បញ្ចប់ថ្នាក់បរិញ្ញាប័ត្ររួច គួររៀនបន្តយក ភ្លាម រឺគួរធ្វើការសិន?ការសិក្សាថ្មីមួយបង្ហាញថា ការរៀនពីសៀវភៅបោះពុម្ពប្រសើរជាងការអានតាមអេក្រង់ឧបករណ៍អេឡិចត្រូនិច
Connect with us

គួរដឹង

បញ្ចប់ថ្នាក់បរិញ្ញាប័ត្ររួច គួររៀនបន្តយក Master Degree ភ្លាម រឺគួរធ្វើការសិន?

សំណួរនេះភាគច្រើនតែងតែបានកើតឡើងចំពោះអ្នកដែលរៀបនឹងបញ្ចប់ការសិក្សា ហើយមានបំនងចង់សិក្សាបន្ត ប៉ុន្តែខ្លួនមិនទាន់ច្បាស់ថាតើគួរសិក្សារបន្តភ្លាមៗ រឺក៏គួរតែមានការងារធ្វើមួយរយះសិន។

តាមពិតទៅ មានមនុស្សមួយចំនួនដែលបានធ្វើការបណ្តើរ និងរៀនបណ្តើរក្នុងពេលដែលមួយ ពោលគឺមិនចាំបាច់ពិចារណាលើបញ្ហានេះឡើយ ប៉ុន្តែករណីបែបនេះគឺកើតមានចំពោះអ្នកដែលរៀន និងធ្វើការនៅក្នុងប្រទេសតែប៉ុណ្ណោះ។

ប្រសិនជាអ្នកចង់ចេញទៅសិក្សាបន្តនៅក្រៅប្រទេស អ្នកត្រូវតែសម្រេចចិត្តលើបញ្ហានេះដោយជៀសមិនផុតឡើយ។ ប៉ុន្តែដើម្បីជួយអោយការសម្រេចចិត្តរបស់អ្នកកាន់តែងាយស្រួល អ្នកអាចពិចារណាលើចំនុចទាំង៥នេះ៖

១. ឳកាស

ជាទូទៅ មិនថាធ្វើការមុន រឺសិក្សាបន្តសិននោះទេ ប្រសិនជាអ្នកមានឳកាសទៅរៀនហើយ ឧទាហរណ៍ដូចជាអ្នកត្រូវបានគេផ្តល់ឳកាសអោយទៅសិក្សាហើយ ដូច្នេះអ្នកអាចជ្រើសរើសទៅរៀនសិន។ ប៉ុន្តែប្រសិនជាឳកាសមិនទាន់ហុចនោះទេ អ្នកត្រូវតែពិចារណាចំនុចផ្សេងទៀតសិន។

២. ដឹងពីខ្លួនឯង រឺទីផ្សារ

ប្រសិនជាអ្នកចង់ទៅសិក្សាបន្ត តើអ្នកដឹងរឺនៅថាអ្នកចង់រៀនពីអ្វី? ជួនកាលទាល់តែអ្នកធ្វើការសិន ទើបអ្នកអាចដឹងថាតើខ្លួនត្រូវការចង់ចាប់ជំនាញជាន់ខ្ពស់ ខាងអ្វីពិតប្រាកដ។ បែបនេះមានន័យថាអ្នកគួរតែធ្វើការមុនសឹមរៀនក្រោយ ដើម្បីយល់កាន់តែច្បាស់ពីចំនូលចិត្តខ្លួនឯង និងអ្វីដែលទីផ្សារត្រូវការ។

៣. តម្រូវការ

ប្រសិនជាអ្នកចង់ដាក់អាហាររូបករណ៍ទៅរៀនបន្ត ភាគច្រើននៃអាហាររូបករណ៍ខ្លះគឺទាមទារអោយអ្នកមានបទពិសោធន៍ការងារ ជួនកាលដល់ទៅ២ឆ្នាំសិន ទើបអ្នកអាចមានឳកាសទទួលយកអាហាររូបករណ៍នោះ។ ដូច្នេះហើយប្រសិនជាបែបនេះ អ្នកនៅតែត្រូវមានការធ្វើជាមុនសិន។

៤. គម្រោងការងារនាពេលអនាគត

តើអ្នកនឹងចង់ធ្វើអ្វីបន្ទាប់ពីអ្នកបញ្ចប់ការសិក្សាថ្នាក់ នោះ? តើអ្នកនឹងត្រលប់មករកការងារនៅក្នុងប្រទេសវិញ រឺក៏ចង់បម្រើការនៅក្រៅប្រទេស? ជាទូទៅ មិនថាអ្នករៀនដល់ថ្នាក់ខ្ពស់ប៉ុណ្ណានោះទេ អ្នកនៅតែត្រូវការបទពិសោធន៍ដើម្បីទទួលអាទិភាពខ្ពស់។

ក្រៅពីចំនុចទាំងនេះ នៅមានកត្តាផ្សេងៗទៀតដែលអ្នកមានផ្ទាល់ខ្លួន ដូចជាជួនកាលអ្នកប្រហែលចង់ទុកពេលលំហែកាយមួយរយះសិន រឺក៏ចង់ធ្វើការសន្សំលុយសិនមុននឹងទៅរៀនបន្ត។ យ៉ាងណាក៏ដោយ វានៅតែអាស្រ័យទៅលើការសម្រេចចិត្តខ្លួនអ្នកផ្ទាល់៕

អត្ថបទល្អផ្សេងទៀត៖ ការសិក្សាថ្មីមួយបង្ហាញថា ការរៀនពីសៀវភៅបោះពុម្ពប្រសើរជាងការអានតាមអេក្រង់ឧបករណ៍អេឡិចត្រូនិច

ដោយសង្គមបច្ចុប្បន្នត្រូវបានគ្របដណ្ដប់ដោយបច្ចេកវិទ្យា ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចបានរួមចំណែកយ៉ាងច្រើនក្នុងប្រព័ន្ធអប់រំ ដូចជាការដាក់ឲ្យប្រើ Ipad ក្នុងសាលាមួយចំនួននៅបណ្ដាប្រទេសអភិវឌ្ឍន៍ជាដើម។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាក៏បានកែប្រែរបៀបរបបនៃការសិក្សាពីមុនយ៉ាងច្រើនផងដែរ។

ការសរសេរអក្សរនៅលើក្ដារខៀនត្រូវបានជំនួសដោយការដាក់បញ្ចាំង slide។ ការចម្លងមេរៀនទុកក្នុងសៀវភៅត្រូវបានជំនួសដោយការថតចម្លងឯកសារ រឺការថតរូបទុកក្នុងទូរស័ព្ទដៃ។ ការសរសេរកិច្ចការដាក់ក្រដាសត្រូវបានជំនួសដោយសារការវាយបញ្ចូលក្នុងកុំព្យូទ័រហើយផ្ញើតាមអ៊ីម៉ែល។ លើសពីនេះទៅទៀត ការអានសៀវភៅបោះពុម្ភត្រូវបានជំនួសដោយការអានសៀវភៅតាមរយៈទូរស័ព្ទដៃ តាមកុំព្យូទ័រ រឺតាម Kindle ជាដើម។

មនុស្សជាច្រើនគិតថា ការអានតាមប្រព័ន្ធឌីជីថលនេះធ្វើឲ្យលទ្ធផលការសិក្សារបស់សិស្សមានភាពល្អប្រសើរ។ យ៉ាងណាក្ដី ការសិក្សាមួយបានរកឃើញថា វាមិនពិតទាំងស្រុងនោះទេ។

ការស្រាវជ្រាវនេះបានសិក្សាពីភាពខុសគ្នាលើកម្រិតនៃការយល់ដឹង នៅពេលសិស្សអានអត្ថបទតាមគ្រឿងអេឡិចត្រូនិចនិងអត្ថបទបោះពុម្ព។ លទ្ធផលបានបង្ហាញថា សិស្សភាគច្រើនចូលចិត្តការអានអត្ថបទតាមរយៈឧបករណ៍អេឡិចត្រូនិចជាងតាមរយៈសៀវភៅ ហើយពួកគេយល់ថា ការអានអត្ថបទប្រើប្រាស់បច្ចេកវិទ្យានេះអាចឲ្យពួកគេយល់បានច្រើនជាង។

ទោះជាយ៉ាងណាក្ដី លទ្ធផលពិតប្រាកដមិនដូចការរំពឹងទុករបស់ពួកគេនោះទេ។ ជាក់ស្ដែង ការអានតាមរយៈឧបករណ៍អេឡិចត្រូនិចពិតជាមានភាពងាយស្រួលជាងមែន ហើយការសិក្សាបានរកឃើញថា ពួកគេអាចអានបានលឿនជាងផងដែរ។

ចំពោះការយល់ដឹងពីគំនិតសំខាន់នៃអត្ថបទ មធ្យោបាយដែលពួកគេប្រើក្នុងការអានមិនចោទជាបញ្ហានោះទេ ប៉ុន្ដែចំពោះចំណុចសំខាន់ៗដែលទាក់ទងទៅនឹងគំនិតសំខាន់នៃអត្ថបទនិងព័ត៌មានជាក់លាក់ផ្សេងៗទៀត ការអានតាមអត្ថបទបោះពុម្ភធ្វើឲ្យពួកគេបានយល់ដឹងច្រើនជាងការអានអត្ថបទអេឡិចត្រូនិច។ ដូច្នេះហើយ ការសិក្សាស្រាវជ្រាវនេះបានសរុបថា ដើម្បីយល់ដឹងឲ្យបានស៊ីជម្រៅ ការអានតាមសៀវភៅរឺអត្ថបទបោះពុម្ភមានលក្ខណៈប្រសើរជាងការអានលើអេក្រង់៕

មតិយោបល់

ពេញនិយម