គេថាអ៊ីនធឺណែតសំលាប់ខួរក្បាល! តើវាពិតដែរទេ?
Connect with us

គួរដឹង

គេថាអ៊ីនធឺណែតសំលាប់ខួរក្បាល! តើវាពិតដែរទេ?

មនុស្សតែងតែព្យាយាមរកបច្ចេកវិទ្យាថ្មីៗ តាំងពីពេលដែលមនុស្សចាប់កំណើតលើផែនដីនេះ។ ចាប់តាំងពីសត្សវត្សរ៍ទី១៦ គេមានការភ័យខ្លាចថាខួរក្បាលមនុស្សមិនអាចទទួលយកពត៌មានដ៏ច្រើននេះបាន ដែលនេះគឺជាការមតិដំបូងឆ្លើយតបទៅនឹងការបោះពុម្ពពត៌មាន។ សព្វថ្វៃ ការបោះពុម្ពក៏កំពុងតែប្រែខ្លួនទៅជាអ៊ីនធឺណែតដែរ ដែលក្លាយជាការព្រួយបារម្ភ ត្រូវបានលើកឡើងនៅក្នុងសារពត៌មាន និងជាទូទៅផ្តោតទៅលើក្មេងៗ។

ប៉ុន្តែ តើមានភាពត្រឹមត្រូវចំពោះការអះអាងនេះដែរទេ? ឬមួយក៏វាគ្រាន់តែជាការបន្លាចទេ? យើងត្រូវចាំក្នុងចិត្តនូវរឿងមួយចំនួន នៅពេលដែលខួរក្បាលរបស់យើងត្រូវជួបជាមួយអ៊ីនធឺណែត។

ទី១នោះ គឺកុំភ្លេចថាអ៊ីនធឺណែត គឺជាពាក្យមួយដែលមិនច្បាស់ ដោយសារតែវាមានរបស់ជាច្រើននៅក្នុងនោះដែលមានទំរង់ខុសៗគ្នាទៀតផង។ ឧទាហរណ៍ អ្នកអាចក្លាយជាអ្នកញៀនល្បែងតាមរយៈកាស៊ីណូអនឡាញ។ នេះជាគំរូ ដែលអ្នកញៀនល្បែងនោះ មានការប៉ះពាល់ជាអវិជ្ជមានដោយអ៊ីនធឺណែត ប៉ុន្តែវាក៏ពិបាកថាណាស់ថា អ៊ីនធឺណែតជាមូលហេតុដើម ដែលបង្ករឿងនេះ ជាងការបន្ទោសទៅលើអគារកាស៊ីណូ ដោយសារការញៀនល្បែងនោះ។ វាគ្រាន់តែជាបរិបទ ដែលបញ្ហាបានកើតឡើង។ ប៉ុន្តែ អ៊ីនធឺណែត ពិតជាធ្វើឲ្យយើងទទួលបានពត៌មាន ដោយផ្ទាល់ ទូលំទូលាយ និង ជានិរន្តរ៍ បានល្អជាងបច្ចេកវិទ្យាផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ តើវាពិតជាអាចប៉ះពាល់ដល់ខួរក្បាលមនុស្សមែនដែរឬទេ?

ពត៌មានច្រើនហួស

ទាក់ទងនឹងវិញ្ញាណរបស់មនុស្សយើងនេះ វាជារឿងមួយដ៏សំខាន់ក្នុងការយល់ថា ខួរក្បាលមនុស្សត្រូវចេះ គ្រប់គ្រងពត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងពិភពលោកមួយនេះ។ បើទោះជាសំលឹងមើលវីឌីអូ នៅកញ្ចក់តូចមួយ ឬក៏មើលអ្នកដទៃលេងក្នុងសួន ខួរក្បាលរបស់យើង និងប្រព័ន្ធចក្ខុរបស់យើង នៅតែត្រូវធ្វើការក្នុងចំនួនដូចគ្នា ដែលត្រូវបញ្ជូនពត៌មានដ៏លំអិតទៅកាន់ខួរក្បាលដដែល។

ខួរក្បាលមនុស្សមិនដំណើរការរាល់រឿងលំអិតទាំងនោះ ដែលត្រូវបានបញ្ជូនដោយវិញ្ញាណរបស់មនុស្សទេ ដោយសារតែវាត្រូវរក្សាទុកថាមពល និងដោយសារតែវាមានាភាពស្មុគស្មាញខ្លាំង ដើម្បីដំណើរការរាល់ពត៌មានលំអិតនោះ។ ដូច្នេះ ខួរក្បាលគ្រាន់តែច្បិចយករបស់ពត៌មានមួយចំនួន និង វាយតម្លៃពីអ្វីដែលសំខាន់ ផ្អែកទៅលើបទពិសោធន៍ ការគណនា និង ប្រព័ន្ធនៃការប៉ាន់ស្មាន។ ចំណុចនេះមានន័យថា ខួរក្បាល មានវិធីដើម្បីជៀសវាងការបំផ្លាញដោយពត៌មានដ៏ច្រើន ដូច្នេះវាមិនអាចទេដែលអ៊ីនធឺណែតអាចបង្ករឿងនេះដល់ខួរក្បាល។

តើGoogle អាចបំផ្លាញការចងចាំយើងដែរទេ?

ការបារម្ភមួយទៀតគឺ ការដែលអាចចូលទៅរកពត៌មានដ៏ច្រើននៅក្នុងអនឡាញបាននេះ គឺជាការទុកចោលការប្រើនការចងចាំ ដែលអាចបំផ្លាញការចងចាំរបស់យើងទៀតផង។ ហេតុអ្វីត្រូវចាំ បើយើងគ្រាន់តែអាចចូល Google បាន?

ការពិតទៅ ការចងចាំមិនធ្វើការដូច្នោះទេ។ អ្វីដែលយើងឆ្លងកាត់់ ដែលក្លាយទៅជាការចងចាំ អាចទៅរួចដោយសារតែដំណើរការដោយមិនដឹងខ្លួន ដែលមានន័យថាអ្វីដែលជាបទពិសោធន៍ដែលមានក្នុងអារម្មណ៍ជាយូរមកហើយ ឬក្នុងអារម្មណ៍យើងយល់ថាជារឿងមួយសំខាន់ មានទំនោរទៅរកការចងចាំងាយជាងពត៌មានដែលអរូបី ឬការពិតដែលមើលមិនឃើញ។ របស់ទាំងអស់នេះត្រូវការពេលវេលាក្នុងការចងចាំក្នុងរយៈពេលវែង ដែលទាមទារឲ្យមានការហ្វឹកហាត់ជាច្រើនដង ដើម្បីការចងចាំក្នុងខួរក្បាល។ យើងពិតជាមិនអាចបដិសេធបានទេ ដែលអ៊ីនធឺណែត តែងតែធ្វើឲ្យការដំណើរការនេះ មិនចាំបាច់។ ប៉ុន្តែ ថាតើវាមានផលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល វាគ្រាន់តែជាសំនួរមួយផ្សេងទៀតប៉ុណ្ណោះ។

ការណ៍ដែលយើងធ្វើអ្វីមួយជារឿយៗ ហើយយើងនឹងពូកែទៅលើរឿងនោះ គឺជាប្រព័ន្ធរបស់ខួរក្បាល។ ឧទាហរណ៍ កូតិចម៉ូទ័រ (motor cortex) នៃអ្នកជំនាញតន្រ្តីម្នាក់ ដែលពូកែខាងការលេង មានភាពខុសគ្នាពីអ្នកដែលមិនមែនជាអ្នកតន្រ្តី។ ទឡ្ហីករណ៍នេះមានន័យថា បើយើងធ្វើរឿងអ្វីមួយជារឿយៗឲ្យក្លាយទៅជាការចងចាំ ជាជាងការគ្រាន់តែមើលនៅពេលដែលយើងចង់មើល នោះទើបអាចបង្កើនសមត្ថភាពខួរក្បាលក្នុងការចងចាំបាន។ ផ្ទុយមកវិញ មានភស្តុតាងមួយចំនួននិយាយថា បរិយាកាសដែលខុសៗគ្នា និង ដែលគួរឲ្យចាប់អារម្មណ៍ អាចជួយដល់ការអភិវឌ្ឍខួរក្បាលបាន ដូច្នេះប្រហែលជាពត៌មានដែលគួរឲ្យចាប់អារម្មណ៍ តាមអនឡាញ ល្អសំរាប់អ្នកជាង ការខំសមទន្ទិញទិន្នន័យ ឬ ការពិតដែលក្រៀមក្រោះ។ ប៉ុន្តែ គេក៏រកឃើញភស្តុតាងផ្សេងទៀត ដែលនិយាយថា បទបង្ហាញលំអិតនៃគេហទំព័រមួយ ផ្តល់ការចងចាំរយៈពេលខ្លី ដែលអាចជួយដល់ប្រព័ន្ធចងចាំនោះ។

ចុះរយៈពេលនៃការផ្តោតអារម្មណ៍វិញ?

តើអ៊ីនអឺណែតប៉ះពាល់ដល់សមត្ថភាពក្នុងការផ្តោតអារម្មណ៍លើរបស់អ្វីមួយមែនទេ? ឬមួយក៏យើងមានការរំខាននៅពេលដែល យើងអាចចូលទៅរកពត៌មានគ្រប់ពេលបែបនេះ?

ប្រព័ន្ធផ្តោតអារម្មណ៍របស់មនុស្សគឺស្មុគស្មាញណាស់ ហើយវានៅតែមិនច្បាស់។ ប្រព័ន្ធផ្តោតអារម្មណ៍ដែលមានស្រទាប់ពីរជាន់ ដែលមានន័យថា ទិដ្ឋភាពដែលយើងអាចផ្តោតលើអ្វីមួយដោយផ្ទាល់ និង ទិដ្ឋភាពដែលយើងប្តូរការផ្តោតអារម្មណ៍ដោយមិនដឹងខ្លួនទៅលើអ្វីដែលសំខាន់ គឺជាអ្វីដែលអាចផ្តោតទៅលើអ្វីដែលជាបញ្ហា ១០០%។ នេះជាមូលហេតុដែលមនុស្សជាច្រើនតែងដាក់បទចំរៀងនៅពេលដែលពួកគេធ្វើការ ដែលមានន័យថា វាគ្រប់គ្រងចំណែកនៃប្រព័ន្ធផ្តោតអារម្មណ៍ ដែលមានការរំខាន នៅពេលដែលយើងព្យាយាមធ្វើអ្វីដែលសំខាន់។

អ៊ីនធឺណែត ជាការរំខានយ៉ាងលឿន និង​មានប្រសិទ្ធិភាព។ យើងអាចមើលអ្វីដែលគួរចាប់អារម្មណ៍ក្នុងរយៈពេលខ្លី ដែលជាបញ្ហា ដោយសារតែការជាច្រើននៅក្នុងពិភពលោកឥឡូវនេះ អាចធ្វើរួចរាល់ដោយឧបករណ៍ដូចគ្នា ដែលយើងប្រើសំរាប់ចូលទៅកាន់អ៊ីនធឺណែត។ វាជាការព្រួយបារម្ភមួយ ដែលកម្មវិធី និង ក្រុមហ៊ុន ចេញមកដោះស្រាយរឿងនេះ។

ប៉ុន្តែ វាពិតជាអយុត្តិធម៌ណាស់ ដែលយើងចោទប្រកាន់ថា អ៊ីនធឺណែតជាអ្នកដែលរំខានយើងពីការងារ។ ប្រព័ន្ធផ្តោតអារម្មណ៍ក្នុងខួរក្បាល និង ចំណូលចិត្តលើប្រលោមលោក មានយូរមកហើយ មុនពេលដែលអ៊ីនធឺណែតបង្ហាញខ្លួនទៅទៀត ហើយ អ៊ីនធឺណែតគ្រាន់តែជាអ្វីមួយ ដែលធ្វើឲ្យទិដ្ឋភាពទាំងនេះ ស្មុគស្មាញតែប៉ុណ្ណោះ។

ប្រកួតប្រជែងគ្នាដើម្បីការពេញចិត្ត

ក្នុងការទំនាក់ទំនងសង្គម ជាមួយមនុស្សផ្សេងទៀត គឺជាកត្តាដ៏សំខាន់មួយ ចំពោះវិធីដែលយើងអភិវឌ្ឍ រៀនសូត្រ និង លូតលាស់កំរិតនៃណឺរ៉ូន ដែលជាកោសិកាប្រសាទរបស់យើង។ មនុស្សគឺជាពូជសត្វសង្គម។ ប៉ុន្តែ បច្ចុប្បន្ននេះ អ៊ីនធឺណែតបានអនុញ្ញាតឲ្យមានទំនាក់ទំនងសង្គម រវាងមនុស្សជាច្រើន ដោយមិនកំណត់ចំងាយទៀតផង ហើយ ការទាក់ទងនេះ អាចកើតមានឡើងរាល់ថ្ងៃ និង គ្រប់ពេលផងដែរ។

នេះមានន័យថា គ្រប់អ្វីៗទាំងអស់ដែលយើងធ្វើអាចត្រូវបានចែករំលែកជាមួយ អ្នកដទៃដោយគ្រាន់តែចុចលើ ប៊ូតុងតែបន្តិចប៉ុណ្ណោះ ប៉ុន្តែវាក៏នាំទៅរកលទ្ធផលមួយចំនួនផងដែរ។ អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានពីការទាក់ទងគ្នាតាមបណ្តាញសង្គមនេះ ត្រូវបានគេនិយាយថា ហាក់ដូចជាការប្រើប្រាស់ថ្នាំញៀនអញ្ចឹងដែរ ដោយសារតែសារធាតុ ដូប៉ាមីន ដែលមានផលប៉ះពាល់ទៅលើកោសិកាផ្សេងទៀតនៅក្នុងខ្លួន។ ដូច្នេះ ការញៀនទៅនឹងទំនាក់ទំនងសង្គម គឺនឹងក្លាយទៅជាបញ្ហាមួយ។ ដោយសារតែយើងស្ថិតនៅក្នុងស្ថានភាពមួយដែលយើងព្យាយាមធ្វើឲ្យគេចាប់អារម្មណ៍ និង ស្ថានភាពដែលយើងត្រូវបានគេវិនិច្ឆ័យ នេះក៏ប្រហែលជាមានផលប៉ះពាល់អវិជ្ជមានដល់ខួរក្បាលរបស់យើងដែរ បើទោះជាអ៊ីនធឺណែតមានផលល្អយ៉ាងណាក៏ដោយ។ ប៉ុន្តែ បញ្ហាមកពីមនុស្ស មិនមែនមកពីអ៊ីនធឺណែតទេ៕

អត្ថបទល្អផ្សេងទៀត៖ ពួកចិនដែលចាប់ជម្រិតតាមអ៊ីនធឺណែតនោះ ធ្វើបានដោយវិធីណា?

តើអ្នកធ្លាប់ឆ្ងល់ទេថា ជនជាតិចិនដែលនៅក្រៅប្រទេស ត្រូវបានប៉ូលីសប្រទេសនោះចាប់ខ្លួនបញ្ចូលទៅស្រុកវិញទាក់ទងនឹងបញ្ហាចាប់ជម្រិតនោះមានន័យយ៉ាងណាវិញ? ហេតុអ្វីបានជាពួកគេអាចចាប់ជម្រិតបាន បើពួកគេនៅក្រៅប្រទេសរបស់ខ្លួនហ្នឹង? តើពួកគេចាប់ជម្រិតតាមវិធីណា?

បទល្មើសដែលអាចប្រព្រឹត្តបាននៅលើបណ្តាញអ៊ីនធឺណែត គឺអាចមានច្រើនរូបភាពខ្លាំងណាស់ ដែលបទល្មើសទាំងនេះគឺបានធ្វើអោយសង្គមអ៊ីនធឺណែតកើតមានអស្ថេរភាពក្នុងការប្រើប្រាស់ជាខ្លាំង។

តួយ៉ាងដូចជាការចាប់ជម្រិតតាមអ៊ីនធឺណែតជាដើម។ ពួកអ្នកចាប់ជម្រិតអស់នោះច្រើនស្វែងរកឯកសារ រឺរូបភាពអ្វីមួយរបស់ជនរងគ្រោះមកគម្រាមដើម្បីជម្រិតអោយផ្ញើរប្រាក់មកអោយខ្លួន បើមិនអញ្ចឹងទេ ពួកគេនឹងធ្វើអោយឯកសារ ឬរូបភាពទាំងអស់នោះមានការចែកចាយបែកធ្លាយនៅក្នុងអ៊ីនធឺណែត ដែលអាចធ្វើអោយប៉ះពាល់ដល់កិត្តិយសជនរងគ្រោះជាដើម។

លើសពីនេះទៅទៀត ពួកនេះក៏មានអាចធ្វើការ ដើម្បីលួចលុយពីកាតធនាគារផ្សេងៗរបស់អ្នកដែលទិញ ឬលក់ទំនិញនៅលើបណ្តាញសង្គមផងដែរ។ ក្រៅពីនេះ ជួនកាលពួកនេះបានប្រើប្រាស់អ៊ីនធឺណែតដើម្បីរកស៊ីរឿងល្មើសច្បាប់មួយចំនួន ដូចជាលក់ភាពយន្តអាសអាភាស ជួញដូរមនុស្ស រឺអាវុធជាដើម៕

 

មតិយោបល់

ពេញនិយម