លឺតែគេនិយាយថា ភ្លៀងសិប្បនិម្មិត តើវាជាអ្វី? ធ្វើឡើងដោយរបៀបណា?
Connect with us

គួរដឹង

លឺតែគេនិយាយថា ភ្លៀងសិប្បនិម្មិត តើវាជាអ្វី? ធ្វើឡើងដោយរបៀបណា?

ដោយសារតែបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង បានធ្វើអោយអ្នកវិទ្យាសាស្ត្រអាចបង្កើតអ្វីៗបានច្រើនរាប់មិនអស់ ដោយក្នុងនោះពួកគេថែមទាំងអាចបង្កើតរបស់សិប្បនិម្មិតដោយមើលទៅអោយដូចជាធម្មជាតិពិតៗទៀតផង។


ក្នុងនោះមានរបស់មួយដែលអ្នកវិទ្យាសាស្ត្រអាចបង្កើតបានដែរនោះគឺជា ភ្លៀងសិប្បនិម្មិត។ តើភ្លៀងសិប្បនិម្មិតគឺជាអ្វី? ការធ្វើភ្លៀងសិប្បនិម្មិត តែងត្រូវបានមនុស្សជាច្រើនគិតថា ជាការទម្លាប់ទឹកភ្លៀងអោយស្រក់ចុះមក ប៉ុន្តែធាតុពិតគឺមិនមែនដូចជាការគិតមែននេះនោះទេ។


ធាតុពិតទៅគឺ ភ្លៀងសិប្បនិម្មិត គឺធ្វើឡើងគួបជាមួយនឹងដំណើរនៃវដ្តទឹក។ ជាទូទៅ ទឹកដែលនៅលើផែនដីនឹងត្រូវរហួតឡើងទៅក្នុងធាតុអាកាស ដែលពួកវានឹងត្រូវទៅប្រមូលផ្តុំនៅក្នុងពពក។ កាលដែលពពកនោះពោរពេញទៅដោយទឹកធ្ងន់ទៅ វានឹងបង្អុរចុះមកវិញជាទឹកភ្លៀង ហើយវដ្តទឹកនេះនឹងរក្សាបែបនេះជារៀងរហូត។


ប៉ុន្តែមានករណីមួយចំនួនដូចជាភាពរាំងស្ងួត រឺការឡើងកម្តៅផែនដីជាដើម បានធ្វើអោយពពកមិនបានបង្អុរជាភ្លៀង។ ដូច្នេះការដែលគេធ្វើភ្លៀងសិប្បនិម្មិតនោះគឺថា គេធ្វើបាញ់បញ្ចូលធាតុត្រជាក់ទៅក្នុងពពក ដូចជាកាបូនឌីអុកស៊ីតរឹង ( Dry Ice) រឺអំបិលជាដើម ធ្វើយ៉ាងណាបង្កើតអោយពពកមានភាពត្រជាក់ខ្លាំង។


នៅពេលពពកមានទម្ងន់ធ្ងន់ និងត្រជាក់ខ្លាំង វានឹងបំបែកខ្លួនហើយបម្លែងទៅជាភ្លៀងបង្អុរចុះមកដី ដែលបាតុភូតដែលមិនមែនធម្មជាតិនេះហើយត្រូវបានគេអោយឈ្មោះថា ភ្លៀងសិប្បនិម្មិត។ ភាគច្រើនគេអនុវត្តភ្លៀងសិប្បនិម្មិតនេះនៅឯតំបន់ដែលខ្សត់ភ្លៀង រឺមានភាពរាំងស្ងួតជាដើម៕

អត្ថបទល្អផ្សេងទៀត៖តើបណ្តាញសង្គម Linkedin គឺជាអ្វី?

សម្រាប់មនុស្សមួយចំនួន ពួកគេប្រាកដជាបានស្គាល់ រឺធ្លាប់ប្រើប្រាស់ Linkedin រួចទៅហើយជាមួយនឹងបណ្តាញទំនាក់ទំនង ពីមុនមក ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត ពួកគេមិនធ្លាប់បានប្រើប្រាស់ រឺលឺពីប្រភេទបណ្តាញសង្គមមួយនេះនោះទេ។

តើបណ្តាញសង្គម Linkedin គឺជាអ្វី?

បណ្តាញសង្គម Linkedin គឺជាបណ្តាញសង្គមមួយដែលមានលក្ខណះពិសេសជាកន្លែងជួបជុំមួយដើម្បីអោយមនុស្សបង្កើនបណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ការធ្វើការងារ រឺការរកស៊ីជាដើម។ បណ្តាញសង្គម Linkedin អាចត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងច្រើន ដោយក្នុងនោះមានដូចជាដើម្បីស្គាល់ពីបុគ្គល និងប្រវត្តិការងាររបស់មនុស្សម្នាក់ ការស្វែងរកការងារ រឺបុគ្គលិក រឺការចែករម្លែកបទពិសោធន៍ជាដើម។

ក្នុងបណ្តាញសង្គម Linkedin នេះ អ្នកអាចមើលឃើញពីពត៌មានវិជ្ជាជីវះរបស់បុគ្គលម្នាក់ ដោយអ្នកក៏អាចធ្វើការភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលនោះក៏បាន ដោយគ្រាន់តែចុចផ្ញើរសារទៅនិយាយសួរនាំនៅក្នុងនោះផ្ទាល់។

ជាទូទៅ មនុស្សគ្រប់គ្នាដែលប្រើប្រាស់បណ្តាញសង្កម Linkedin គឺពាក់ព័ន្ធនឹងកត្តាការងារ និងដើម្បីស្គាល់មនុស្សអោយបានច្រើន នៅតាមវិស័យនីមួយដែលយើងចាប់អារម្មណ៍។ ប្រសិនជាអ្នកជានិស្សិតដែលរៀបនឹងបញ្ចប់ការសិក្សា រឺអ្នកជាអ្នកដែលកំពុងចេញធ្វើការ អ្នកគួរតែសាកល្បងប្រើប្រាស់ Linkedin នេះ៕

មតិយោបល់

ពេញនិយម