ភាពខុសគ្នារវាងខុនដូ និងអាផាតមិន! អានរួចធានាលែងច្រលំទៀតហើយ!
Connect with us

គួរដឹង

ភាពខុសគ្នារវាងខុនដូ (Condo)និងអាផាតមិន (Apartment)! អានរួចធានាលែងច្រលំទៀតហើយ!

ដោយសារតែកំណើននៃការអភិវឌ្ឍន៍មានសន្ទុះលឿនគួរអោយកត់សម្គាល់ សំណង់អាគារខ្ពស់ៗត្រូវបានរំលេចចេញមកយ៉ាងកកកុញស្កឹមស្កៃទូទាំងទីក្រុង។

នៅក្នុងនោះសំណង់អាគារស្នាក់នៅដែលពេញនិយមបំផុតគឺចែកចេញជាពីរប្រភេទធំៗគឺ ខុនដូ និងអាផាតមិន។ តើសំនង់ទាំងពីរប្រភេទនេះមានភាពខុសគ្នាដូចម្តេចខ្លះទៅ? ខាងក្រោមនេះគឺជាចំនុចខុសគ្នាធំៗនៃអាគារទាំងពីរប្រភេទ៖

១. ទំហំអាគារ

ជាទូទៅ ខុនដូច្រើនតែមានទំហំធំៗជាងអាផាតមិន ព្រោះផ្ទះល្វែងធម្មតាក៏អាចចាត់ទុកជាអាផាតមិនផងដែរ។

២. កម្មសិទ្ធិ

ខុនដូជាសំនង់អាគារធំៗ ដែលបើកលក់ជាបន្ទប់មួយ (Unit) អោយទៅភ្ញៀវ ដោយភ្ញៀវទាំងនោះគឺទទួលបានសិទ្ធិជាម្ចាស់ផ្ទះតែម្តង ខណះដែលអាផាតមិន គឺជាបន្ទប់ (Unit) សម្រាប់ជួលទៅអោយភ្ញៀវស្នាក់នៅក្នុងរយះពេលព្រមព្រៀងគ្នាណាមួយដូចជា ៣ខែ ៦ខែ រឺ១ឆ្នាំជាដើម។

៣. គ្រឿងបរិក្ខារ

ដោយសារតែខុនដូមានលក្ខណះទំនើបជាង ដូច្នេះហើយនៅតាមសំនង់ខុនដូរតែងតែមានបំពាក់គ្រឿងបរិក្ខារសម្បូរបែបដូចជាអាងហែលទឹក កន្លែងចតឡាន កន្លែងកំសាន្ត ក្លឹបហាត់ប្រាណ បន្ទប់ស្ទីមសោណា រឺភោជនីយដ្ឋានជាដើម។ ផ្ទុយទៅវិញ អាផាតមិនអាចមិនមានគ្រឿងបរិក្ខារទាំងនេះ រឺមានត្រឹមតែតិចតួចនៃពួកវាតែប៉ុណ្ណោះ។

គូសបញ្ជាក់ផងដែរថា អាផាតមិន ភាគច្រើនគឺសម្តៅទៅលើសេវាកម្មផ្តល់ផ្ទះជួល ដូច្នេះម្ចាស់ខុនដូមួយក៏អាចផ្តល់ជាសេវាកម្មអាផាតមិនផងដែរ ពោលគឺមានន័យថាពួកគេអាចមានលក់ខ្លះ រឺជួលខ្លះ៕

អត្ថបទល្អផ្សេងទៀត៖ អីយ៉ា!! អគារ​ Gold Tower ៤២ ជាន់ចាប់​ផ្តើម​សាងសង់​ឡើង​វិញហើយ​​!!

​នៅ​ទី​បំផុត​ម្ចាស់ អគារ Gold Tower ៤២ជាន់ ដែល​ទុក​អគារ​ចោល​ខ្ទង់ ១០​ឆ្នាំ​​បាន​ផ្អាក​ការ​សាងសង់ក្រោយ​សង់​បាន ៣១ជាន់ ពេល​នេះ​បាន​​ប្រកាស​ចាប់ផ្តើមបន្តសាងសង់ឡើងវិញ ដោយចំណាយទឹកប្រាក់វិនិយោគ​បន្ថែម​ប្រមាណ ១៥០លានដុល្លារ លើ ១០០ លានដុល្លារ​​កន្លង​មក។

អគារ៤២ជាន់

ក្រុមហ៊ុនចិនចំនួន ២​ កឺ​ Hong Tao Decoration និងក្រុមហ៊ុន Waiman Construction & Engineering ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ហ៊ុនកូរ៉េ YunWoo ​​ដែល​ជា​ម្ចាស់អគារ ៤២ជាន់ ដើម្បី​ឲ្យ​គម្រោង​អគារ​មាស ៤២ជាន់​នេះរួចសម្រេច​នៅ​ឆ្នាំ​ក្រោយ។

អគារ៤២ជាន់

កន្លង​មក​អគារ Gold Tower 42 បាន​ចំណាយ​ទុន​សាងសង់​អស់ ១០០ លាន​ដុល្លារ​ទៅ​ហើយ ហើយ​ពេល​នេះ​បន្ថែម​ទុន ១៥០ លាន​ដុល្លារ​ទៀត សរុប ២៥០ លាន​ដុល្លារ ហើយ​ក្រោយ​សាងសង់​រួច​ វា​នឹង​ក្លាយ​ទៅ​អគារមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ មាន​ចំណតយានយន្តក្រោមដី ៥ជាន់ មានផ្សារទំនើប អគារការិយាល័យ និងខុនដូ ប្រមាណ ៣៩៩យូនីត៕

អគារ៤២ជាន់

ផ្តល់សិទ្ធដោយ៖ អង្គរប៉ុស្ត៌

មតិយោបល់

ពេញនិយម