ពិតទេ? មនុស្សយើងកាន់តែរៀនធ្វើល្ងង់ កាន់តែមានគេចូលចិត្តច្រើន?
Connect with us

បែបផែនជីវិត

ពិតទេ? មនុស្សយើងកាន់តែរៀនធ្វើល្ងង់ កាន់តែមានគេចូលចិត្តច្រើន?

មានមនុស្សជាច្រើនណាស់ តែងតែមិនចូលចិត្តមនុស្សដែលចេះជាងខ្លួន ពូកែជាងខ្លួន ដោយសារតែមនុស្សលោកតែងកើត​រោគម្យ៉ាង គឺរោគនៃការច្រណែននោះឯង។

គ្មានជនណាម្នាក់ដែលគេចផុតពីមេរោគនេះទេ គ្រាន់តែអ្នកខ្លះទៅកើតតិច និងអ្នកខ្លះទៀត​ កើតច្រើនលើសលុប ទើបចេះតែបង្កបញ្ហាក្នុងសង្គមឥតឈប់ឈរបែបនេះ។

ការដែលចង់ឱ្យយើងរៀនធ្វើល្ងង់នេះ មិនមែនថា យើងចេះត្រូវរៀនពីអ្នកមិនចេះ ឬធ្វើល្ងង់ខ្លៅរៀងរហូតទេ តែត្រូវដឹងកាលៈទេសៈណាខ្លះគួរធ្វើចេះ និងកាលៈទេសៈណាយើងគួរតែធ្វើល្ងង់វិញ។

នៅក្នុងរបបខ្មែរក្រហម “ប៉ុលពត” ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនោះ មានអ្នកចេះដឹង និងបញ្ញាវ័ន្តជាច្រើនត្រូវគេសម្លាប់ចោល ព្រោះតែធ្វើចេះខុសកាលៈទេសៈ។ ចំណុចនេះ ក៏ជាមេរៀនមួយដ៏សំខាន់ផងដែរ ដែលយើងគួរសិក្សា។

ក៏ប៉ុន្តែថ្ងៃនេះ យើងលើកប្រធានបទនេះមកជជែកគ្នា គឺមិនមែនឱ្យត្រូវធ្វើល្ងង់ដូចនៅសម័យនោះទេ គឺត្រូវធ្វើល្ងង់ដូចជាពាក្យចាស់បុរាណយើងឧស្សាហ៍ពោលថា «ងើយស្កក ឱនដាក់គ្រាប់» មានន័យថា​ ត្រូវតែចេះរៀនឱន ចេះដាក់ខ្លួនខ្លះ ដើម្បីរៀនសូត្រ មិនមែនត្រូវតែងើយឡើងលើមេឃគ្រប់ពេលវេលាទេ ព្រោះមនុស្សយើងគ្មាននរណាម្នាក់ ដែលចេះជាងគេ ឬល្អឥតមានទាស់នោះទេ។ ដូច្នេះ ការដែលយើងចេះដាក់ខ្លួន ចេះឱនលំទោននេះ គឺជារឿងដែលចាំបាច់ត្រូវធ្វើវាបំផុត៕

ប្រភព៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម