សម្ដីមាសរបស់ជែកម៉ា៖ មុនបង្កើតទ្រព្យសម្បត្តិបាន ត្រូវតែបង្កើតរបស់នេះឱ្យបានជាមុនសិន!
Connect with us

គួរដឹង

សម្ដីមាសរបស់ជែកម៉ា៖ មុនបង្កើតទ្រព្យសម្បត្តិបាន ត្រូវតែបង្កើតរបស់នេះឱ្យបានជាមុនសិន!

មនុស្សយើងបើចង់រកទ្រព្យសម្បត្តិច្រើនមហាសាល មិនមែនជារឿងដែលលំបាកបំផុត ឬក៏មិនមែនថាទៅមិនរួចដែរ។ ប៉ុន្ដែនៅក្នុងនោះ ក៏មានបញ្ហា និងជួបនូវឧបសគ្គជាច្រើនរាប់មិនអស់ ហើយក៏មានអ្នកខ្លះត្រូវបានចោលឆ្អឹងពេលដែលកំពុ​ង​តែ​ធ្វើដំ​ណើរ​នេះដែរ។ ដើម្បីកុំឲ្យចោលឆ្អឹង ស្លាប់ឥតអំពើគ្មានន័យ សូមអានអត្ថបទខាងក្រោមប៉ុន្មានចំណុចនេះ ដើម្បីសាងនូវគំនិត​ និងសមត្ថភាពបន្ថែម៖

១. សមត្ថភាព

សមត្ថភាព គឺជារឿងសំខាន់ក្នុងការសម្រេចគោលដៅរបស់ខ្លួនឯងឲ្យបានជោគជ័យ បើមានតែគំនិតខ្វះសកម្មភាព និងគ្មានសមត្ថភាព វាក៏មិនអាចជោគជ័យ ឬធ្វើរឿងនោះបានល្អផងដែរ។ ចំពោះអ្នកដែលគ្មានសមត្ថភាព គឺមិនអាចធ្វើរឿងណា​មួយ​ឲ្យបានជោគជ័យឡើយ។

២. គំនិត

គំនិត គឺជាមេដែលបានបញ្ជាលើសកម្មភាពរបស់យើងគ្រប់គ្នា។ ដូច្នេះ មុននឹងធ្វើអ្វីមួយត្រូវតែចេះរៀបចំផែនការ គោលបំ​ណ​​ង​ និងគោលដៅឲ្យបានច្បាស់លាស់។ ដើម្បីធ្វើរឿងទាំងអស់នោះបានទាល់តែយើងមានគំនិត និងចំណេះដឹង​ត្រឹមត្រូវជាមុនសិន។

៣. ចំណេះដឹង

ចំណេះដឹង ជារឿងចំាបាច់បំផុត ព្រោះបើគ្មានចំណេះដឹង គឺនឹងគ្មានគំនិតបង្កើតទ្រព្យសម្បត្តិ សុភមង្គល និងធ្វើឲ្យជីវិត​បានល្អ​ប្រសើរណាស់។ ដូច្នេះ យើងគប្បីតែបង្កើតគំនិត ដោយផ្អែកលើចំណេះដឹងត្រឹមត្រូវផងដែរ។ ចង់មានសមត្ថភាព ត្រូវតែមានចំណេះដឹង បើចង់បានចំណេះដឹង ត្រូវតែនាំគ្នាប្រឹងប្រែងរៀនសូត្រ និងស្រាវជ្រាវបន្ថែមឲ្យបានជាប្រចាំថ្ងៃ ប្រៀបបាន​នឹង​ការបរិភោគអាហារប្រចាំថ្ងៃដែរ៕

(មនោវិជ្ជា)

មតិយោបល់

Trending