មិននឹកស្មានថា កាលពីមុនការពាក់បែបនេះមានន័យដល់ម្លឹងសោះ!
Connect with us

ទាក់ទាញ

មិននឹកស្មានថា កាលពីមុនការពាក់បែបនេះមានន័យដល់ម្លឹងសោះ!

ខ្សែកchoker ប្រភេទ ត្រូវបានកំពុងតែទទួលការពេញនិយមយ៉ាងខ្លាំងពីសំនាក់មនុស្សសម័យបច្ចុប្បន្ន។ សម្រាប់ក្មេងៗយុវវ័យជំនាន់ក្រោយៗនេះ ការពាក់ខ្សៃកប្រភេទនេះ ត្រូវបានគេជឿថាជាផ្នែកមួយនៃការតែងខ្លួនអោយទាន់សម័យ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជាប្រៀបធៀននឹងកាលពីសម័យមុន ខ្សែកប្រភេទchoker នេះមានន័យខុសពីអ្វីដែលមនុស្សសម័យនេះគិតឆ្ងាយណាស់។

កាលពីកំឡុងឆ្នាំ ១៧០០ ខ្សែកបែបនេះត្រូវបានគេប្រទះឃើញប្រើប្រាស់ជាទូទៅសម្រាប់ស្ត្រីដែលប្រកបរបបរកស៊ីផ្លូវភេទ។ វាត្រូវបានប្រើប្រាស់ជាសញ្ញាដើម្បីបង្ហាញទៅអោយអ្នកដទៃដឹងថាខ្លួនជាអ្នករករបរនេះ ដើម្បីអោយពួកគេងាយស្រួលរក និងទាក់ទងមក។

ប៉ុន្តែជាង១សត្សវត្សក្រោយមក ខ្សែកប្រភេទនេះត្រូវបានគេកែច្នៃអោយមានតម្លៃ ដែលប្រណិតទៅដោយត្បូងពេជ្យយ៉ាងល្អ ហើយក្លាយជាគ្រឿងអលង្ការរបស់គ្រួសាររាជវង្សទៅវិញ។

ក្រោយមក គេបានឃើញរូបភាព រឺគំនូរផ្សេងៗដែលបង្ហាញពីការប្រើប្រាស់ខ្សែកបែបនេះដោយអ្នករាំរបាំបាឡេ និងតារាសម្តែងជាដើម ដែលពួកគេសុទ្ធតែនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។

ពេលនេះ ខ្សែកប្រភេទchoker បានមានវត្តមានជុំវិញសកលលោក ហើយមានការពេញនិយមជាខ្លាំងសម្រាប់យុវតីជំទង់ៗ ដោយវាបានក្លាយជាផ្នែកមួយនៃការរៀបចំខ្លួនរបស់ពួកគេទៅហើយ៕

អត្ថបទល្អផ្សេងទៀត៖ ច្បាប់ទន្លាប់នៃការស្លៀកពាក់ដែលមនុស្សទាំងប្រុស ទាំងស្រី មិនគួរមើលរំលង

ដូចពាក្យមួយឃ្លាដែលគេនិយាយថា បើសិនជាយើងស្លៀកពាក់ស្អាតបាត តែងខ្លួនសាកសមនោះគេនឹងចងចាំសំលៀកបំពាក់ ការតែងខ្លួនរបស់អ្នក តែបើសិនជាអ្នកតែងខ្លួនមិនសមរម្យ ស្លៀកពាក់មិនស្អាតវិញនោះ គេនឹងចងចាំមនុស្សម្នាក់នោះ ថាជាមនុស្សមិនចេះការស្លៀកពាក់ត្រឹមត្រូវ។ ជាការពិតណាស់ សំលៀកបំពាក់គឺជាផ្នែកមួយយ៉ាងសំខាន់នៃរូបភាពរបស់យើង ដែលអ្នកដទៃជុំវិញមើលមកកាន់យើង។ កំហុសបន្តិចបន្តួចនៃការស្លៀកពាក់នឹងអាចត្រូវបានគេចាប់អារម្មណ៏ និងចាប់កំហុសយ៉ាងលឿន ជាពិសេស នៅពេលដែលយើងទៅអ្នកណាម្នាក់ជាលើកទីមួយ។ ដូច្នេះថ្ងៃនេះយើងនឹងមានច្បាប់ទន្លាប់នៃការស្លៀកពាក់ឱ្យបានស្អាតបាតនិងសាកសម ដើម្បីជាការទាក់ភ្នែកអ្នកដទៃ។

១. ការពាក់អាវធំគឺអ្នកមិនគួរប្រឡេះឡេវកណ្តាលនោះទេត្រូវដាក់ឡេវជានិច្ច ប៉ុន្តែអ្នកអាចប្រឡេះឡាវខាងលើបានម្តងម្កាល ចំណែកឡេវខាងក្រោមមិនបាច់ដាក់ក៏បានដែរ។ រូបខាងក្រោម៖

14 Dressing Rules That Everyone Should Learn Once and for All

២. ចំពោះមនុស្សស្រីបើសិនជាពាក់អាវសាច់ក្រណាត់ អ្នកមិនគួរប្រឡេះឡេវអាវលើសពី ២បានឡើយ ត្រូវចាំជានិច្ច។

14 Dressing Rules That Everyone Should Learn Once and for All

 

៣. គ្រឿងអលង្ការផងដែរ អ្នកអាចជ្រើសរើសពាក់ខ្សែក ឱ្យស៊ីគ្នា ត្រូវគ្នាជាមួយចិញ្ចៀនរបស់អ្នក ឬ ក្រវិល ឱ្យត្រូវគ្នាជាមួយនឹងខ្សែដៃរបស់អ្នក ផ្ទុយទៅវិញ អ្នកមិនគួរពាក់គ្រឿងអលង្ការច្រើនគ្រប់មុខពេកឡើយ។

14 Dressing Rules That Everyone Should Learn Once and for All

៤. ចំពោះមនុស្សប្រុស ការពាក់ក្រវ៉ាត់ក មិនគួរពាក់ក្រវ៉ាត់ដែលវែងពេក ឬខ្លីពេកឡើយ ត្រូវតែពាក់ក្រវ៉ាត់កណាដែលមានប្រវែងត្រឹមខ្សែក្រវ៉ាត់របស់អ្នក ដូចរូបខាងក្រោម។

14 Dressing Rules That Everyone Should Learn Once and for All

៥. មនុស្សស្រីមិនគួរស្លៀកសំពត់ខ្លី ស្របពេលដែលអាវកជ្រៅ ឬអាវណាដែលស៊ិចស៊ីនោះទេ ផ្ទុយទោវិញពាក់ឱ្យសមសរម្យដូចជារូបទី ២ និង ទី ៣ ទើបស្រស់ស្អាត បើសំពត់ខ្លី គួរតែអាវដែលបិទជិត។

14 Dressing Rules That Everyone Should Learn Once and for All

៦. យល់ល្អចំពោះបុរស បើសិនជាមិនមានអាវធំពីក្រៅនោះទេ អ្នកមិនចាំបាច់ពាក់ក្រវ៉ាត់ទេ កុំឱ្យវាមើលទៅឆ្គង។

14 Dressing Rules That Everyone Should Learn Once and for All

៧. កអាវសម្រាប់ធ្វើការទូទៅរបស់មនុស្សស្រី មិនគួរជ្រៅពេកនោះទេ ឬនិយាយបានថា មិនគួរលើសពី ៤ អ៊ីញ គិតពីឆ្អឹងដងកាំបិទរបស់អ្នកឡើយ។

14 Dressing Rules That Everyone Should Learn Once and for All

៨. មនុស្សប្រុសបើតឺនុយ គឺគួរតែតឺនុយជាមួយនឹងខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ មិនតឺនុយទទេរឡើយ។

14 Dressing Rules That Everyone Should Learn Once and for All

៩. មនុស្សស្រីមិនគួរពាក់បញ្ចេញសាច់ត្រង់ក្បាលពោះពេកឡើយ ជាពិសេសពីត្រង់ចង្កេះខោ ដល់ ចំនុចអាវយឺតខើច យល់ល្អគួរតែពាក់អាវស្តើងអ្វីមួយជាន់ទៀត។

14 Dressing Rules That Everyone Should Learn Once and for All

១០. ខ្សែក្រវ៉ាត់របស់អ្នកគួរតែមានពណ៌ដូចគ្នានឹងស្បែកជើងរបស់អ្នកដែរ។

14 Dressing Rules That Everyone Should Learn Once and for All

១១. រាល់ស្លាកសញ្ញាណាដែលអាវមើលឃើញនៅលើសម្លៀកបំពាក់ត្រូវតែកាត់ផ្តាច់ចោលទាំងអស់។ 

14 Dressing Rules That Everyone Should Learn Once and for All

១២.​ កុំពាក់សម្លៀកបំពាក់ណាដែលមានក្រឡាច្រើនពេក ហើយមានពណ៌ខុសៗគ្នាពេក ផ្ទុយទៅវិញអ្នកគួរតែពាក់សម្លៀកបំពាក់ណាដែលមានពណ៌ស្រដៀងៗគ្នា ទោះជាមានក្រឡា ឬមានផ្កាច្រើនក៏ដោយ ឱ្យតែមានពណ៌ស្រដៀងគ្នា ឬដូចគ្នាតែម្តង។

14 Dressing Rules That Everyone Should Learn Once and for All

១៣. ស្រោមជើងរបស់អ្នកគួរមានប្រវែងវែងដែលសាច់ជើងរបស់អ្នកមិនត្រូវបានមើលឃើញនៅពេលអ្នកកំពុងអង្គុយ។១៤. សម្លៀកបំពាក់មនុស្សស្រីដែលធ្វើការនៅក្នុងការិយាល័យគួរតែមានបិទជិតផ្នែកស្មា មិនត្រូវពាក់អាវណាដែលបញ្ចេញស្មានោះទេ ព្រោះមើលទៅមិនសាកសមនឹងការធ្វើការរបស់អ្នកឡើយ៕

មតិយោបល់

ពេញនិយម