ងាយស្រួលចឹងសោះ! ដឹងតែល្បិច៣យ៉ាងនេះ ពេលទិញខោខូវប៊យ មិនចាំបាច់លើកមកលទៀតទេ!
Connect with us

គួរដឹង

ងាយស្រួលចឹងសោះ! ដឹងតែល្បិច៣យ៉ាងនេះ ពេលទិញខោខូវប៊យ មិនចាំបាច់លើកមកលទៀតទេ!

នៅពេលដែលអ្នករើសខោខូវប៊យដែលខ្លួនចង់ទិញអោយសមនឹងខ្លួន នោះអ្នកត្រូវតែ ល ខោយ៉ាងតិចណាស់ក៏ ២ ទៅ ៣ដែរ ប៉ុន្តែតាមពិតទៅអ្នកមិនចាំបាច់ពិបាកនឹងស្លៀកលទៀតឡើយ បើសិនជាអ្នកដឹងពីល្បិចទាំង៣ យ៉ាងនេះ៖

ប្រើដៃរបស់អ្នកជារង្វាស់៖ ប្រើដៃនិងកែងដៃរបស់អ្នកដាក់នៅចង្កេះខោដែលបិតឡេវហើយ សម្រាប់វាស់ ហើយប្រសិនបើវាល្មមពេញមួយកែងដៃជាមួយនឹងដៃរបស់អ្នក បានន័យថា ខោវាល្មម។ តែបើវាធូរពេក ឬរលុងពេក នោះបានន័យថាខោខូវប៊យនោះវា ធូរ ឬតឹង។ មើលរូបខាងក្រោម!

ជំហានទី២៖ យក ក ធ្វើជារង្វាស់៖ បិទឡេវខោ ហើយយកចង្កេះខោនោះមកវាស់ជុំវិញ ក របស់អ្នក។ ប្រសិនបើឃើញថា សល់ចន្លោះច្រើន បានន័យថាខោនោះវាធំពេក តែប្រសិនបើវាដល់គ្នាល្មម នោះខោនោះវាល្មមនឹងអ្នកហើយ។

ជំហានទី៣៖ វាស់ត្រកៀកខោជាមួយនឹងស្មា៖ ប្រសិនបើប្រវែងត្រកៀកខោនោះស្មើរហ្នឹងស្មាររបស់អ្នក នោះបញ្ជាក់ថាខោនោះគឺវាសមល្មមនឹងអ្នកហើយ។

សរុបទៅល្បិចទាំង៣យ៉ាងនេះនិងជួយអ្នកបានច្រើន ចំនេញទាំងពេលវេលា នឹងកំលាំងក្នុងពេលដែលអ្នកទិញសំលៀកបំពាក់!

មតិយោបល់

ពេញនិយម