ស្លុតចិត្តពេលដឹងថា កូនឆ្កែដែលខំចិញ្ចឹមមកអស់ ២ឆ្នាំគឺជា ខ្លាឃ្មុំខ្មៅសោះ!
Connect with us

គួរដឹង

ស្លុតចិត្តពេលដឹងថា កូនឆ្កែដែលខំចិញ្ចឹមមកអស់ ២ឆ្នាំគឺជា ខ្លាឃ្មុំខ្មៅសោះ!

អ្នកនាង Su Yun បានប្រាប់ដល់ Chinese Media ថា នៅពេលដែលនាងទិញកូនឆ្កែនេះមកចិញ្ចឹមកាលពី ២ឆ្នាំមុន នាងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញកូនឆ្កែនោះស៊ីច្រើន គឺវាស៊ីផ្លែឈើអស់ ១ប្រអប់ ហើយមី ២ធុងជារៀងរាល់ថ្ងៃ។ ដោយសារតែវាពូកែស៊ីដូច្នេះ កូនឆ្កែនោះចេះតែធំលូតលាស់រហូតដល់មានទំងន់ ២៥០ផោននៃទំងន់ខ្លាឃ្មុំ។

ក្រុមគ្រួសាររបស់នាងនៅតែមានការសង្ស័យនៅពេលដែលពួកគេឃើញថាកូនឆ្កែនោះនៅតែបន្តធំធាត់ឡើង ហើយវាស្រាប់តែបង្ហាញអោយឃើញពីភាពប៉ិនប្រសព្វរបស់វាដោយការដើរជើងពីរ។

នាងបន្តទៀតថា កូនឆ្កែនោះកាន់តែធំ កាន់តែដូចខ្លាឃ្មុំ ហើយអ្នកភូមិដែលរស់នៅជិត ទីក្រុង Kunming នៅខេត្ត  Yunan បាននិយាយថា៖ គេមានការភ័យខ្លាចចំពោះសត្វខ្លាឃ្មុំនោះជាខ្លាំង។

អត្ថបទល្អផ្សេងទៀត៖ មានដឹងអត់ថាហេតុអីបានជាសត្វឆ្កែចិញ្ចឹមរបស់អ្នកចូលចិត្តលិឍ និងប៉ះរាងកាយអ្នកម្ល៉េះ???

សត្វឆ្កែគឺជាសត្វចិញ្ចឹមដ៏ឆ្លាតវៃ ហើយវាក៏ជាសត្វដែលចេះប្រើវិធីសាស្រ្តជាច្រើនដើម្បីទំនាក់ទំនងជាមួយមនុស្ស។ ការលិត និងប៉ះ បរបោសអង្អែល គឺជាវិធីសាស្រ្តមួយដែលវាចូលចិត្តប្រើ។ ប៉ុន្តែ ការលិត អាចមានអត្ថន័យច្រើនផងដែរ ទង្វើនេះមិនបានបកប្រែដើម្បីបង្ហាញតែពីសេចក្តីស្រលាញ់មួយប៉ុណ្ណោះ គ្រប់ពេលនោះទេ។ ក្នុងនោះផងដែរវាក៏មាន ហេតុផលជាច្រើនសំខាន់ៗដែលបញ្ជាក់ថាហេតុអ្វីបានជាសត្វឆ្កែចូលចិត្តលិទ្ធ និងប៉ះពាល់រាងកាយមនុស្ស ថាតើវាមានន័យដូចម្តេចខ្លះ។

១. បង្ហាញសេចក្ដីស្រឡាញ់ 

Dog-Lick

ការលិទ្ធគឺជាមធ្យោបាយបង្ហាញពីស្នេហានិងសេចក្តីស្រលាញ់របស់ពួកគេចំពោះមនុស្ស និងម្ចាស់របស់គេ។ សត្វឆ្កែត្រូវបានគេស្គាល់ថាជាសត្វធម្មជាតិមួយ ដែលពូកែប្រើវិធីសាស្រ្តផ្សេងៗក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេទៅកាន់បរិយាកាសជុំវិញគេ។ នៅពេលសត្វឆ្កែលិទ្ធ និងមកប៉ះពាល់អ្នក ខួរក្បាលរបស់ពួកគេបញ្ចេញអង់ដូហ្វិនឬអ័រម៉ូនសុភមង្គលដែលធ្វើឱ្យពួកគេស្ងប់ស្ងាត់របស់ពួកគេ។ វាអាចប្រៀបធៀបទៅនឹងអារម្មណ៍ដូចគ្នា និងអារម្មណ៍សុវត្ថិភាពដែលកុមារមានពេលឪពុកម្តាយឱបឬថើបពួកគេ។ ក្នុងករណីខ្លះពួកគេអាចលួងលោមអ្នកនៅពេលអ្នកឈឺឬសោកសៅផងដែរ។

២. ដើម្បីធ្វើប្រាស្រ័យទាក់ទង

Dog-Lick

ដូចដែលការនិយាយដែរ គឺសត្វឆ្កែចិញ្ចឹមធ្វើការប្រាស្រ័យទាក់ទងជាមួយម្ចាស់វា ដោយការលិទ្ធនេះហើយ ហើយក៏ដោយការធ្វើកាយវិការ និងការបញ្ចេញសម្លេងផ្សេងៗផងដែរ។ ដូច្នេះ នៅពេលដែលសត្វឆ្កែរបស់អ្នកមកព្រុសដាក់អ្នក ឬមកបក់កន្ទុយដាក់អ្នក គឺមានន័យថាវាចង់បានអ្វីម្យ៉ាង ឬចង់ប្រាប់អ្នកពីរឿងអ្វីម្យ៉ាងហើយ។ ពេលខ្លះកាយវិការរបស់វាបែបនេះ គឺវាចង់បានម្ហូប ចង់បានការយកចិត្តទុកដាក់ ការឱបពីអ្នក ដូច្នេះ អ្នកគួរតែព្យាយាមរៀនយល់ដឹងពីកាយវិការទាំងនោះរបស់សត្វឆ្កែរបស់អ្នក ដើម្បីធ្វើឱ្យការទាក់ទងជាមួយសត្វចិញ្ចឹមអ្នកកាន់តែជិតស្និទ។

៣. ទាមទារការចាប់អារម្មណ៏

Dog-Lick

សត្វឆ្កែគឺជាសត្វចិញ្ចឹមមួយប្រភេទ ដែលមានការទាមទារចង់បានការចាប់អារម្មណ៏ពីម្ចាស់របស់គេ គេក៏ជាសត្វចិញ្ចឹមមួយប្រភេទដែលត្រូវការការស្រលាញ់ច្រើនពីម្ចាស់របស់គេផងដែរ។ សត្វចិញ្ចឹមនេះ ក៏ចេះច្រណែនដូចមនុស្សយើងដែរ នៅពេលដែលម្ចាស់ទៅចាប់អារម្មណ៏របស់ផ្សេង ឬអ្នកផ្សេងពីគេ ដូច្នេះពេលនោះវានឹងមកធ្វើកាយវិការ ដូចជាលិទ្ធ ការមកបក់កន្ទុយ ឬព្យាយាមមកប្រលែងលេងជាមួយដើម្បីមកទាមទារការចាប់អារម្មណ៏ និងការស្រលាញ់វិញ។

៤. ដើម្បីបង្ហាញការដាក់ស្នើទៅម្ចាស់គេ

Dog-Lick

ដូចគ្នានឹងសត្វទាំងអស់ដែលរស់នៅជាក្រុមៗ ឬមានការរស់នៅក្នុងសង្គមមួយនោះ ការលិឍក៏អាចត្រូវបានចាត់ទុកថាជាកាយវិការចុះចូលចំពោះសមាជិកដែលលេចធ្លោជាងគេ។ ពេលខ្លះកាយវិការនៃការលួងលោមនេះ គឺប្រាប់អ្នកថាអ្នកទទួលការគោរពពីគេ និងការគោរពអ្នកក្នុងនាមជាអ្នកមើលថែ និងជាម្ចាស់របស់ពួកគេ ហើយក៏កំពុងរំលឹកអ្នកថាអ្នកគឺជាមេដឹកនាំនៃក្រុមរបស់ពួកគេ។

៥. ដើម្បីជាការរុករកថ្មី

Dog-Lick

ស្របពេលដែលរស់រានមានជីវិតនៅក្នុងព្រៃ ឬនៅក្នុងសង្គម និងគ្រួសារមួយ សត្វឆ្កែបានប្រើអារម្មណ៍ ក្លិននិងរសជាតិ ដើម្បីស្វែងរកទីកន្លែងថ្មីៗ និងការកំណត់អត្តសញ្ញាណមនុស្ស ក៏ដូចជារុករកឃើញឬដឹងពីវត្ថុផ្សេងៗមិនថាមានចលនាឬគ្មានជីវិត។ ដូចដែលយើងបានភ្ជាប់និងរៀនពីអារម្មណ៍នៃពិភពលោកជុំវិញយើងតាមរយៈអារម្មណ៍របស់យើង សត្វឆ្កែប្រើអារម្មណ៍នៃរសជាតិរបស់ពួកគេដើម្បីសម្គាល់និងស្គាល់អ្វីៗផ្សេងៗនៅជុំវិញពួកគេនិងយើងជាម្ចាស់ផងដែរ។

៦. ដើម្បីឱ្យស្គាល់ និងយល់ពីអ្នកឱ្យកាន់តែច្បាស់

Dog-Lick

ក្នុងនាមជាម្ចាស់របស់វា សត្វឆ្កែគឺជាសត្វមួយដែលមានមនោសញ្ចេតនាខ្ពស់ជាងសត្វដទៃ ហើយវាក៏ចូលចិត្ត និងចង់បានការយល់ដឹងពីម្ចាស់របស់គេឱ្យកាន់តែច្បាស់ ដោយការលិទ្ធ ការបរបោសអង្អែលជាមួយអ្នក ការហិតដឹងក្លិនអ្នក និងការប្រលែងលេងផ្សេងៗ។ តាមវិធីនេះផងដែរ វានឹងងាយស្រួលបែងចែករវាងម្ចាស់របស់គេ និងអ្នកដទៃដែលពួកគេមិនស្គាល់ ហើយក៏ដើម្បីការការពារគ្នាទៅវិញទៅមករវាងម្ចាស់ និងឆ្កែរបស់គេ។ ដោយការលិទ្ធផងដែរ គេនឹងដឹងកាន់តែច្បាស់ថារសជាតិមួយណា ជារសជាតិម្ចាស់របស់គេ៕

មតិយោបល់

ពេញនិយម