ផែនទី Google បានរកឃើញទីសក្ការៈនៃការធ្លាក់យន្តហោះមួយកន្លែងនៅកណ្តាលវាលខ្សាច់
Connect with us

ថ្មីៗ

ផែនទី Google បានរកឃើញទីសក្ការៈនៃការធ្លាក់យន្តហោះមួយកន្លែងនៅកណ្តាលវាលខ្សាច់

កាលពីឆ្នាំ ១៩៨៩ ខែកញ្ញា ថ្ងៃទី ១៩ យន្តហោះដ៏ធំមួយ លេខសម្គាល់ ៧៧២ បានហោះពីតំបន់ Brazzaville ក្នុង សាធារណៈរដ្ឋ កុងហ្គោ ទៅកាន់ តំបន់ Charles De Gaulle ព្រលានយន្តហោះនៃទីក្រុងប៉ារីស។ ជាអកុសល យន្តហោះដឹកអ្នកដំណើរមួយនេះ មិនអាចទៅដល់គោលដៅរបស់គេឡើយ ដោយសារតែមានការផ្ទុះគ្រាប់បែកនៅកុងហ្គោ បានធ្វើឱ្យយន្តហោះមួយនេះបានធ្លាក់នៅកណ្តាលវាលខ្សាច់យ៉ាងអណោច។

ការផ្ទុះមួយនេះ ដែលពេលក្រោយត្រូវបានគេស្គាល់ថាជាគ្រោះថ្នាក់ដ៏គួរឱ្យអាណិតមួយដែលបានកើតឡើងនៅក្នុងទឹកដីប្រទេស Nigeria ដែលបានឆក់យកជីវិតមនុស្សអស់ប្រហែល ១៥៦ នាក់ និង អ្នកធ្វើការអាកាសចរ ១៤ នាក់ទៀតផង។ ក្រោយមកទៀត ជនជាតិបារាំង ក៏បានធ្វើការស្រាវជ្រាវមួយក៏បានធ្វើការសន្និដ្ឋានថាជាសកម្មភាពគំរាមរបស់ពួកក្រុមភារវករ។

រហូតដល់ឆ្នាំ ២០០៧ ក្រុមសមាគមន៏នៃគ្រួសារជនរងគ្រោះក្នុងហេតុការណ៏នោះ បានបង្កើតជាសក្ការៈដើម្បីរំលឹកដល់វិញ្ញាណក្ខណ័្ឌ។ ហើយពេលនេះដែរ ខាងផ្នែកផែនទី Google ក៏បានរកឃើញទីសក្ការៈមួយនេះ ដែលតាំងខ្លួននៅលើវាលខ្សាច់យ៉ាងអស្ចារ្យ។

១៨ ឆ្នាំ ក្រោយពីហេតុការណ៏នោះបានកើតឡើង គ្រួសារនៃជនរងគ្រោះក៏បានចាប់ផ្ដើមសាងសង់កន្លែងទីសក្ការៈ ដើម្បីរំលឹកវិញ្ញាណក្ខណ័្ឌរបស់មនុស្សដែលជាទីស្រលាញ់ ដែលបានបាត់បង់ជីវិតទៅ នៅនឹងកន្លែងកើតហេតុនោះ។ ដោយសារតែវាបានធ្លាក់នៅក្នុងតំបន់វាលខ្សាច់ ដូច្នេះវាក៏ងាយស្រួលក្នុងការរកឃើញនៃបំណែកយន្តហោះនោះដែរ។ ជាការពិតណាស់ គេបានរកឃើញបំណែកមួយចំនួននៃយន្តហោះនោះ នៅខាងក្នុងវាលខ្សាច់ពិតមែន។

ដោយមានការជួយពីមនុស្សក្នុងតំបន់ផងនោះ ទីសក្ការៈមួយនេះក៏បានធ្វើឡើងដោយជោគជ័យ។ រូបសំណាកនៃយន្តហោះមួយមានប្រវែង ២០០ ហ្វីត បានធ្វើឡើងដោយដៃផ្ទាល់។ រូបសំណាកទាំងមូល ធ្វើឡើងដោយដុំថ្ម ដែលដឹកមកពីទីឆ្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ពីទីនោះ។ ត្រូវបានសាងសង់ចំណាយពេលពីខែ ឩសភា ដល់ខែ មិថុនា ឆ្នាំ ២០០៧។

ក្នុងនោះក៏មានអំបែងកញ្ចក់ដែលបែកជា ១៧០ បំណែក សម្រាប់តំណាងឱ្យជនរងគ្រោះដែលបានបាត់បង់ជីវិតទៅ។ គេក៏បានយកស្លាបយន្តហោះមួយផ្សេងទៀតមក ដាក់នៅទីនោះផងដែរ ដោយសរសេរឈ្មោះ ជនរងគ្រោះទាំងអស់ នៅលើស្លាបយន្តហោះនោះ។

បើយោងតាមការរាយការណ៏ ទីកន្លែងសក្ការៈនេះ ត្រូវបានឩបត្ថម្ភដោយ រដ្ឋាភិបាល ប្រទេស លីប៊ី ចំនួន ១៧០ លាន ដុល្លារ៕


អត្ថបទល្អផ្សេងទៀត៖ យន្តហោះប៊ូអ៊ីង ៧៣៧ ធ្លាក់កាលពីពេលកន្លងទៅ បានក្លាយជាកន្លែងទេសចរសម្រាប់ភ្ញៀវបរទេស នៅទីក្រុងបាលី

យន្តហោះដ៏ចំណាស់មួយ ដែលជាយន្តហោះប៊ូអ៊ីង ម៉ូដែល ៧៣៧ ត្រូវបានគេរកឃើញថាបានធ្លាក់នៅតំបន់មួយកន្លែង ត្រង់ជ្រលងភ្នំ នៃទីក្រុងបាលី ប្រទេស ឥណ្ឌូនេស៊ី បានក្លាយទៅតំបន់ទេសចរសម្រាប់ជនបរទេសជាច្រើនមកពីគ្រប់ទិសទី ហើយក៏គ្មានអ្នកណាម្នាក់អាចទាយបានទេថាតើយន្តហោះមួយនេះធ្លាក់ដោយសារអ្វី ហើយបានទៅតាំងទីនៅកន្លែងនោះដោយសារអ្វីដែរ។

mysterious-boeing-737-bali

លើសពីនេះទៅទៀត យន្តហោះមួយគ្រឿងនេះត្រូវបានគេរុំព័ទ្ធ ហើយគេក៏មិនអាចដឹងថាយន្តហោះជាម៉ាកអ្វី ហើយមកពីក្រុមហ៊ុនណាដែរ។ យន្តហោះមួយគ្រឿងនេះ ត្រូវបានរុំព័ទ្ធដោយព្រៃឈើដ៏ក្រាស់ និងរថយន្តកុងទីន័រដ៏ធំៗ នៅម្តុំតំបន់នោះ។ យន្តហោះមួយគ្រឿងនេះ ត្រូវបានគេដឹងថាវានៅក្រោមការឃ្លាំមើលត្រឹមត្រូវ ហើយទេសចរភាគច្រើនបានដឹងតៗគ្នា ក៏មានបំណងចង់ទៅទស្សនានៅទីនោះក្នុងវិស្សមកាលរបស់ពួកគេ។

mysterious-boeing-737-bali

បើតាមប្រភពពត៌មានមួយចំនួនបានឱ្យដឹងថា យន្តហោះមួយគ្រឿងដែលលាក់ខ្លួនក្នុងព្រៃនេះ ត្រូវបានគេគម្រោងសាងសង់ទៅជាភោជនីយដ្ឋានមួយ សម្រាប់ភ្ញៀវទេសចរ។ ហើយក៏ឱ្យដឹងទៀតថា មានពាណិជ្ជករ ក៏ដូចជាសហគ្រិនមួយចំនួន បានបំណងវិនិយោគទៅលើការធ្វើភោជនីយដ្ឋាននៅទីនោះ។ យ៉ាងណាមិញ គម្រោងនោះមិនទទួលបានផលសម្រេចទេ ដោយសារតែការចំណាយទាំងអស់គឺវាច្រើនលើសលប់ពេក។ ដូច្នេះ បានជាគេសម្រេចចិត្តទុកតំបន់នោះ និងយន្តហោះមួយគ្រឿងនោះឱ្យភ្ញៀវទេសចរទស្សនាធម្មតា ដូចរមនីយដ្ឋានដទៃដែរ។

mysterious-boeing-737-bali

mysterious-boeing-737-bali

mysterious-boeing-737-bali

នៅទីក្រុងបាលី ផងដែរ គឺសំបូរទៅដោយកន្លែងទស្សនាច្រើនណាស់ ជាពិសេសកន្លែងចំណាស់ៗ ដូច តំបន់យន្តហោះនេះជាដើម និងតំបន់ព្រៃឈើដទៃទៀត។ ដូច្នេះ អ្នកដែលចូលចិត្តទស្សនាទីកន្លែងបែបនេះ គឺគួរតែឆ្លៀតឱកាសពេលទំនេរទៅទស្សនានៅទីក្រុងបាលីនឹងត្រូវចិត្តជាពុំខាន។ ជាពិសេស គេឃើញមានដៃគូស្នេហាជាច្រើនបានទៅទស្សនានៅទីនោះ ហើយបានផ្តិតនូវរូបភាពយ៉ាងស្រស់ស្អាត ហើយក៏បានបង្ហោះចែកជូនបណ្តាញសង្គមនាៗ។

mysterious-boeing-737-bali

mysterious-boeing-737-bali

mysterious-boeing-737-bali

មិនត្រឹមតែប៉ុណ្ណោះ មិនមែនមានតែយន្តហោះមួយគ្រឿងនេះទេ គេក៏បានរកឃើញយន្តហោះដទៃទៀត នៅតំបន់ផ្សេង ដែលជាយន្តហោះប្រភេទប៊ូអ៊ីងដូចគ្នា បានតាំងខ្លួននៅតំបន់សំងាត់ដទៃផងដែរ ដូចជានៅ Kedonganan៕

មតិយោបល់

ពេញនិយម