បិតាសឹង្ហបុរី៖ ប្រទេសដែលអាចរីកចម្រើនបាន គឺទាល់តែមានរឿងនេះខ្វះមិនបាន!
Connect with us

គួរដឹង

បិតាសឹង្ហបុរី៖ ប្រទេសដែលអាចរីកចម្រើនបាន គឺទាល់តែមានរឿងនេះខ្វះមិនបាន!

នៅក្នុងសង្គមយើងសព្វថ្ងៃ ដែលជាសង្គមដែលកំពុងតែអភិវឌ្ឍន៍គ្រប់វិស័យ ដូច្នេះការហូរចូលនូវវប្បធម៌បរទេសជាច្រើនកំពុងតែវាយលុក និងបំពុលសង្គមយ៉ាងខ្លាំងណាស់ដែរ។ យុវជនខ្លះពួកគាត់ភ្លើនភ្លើនភ្លេចខ្លួន នាំឱ្យបាត់បង់នូវឱកាស​រៀន​សូត្រ និងនាំខ្លួនទៅប្រព្រឹត្តិរឿងមិនល្អៗផ្សេងៗជាដើម។

លោក លីខ្វាន់យូ ថា «ប្រទេសដែលអាចរីកចម្រើនបាន គឺទាល់តែមានការអភិវឌ្ឍន៍ខាងធនធានមនុស្សជាមុនសិន»។ យើងក្រឡេងទៅមើលប្រទេសជាច្រើនក្នុងតំបន់អាសុីអាគ្នេយ៍ ធនធានមនុស្សយើងនៅមានកម្រិតនៅឡើយទេ បើធៀបនឹងប្រទេស​ជាតិខាងយើង ដូចជា វៀតណា ថៃ ចិន ។ល។

ប្រសិនបើចង់ឱ្យប្រទេសមួយ ដែលមានការអភិវឌ្ឍន៍ខ្លាំង គឺទាល់តែប្រទេសនោះមានប្រជាជនសុទ្ធតែខ្លាំង មានជំនាញ ចំណេះដឹង​ពិតប្រាកដ ដែលមិនដូចសព្វថ្ងៃភាគច្រើនក្មេងមិនយកចិត្តទុកដាក់ និងឱ្យតម្លៃលើការសិក្សាប៉ុន្មានទេ ចូលចិត្តែសប្បាយ​ និងការដើរលេងឥតប្រយៅជន៍ ខាតបង់ពេលវេលាដ៏មានតម្លៃ។

ដូច្នេះចូរសិស្សានុសិស្សមេត្តាគិតគូរលើការសិក្សា ដើម្បីយកចំណេះដឹងទាំងនោះមកអភិវឌ្ឍន៍ដល់សង្គមជាតិ និងធនធានមនុស្ស​យើងឱ្យកាន់តែល្អប្រសើរឡើង។ ជាងការដែលយកពេលវេលាទៅខ្ជោះខ្ជាយលើកការសប្បាយផ្សេងៗ រហូតត្រូវបំផ្លាញពេល​សម្រាប់សិក្សា៕

ប្រភព៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម