មេរៀនក្នុងជីវិតទាំង ៥យ៉ាងដែលយើងមិនដែលបានដឹង និងចាប់អារម្មណ៍
Connect with us

គួរដឹង

មេរៀនក្នុងជីវិតទាំង ៥យ៉ាងដែលយើងមិនដែលបានដឹង និងចាប់អារម្មណ៍

ពាក្យស្លោកជាច្រើនបានបង្រៀនអោយយើងចេះចង់មានបាន និងជោគជ័យក្នុងជីវិត។ មានវិធីជាច្រើនអាចជួយអោយអ្នកមានភាពជោគជ័យក្នុងជីវិត ប្រសិនបើអ្នកមានបំណងប្រាថ្នាច្បាស់លាស់ពិតប្រាកដមែន។ មនុស្សមួយចំនួនគិតរិះរកពីវីធីជួយអោយខ្លួនជោគជ័យដោយខ្លួនឯង។ មនុស្សខ្លះទៀតរៀនតាមបទពិសោធន៍អ្នកជោគជ័យ និងអានសៀវភៅជាដើម។ ប្រសិនបើអ្នកកំពុងតែក្រ ហើយមិនដឹងធ្វើយ៉ាងដូចម្តេចដើម្បីជៀសឆ្ងាយពីការលំបាកមួយនេះ អ្នកត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ក្នុងជីវិត។ ពេលនោះហើយអ្នកត្រូវក្រោកឈរឡើង ហើយសួរខ្លួនឯងថា តើពិតជាចង់មានបាន និងជោគជ័យដែរឫអត់? បើអ្នកពិតជាចង់មែន អ្នកគួរតែរៀនធ្វើតាមចំណុចខាងក្រោមនេះ។

១. ធ្វើខ្លួនអោយសប្បាយ

មនុស្សដែលជោគជ័យភាគច្រើនតែងតែរៀនហ្វឹកហាត់ចិត្តខ្លួនឯងអោយសប្បាយគ្រប់ពេល ទោះបីស្ថានការមិនអំណោយផលក៏ដោយ។ ការហ្វឹកហាត់នេះគឺពិតជាពិបាក ហើយចំណាយពេលច្រើន ប៉ុន្តែនៅពេលអ្នករៀនចេះហើយអ្នកអាចគ្រប់គ្រងជីវិតអ្នកបានយ៉ាងងាយស្រួល។ មិនថាក្នុងស្ថានការណ៍ណា គ្រប់គ្នាមិនដឹងថាអ្នកកើតទុក្ខទេ នេះហើយអ្នកមានឱកាសច្រើនបំផុតដើម្បីភាពរីកចំរើន និងការអភិវឌ្ឃន៍ខ្លួន។ ហើយការរៀនធ្វើបែបនេះ ក៏ជួយអោយអ្នកមិនសូវមានពេលពិបាកចិត្តច្រើន ហើយគិតតែរឿងសប្បាយៗ។ ជីវិតយើងមានតែម្តងទេ ដូច្នេះត្រូវប្រើប្រាស់ជីវិតអោយមានតម្លៃ។

២. ធ្វើអ្វីដែលអ្នកចូលចិត្ត ស្រឡាញ់អ្វីដែលអ្នកធើ្វ

អ្នកអាចមិនសម្រេចចិត្តយកការងារអ្វីមួយមកធ្វើបាន តែប្រសិនបើអ្នកសម្រេចចិត្តយកមកធ្វើហើយ អ្នកគួរតែដាក់ចិត្តធ្វើការងារនោះ។ ការងារនីមួយៗ សុទ្ធតែមានតម្លៃ និងសារៈសំខាន់រៀងៗខ្លួន ដូចនេះអ្នកគួរតែ រៀនស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើ ហើយធ្វើអោយអស់ពីចិត្តទើបអ្នកអាចដឹងពីគុណតម្លៃនៃការងារដែលអ្នកកំពុងធ្វើ។ សមិទ្ធិផលនៃការងារមួយមិនអាចសម្រេចបានក្នុងរយៈ មួយនាទិទេ ដូច្នេះពេលអ្នកដឹងពីគុណតម្លៃនៃការងារណាមួយ​ហើយ អ្នកអាចដាក់ចិត្តធ្វើព្រោះអ្នកដឹងពីសមិទ្ធិផលដែលការងារនោះអាចផ្តល់អោយ។

៣. អរគុណដែលអ្នកមានជីវិត

ពេលវេលាដើរទៅលឿនណាស់ ដូចេ្នះហើយគ្រប់ដង្ហើមចេញចូលគឺពិតចាសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា។ កុំយកអតីតកាលឈឺចាប់ ឫដេកព្រួយពីអនាគតដែលមើលមិនឃើញ មកលាយឡំនឹងជិវិតដ៏មានសារៈសំខាន់ប្រចាំថ្ងៃរបស់យើង។ រស់នៅក្នុងសម្រោលអតីតកាលគឺគ្មានប្រយោជន៍ ហើយការបារម្ភហូសហេតុក៏មិនផ្តល់អ្វីដល់អ្នកវិញដែរ។ អ្នកគួរផ្តោតទៅលើបទពិសោធន៍កន្លងមករបស់អ្នក ហើយមើលថាវាអាចប៉ះពាល់ ឫ ផ្លាស់ប្តូរយើងដូចម្តេចខ្លះ។ មួយនាទីៗ ដើរទៅលឿនណាស់ ដូចនេះអ្នកគួររស់នៅជវិតអ្នកអោយមានន័យ។

៤. អ្វីគ្រប់យ៉ាងកើតឡើងក្នុងមួយបប្រិចភ្នែក

អ្វីគ្រប់យ៉ាងអាចកើតឡើងដោយខ្លី ក្នុងមួយប្រប្រិចភ្នែកតែប៉ុណ្ណោះ ដូច្នេះនៅពេលដែលរឿងល្អកើតឡើងចំពោះអ្នក អ្នកគួរតែក្តាប់ពេលវេលា និងឱកាសអោយបាន ហើយអរគុណទេវតាដែលផ្តល់រឿងនេះដល់អ្នក។ ពេលខ្លះរឿងអាក្រក់ក៏កើតចំពោះអ្នកដូចគ្នា អ្នកមិនគួរស្តាយក្រោយ ឫពិបាកចិត្តយូររាំរៃពេកនោះទេ ព្រោះថារឿងអាក្រក់និង កន្លងផុត ហើយរឿងល្អនិងអាចចូលមកវិញ។ ជីវិតមនុស្សតែងតែអញ្ជឹង ជួនកាលអ្នកអាចខ្ពស់កប់ពពក ពេលខ្លះទៀតអ្នកដូចជន្លេនជ្រកដី។ មិនថារឿងល្អក្តី រឿងអាក្រក់ក្តី វាសុទ្ទតែបានផ្តល់មេរៀនដល់អ្នកក្នុងជីវិត ដូចនេះហើយ អ្នកគួរតែក្តាប់ឳកាសអោយបានពីព្រោះរឿងគ្រប់យ៉ាងអាចកើតឡើងតែក្នុងមួយបប្រិចភ្នែកតែប៉ុណ្ណោះ។

៥. ការសង្កេត

ការដែលអ្នកចេះសង្កេតមើលពិភពលោកជុំវិញរបស់អ្នក បង្រៀនអ្នកនូវមេរៀនសំខាន់ៗជាច្រើននៅក្នុងជីវិត។ អ្នកអាចរៀននូវពីអ្វីៗនៅជុំវិញខ្លួនអ្នក ហើយផ្លាស់ប្តូរការគិតរបស់អ្នក។ វាអាចធ្វើអោយអ្នកជម្នះនូវការភ័យខ្លាចរបស់អ្នក ដើម្បីចាប់យកចំណង់ចំណូលចិត្តអ្វីមួយ។ ពិភពលោកនេះធំណាស់ ហើយយើងកើតមកគឺដើម្បីរៀនមើល និងរៀនសង្កេតពីអ្វីជុំវិញខ្លួនយើង ដូច្នេះហើយមានពេលខ្លះអ្នកអាចមិនយល់ពីអ្វីមួយដែលបានកើតឡើង។ ពេលនោះហើយអ្នកកុំតូចចិត្ត ឫបោះបង់ចោល ពីព្រោះថាកំហុសអាចបង្រៀនអ្នក អោយអ្នកចេះអភិវឌ្ឍន៍ខ្លួនតទៅមុខទៀត។

អត្ថបទល្អផ្សេងទៀត៖ មេរៀនជីវិតដែលឈិន ឡុងបានបង្រៀនដល់កូនខ្លួន! អ្នកទាំងអស់គ្នាក៏គួររៀនតាមដែរ!

បើនិយាយពីឈ្មោះលោក ឈិន ឡុង មិនតិចជាងកន្លះពិភពលោកហើយដែលបានស្គាល់ និងកោតសរសើរពីស្នាដៃ និងទេពកោសល្យរបស់លោក ជាពិសេសគឺតាមរយះការសម្តែងឈុតឆាកប្រយុទ្ធ និងកំប្លែង ដែលបង្កប់ភាពអង់អាច និងក្រមិចក្រមើមយ៉ាងល្អ ដោយមិនមានមនុស្សជាច្រើនទេដែលអាចធ្វើតាមលោកបាន។

ក្រៅពីកេរ្តិ៍ឈ្មោះក្នុងការសម្តែងរឿងអស់រយះពេលជាច្រើនឆ្នាំ លោកក៏ត្រូវបានគេស្រលាញ់ និងសរសើរពីគំនិតដែលលោកមានផងដែរ។ តួយ៉ាងដូចជាការដែលលោកបង្រៀនកូនរបស់ខ្លូនពីការតស៊ូក្នុងជីវិតជាដើម។ ដោយឃើញថាអ្វីលោកបង្រៀនកូននោះ អាចមានប្រយោជន៍ដល់ការពង្រឹងគំនិតរបស់ប្រិយមិត្ត ដូច្នេះហើយថ្ងៃនេះ Anarchak នឹងយកវិធីនោះមកចែកចាយអោយប្រិយមិត្តបានដឹង។

វិធីដែលលោកបង្រៀនកូនរបស់លោកនោះគឺ លោកបានបរិច្ចាកទ្រព្យសម្បត្តិដែលលោកមាន ពោលគឺប្រមាណជា ១៣០លានដុល្លារ ដើម្បីអោយអង្គការសប្បុរសធម៌ទាំងអស់ ដោយគ្មានទុកអោយកូនរបស់លោកសូម្បីតែបន្តិច។ មនុស្សមួយចំនួនប្រហែលជាគិតថា នេះមិនមែនជាវិធីបង្រៀនកូននោះទេ ផ្ទុយទៅវិញនេះជាការធ្វើបាបកូនហើយ ព្រោះលោក ឈិន ឡុងមិនបានទុកប្រាក់អ្វីសម្រាប់ផ្គត់ផ្គង់ជីវភាពកូនរបស់ខ្លួនសោះ។

ទោះជាយ៉ាងណាក៏ដោយហេតុផលរបស់លោកឈិន ឡុងបានធ្វើអោយអ្នកដែលមិនពេញចិត្តនឹងទង្វើររបស់លោកនោះភ្ញាក់ខ្លួនព្រឺតនៅពេលដែលលោកនិយាយពាក្យមួយឃ្លាថា “ខ្ញុំមិនបារម្ភក្នុងការបរិច្ចាកលុយរបស់ខ្ញុំអោយទៅអ្នកដទៃនោះទេ ព្រោះថាប្រសិនជាកូនខ្ញុំមានសមត្ថភាព គេចេះរកលុយនោះដោយខ្លួនឯងហើយ។ ប៉ុន្តែប្រសិនជាគេគ្មានសមត្ថភាពវិញនោះ ទោះបីជាខ្ញុំទុកលុយនេះក៏បានត្រឹមតែអោយគេបំផ្លាញដែរ”

នេះគឺជាមេរៀនមួយដែលយើងអាចរៀនបានថា អោយតែយើងមានគំនិត សេចក្តីក្រលំបាកទុក្ខវេទនាមិនអាចនៅជាមួយយើងបានរហូតនោះទេ។ ផ្ទុយទៅវិញ ប្រសិនជាយើងគ្មានគំនិត ទោះបីមានប្រាក់ច្រើនប៉ុណ្ណា ក៏យើងមិនអាចគ្រប់គ្រងរក្សាបានល្អដែរ៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

 

មតិយោបល់

ពេញនិយម