មានដឹងអត់? ហេតុអ្វីបានជាគាត់យកឈ្មោះ Amazon ដាក់ជាឈ្មោះក្រុមហ៊ុនរបស់គាត់?
Connect with us

គួរដឹង

មានដឹងអត់? ហេតុអ្វីបានជា គាត់យកឈ្មោះ Amazon ដាក់ជាឈ្មោះក្រុមហ៊ុនរបស់គាត់?

នៅពេលដែលយើងដាក់ឈ្មោះអោយកូនគឺជារឿងពិបាកមួយ ព្រោះថាអ្នកមិនចង់អោយកូនរបស់អ្នកត្រូវបានមនុស្សគ្រប់គ្នានៅសាលាសើចចំអកដោយសារតែឈ្មោះរបស់ខ្លួន ហើយ ក៏មិនចង់អោយគ្រប់ពេលដែលកូនរបស់អ្នកត្រូវចាំប្រាប់ឬកែតម្រូវពួកគេនៅពេលដែលហៅឈ្មោះកូនរបស់អ្នកខុស។

ការដាក់ឈ្មោះអោយក្រុមហ៊ុនរបស់អ្នកគឺជាការពិបាកមែនទែន ព្រោះអ្នកមិនចង់ដាក់ការកំណត់ណាមួយដល់ខ្លួនអ្នកនៅពេលដែលអ្នកចង់ពង្រីកក្រុមហ៊ុនរបស់អ្នកបន្ថែម ម្យ៉ាងទៀតអ្នកមិនចង់អោយអតិថិជនមានការភ័ន្តច្រលំ។

មុនពេលដែលក្រុមហ៊ុនអាម៉ាស្សូន មានឈ្មោះនេះ គឺជារឿងមួយពិបាកមែនទែនក្នុងការរើសឈ្មោះដាក់ក្រុមហ៊ុន។ លោក Brad Stone បានសរសេរនៅក្នុងសៀវភៅ “The Everything Store ជាសៀវភៅដែលលក់ដាច់បំផុតរបស់គាត់ក្នុងឆ្នាំ ២០១៣ ថា អាម៉ាស្សូន ដំបូងឡើយគឺមានឈ្មោះ “Cadabra, Inc.” ការដាក់ឈ្មោះនេះ គឺមានបំនងដាក់យោងលើពាក្យ “abracadabra” (ជាវេទមន្ត)

ប៉ុន្តែ លោក Stone បានសរសេរថា មេធាវីទីមួយរបស់ លោក CEO Jeff Bezos បានចង្អុលបង្ហាញថា សេចក្តីយោងគឺវាមិនច្បាស់លាស់ ជាពិសេសពេលខ្លះលោកបានលឺមនុស្សនិយាយពីឈ្មោះនេះតាមទូរសព្ទ័ ជាពាក្យ “Cadaver” ទៅវិញ។

Bezos បានគិតឃើញថាឈ្មោះរបស់ទន្លេដែលធំជាងគេនៅលើផែនដីគឺល្អឥតខ្ចោះ ព្រោះគាត់កំពុងតែសាងសង់បណ្ណាល័យដ៏ធំបំផុតនៅលើផែនដី។

នៅពាក់កណ្តាលទសវត្សទី 90 ពេលដែល Bezos និងប្រពន្ធរបស់គាត់ លោកស្រី MacKenzie បានចាប់ផ្តើមស្វែងរកវិធីផ្សេងៗទៀតដើម្បីដាក់ឈ្មោះក្រុមហ៊ុន។ ពួកគេបានចុះបញ្ជីឈ្មោះ ដូចជា Awake.com, Browse.com និង Bookmall.com ។ ពួកគេក៏បានចុះបញ្ជីឈ្មោះ Relentless.com ហើយរក្សាទុកវា (ប្រសិនបើអ្នកវាយឈ្មោះនេះ អ្នកនឹងចូលទៅកាន់ Amazon.com)

បន្ទាប់មក Bezos បានចាប់ផ្តើមទំព័រតាមរយៈផ្នែក “A” នៃវចនានុក្រម។ នៅពេលនោះការចុះបញ្ជីគេហទំព័រត្រូវបានសរសេរតាមអក្សរក្រម ដូច្នេះគាត់ចង់បានពាក្យមួយដែលចាប់ផ្ដើមដោយ អេ។ នៅពេលគាត់រកដល់ពាក្យថា “Amazon” ជា ឈ្មោះទន្លេដ៏ធំបំផុតនៅលើផែនដីគាត់បានសម្រេចចិត្តជ្រើសយកវា ដោយសារតែវាជាឈ្មោះដ៏ល្អឥតខ្ចោះសម្រាប់អ្វីដែលនឹងក្លាយជា ហាងលក់សៀវភៅដ៏ធំបំផុតរបស់ផែនដី។

គាត់ក៏បានជូនដំណឹងដល់បុគ្គលិករបស់គាត់ពីឈ្មោះថ្មីនេះ ហើយគាត់ក៏មិនខ្វល់ពីការគិតថាល្អ ឬអាក្រក់របស់ពួកគេដែរ។

URL ថ្មី Amazon នេះត្រូវបានចុះបញ្ជីនៅថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 1994 ។

របៀបដែលក្រុមហ៊ុនអេបផល ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ ដាក់ឈ្មោះថា Appleនោះក៏ស្រដៀងគ្នានឹងសាច់រឿងខាងលើដែរ។ យោងតាមសៀវភៅឆ្នាំ 2011 របស់លោក Walte ពេលនោះ លោក Steve Jobs បាននិយាយថា ខ្ញុំកំពុងតែហូបផ្លែឈើជាប្រចាំសម្រាប់របបអាហារប្រចាំថ្ងៃ។ លោក Steve Jobs ក៏បន្ថែមទៀតថា Apple នឹងត្រូវបានចុះបញ្ជីនៅពីមុខ Atari នៅក្នុងសៀវភៅទូរស័ព្ទ។ លោក Steve Jobs និង លោក Steve Wozniak ក៏បានព្យាយាមរកឈ្មោះល្អជាង Apple ដែរនៅពេលរសៀល តែចុងបញ្ចប់​ពួកគាត់សម្រេចយកឈ្មោះថា Apple។

លោក Bezos ក៏មានហេតុផលមួយទៀតដែលដាក់ឈ្មោះក្រុមហ៊ុនថា Amazon ព្រោះ ​Amazon  មិនត្រឹមតែជាទន្លេធំជាងគេនោះទេ វាធំជាងគេរាប់រយដង ដែលអាចជន់លិច​ទន្លេផ្សេងៗ បានយ៉ាងងាយស្រួល។

អត្ថបទល្អផ្សេងទៀត៖ អត្តចរិតទាំង៥យ៉ាង ដែលក្រុមហ៊ុនមិនប្រាថ្នាទាល់តែសោះពីបុគ្គលិកម្នាក់ៗ!

ដើម្បីជោគជ័យនៅក្នុងអាជីពការងារ ការដែលដឹងខ្លួនឯងមានអ្វីល្អខ្លះមិនមែនជារឿងគ្រប់គ្រាន់ហើយនោះទេ ប៉ុន្តែអ្នកក៏ត្រូវដឹងថាក្នុងនាមជាថៅកែ រឺអ្នកដឹកនាំក្នុងក្រុមហ៊ុនមួយ គេមានតម្រូវការអ្វី រឺមិនចង់បានអ្វីពីបុគ្គលិករបស់ខ្លួនផងដែរ។

ការយល់ដឹងចំនុចនេះគឺជារឿងសំខាន់ ព្រោះបើកាលណាអ្នកអាចបំពេញចិត្តក្រុមហ៊ុនដែលអ្នកកំពុងបំពេញការងារហើយនោះ អ្នកនឹងមានឳកាស និងប្រយោជន៍ផ្សេងៗទៀតច្រើនជាងមុន។ លើសពីនេះទៅទៀត វាក៏អាចជាបទពិសោធន៍អោយអ្នកពង្រឹងខ្លួនឯងអោយបានកាន់តែប្រសើរនាថ្ងៃខាងមុខផងដែរ។

ប៉ុន្តែតើអ្វីខ្លះទៅជាចំនុចដែលក្រុមហ៊ុនមួយមិនត្រូវការពីបុគ្គលិករបស់ខ្លួននោះ? អត្តចរិតទាំង ៥ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវជៀសវាង រឺលុបបំបាត់ចោលប្រសិនជាមាន៖

១. មើលបំណាំអ្នកដទៃ

ក្រុមហ៊ុនមួយត្រូវការបុគ្គលិកដែលមានភាពឧស្សាហ៍ព្យាយាម មិនទំរើសខ្លួនជាមួយការងារអ្វីមួយ បើទោះបីជាការងារនោះមិនមែនជាការងាររបស់ខ្លួនក៏ដោយ ព្រោះវាបង្ហាញថាបុគ្គលិកនោះធ្វើការមិនមែនដើម្បីតែខ្លួនឯង ប៉ុន្តែក៏ដើម្បីប្រយោជន៍ក្រុមហ៊ុនដូចគ្នា។

ប៉ុន្តែពួកគេមិនសូវជាពេញចិត្តឡើយចំពោះបុគ្គលិកណាម្នាក់ដែលតែងមើលបំណាំអ្នកដទៃណាមួយ ព្រោះវាអាចបង្ហាញថាបុគ្គលិកម្នាក់នោះមិនសូវជាស្វះស្វែងការងារ រឺធ្វើការអោយតែចប់កាតព្វកិច្ចរបស់ខ្លួន។

២. មិនសូវចុះសម្រុងជាមួយអ្នកដទៃ រឺចូលចិត្តបង្កើតប័ក្សពួក

អ្វីដែលក្រុមហ៊ុនមួយខ្លាចបំផុតនោះគឺថា បុគ្គលិករបស់ខ្លួនមិនចុះសម្រុង ឬសាមគ្គីគ្នា។ ការដែលបុគ្គលិកម្នាក់មានចរិតមិនត្រូវជាមួយនរណាម្នាក់ ឬក៏ចេះបង្កើតប័ក្សពួកជាដើមនឹងធ្វើអោយក្រុមហ៊ុនមានគំណិតអវិជ្ជមានមកកាន់អ្នក។


៣. មិនចេះទទួលកំហុស

ការដែលមនុស្សម្នាក់ធ្វើខុសគឺមិនមែនជាបញ្ហានោះទេ បញ្ហាគឺនៅត្រង់ថាមនុស្សម្នាក់នោះមិនទទួលកំហុស។ នេះគឺជាបញ្ហាមួយដែលក្រុមហ៊ុនមិនចង់ឃើញពីបុគ្គលិករបស់ខ្លួន ព្រោះថាបើកាលណាមនុស្សម្នាក់មិនចេះទទួលកំហុសហើយ គេក៏គ្មានថ្ងៃនឹងទៅកែប្រែកំហុសនោះដែរ ដោយគេគិតថាខ្លួនគេត្រូវជានិច្ច។

៤. រឹងរូស មិនស្តាប់នរណាម្នាក់

នេះជាចំនុចមួយទៀតដែលក្រុមហ៊ុនណាក៏មិនត្រូវការបុគ្គលិកប្រភេទនេះដែរ។ មនុស្សដែលមានភាពរឹងរូសខ្លាំង មិនស្តាប់សម្តីនរណាម្នាក់អាចជាមនុស្សពិបាកនឹងធ្វើការជាមួយខ្លាំងណាស់ ដូច្នេះហើយទើបគេមិនចង់បានបុគ្គលិកដែលមានចរិតប្រភេទនេះឡើយ។

៥. កេងប្រវ័ញ្ចចង់បានតែប្រយោជន៍ក្រុមហ៊ុន

ថ្វីត្បិតតែបុគ្គលិកម្នាក់ៗធ្វើការបញ្ចេញកម្លាំង រឺសមត្ថភាពដើម្បីប្រាក់ខែរបស់ខ្លួន ប៉ុន្តែក្នុងនាមជាក្រុមហ៊ុន គេមិនត្រឹមតែចង់បានសមត្ថភាពអ្នកនោះទេ ប៉ុន្តែគេក៏ចង់បានសេចក្តីស្មោះត្រង់ចំពោះក្រុមហ៊ុនដូចគ្នា។


ជាទូទៅក្រុមហ៊ុនណាក៏ដូចជាក្រុមហ៊ុនណាដែរ ដែលពួកគេតែងតែអោយតម្លៃទៅបុគ្គលិកដែលស្រលាញ់ស្មោះត្រង់ចំពោះក្រុមហ៊ុន ខណះដែលគេនឹងព្យាយាមជម្រុះបុគ្គលិកណាម្នាក់ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន៕

មតិយោបល់

ពេញនិយម