បើឃើញសញ្ញាទាំង៥នេះហើយ ទោះអោយប្រាក់ខែប៉ុន្មានក៏អ្នកមិនគួរធ្វើការនៅក្រុមហ៊ុននោះដែរ!
Connect with us

គួរដឹង

បើឃើញសញ្ញាទាំង៥នេះហើយ ទោះអោយប្រាក់ខែប៉ុន្មានក៏អ្នកមិនគួរធ្វើការនៅក្រុមហ៊ុននោះដែរ!

ការជ្រើសរើសការងារជារឿងសំខាន់ ជាពិសេសសម្រាប់អ្នកដែលមិនមានបទពិសោធន៍ធ្វើការពីមុនមក ព្រោះថាប្រសិនជាយើងជ្រើសរើសការងារដំបូងខុស វាអាចធ្វើអោយប៉ះពាល់ដល់ការងារក្រោយៗ ពោលគឺជួនកាលអ្នកអាចខាតបង់ពេលវេលាដោយមិនទទួលបានបទពិសោធន៍អ្វីយកជាការក៏ថាបាន។

ក្នុងចំនោមកត្តាសំខាន់នៃការជ្រើសរើសការងារអោយបានល្អ ក្នុងនោះការរើសក្រុមហ៊ុនដែលអ្នកធ្វើការល្អក៏ជារឿងសំខាន់ដែរ ព្រោះបើកាលណាក្រុមហ៊ុនដែលអ្នកបម្រើការអោយមានកេរ្តិ៍ឈ្មោះល្អ អ្នកក៏អាចរំពឹងនឹងទទួលបានបទពិសោធន៍ល្អៗពីនោះដូចគ្នា។ ដើម្បីជួញជាគន្លឹះខ្លះៗក្នុងការជ្រើសរើសក្រុមហ៊ុនដែលត្រឹមត្រូវសម្រាប់ធ្វើការ អ្នកត្រូវយកចិត្តទុកដាក់ទៅលើបរិស្ថានរបស់ក្រុមហ៊ុនទាំងមូលតែម្តង។ ក្នុងនោះផងដែរ មានកត្តាមួយចំនួនក៏អាចបង្ហាញថាក្រុមហ៊ុននោះមិនសមនឹងអោយអ្នកធ្វើការដែរ។

ខាងក្រោមនេះជាសញ្ញាទាំង៥ដែលក្រុមហ៊ុននោះមិនមែនជាក្រុមហ៊ុនល្អសម្រាប់អ្នកឡើយ៖

១. គ្មានឳកាសនៅក្នុងការរៀនសូត្រ

ការធ្វើការមិនមែនមានជាភាគបញ្ចប់ការរៀនសូត្រនោះទេ ព្រោះមិនថាអ្នកមានអាយុប៉ុន្មាន រៀនបានដល់ថ្នាក់អ្វី រឺធ្វើអ្វីនោះទេ រឿងគ្រប់យ៉ាងនៅជុំវិញខ្លួនសុទ្ធតែជាមេរៀនដែលអ្នករៀនសូត្របាន។ ប៉ុន្តែប្រសិនជាការងារមួយមិនបានអោយអ្នករៀនសូត្រអ្វីល្អៗនោះឡើយ អ្នកត្រូវពិចារណាលើការងារនោះឡើងវិញ។

២. ក្រុមហ៊ុនទំនងជាពាក់ព័ន្ធនឹងរឿងខុសច្បាប់

នេះគឺជារឿងដែលគួរអោយខខ្លាចមួយមុនពេលដែលអ្នកចូលបម្រើការនៅក្នុងក្រុមហ៊ុនអ្វីមួយ ព្រោះប្រសិនជាក្រុមហ៊ុននោះជាក្រុមហ៊ុនដែលពាក់ព័ន្ធនឹងបញ្ហាខុសច្បាប់ដូចជាគ្រឿងញៀន រឺជួញដូរមនុស្សជាដើម វាអាចនឹងធ្វើអោយប៉ះពាល់ដល់សុវត្ថិភាព រឺកេរ្តិ៍ឈ្មោះរបស់អ្នក។

៣. ក្រុមហ៊ុនទំនងជាក្រុមហ៊ុនបោកប្រាស់

ស្រដៀងនឹងចំនុចខាងលើនោះដែរ ប៉ុន្តែក្នុងករណីនេះអ្នកប្រហែលជាអាចបម្រើការនៅក្នុងក្រុមហ៊ុនដែលដើរបោកប្រាស់អ្នកដទៃ រឺក៏អ្នកអាចនឹងចាញ់បោកក្រុមហ៊ុននោះក៏ថាបាន។ ក្រុមហ៊ុនប្រភេទនេះជាក្រុមហ៊ុនដែលអ្នកគួរជៀសវាង។

៤. ក្រុមហ៊ុនដែលផ្តល់តួនាទីខុសពីជំនាញអ្នក

មិនថាក្រុមហ៊ុននោះល្អប៉ុណ្ណានោះទេ ប្រសិនជាតួនាទីដែលគេផ្តល់អោយនោះមិនត្រូវនឹងជំនាញដែលអ្នកចង់ជោគជ័យនៅក្នុងគោលដៅជីវិតនោះទេ អ្នកត្រូវពិចារណាការងារនោះអោយបានម៉ត់ចត់ ព្រោះជួនកាលប្រសិនជាអ្នកមិនសូវស្រលាញ់ពេញចិត្តនឹងការងារនោះទេ អ្នកប្រហែលជាមិនសូវសម្រេចបានផ្លែផ្កាល្អពីការងារនោះឡើយ។

៥. បរិស្ថានការងារមិនអំនោយផល

បរិស្ថានការងាររបស់ក្រុមហ៊ុនមួយក៏ជារឿងសំខាន់ដែរ ឧទាហរណ៍ក្រុមហ៊ុនមិនត្រូវបានចំនាញឆ្ងាញពេក ក្រុមហ៊ុននោះមិនគួរគ្មានការគ្រប់គ្រងត្រឹមត្រូវ បុគ្គលិកមិនមានវិជ្ជាជីវះ រឺក្រុមហ៊ុនមានបរិយាកាសកង្វក់អាប់អួរសុទ្ធតែកត្តាដែលធ្វើអោយអ្នកត្រូវសម្រេចចិត្តក្នុងការជ្រើសរើសក្រុមហ៊ុនមួយដែលខ្លួនត្រូវបម្រើការអោយ៕

មតិយោបល់

Trending