អស់ទាស់! Exchange Square បើកសម្ផោធហើយមាន Concert ប្រជុំកំពូលតារាល្បីៗរួមទាំងឱក សុគន្ធកញ្ញាទៀត!
Connect with us

ថ្មីៗ

អស់ទាស់! Exchange Square បើកសម្ផោធហើយមាន Concert ប្រជុំកំពូលតារាល្បីៗរួមទាំងឱក សុគន្ធកញ្ញាទៀត!

បន្ទាប់ពីដំណើរការបានជាងមួយឆ្នាំរួចមក ផ្សាទំនើប Exchange Square បានបើកសម្ពោធជាផ្លូវការពីព្រឹកថ្ងៃព្រហស្បតិ៍ ទី24 ខែឧសភា ឆ្នាំ 2018 នេះហើយ។ ក្នុងឱកាសសម្ផោធនេះ ក៏មានវត្តមានចូលរូួមពីភ្ញៀវកិត្តយសយ៉ាងច្រើនកុះករក្នុងប្រទេសនិងមកពីក្រៅប្រទេសផងដែរ។

ដើម្បីអបអរសាទរក្នុងឱកាសបើកសម្ផោធជាផ្លូវការនេះ អគារផ្សារទំនើបនិង office លំដាប់អន្ដរជាតិ Exchange Square នេះបានរៀបចំជាការប្រគុំតន្រ្ដី EXSQ Concert ដ៏ឱឡារិកមួយដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ ទី26 ឧសភានេះ ចាប់ពីម៉ោង 6 ល្ងាចតទៅ។

ការប្រគុំតន្រ្ដីនេះនឹងមានការចូលរួមសម្ដែងពីតារាចម្រៀងល្បីៗដូចជា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កម្លោះសង្ហារ Sai ក្រុម SmallWorld SmallBand ក្រុម Mustache Band លោក Tena កញ្ញា ឆដា ក្រុមរាំ ELAZTIX កញ្ញាតី ម្ចាស់បទ “វ៉ៃម៉ាលុយ” ដែលកំពុងតែវាយលុកពេញ Facebook លោក ឈិត សុវណ្ណនិមិត្ត កញ្ញា សុភ័ក្រ្ត កុសុម៉ា ហើយក៏នឹងបានរាំសប្បាយចង្វាក់បែប EDM ជាមួយនឹង DJ Alex Matt ផងដែរ។

អ្វីដែលរិតតែអស្ចារ្យទៀតនោះគឺការចូលរួមដោយសេរី Free free មិនត្រូវការសំបុត្រឬលិខិតអញ្ជើញអ្វីឡើយ។ បើអញ្ចឹង កុំភ្លេចទៅចូលរួមឲបានទាំងអស់គ្នាណា ថ្ងៃសៅរ៍ ទី26 នេះចាប់ពីម៉ោង 6 ល្ងាច នៅបរិវេណខាងមុខ Exchange Square ជិតវត្តភ្នំយើងនេះឯង! សំរាប់ទីតាំងច្បាស់លាស់អាចមើលរូបភាព ឬ វីដេអូនៅខាងក្រោម ឬចូលទៅកាន់ផេក ExchangeSquare ដែលអ្នកក៏អាចលេងហ្គេមដើម្បីឈ្នះរង្វាន់ផ្សេងៗផងដែរ!

នេះជាទីតាំងការប្រគំតន្ដ្រី

តោះមកទស្សនាវីដេអូអំពី EXSQ Concert តិចមើល

 

(អត្ថបទពាណិជ្ជកម្ម)

មតិយោបល់

Trending

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.