ហេតុអ្វីបានជា Bill Gate រឺ Mark Zuckerberg ជាដើម រៀនមិនចប់ផងក្លាយជាមហាសេដ្ឋី ប៉ុន្តែអ្នកបែរជាមិនអាចធ្វើតាមពួកគេ?
Connect with us

បែបផែនជីវិត

ហេតុអ្វីបានជា Bill Gate រឺ Mark Zuckerberg ជាដើម រៀនមិនចប់ផងក្លាយជាមហាសេដ្ឋី ប៉ុន្តែអ្នកបែរជាមិនអាចធ្វើតាមពួកគេ?

មេរៀនជីវិត ពាក្យស្លោក រឺការចែករម្លែកបទពិសោធន៍ផ្សេងៗស្តីពីមាគ៌ាទៅកាន់ភាពជោគជ័យពីសំណាក់មហាសេដ្ឋី និងបុគ្គលជោគជ័យល្បីៗជាច្រើនដូចជាលោក Bill Gate រឺ លោកMark Zuckerberg តែងតែត្រូវបានគេបង្កើតឡើងដើម្បីទុកជាប្រយោជន៍ដល់អ្នកដទៃទៀតអោយរៀនសូត្រយកតម្រាប់តាម។

ថ្វីត្បិតតែការដឹងពីបទពិសោធន៍ជោគជ័យរបស់ពួកគេទាំងនោះអាចជាគន្លឹះជួយវឹកហាត់ដល់ការគិតរបស់អ្នកក៏ដោយ មានចំនុចខ្លះជាចំនុចដែលអ្នកត្រូវយកចិត្តទុកដាក់ និងយល់វាខ្លាំងណាស់។

ក្នុងនោះមានចំនុចមួយដែលគេច្រើនតែនិយាយគឺថា លោក Bill Gate រឺ លោកMark Zuckerberg គ្រាន់តែជាសិស្សដែលរៀនមហាវិទ្យាល័យមិនចប់តែប៉ុណ្ណោះ ប៉ុន្តែគេអាចជោគជ័យរបស់ដល់សល់លុយរាប់ពាន់លានដុល្លារ ដូច្នេះអាចក៏មិនចាំបាច់ប្រឹងប្រែងរៀនដល់ចប់ក៏អាចិក្លាយទៅដូចជាពួកគេដែរ។

ការគិតបែបនេះមិនមែនថាខុសទាំងស្រុងនោះទេ ប៉ុន្តែលទ្ធភាពដែលអាចកើតឡើងចំពោះអ្នកនោះគឺសឹងតែ ០.០០០០០១%ទៅហើយ។
ហេតុអ្វីបានជាដូច្នេះទៅវិញ? ខាងក្រោមនេះគឺជាកត្តាខ្លះៗដែលអ្នកត្រូវពិចារណា៖

១. គេរៀនមិនចប់មែន ប៉ុន្តែគឺមិនចប់នៅសាកលវិទ្យាល័យហាហ្វឺតឯណោះ

នេះជាកត្តាធំបំផុតដែលមនុស្សគ្រប់គ្នាត្រូវដឹង។ ថ្វីត្បិតបើលោក Bill Gate រឺ លោកMark Zuckerberg មិនបានរៀនចប់ថ្នាក់មហាវិទ្យាល័យពិតមែនក៏ដោយ ប៉ុន្តែសាលាដែលគេរៀននោះគឺសុទ្ធតែជាសាកលវិទ្យាល័យហាហ្វឺតទៅហើយ។ សាលកវិទ្យាល័យមួយនេះគឺបានជាប់ឈ្មោះនៅក្នុងចំនោមសាលកវិទ្យាល័យផ្សេងទៀតទាំង១០ដែលល្អបំផុតនៅលើពិភពលោក។

ដូច្នេះអ្នកអាចស្រមៃមើលបានហើយថាតើសិស្សដែលបានចូលសាលានោះមានសមត្ថភាព និងទេពកោសល្យខ្លាំងប៉ុណ្ណា កកុំថាឡើយពួកគេគ្រាន់តែសិស្សម្នាក់ដែលរៀនមិនបានចប់។

២. ប្រព័ន្ធសិក្សា

ប្រព័ន្ធសិក្សារបស់ប្រទេសពួកគេក៏ជាផ្នែកមួយសំខាន់ដែលក្នុងការយល់ពីហេតុផលដែលអាចធ្វើអោយពួកគេជោគជ័យបើទោះរៀនមិនចប់ បើប្រៀបធៀបជាមួយនឹងយើង។

ដោយសារតែប្រទេសគេជាប្រទេសមហាអំនាចដែលមិនធ្លាប់បានសង្គ្រាម ហើយគេមានភាពជឿនលឿនទៀត បានធ្វើអោយប្រព័ន្ធសិក្សារបស់គេមានគុណភាពតាំងពីនៅថ្នាក់មេតេយ្យឡើងទៅ ដូច្នេះហើយទើបបានអោយសិស្សម្នាក់ៗមានភាពច្នៃប្រឌិត និងមានការយល់ដឹងច្រើន។

៣. ឳកាស

ឳកាសនៅក្នុងការបញ្ចេញសមត្ថភាពក៏មានច្រើននៅប្រទេសគេប្រសិនជាប្រៀបធៀននឹងប្រទេសយើង ដោយសារតែប្រទេសគេមានភាពសម្បូរបែបជាង ដូច្នេះវាជាថ្នាលមួយដ៏ល្អដែលអាចអោយអ្នកដែលមានសមត្ថភាពអាចរីកលូតលាស់ល្អ។

៤. បរិយាកាសសង្គម

បរិយាកាសសង្គមនៅប្រទេសគេក៏ជាហេតុផលជម្រុញដល់ការជោគជ័យរបស់ពួកគេដែរ ដោយសារតែផ្នត់គំនិតរបស់ពួកគេអោយតម្លៃទៅនឹងការច្នៃប្រឌិត និងលក្ខណះបុគ្គលនិយម។

បើប្រៀបធៀបនៅនឹងប្រទេសយើង ប្រសិនជាអ្នកបោះបង់ រឺធ្លាក់ពីការសិក្សា អ្នកប្រាកដជារងការប្រមាថ សើចចំអក រឺសម្ពាធពីមនុស្សជុំវិញខ្លួន ដែលជាចំនុចទប់ស្កាត់អ្នកពីការធ្វើអ្វីដែលអ្នកមានសមត្ថភាពនៅក្នុងធ្វើទៀតផង។

ចំនុចទាំងអស់សុទ្ធតែជាហេតុផលដែលអ្នកគួរដឹង ហើយអ្នកក៏គួរចាំថា ជីវិតរបស់មនុស្សម្នាក់ៗគឺសុទ្ធតែខុសគ្នា អញ្ចឹងហើយអ្នកមិនអាចចម្លងពីអ្នកដទៃ ដោយសារតែអ្នកចង់បានដូចគេនោះឡើយ ព្រោះលទ្ធផលប្រហែលជាមិនដូចការរំពឹងទុករបស់អ្នកឡើយ៕

អត្ថបទល្អផ្សេងទៀត៖ កុំតែមាន Bill Gates ទេ! កុំអីក្រុមហ៊ុន Apple រលំទាំងពីណាពីណីឯណោះ!

ទាំងលោក Bill Gates ទាំងក្រុមហ៊ុន Apple សុទ្ធតែត្រូវបានស្គាល់ដោយពិភពលោក ប៉ុន្តែហេតុអ្វីបានជារឿងរ៉ាវរបស់ Apple មានជាប់ពាក់ព័ន្ធជាមួយលោកមហាសេដ្ឋីពិភពលោក Apple ទៅវិញ?

កាលពីឆ្នាំ ១៩៩៧ ក្រុមហ៊ុន Apple មិនដូចជាឥឡូវនោះទេ ពោលគឺវាមិនទាន់មានការគាំទ្រយ៉ាងសស្រាក់សស្រាំដូចឥឡូវនេះឡើយ។ កាលណោះ ស្ថាបនិករបស់ក្រុមហ៊ុន គឺលោក Steve Jobs បានជួបប្រទះជាមួយនឹងបញ្ហាដ៏ធំមួយគឺពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ។ ក្រុមហ៊ុន Apple ត្រូវការទន់បណ្តាក់ខ្លាំង ដូច្នេះហើយគេក៏បានសម្រេចចិត្តប្រកាសលក់ភាគហ៊ុនរបស់ក្រុមហ៊ុននេះ។

បន្ទាប់ពីមានការប្រកាសបែបនេះ ក្រោយមកចាប់មានការប្រជុំរវាងលោក Steve Jobs ដែលជាស្ថាបនិកក្រុមហ៊ុន Apple និងលោក Bill Gates នេះឯង។ ការប្រជុំនេះគឺទាក់ទងទៅនឹងការចរចារពីការសហការរបស់ក្រុមហ៊ុនទាំងពីរ។

កាលណោះលោក Bill Gates បានសម្រេចចិត្តទិញហ៊ុនពីក្រុមហ៊ុនApple ក្នុងតម្លៃ ១៥០លានដុល្លារ ក៏ព្រោះតែគាត់មិនចង់អោយក្រុមហ៊ុន Apple ធ្វើការចោទប្តឹងមកលើក្រុមហ៊ុនរបស់លោក បន្ទាប់ពីក្រុមហ៊ុន Apple ចេញមុខទម្លាយថាក្រុមហ៊ុន Microsoft បានលួចចម្លងគំនិត Mac OS របស់Apple ទៅដាក់នៅលើ Window របស់ខ្លួន ។

ទាក់ទឹងនឹងការចរចារនេះទៀតផងដែរ ក្រុមហ៊ុន Apple ក៏យល់ព្រមអោយ Window ក្លាយជា Software របស់កុំព្យូទ័រ Apple ផងដែរ។ កុំតែបានការជួយជ្រោមជ្រែងពី Bill Gates កាលនោះដែរទេ ទើបក្រុមហ៊ុន Apple បែកគំនិតមកអភិវឌ្ឍន៍ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត និងបានទទួលកេរ្តិ៍ឈ្មោះល្បីមកទល់សព្វថ្ងៃ៕

មតិយោបល់

ពេញនិយម