រឿងលំបាកទាំង ៥ ដែលមនុស្សជោគជ័យភាគច្រើនដឹងតាំងពីនៅក្មេង...
Connect with us

បែបផែនជីវិត

រឿងលំបាកទាំង ៥ ដែលមនុស្សជោគជ័យភាគច្រើនដឹងតាំងពីនៅក្មេង…

ភាគច្រើនគេតែងយល់ច្រឡំថា ជាទូទៅមនុស្សដែលទទួលជោគជ័យបំផុត ចាប់កំណើតមកជាមួយ ជំនឿចិត្ត ភាពក្លាហាន និងស្មារតីដ៏មុះមុត។ ប៉ុន្តែវាមិនមែនជាការពិតឡើង ពួកគេមិនមែនជាមនុស្សពិសេសអស្ចារ្យអ្វីនោះទេ។ ពួកគេក៏ជាមនុស្សធម្មតាដូចយើងដែរ។ការយល់ច្រឡំនេះបង្កជាការរំខានយ៉ាងធ្ងន់ធ្ងរដល់ អ្នកដែលខ្វះការជម្រុញបន្តិចបន្តួចដើម្បីដើរត្រូវគោលដៅ ។

មនុស្សជាច្រើនដែលទទួលបានជោគជ័យបំផុតនៅពេលដែលពួកគេបានរៀនពីអ្វីៗ ដែលសំខាន់តាំងពីក្មេង។ ប្រការនេះបានធ្វើឱ្យចិត្តរបស់ពួកគេក្លាយទៅជាយាន្តដ៏ល្អឥតខ្ចោះដើម្បីបង្កើតលទ្ធផលល្អប្រសើរដែលជួយជំម្រុញពួកគេឱ្យទទួលបានជោគ
ជ័យខ្ពស់បំផុត។

នោះជាការល្អហើយល្អ ប៉ុន្តែតើអ្វីដែលពួកគេបានរៀននោះជាអ្វី? តើអ្វីជាមេរៀនដ៏លំបាកដែលពួកមេដឹកនាំដែលយើងស្វែងរកដើម្បីធ្វើឱ្យទាន់សម័យពីមុនៗមក? ខាងក្រោមនេះគឺជាមេរៀនទាំងប្រាំ ដែលអ្នកគួររៀននិងអនុវត្តក្នុងជីវិតខ្លួនអ្នកផ្ទាល់

១. អោយតែមានការតាំងចិត្ត តែងតែសំរេច

មនុស្សដែលជោគជ័យ ភាគច្រើនដូចជាយើងទាំងអស់គ្នាដែរ។  យើងតែងតែ សុបិន្តចង់ក្លាយជាអ្នកជោគជ័យតាំងពីនៅវ័យក្មេង ប៉ុន្តែអ្វីដែលធ្វើអោយពួកគេមិនអាចក្លាយជាអ្នកជោគជ័យបានគឺដោយសារ សកម្មភាពប្រចាំថ្ងៃរបស់ពួកគេខុសពី សកម្មភាពរបស់អ្នកជោគជ័យ។

មិនថាអ្វីដែលពួកគេចង់បាននោះទេ ពួកគេព្យាយាមធ្វើរឿងទាំងនោះអោយសំរេចក្លាយទៅជាការពិត។ ពួកគេដឹងពីអ្វីដែលពួកគេខ្វះខាត និងព្យាយាមបំពេញ។ ហេតុនេះហើយ ពួកគេដឹងតាំងពីក្មេងៗថា បើចង់សម្រេចគោលដៅអ្វីមួយ អ្នកត្រូវតែព្យាយាមធ្វើវា មិនមែនត្រឹមតែស្រមៃនោះទេ។ មិនថាអ្នកចង់សម្រេចអ្វីនោះទេ ឲ្យតែអ្នកមានចិត្តក្នុងការធ្វើ រឿងអ្វីក៏មានវិធីសម្រេចបានដែរ។

២. បរាជ័យជាឪកាសនៃភាពរីកចំរើន

កត្តាដែលសំខាន់ក្នុងភាពជោគជ័យ គឺការឆ្លើយតបទៅនឹងភាពបរាជ័យរបស់ខ្លួន។ មនុស្សជោគជ័យភាគច្រើនដឹងតាំងពីក្មេងៗថា បរាជ័យមិនមែនជាទីបញ្ចប់នៃអ្វីៗគ្រប់យ៉ាងនោះទេ តែវាជាឱកាសក្នុងការរៀនសូត្រ និងជាមេរៀនសម្រាប់ជីវិត។ នៅពេលដែលអ្នកបរាជ័យ អ្នកគួរតែក្រោកឈរឡើងម្តងទៀត ហើយខិតខំអោយខ្លាំងជាងមុន និងឆ្លាតជាងមុន។ កត្តានេះហើយដែលធ្វើអោយយើងទទួលបានជោគជ័យ។

៣. ប្រមើលពីសមទ្ធិផលដែលអ្នកអាចទទួលបាន

នៅពេលដែលអ្នកចេះចំនាយពេល ដើម្បីប្រមើលពីសមទ្ធិផលដែលអ្នកអាចទទួលបាននៅពេលអនាគត អ្នកអាចគេចវេសពីលេសផ្សេងៗ និងភាពខ្ជិលច្រអូលដែលជារនាំងរារាំងអ្នកនាំទៅរកភាពជោគជ័យ។ មនុស្សជោគជ័យភាគច្រើនតែងតែមានបំណងប្រាថ្នាខ្ពស់ ហើយនេះជាអ្វីដែលជំរុញអោយពួកគេមានចក្ខុវិស័យ និងកម្លាំងចិត្តក្នុងការសម្រេចគោលដៅអនាគត។ អ្នកគួរតែព្យាយាមគិតពីសមទ្ធិផលដែលអ្នកអាចទទួលបានពេលអ្នកសម្រេចគោលដៅណាមួយក្នុងជីវិត។ នោះហើយអ្នកនឹងមិនព្យាយាមគេចវេសពីគោលដៅអ្នកទៀតទេ។ 

៤. ដឹងពីតម្លៃនូវអ្វីដែលអ្នកកំពុងធ្វើ

មនុស្សជោគជ័យភាគច្រើនតែងតែចំណាយពេលច្រើនជាងអ្នកដ៏ទៃ ដើម្បីស្វែងរកឲ្យឃើញនូវអ្វីដែលពួកគេស្រឡាញ់ និងចូលចិត្តធ្វើ។ ទោះបីជារឿងនោះត្រូវការចំណាយពេលច្រើនពិតមែន តែនៅពេលដែលពួកគេរកឃើញហើយ វានឹងក្លាយជាអ្វីដែលពួកគេចង់ធ្វើអស់មួយជីវិត។ រឿងនេះពិតជា ពិបាកហើយភាគច្រើនអ្នកអាចប្រឈមនឹង ការបោះបង់ចោលកណ្តាលទី ប៉ុន្តែមនុស្សជោគជ័យជាច្រើននៅតែបន្តការស្វែងរកឥតព្រំដែននេះ ព្រោះពួកគេដឹងពីតម្លៃនូវអ្វីដែលគេកំពុងធ្វើ។

៥. ពួកគេជម្នះនូវភាគភ័យខ្លាចចោលទាំងអស់

មេរៀនមួយដ៏សំខាន់ដែលអ្នកគ្រប់គ្នាបានដឹងនោះគឺ ការភ័យខ្លាចរបស់អ្នកដ៏ទៃអាចបណ្តាលឲ្យអ្នកមិនហ៊ានបន្តនូវគោលដៅរបស់ខ្លួន។ អ្នកអាចស្វែងរកនូវអ្វីមួយដ៏ពិសេសក្នុងជីវិតរបស់អ្នកបាន ប៉ុន្តែសម្តី និងការគិតឃើញរបស់អ្នកដ៏ទៃអាចធ្វើអោយអ្នកស្តាយក្រោយអស់មួយជីវិត។ មនុសុ្សជោគជ័យជាច្រើនដឹងថា នៅពេលដែលអ្នកព្យាយាមសម្រេចអ្វីមួយ អ្នកមិនគួរខ្វល់ពីសម្តី និងការគិតរបស់អ្នកដ៏ទៃឡើយ។ អ្នកគួរតែព្យាយាមជម្នះរឿងទាំងអស់នេះចោល នោះទើបអ្នកអាចឈានទៅរកភាពជោគជ័យដែរ។

អត្ថបទល្អផ្សេងទៀត៖ ទាយទៅមើលថាតើមនុស្សជោគជ័យតែងធ្វើអ្វីជារៀងរាល់ល្ងាច?

ភាពជោគជ័យអាចកើតមានឡើងបានដោយកត្តាជាច្រើន ហើយក្នុងនោះដែរ ទម្លាប់គឺជាកត្តាដ៏សំខាន់មួយ។ មនុស្សភាគច្រើនតែងនិយាយពីទម្លាប់ពេលព្រឹករបស់មនុស្សជោគជ័យ ដូចជាការងើបពីព្រលឹម រឺការរៀបចំគម្រោងប្រចាំថ្ងៃជាដើម។ ប៉ុន្ដែទម្លាប់ពេលព្រឹកគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ហើយអ្វីដែលដើរតួនាទីសំខាន់ផងដែរនោះគឺជាទម្លាប់នាពេលល្ងាច។ តើមនុស្សជោគជ័យភាគច្រើនតែងធ្វើអ្វីរៀងរាល់ពេលល្ងាចរបស់ពួកគេ?

១.​ ដើរ៖ មិនថាលោក Joel Gascoigne នាយកប្រតិបត្តិក្រុមហ៊ុន Buffer រវល់ជាមួយការងារប៉ុណ្ណានោះទេ គាត់តែងតែចំណាយពេលប្រមាណ ២០ នាទីសម្រាប់ការដើរជារៀងរាល់ថ្ងៃ​ ដោយសារតែវាអាចជួយឲ្យខួរក្បាលសម្រាកនិងមានអារម្មណ៍ស្ងប់ស្ងាត់​ ហើយគាត់ក៏អាចគេងបានស្ងប់ស្រួលនៅពេលយប់ផងដែរ។

២. អាន៖ Bill Gates តែងចំណាយពេលមួយម៉ោងសម្រាប់ការអាន មុនពេលចូលគេងជារៀងរាល់ថ្ងៃ។ គេជឿថា ការអានអាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹង ជួយដល់មុខងារនៃការយល់ដឹងរបស់ខួរក្បាល ព្រមទាំងបង្កើតចំណេះដឹងថ្មីៗ ដែលអាចនាំមកនូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យផ្សេងៗផងដែរ។ ដូច្នេះហើយ ចូរចំណាយពេលខ្លះក្នុងការអានអត្ថបទលើប្រធានបទណាមួយដែលអ្នកស្រលាញ់ចូលចិត្តរឺចង់ដឹងបន្ថែម។

៣. ចំណាយពេលជាមួយគ្រួសារ៖ ការរកប្រាក់ចំណូលបានច្រើនគ្រាន់តែជាមួយផ្នែកប៉ុណ្ណោះនៃភាពជោគជ័យ ហើយជីវិតដែលជោគជ័យពិតប្រាកដនោះគឺមានតុល្យភាពរវាងការងារនិងគ្រួសារ។ មនុស្សជោគជ័យចេះបង្កើតពេលវេលាសម្រាប់គ្រួសាររបស់ពួកគេ ដូចជាការទទួលទានអាហារពេលល្ងាចជុំគ្នា ការមើលទូរទស្សន៍ជុំគ្នា រឺការនិយាយគ្នាលេងជាដើម ដែលទាំងអស់នេះសុទ្ធតែអាចពង្រឹងចំណងគ្រួសារបាន។

៤. នៅឆ្ងាយពីទូរស័ព្ទ៖ មនុស្សភាគច្រើនតែងតែនៅជាមួយទូរស័ព្ទរបស់ពួកគេគ្រប់ពេលវេលា ប៉ុន្ដែ Ariana Huffington ដែលជាអ្នកនិពន្ធនិងអ្នកជំនួញម្នាក់ ជឿថាទូរស័ព្ទមានភាពរំខាន ដោយសារតែសំលេងផ្ញើសារ អ៊ីម៉ែល រឺ notification ក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ។ លើសពីនេះទៅទៀត គេជឿថា ពន្លឺភ្លឺនៃទូរស័ព្ទដៃធ្វើឲ្យខួរក្បាលអ្នកមិនអាចសម្រាកបាន។

៥. រៀបចំគម្រោងសម្រាប់ថ្ងៃស្អែក៖ មិនថាដោយសារតែធម្មជាតិរបស់គាត់ឬការទាមទារនៃការងាររបស់គាត់ លោកប្រធានាធិបតី Obama តែងតែចំណាយពេលពីរបីម៉ោងធ្វើការវិភាគនិងរៀបចំកិច្ចការសម្រាប់ថ្ងៃបន្ទាប់របស់គាត់។ ការធ្វើបែបអាចឲ្យគាត់ត្រៀមខ្លួនទុកជាមុនបានសម្រាប់អ្វីដែលគាត់ត្រូវសម្រេចបាននៅថ្ងៃស្អែក ហើយវាក៏ជាគន្លឹះសំខាន់នៃអ្នកជោគជ័យដទៃទៀតផងដែរ៕

ប្រភព៖ Lifehack

មតិយោបល់

ពេញនិយម