ពិតជាភ្ញាក់ផ្អើលមែន! ក្មេងប្រុសម្នាក់មានកម្រិត IQ ខ្ពស់ជាងអ្នកប្រាជ្ញពីររូបនេះទៅទៀត!
Connect with us

គួរដឹង

ពិតជាភ្ញាក់ផ្អើលមែន! ក្មេងប្រុសម្នាក់មានកម្រិត IQ ខ្ពស់ជាងអ្នកប្រាជ្ញពីររូបនេះទៅទៀត!

វិទ្យាសាស្ត្រ​បានវិវត្តន៍ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ និងធម្មជាតិបានបង្កើតអច្ឆរិយបុគ្គលកាន់តែច្រើនឡើង ជាបន្តបន្ទាប់ឥតមានឈប់ឈរ។ ជាក់ស្តែងថ្មីៗនេះ យើងក៏ទទួលបានអ្នកដែលមាន IQ ខ្ពស់ម្នាក់ទៀត ជំនួសឲ្យអ្នកប្រាជ្ញ Albert Einstein និង Stephen Hawking ដែលមានកម្រិត IQ ត្រឹមតែ 160 ខណៈក្មេងប្រុសម្នាក់ Rtvik Patel មានកម្រិត IQ រហូតដល់ 162 លើសអ្នកប្រាជ្ញទាំងពីរនាក់នេះទៅទៀត។

បើយោងតាមសារព័ត៌មានក្នុងស្រុកមួយ Business Cambodia និង Daily Mail របស់អាមេរិក បានចុះផ្សាយថា “ក្មេងប្រុសដ៏សែនឆ្លាតរូបនេះ គេមានសញ្ជាតិ ជាជនជាតិឥណ្ឌា។ បច្ចុប្បន្ននេះ ក្មេងប្រុស Rtvik Patel បានចូលជា​សមាជិកនៃ អង្គការ Mensa ដែលជាអង្គការប្រមូលផ្ដុំទៅដោយអ្នកដែលមានកម្រិត IQ ខ្ពស់បំផុត” ។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុស Rtvik Patel​ ដែលទើបតែមានអាយុ ១៤ឆ្នាំប៉ុណ្ណោះ តែគេមានទេពកោស ភាពដ៏អស្ចារ្យខ្លាំង ពិសេសជាក្មេងធម្មតា។ បើសិនជាមធ្យម មនុស្សពេញវ័យ គឺមានកម្រិត​ IQ ត្រឹមតែ ១០០ ខណៈ លោក Albert Einstein អ្នកប្រាជ្ញអាល្លឺម៉ង់ដ៏ល្បី និង​ លោក ​Stephen Hawking អ្នកពូកែខាងព្យាករណ៍ដំណើរនៃភពផែនដី មាន IQ ចំនួន ១៦០។ Rtvik Patel បាននិយាយថា រូបគេសប្បាយចិត្តណាស់នៅពេលដែលដឹងលទ្ធផលថា រូបគេមាន IQ ខ្ពស់ ពីការរំពឹងទុក ដោយលើសទាំង Albert Einstein ទៅទៀតគឺ លើសចំនួន ២ដង។

សូមរំឮកថា កាលពីឆ្នាំមុនកុមារ​ Rtvik Patel ត្រូវបានគេដាក់ចូលក្នុងបេក្ខជនកំពូលទាំង ៥០រូប ទូទាំងប្រទេសដែលជាកុមារដែលពូកែខាងគណិតវិទ្យា។ បច្ចុប្បន្ននេះ រូបគេកំពុងសិក្សា ភាសា ឡាតាំង គ្រិច អាល្លឺម៉ង់ និង បារាំង ហើយមិនតែប៉ុណ្ណោះ គេក៏ហាត់កីឡា​ Karate ខ្សែប្រវ៉ាត់ខ្មៅថែមទៀតផង។

វាមិនមែនជាលើកទី១ទេ ដែលក្មេងប្រុស Rtvik Patel​ មានកម្រិត IQ ខ្ពស់បែបនេះ ព្រោះកាលពីឆ្នាំ ២០១៥ កន្លេងទៅ កីមានក្មេង​ស្រីម្នាក់ជាជនជាតិ ឥណ្ឌា ដូចគ្នាដែរ នាងមានឈ្មោះថា Lydia Sebastian មានវ័យត្រឹមតែ ១២ឆ្នាំប៉ុណ្ណោះ ហើយបានធ្វើតេស្ដ ឃើញថា IQ មានដល់ 162 ដែរ នៅក្នុងរយៈពេលធ្វើតេស្ដតែ ៥០នាទី ប៉ុណ្ណោះ។

យើងសង្ឃឹម និងរង់ចាំមើលថា កុមារកម្ពុជាយើងនឹងមាន IQ ខ្ពស់ដែរឬទេនៅពេលខាងមុខនេះ?

ប្រភព៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម