មិនគួរឱ្យជឿសោះរបស់មានតម្លៃដ៏ចាស់កំរិលទាំងនេះត្រូវបានរកឃើញដោយចៃដន្យ
Connect with us

ថ្មីៗ

មិនគួរឱ្យជឿសោះរបស់មានតម្លៃដ៏ចាស់កំរិលទាំងនេះត្រូវបានរកឃើញដោយចៃដន្យ

កាលគិតអត់ពេលនៅពីតូចៗយើងតែងតែស្រម៉ៃពីការជីកកំណប់ដ៏មានតម្លៃដូចនៅក្នុងព្រេងដែលក្មេងៗចូលចិត្តមើល ពិតណាស់របស់មានតម្លៃ ឬហិបកំណប់ទាំងនោះមិនមែនរកបានដោយស្រួលៗនិងគ្រប់ទីកន្លែងនោះទេ ម្យ៉ាងវិញទៀតវាជារឿងដែលមិនបានរំពឹងទុកមួយដែលពេលខ្លះយើងអាចរកឃើញវានៅកន្លែងដែលមិនគួរឱ្យជឿ របស់ខ្លះក៏អាចរកឃើញដោយសារតែអ្នករើសសម្រាមតាមផ្លូវផងដែរ។ ខាងក្រោមនេះគឺជាកំណប់ និងរបស់មានតម្លៃមួយចំនួនដែលត្រូវបានរកឃើញដោយចៃដន្យបំផុត។

១. សេចក្តីប្រកាសឯករាជ្យ៖ នៅឆ្នាំ 1989 បុរសម្នាក់បានទិញគំនូរតម្លៃ $4 ។ គាត់បានរកឃើញក្រដាសដែលនៅពីក្រោយស៊ុមដែលបានក្លាយទៅជាច្បាប់ដើមនៃសេចក្តីប្រកាសឯករាជ្យ។ លោក David N. Redden ប្រធានផ្នែកសៀវភៅនិងនាយកដ្ឋានសរសេរដោយដៃនៅក្រុមហ៊ុន Sotheby’s បានប្រកាសពីការរកឃើញនៅឆ្នាំ 1991 ។ វាត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ 2.420.000 ដុល្លារ។

២. រូបិយប័ណ្ណសម័យវិបត្តិសេដ្ឋកិច្ច៖ នៅឆ្នាំ 2006 អ្នកម៉ៅការម្នាក់គឺលោក Bob Kitts កំពុងកំទេចបន្ទប់ទឹករបស់ Amanda Reece ។ គាត់បានរកឃើញប្រអប់ដែកពណ៌បៃតងពីរ។ នៅខាងក្នុងមានស្រោមសំបុត្រដែលមានក្រដាសប្រាក់ដ៏កម្រពីឆ្នាំ 1920 ។ រូបិយប័ណ្ណសម័យកាលនោះមានតម្លៃ 180.000 ដុល្លារ។

៣. Jackson Pollock៖ នៅឆ្នាំ 1992 Teri Horton បានទិញគំនូរមួយសម្រាប់កាដូខួបកំណើតដែលមានតម្លៃ 5 ដុល្លារពីហាងលក់សំលៀកបំពាក់ក្នុងតំបន់មួយ។ គ្រូបង្រៀនសិល្បៈម្នាក់បានប្រាប់លោក ហូកថុន ថាគាត់វាគឺជាស្នាដៃរបស់ Jackson Pollock ។ អ្នកជំនាញបានពិនិត្យវា ហើយបានរកឃើញស្នាមម្រាមដៃរបស់សិល្បករ Jackson Pollock នៅលើវាពិតមែន។ ដោយហេតុនេះ Horton មិនអាចលក់វាក្នុងតម្លៃតិចជាង 50 លានដុល្លារទេ។

៤. រូបផ្កាចំប៉ានៅលើក្រណាត់កម្ញី៖ គំនូរនេះត្រូវបានប្រើដើម្បីគ្របដណ្តប់រន្ធនៅលើជញ្ជាំង។ ម្ចាស់បានដឹងពីតម្លៃរបស់វាបន្ទាប់ពីលេងហ្គេមមួយ។ នៅឆ្នាំ 1999 សារមន្ទីរវិចិត្រសិល្បៈនៅហ៊ូស្តុន បានទិញគំនូរនេះក្នុងតម្លៃ 1,25 លានដុល្លារ។

៥. ហិបកំណប់៖ មនុស្សមួយក្រុមនៅប្រទេសហូឡង់ បានរកឃើញហិបកំណប់នៅក្នុងព្រៃក្នុងតំបន់។ ពួកគេមានឆានែល Youtube ដែលពួកគេបានអាប់ឡូតការរកឃើញរបស់ពួកគេ។ ជាអកុសលពួកគេមិនហិបនោះនៅលើវីដេអូបានទេ។

៦. កំណប់មាសនៃ Panagyurishte៖ នៅឆ្នាំ 1949 ការរកឃើញកំណប់ទ្រព្យនេះនៅពេលធ្វើការនៅក្នុងរណ្តៅដីឥដ្ឋមួយ។ វាត្រូវបានធ្វើឡើងនៃពីមាស 24 ការ៉ាត់និង អ្នកដែលជាម្ចាស់ពួកគេគឺពីសតវត្សទី 3 មកម្ល៉េះ។

៧. កាតបាល់បេស្បល Baseball ៖ ខែកុម្ភៈឆ្នាំ 2011 Karl Kissner បានរកឃើញកាតសម្រាប់មើលបាល់បោះបេស្បល ចំនួន 700 សន្លឹកនៅលើអាគាររបស់គាត់ដែលជាកម្មសិទ្ធិរបស់ជីតារបស់គាត់។ អ្នកជំនាញបានពិពណ៌នាថានេះជាការរកឃើញដ៏រំភើបបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃកីឡា។ ក្រុមអ្នកជំនាញក៏បាននិយាយថាកាតអាចមានតម្លៃពី 2-3 លានដុល្លារឯណោះ។

៨. សៀវភៅនិទាន Superman Comic៖ នៅឆ្នាំ 2013 អ្នកម៉ៅការម្នាក់ឈ្មោះ David Gonzalez បានរកឃើញសៀវភៅរឿងព្រេងនិទានរបស់ Superman ដែលបានលាក់ខ្លួននៅក្នុងជញ្ជាំង។ ប៉ុន្មានសប្តាហ៍ក្រោយមកលោក David បានលក់សៀវភៅកំប្លែងថ្លុក Superman នេះក្នុងតម្លៃ 175.000 ដុល្លារ៕

អត្ថបទល្អផ្សេងទៀត៖ វត្ថុទំនើបទាំង ១៤ ដែលតាមការពិតត្រូវបានរកឃើញមុនពេលបច្ចុប្បន្ននេះ!!

ការពិតមិនសូវបានដឹងទេប៉ុន្តែការបង្កើតថ្មីមួយចំនួនបានលេចឡើងរាប់រយឬរាប់ពាន់ឆ្នាំមកហើយ។ ការអះអាងថាមនុស្សបុរាណទាំងអស់សុទ្ធតែជាយុគសម័យគឺជាភាពអយុត្តិធម៌។អាណាចក្របាននាំមកនូវបាតុភូតចំនួន ១៤ ដែលលេច​ឡើងលឿន​ជាង​​អ្វីដែលយើងបានគិត។

. ការវះកាត់និងជើងសិប្បនិមិត្ត ដែលមានរយៈកាល ៣០០០នៃគ.ស

. ប្រព័ន្ធលូ  2600 មុនគ.ស

. ថ្មសាក 2500 មុនគ.ស

. បំពុងបាញ់ភ្លើង 420 មុន គ.ស

. ម៉ោង​រោ​ទិ៍ 400 មុន គ.ស

. មនុស្សយន្ដឆ្នាំ 323 មុន គ.ស

. ទ្វារស្វ័យប្រវត្តិ តាំងពីទសវត្សទី១

. ម៉ាស៊ីនលក់មានតាំងពីទសវត្សទី១

. ឧបករណ៍សម្រាប់វាស់ចម្ងាយដែលធ្វើដំណើរដោយយានកង់មួយ(Odometer)តាំងពីទសវត្សទី១

១០. (Seismoscope​)ឧបករណ៍​ដែលផ្តល់រង្វាស់គុណភាពនៃចលនាលំញ័រដែលបង្កើតឡើងដោយ​ការរញ្ជួយដីឬការរំខានផ្សេងៗ​ទៀត​នៃ​ផ្ទៃផែនដី 132 គ.ស

១១. កុំព្យូទ័រ 100 ឆ្នាំមុនគ.ស

១២. វ៉ែនតាការពារកម្តៅព្រះអាទិត្យ ទសវត្សទី 10

១៣. សម្លៀកបំពាក់យាន្តអាវកាសបុរាណ

១៤. ស្មាតហ្វូនមុនគេបង្អស់

មតិយោបល់

ពេញនិយម