មានដឹងទេ នៅភាគខាងលិចនៃប្រទេសចិន ព្រះអាទិត្យរះនៅម៉ោង៩ព្រឹក???
Connect with us

គួរដឹង

មានដឹងទេ នៅភាគខាងលិចនៃប្រទេសចិន ព្រះអាទិត្យរះនៅម៉ោង៩ព្រឹក???

ជារៀងរាល់ព្រឹក នៅទីលានធានអានម៉េន (Tiananmen Square) ទីក្រុងប៉េកាំង (Beijing) ប្រទេសចិន មានការបង្ហូតទង់ជាតិពេលព្រះអាទិត្យរះ ដើម្បីទទួលថ្ងៃថ្មី។ ខណៈដែលនៅទីក្រុងប៉េកាំងព្រះអាទិត្យរះនៅប្រហែលម៉ោង៦:២៤ព្រឹក នៅឯភាគខាងកើតបំផុតនៃប្រទេសចិនគឺទីក្រុង Fuyuan ព្រះអាទិត្យបានរះនៅលើមេឃរយៈពេល ៦៣ នាទីរួចទៅហើយ។ ប៉ុន្តែសម្រាប់ទីក្រុង Kashgar នៅឯភាគខាងលិចបំផុតនៃប្រទេសចិន ប្រជាជននៅទីនោះត្រូវរង់ចាំរហូតដល់ម៉ោង ៩:០៥ព្រឹក ដើម្បីឃើញព្រះអាទិត្យរះ។

គ្មានអ្នកណាម្នាក់ចង់ចេញេទៅធ្វើការទាំងមេឃងងឹតនោះទេ។ ចុះហេតុអ្វីបានជាប្រទេសចិនដែលមានផ្ទៃដីធំហើយអាចចែកតំបន់ពេលវេលាជាប្រាំបាន មានតំបន់ពេលវេលា (Time Zone) ផ្លូវការតែមួយ គឺស្តង់ដារពេលវេលាក្រុងប៉េកាំង (Beijing Standard Time – BST) ឬស្តង់ដារពេលវេលាប្រទេសចិន (China Standard Time – CST) ទៅវិញ?

សព្វថ្ងៃ ប្រទេសចិនគឺជាប្រទេសធំជាងតែមួយគត់ដែលមានពេលវេលាតែមួយនិងធំជាងគេបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែសហរដ្ឋអាមេរិកដែលមានតំបន់ភូមិសាស្ដ្រស្រដៀងគ្នាទៅនឹងប្រទេសចិន មានតំបន់ពេលវេលាសំខាន់ៗចំនួនបួនដែលខុសមួយម៉ោងៗពីគ្នា។ ស្តង់ដារពេលវេលាក្រុងប៉េកាំងត្រូវបានគណនាចេញពីមជ្ឈមណ្ឌលសេវាកម្មពេលវេលាជាតិ (National Time Service Centre) នៅខេត្ត Shaanxi ដែលមានទីតាំងភូមិសាស្រ្តស្ទើរតែនៅចំកណ្តាលប្រទេសចិន។ វាត្រូវបានអនុវត្តនៅទូទាំងប្រទេសចិនតាំងពីឆ្នាំ ១៩៤៩។

នៅពេលដែលបក្សកុម្មុយនីសចិនបានឡើងកាន់អំណាចនៅឆ្នាំ ១៩៤៩ លោកប្រធាន ម៉ៅសេទុង (Mao Zedong) បានបង្កើតចលនាបង្រួបបង្រួមជាតិដែលជាកត្តាដ៏សំខាន់ដើម្បីស្ដារប្រទេសជាតិឡើងវិញ។ តំបន់ពេលវេលាតែមួយនឹងអនុញ្ញាតឱ្យមានកាលវិភាគការងារថ្នាក់ជាតិ សម្រាប់ព័ត៌មានដែលត្រូវផ្សាយនៅដំណាលគ្នានៅទូទាំងប្រទេស និងដើម្បីកុំឱ្យមានការភាន់ច្រឡំខុសគ្នារវាងតំបន់ពេលវេលាក្នុងប្រទេសតែមួយ។ សម្រាប់ផ្នែកភាគច្រើន តំបន់ពេលវេលាតែមួយនៅក្នុងប្រទេសចិនបានចោតជាបញ្ហាដែលតម្រូវឱ្យមានការកែតម្រូវ។ កសិករនិងអ្នកផ្សេងទៀតគ្រាន់តែកំណត់ពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេទៅតាមព្រះអាទិត្យ៕

អត្ថបទល្អផ្សេងទៀត៖ ពិសេសណាស់! ប្រទេសចិនពេលនេះមានប្រព័ន្ធដាក់ពិន្ទុដល់ប្រជាជនខ្លួនទៀតផង!

ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃពត៌មានប្លែកៗទាក់ទងនឹងប្រទេសចិនបានកើនឡើងជាលំដាប់ ដោយសារតែប្រទេសនេះបាននឹងកំពុងក្លាយខ្លួនជាមហាអំនាចមួយរូបដែលអាចប្រកួតប្រជែងជាមួយប្រទេសខ្លាំងៗដទៃទៀតហើយ ដូច្នេះវាគឹការចាំបាច់ដែលប្រទេសចិនត្រូវរៀបចំប្រទេសខ្លួនអោយបានល្អឈានមុខគេ។

ចំពោះទស្សនះរបស់ពិភពលោក ពួកគេមិនសូវជាមើលមកជនជាតិចិននៅក្នុងផ្លូវល្អប៉ុន្មានឡើយ ពោលគឺជនជាតិចិនតែងតែធ្វើអោយគេឃើញថាខ្លួនមានអត្តចរិតឈ្លើយ កោងកាច គ្មានសណ្តាប់ធ្នាប់ រឺមិនចេះគិតពីអ្នកដទៃជាដើម។

ប៉ុន្តែការគិតបែបនេះគឺអាចជារឿងពិតមួយ ដោយសារតែប្រទេសចិនធាតុពិតទៅគឺងើបតែរីកចម្រើនខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះទេ ហើយទន្ទឹមនឹងការរីកចម្រើននោះ មានប្រជាជនរបស់ខ្លួនមិនតិចជាងរយលាននាក់ទេ ដែលមិនទាន់បានទទួលយកការអប់រំដិតដល់ដូចមហាអំនាចសេដ្ឋកិច្ចដទៃ។ អញ្ចឹងហើយទើបប្រជាជនខ្លួនភាគច្រើនមើលទៅមិនសូវជាអាចចូលចំនោមជាមួយនឹងជនជាតិដទៃ។

ដើម្បីដោះស្រាយបញ្ហានេះ និងដើម្បីធានាអោយបានសន្តិសុខក្នុងប្រទេសផងនោះ រដ្ឋាភិបាលចិនបានសម្រេចបង្កើតគោលនយោបាយមួយ ដែលដាក់ពិន្ទុដោយទៅប្រជាជនខ្លួនណាម្នាក់ដែលរស់នៅប្រកដទៅដោយសណ្តាប់ធ្នាប់ល្អក្នុងសង្គម និងដកពិន្ទុសម្រាប់បុគ្គលណាដែលបង្កជាភាពចលាចល រឺអសីលធម៌នៅក្នុងសង្គម។

ការដាក់ពិន្ទុនេះទៀតសោតមានធ្វើឡើងដូចជាទៅការការគោរពច្បាប់ ការចាយវាយ និងការប្រាស្រ័យទាក់ទងរវាងគ្នានិងគ្នាក្នុងសង្គម។ បុគ្គលដែលទទួលបានពិន្ទុខ្ពស់នឹងទទួលបានការយកចិត្តទុកដាក់ច្រើនជាងធម្មតា ឧទាហរណ៍ថាអាចចូល បានលឿនជាងអ្នកដទៃ រឺអាចទទួលបានការផ្គូផ្គងច្រើននៅក្នុងកម្មវិធីស្វែងរកគូរស្នេហ៍ជាដើម។

ផ្ទុយទៅវិញ សម្រាប់អ្នកដែលមានពិន្ទុតិចអាចនឹងទទួលការពិន័យដោយអ៊ីនធឺណែតខ្លួនប្រើប្រាស់នោះមានល្បឿនយឺតជាងមុន រឺក៏ការពង្រឹងតឹងរឹងទៅលើការធ្វើដំណើរទៅណាជាដើម។

ដើម្បីសម្រេចបាននូវគោលនយោបាយមួយនេះ រដ្ឋាភិបាលចិនបានប្រើប្រាស់កាមេរ៉ាសុវត្ថិភាពប្រមាណជាជាង១៧៦លានកាមេរ៉ាហើយមកទល់ពេលនេះ ហើយពួកគេក៏មានគម្រោងដាក់កាមេរ៉ាអោយបានច្រើនជាងនេះដែរនៅក្នុងឆ្នាំ ២០២០៕

មតិយោបល់

ពេញនិយម