ហែម ដែលលាយជាមួយការបញ្ចប់ដ៏គួរឲ្យរីករាយនេះ ហាក់ដូចជាបានក្លាយជារឿង រ៉ូមិនតិចហូលីវូដមួយ។ ប៉ុន្តែ មានដែលឆ្ងល់ទេថា ម៉េចបាន មិកហាន ម៉ាកខល និង ព្រះអង្គម្ចាស់ហារី ជួបគ្នា?

មិកហាន និង ព្រះអង្គម្ចាស់ ហារី បានណាត់គ្នាដែលមិនដឹងជាមុន (Blind date) នៅដើមខែ កក្កដា ឆ្នាំ ២០១៦។ ពេលដែលមានការសំភាសន៍មួយ ក្រោយពេលដែលពួកគេបានរៀបភ្ជាប់ពាក្យ ហារីបាននិយាយថា៖ “យើងបានស្គាល់គ្នា ដោយមិត្តភក្តិ៍របស់មិត្តភក្តិ៍។ វាជាការរៀបចំអញ្ចឹង តែវាជាការណាត់គ្នា ដែលមិនដឹងជាមុន”។

ដៃគូស្នេហាមួយគូនេះ មិនបាននិយាយពីឈ្មោះ របស់អ្នកដែលនាំឲ្យជួបគ្នាទេ ប៉ុន្តែពត៌មាននិយាយថា អ្នកនោះ ជាមិត្តភក្តិ៍របស់ហារី ដែលមានឈ្មោះថា វៃអូឡែត វ៉ន វេសតិនហូល Violet von Westenholz។
អ្នកទាំងពីរបានជួបគ្នា ដោយចាប់ចិត្តលើគ្នាភ្លាមៗ ហើយក្រោយពីការណាត់ជួបដោយមិនដឹងជាមុន ដែលគ្រាន់តែជាការផឹកភេសជ្ជៈ ពួកគេបានសម្រេចចិត្តជួបគ្នាម្តងទៀតនៅថ្ងៃក្រោយ។

ក្រោយមក អ្វីបានអភិវឌ្ឍទៅយ៉ាងរហ័ស ដោយអ្នកទាំងពីរនិយាយថា ពួកគេព្យាយាមលៃលកពេលវេលា ដើម្បីចំណាយពេលវេលាដើរលេងកំសាន្តជាមួយគ្នា។ នៅពេលដែលពួកគេធ្វើដំណើរកំសាន្តទៅ បុតស្វាណា (Botswana) ដែលជាពេលដែលពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក។

ព្រះអង្គម្ចាស់ហារី បាននិយាយថា៖ “ខ្ញុំខិតខំបញ្ចុះបញ្ចូលនាង ដើម្បីចូលរួមក្នុងដំណើរកំសាន្តនេះ។ ជាលទ្ធផល ពួកយើងបានគេងសំរាកជាមួយគ្នា នៅខាងក្រៅក្រោមពន្លឺនៃផ្កាយ”។ ក្រោយមកទៀត វាគ្រាន់តែជាបញ្ហាពេលវេលា រហូតដល់សាធារណជនបានដឹងពីការវិវឌ្ឍនៃទំនាក់ទំនងស្នេហានេះ។ នៅខែតុលា គេបានធ្លាយដំណឹងថា ព្រះអង្គម្ចាស់ហារី និង តារាសម្តែងហូលីវូដបាននៅជាមួយគ្នាយ៉ាងសប្បាយ។

មិកហាន និយាយថា៖ “យើងមានពេលជាមួយគ្នាជាឯកជន ៥ ៦ខែយ៉ាងសប្បាយ ហើយវាពិតជាល្អណាស់”។ ប៉ុន្តែ អ្វីៗបានជួបប្រទះនឹងការលំបាក ក្រោយពេលនៃភាពផ្អែមល្ហែម នៅពេលដែលព្រះអង្គម្ចាស់ត្រូវតែធ្វើការនិយាយជាសាធារណ ដែលបង្ហាញទៅកាន់សារពត៌មាន និង បណ្តាញសង្គមដើម្បីបញ្ឈប់ “រលកនៃការកេងប្រវ័ញ្ច និង ការរំលោភបំពាន” ដែលអ្វីដែលនិយាយនេះ សំដៅទៅ មិកហាន។

ប៉ុន្តែពួកគេ មិនបានបញ្ឈប់ទំនាក់ទំនងគ្នាទេ។ ព្រះអង្គម្ចាស់ហារី និយាយថា៖ “ខ្ញុំគិតថា យើងត្រូវជួបបញ្ហាខ្លាំងណាស់ នៅពេលដំបូង ដោយមានភាពមិនពិតជាច្រើន ហើយខ្ញុំមិនព្យាយាមស្វែងយល់ពីអ្វីដែលវិជ្ជមាន ឬអវិជ្ជមានដែលមិកហាននិយាយ។ វាមិនមានហេតុផលសោះ ប៉ុន្តែ យើងផ្តោតទៅលើការអភិវឌ្ឍទំនាក់ទំនងរបស់ពួកយើង”។

ជាការពិត ការខិតខំតែទទួលបានលទ្ធផល ដែលនៅក្នុងថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ ២០១៧ ពួកគេបានប្រកាសពីការភ្ជាប់ពាក្យ។ ចាប់តាំងពីពេលនោះ មិកហាន ត្រូវបានសាធារណជនចាត់ទុកជានិម្មិតរូបនៃភាពទំនើបនៃរាជ្សវង្សានុវង្ស។
អភិសេករបស់អ្នកទាំងពីរ ត្រូវបានផ្សាយពាសពេញពិភពលោក នៅថ្ងៃ១៩ ខែឧសភា ហើយ មានមនុស្សជាង២លាននាក់តាមដានការផ្សាយនេះ៕

អត្ថបទល្អផ្សេងទៀត៖ ៥ យ៉ាងដ៏អស្ចារ្យពីជីវិតរស់នៅដ៏សោយសុខបំផុតរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេដ៏សង្ហារ!

ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ហើយនូវព្រះអង្គម្ចាស់ Abdul Mateen រាជ្យបុត្ររបស់ព្រះមហាក្សត្រប្រ៊ុយណេ ដែលមានរូបសម្រស់ស្រស់សង្ហារជាទីទាក់ចិត្តនារីផងទាំងពួង ហើយអ្វីដែលពិសេសទៀតនោះគឺទ្រង់មិនទាន់រៀបអភិសេកនៅឡើយទេ។

Image result for marteen brunei

ពេលនេះទ្រង់កំពុងសោយសុខក្នុងជីវិតលំដាប់កំពូល និងពោរពេញដោយប្រណិតភាពល្អឥតខ្ចោះ។ Anarchak សូមប្រែសម្រួល ចំនុច ៥ ខាងក្រោមបង្ហាញពីជីវិតដ៏អស្ចារ្យរបស់ទ្រង់៖

Related image

១. សត្វចិញ្ចឹមសំណព្វរបស់ទ្រង់គឺ កូនខ្លា៖

ព្រះអង្គម្ចាស់ Mateen ទ្រង់សព្វព្រះទ័យនឹងការចិញ្ចឹមសត្វខ្លាំងណាស់ ជាពិសេសគឺ សត្វខ្លា។ ទ្រង់សព្វព្រះទ័យដល់ថ្នាក់យកពួកវាធ្វើជាសត្វចិញ្ចឹមតែម្តង។ សព្វថ្ងៃ ទ្រង់ក៏មានចិញ្ចឹមកូនខ្លារោមស ដ៏កម្រមួយក្បាលផងដែរ។

២. រាជវាំងដែលទ្រង់គង់នៅ ជាទីសំណាក់ឯកជនដែលធំជាងគេលើលោក៖

Istana Nurul Iman ជារាជវាំងដែលព្រះអង្គម្ចាស់ Mateen និងព្រះញាតិវង្សគង់នៅ។ បើយោងទៅតាមទំហំផ្ទៃដី រាជវាំងមួយនេះអាចចាត់ទុកថា ជាដំណាក់ឯកជនដែលធំជាងគេបង្អស់ក្នុងលោក។

រាជវាំង Istana Nurul Iman មានបន្ទប់សម្រាប់គង់ចំនួន ១,៧៨៨ បន្ទប់ បន្ទប់ទឹក ២៥៧បន្ទប់ ព្រះវិហារអ៊ីស្លាមមួយដែលអាចផ្ទុកមនុស្សបានចំនួន ១ ៥០០នាក់ រោងមួយដែលអាចផ្ទុកកូនសេះបាន ២០០ក្បាលបំពាក់ដោយម៉ាស៊ីនត្រជាក់ អាងហែលទឹកចំនួន៥ ជាដើម។

Here's a Glimpse into Bruneian Prince Mateen's Luxurious Life - WORLD OF BUZZ 6

៣. ចំនួនរថយន្តទ្រង់ពិតជាមិនគួរឱ្យជឿ៖

នៅក្នុងការ៉ាស់ឡានរបស់ទ្រង់ មានចម្រុះទៅដោយឡានជាច្រើនប្រភេទដែលបើតាមពាក្យចចាមអារ៉ាមមួយចំនួនបានឲ្យដឹងថា នៅទីនោះមានឡានប្រហែល ៥,០០០គ្រឿងឯណោះ។

៤. កន្លែងគង់ប្រថាប់លក្ខណៈឯកជននៅទីក្រុងឡុងក៏ធំស្កឹមស្កៃមហិមា៖

ព្រះរាជ្យបុត្រក៏មានកន្លែងគង់នៅផ្ទាល់ខ្លួនមួយទៀត ដែលមានតម្លៃថ្លៃកប់ពពក ស្ថិតក្នុងទីតាំងដែលមានទេសភាពស្រស់ស្អាតបំផុតមិនមានកន្លែងណាដូច គឺនៅផ្លូវ John’s Lodge ម្ដុំ សួន Regent ក្រុងឡុងចក្រភពអង់គ្លេស។

៥. យន្តហោះផ្ទាល់ព្រះកាយដ៏ទំនើបនិងប្រណីត៖

វាមិនមែនជារឿងចម្លែកប៉ុន្មានទេដែលទ្រង់មានយន្ដហោះផ្ទាល់ព្រះកាយ ហើយនៅខាងក្នុងយន្តហោះនោះត្រូបានគេរៀបចំឡើងយ៉ាងប្រណីត និងស្រស់ស្អាតខ្លាំងបំផុតសាកសមនឹងឋានៈរាជវង្ស៕

មតិយោបល់

ពេញនិយម