តាមការសិក្សាថ្មីៗនេះ បានរកឃើញថាភាពឯកាពិតជាគ្រោះថ្នាក់ជាងការជក់បារីទៅទៀត
Connect with us

គួរដឹង

តាមការសិក្សាថ្មីៗនេះ បានរកឃើញថាភាពឯកាពិតជាគ្រោះថ្នាក់ជាងការជក់បារីទៅទៀត

ភាពឯកានិងការកាត់ផ្ដាច់ពីក្នុងសង្គមអាចបង្កឱ្យមានគ្រោះថ្នាក់ដែលមនុស្សយើងមិនដែលចាប់អារម្មណ៏។ សមាគមចិត្តសាស្រ្តអាមេរិកបាននិយាយថាមនុស្សពេញវ័យប្រហែលជា 42,6 លាននាក់ ដែលមានអាយុលើសពី 45 ឆ្នាំនៅក្នុងសហរដ្ឋអាមេរិកត្រូវបានគេប៉ាន់ប្រមាណថាទទួលរងពីភាពឯការ៉ាំរ៉ៃបន្ទាប់ពីពួកគេបានធ្វើការសិក្សាពីភាពឯកានោះ។ លើសពីនេះទៀតការសិក្សាមួយផ្សេងទៀតបានបង្ហាញថាភាពឯកាគឺមានផលអាក្រក់ជាងជក់បារី 15 ដើមក្នុងមួយថ្ងៃទៅទៀត។

ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Brigham Youngនៅឆ្នាំ 2015 ។ ដើម្បីបញ្ជាក់ពីសម្មតិកម្មរបស់ពួកគេថាភាពឯកានោះគឺអាក្រក់ដូចជាការជក់បារី 15 ដើមក្នុងមួយថ្ងៃ អ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីការស្រាវជ្រាវសុខភាពផ្សេងៗ។ ការសិក្សាទាំងអស់រួមមានអ្នកចូលរួមជាង 3 លាននាក់ដែលរួមបញ្ចូលទិន្នន័យពីភាពឯកាខាងសង្គម ភាពឯកា និងការរស់នៅតែឯង។

អ្នកដឹកនាំការស្រាវជ្រាវ Julianne Holt-Lunstad បានពន្យល់ថា “លទ្ធផលនៃការស្រាវជ្រាវនេះគឺប្រៀបធៀបទៅនឹងភាពធាត់ដែលជារឿងសំខាន់នៃសុខភាពរបស់សាធារណៈជន”។ អ្នកស្រីបន្ថែមថាប្រជាជនចាំបាច់ត្រូវចាប់ផ្ដើមទំនាក់ទំនងសង្គមឱ្យកាន់តែខ្លាំងខ្លាជាងនេះ។ Hold-Lunstad បន្ថែមថាលទ្ធផលពីការសិក្សាឆ្នាំ 2015 របស់គាត់គឺ “អាចប្រៀបធៀបជាមួយនឹងហានិភ័យនៃការជក់បារីបានរហូតដល់ 15 ដើមក្នុងមួយថ្ងៃ។ វាលើសពីហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹងទៅទៀត។ វាលើសពីហានិភ័យនៃការអសកម្មរាងកាយ ភាពធាត់ហើយវាលើសពីហានិភ័យនៃបញ្ហាបំពុលបរិស្ថានទៀតផង។

ការស្រាវជ្រាវក៏បានរកឃើញថាការកើនឡើងនូវទំនាក់ទំនងសង្គមត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការស្លាប់មុនអាយុ ដល់ទៅ 50% ។

Hold-Lunstad ជឿជាក់ថាផ្នែកមួយនៃហេតុផលដែលភាពឯកាមិនត្រូវបានគេយកចិត្តទុកដាក់នោះគឺថាវាគឺជាពាក្យមិនច្បាស់លាស់មួយនេះបើយោងតាម CBC News ។ វេជ្ជបណ្ឌិត Nasreen Khatri អ្នកចិត្តសាស្ត្រនិងគ្រូពេទ្យវិទូនៅឯវិទ្យាស្ថាន Rotman នៅវិទ្យាស្ថានសុខាភិបាល Baycrest នៅ តូរ៉ុនតូ ពន្យល់ថាការនៅក្បែរអ្នកដទៃគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការព្យាយាមដោះស្រាយភាពឯកា និងបញ្ហាកាត់ផ្ដាច់ពីសង្គម។ វេជ្ជបណ្ឌិតខាទី បានបន្ថែមថាវត្តមានរបស់អ្នកដទៃអាចផ្លាស់ប្តូរកម្រិតនៃអរម៉ូន cortisol និងកំរិតអ័រម៉ូនស្ត្រេស។ ទំនាក់ទំនងសង្គមការពារមនុស្សនិងជួយថែរក្សាលំហាត់ប្រាណនិងទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អបាន។

នៅពេលនិយាយពីភាពឯកានិងការរីករាលដាលនៃភាពឯកា រដ្ឋាភិបាលត្រូវដើរតួនាទីរបស់ខ្លួនក្នុងការរកថវិកាដើម្បីផ្ដល់ជាជំនួយដល់ប្រជាជនខ្លួន។ Dipika Damerla, រដ្ឋមន្រ្តីក្រសួងព្រឹទ្ធបុរសនៃ Ontario បានពន្យល់ថាគណបក្សសេរីនិយមបានរកថវិកាដើម្បីជួយដោះស្រាយភាពឯកាក្នុងសង្គម។ តើអ្នកត្រូវធ្វើអ្វីបានពីភាពឯកា??? ប្រាកដណាស់វាពិតជាមានដំណោះស្រាយ យោងតាមបណ្ឌិត អូរិនអាមីតាយ ជាចិត្តវិទូ នៅតូរ៉ុនតូ ដែលជាវិធីមួយដែលមនុស្សអាចដោះស្រាយជាមួយភាពឯការ៉ាំរ៉ៃបានគឺព្យាយាមធ្វើឱ្យខ្លួនរវល់ជាមួយការងារផ្ទាល់ខ្លួន និងចំណាប់អារម្មណ៍ឬគម្រោងដែលផ្តល់ឱ្យពួកគេនូវគោលបំណងច្បាស់លាស់។ លោកបណ្ឌិត Amitay បន្ថែមថាសម្រាប់មនុស្សវ័យចំណាស់ដែលដាច់ឆ្ងាយពីគេ ដោយសារតែខ្វះផាពចល័តរបស់ខ្លួន ដូច្នេះការមានសត្វចិញ្ចឹមអាចជួយបាន៕

អត្ថបទល្អផ្សេងទៀត៖ មើលរូបភាពនេះហើយ ទើបដឹងថាការជក់បារីជះឥទ្ធិពលអាក្រក់យ៉ាងណាខ្លះ

ជាទូទៅទៅហើយដែលយើងគ្រប់គ្នា ដឹងលឺពីឥទ្ធិពលអាក្រក់នៃការជក់បារីតាមរយៈការផ្សព្វផ្សាយពីផលប៉ះពាល់ ក៏ដូចជាបញ្ហាសុខភាពផ្សេងៗនានា ប៉ុន្តែយើងពិបាកកត់សម្គាល់នូវឥទ្ធិពលរបស់វាណាស់។

ពេលនេះ យើងអាចឃើញយ៉ាងច្បាស់នូវផលប៉ះពាល់ដ៏ជាក់ស្តែង តាមរយៈការបង្ហាញនូវរូបភាពរបស់បងប្អូនភ្លោះទាំងនេះ ដែលជក់បារី និងមិនជក់បារី។

១. ស្រ្តីនៅខាងឆ្វេងជក់បារី រយៈ១៧ឆ្នាំមកហើយ ដែលយើងអាចឃើញនូវឥទ្ធិពលរបស់វាយ៉ាងជាក់ច្បាស់

២. បុរសនៅខាងស្តាំនេះជក់បារីរយៈពេលជិត១៤ឆ្នាំមកហើយ

៣. កាន់តែច្បាស់មែនទែន ទៅលើឥទ្ធិពលរបស់បារី តាមរយៈរូបភាពនេះ។ ស្រ្តីនៅខាងស្តាំបានជក់បារី ១៦ឆ្នាំមកហើយ

៤. មើលទៅគឺងាយស្រួលក្នុងការសម្គាល់ថានរណាមួយជាអ្នកជក់បារីណាស់ ដែលជាក់ស្តែងគឺស្រ្តីដែលនៅខាងឆ្វេងនេះឯង

៥. ស្រ្តីនៅខាងស្តាំជក់បារីរៀងរាល់ថ្ងៃ ២ដើម ក្នុង១ថ្ងៃ

៦. ច្បាស់ណាស់ថានរណាជាអ្នកជក់បារីក្នុងចំណោមបងប្អូនភ្លោះមួយគូនេះ

៧. នេះក៏ដូចគ្នា។ ស្រ្តីនៅខាងស្តាំ គឺជាអ្នកជក់បារី

៨. ស្រ្តីនៅខាងស្តាំ ជាអ្នកជក់បារី

 

មតិយោបល់

ពេញនិយម