មានដឹងអត់ថាបន្ទាប់ពីកោររោមរួចត្រូវលាបអ្វីបន្ត???
Connect with us

គួរដឹង

មានដឹងអត់ថាបន្ទាប់ពីកោររោមរួចត្រូវលាបអ្វីបន្ត???

យោងតាមការសិក្សាឃើញថាមានស្រ្តីចំនួនប្រមាណជាង ៥៨ ភាគរយ តែងតែចូលចិត្តកោររោមចេញដូចជា រោមក្លៀក ឬរោមមិនស្អាតណាមួយ ហើយក៏មានបុរសប្រមាណជាង ៧៥ ភាគរយ ក៏មានការកោររោមដូចគ្នាដែរ ជាពិសេស គឺរោមពុកមាត់ ពុកចង្ការនោះហើយ។ ដូច្នេះយើងឃើញថាមនុស្សយើងភាគច្រើនណាស់ដែលជួបប្រទះរឿងកោររោមនេះ ប៉ុន្តែយើងមានដឹងទេថាត្រូវធ្វើអ្វីទៀតបន្ទាប់ពីការកោររោមនោះ ប្រាកដណាស់វាមានរឿងជាក់ស្ដែងមួយចំនួនដែលអ្នកគួរប្រតិបត្តិតាម។

១. ម្សៅពោតឬម្សៅកូនក្មេង


វាត្រូវបានគេជឿថាជាសមាសភាគដ៏អស្ចារ្យក្នុងការព្យាបាលការរលាកស្បែកកន្ទួល និងការយកវាទៅលាបលើស្បែកដែលមានបញ្ហា។ ម្សៅពោតផងដែរក៏ជួយធ្វើឱ្យស្រាលដល់ស្បែករមាស់បានដែរ។ បើសិនអ្នកមិនមានម្សៅកូនក្មេងនោះទេ អ្នកអាចយកម្សៅពោតជំនួសបានដោយយកវាទៅលាយជាមួយទឹកដើម្បីបានជាល្បាយរួចយកវាមកលាបកន្លែងដែលមានបញ្ហា ឬកន្លែងដែលទើបតែកោររោមចេញនោះបាន។

២. ទឹកឃ្មុំ

អស់រយៈពេលជាច្រើនសតវត្សមកហើយដែលទឹកឃ្មុំត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីព្យាបាលរបួសនិងបញ្ហាស្បែក។ ឥទ្ធិពលនៃការប្រឆាំងនឹងការរលាកនិងការប្រឆាំងនឹងមេរោគរបស់វាអាចមានឥទ្ធិពលទៅលើតំបន់ដែលរលាកហើយអ្នកនឹងមានស្បែករលោងនិងមានសំណើមវិញបានទៀតផង។ លាបទឹកឃ្មុំសុទ្ធទៅលើស្បែកដែលកោររោមចេញនោះ ឬកន្លែងដែលមានបញ្ហានោះ ទុកចោល ១០ ទៅ ១៥នាទី អ្នកអាចសម្អាតចេញបាន។

៣. ប្រេងអូលីវ

ប្រេងអូលីវសំខាន់ៗត្រូវបានគេស្គាល់ថាជាសារធាតុនៃការបន្ធូរស្រាលនិងប្រឆាំងនឹងការរលាក។ ដូច្នេះប្រេងអូលីវគឺជាមធ្យោបាយដោះស្រាយដ៏អស្ចារ្យមួយដើម្បីជួសជុលមុខងារស្បែករលាក ការពារស្បែកដោយវិធីសាស្រ្តធម្មជាតិ។ វាមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីនៅលើស្បែករលាករបស់អ្នក។ ប្រេងវីតាមីនអ៊ីនេះមានភាពល្បីល្បាញដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាដែលធ្វើឱ្យវាក្លាយជាផ្នែកមួយនៃការព្យាបាលដ៏ពេញនិយមបំផុតសម្រាប់ប្រភេទស្បែកផ្សេងៗគ្នា។

៤. កន្សែងត្រជាក់ ឬដុំទឹកកក

ការប្រើកន្សែងត្រជាក់គឺជាមធ្យោបាយសាមញ្ញណាស់ក្នុងការដោះស្រាយបញ្ហាស្បែករលាក ឬក្រហាយបានឆាប់រហ័ស។ ការសិក្សាមួយពីសាកលវិទ្យាល័យ រ៉ូឆេស្ទ័រ បានបង្ហាញថាការព្យាបាលដោយភាពត្រជាក់នេះ ជួយបន្ថយសីតុណ្ហភាពស្បែកនិងកាត់បន្ថយសកម្មភាពសរសៃប្រសាទ។ ដូច្នេះការដាក់កន្សែងត្រជាក់ ឬដុំទឹកកកទៅលើកន្លែងនោះគឺជាជម្រើសទី 1 របស់អ្នកសម្រាប់ការធូរស្បើយភ្លាមៗពីការឡើងក្រហមនិងរមាស់។

៥. ប្រេងចាហួយ

ដោយមិនគិតពីតំបន់ផ្សេងៗ ការកោរជាទូទៅធ្វើឱ្យស្បែកស្ងួតនិងរមាស់។ ប្រសិនបើអ្នកប្រើឡាមរួចហើយសូមព្យាយាមស្តារតុល្យភាពជាតិសំណើមដ៏សំខាន់នៃស្បែករបស់អ្នកភ្លាមៗបន្ទាប់ពីការព្យាបាល។ វិធីមួយក្នុងចំណោមវិធីងាយស្រួលបំផុតក្នុងការធ្វើដូច្នេះគឺត្រូវប្រើជាតិសំណើមដូចជាប្រេងចាហួយ ឬឡេប្រភេទណាមួយ ដូចជា Vaseline ជាដើម។

៦. ថ្នាំអាស្ពីរីន

ក្រៅពីវិធីខាងលើ អ្នកក៏អាចសាកធ្វើតាមវិធីនេះ ដោយយកថ្នាំអាស្ពីរីន ទៅកាន់ទឹកឱ្យរលាយខាប់ៗ រួចយកវាទៅលាបលើកន្លែងនោះ ព្រោះគេជឿថាវាអាចជួយប្រឆាំងនឹងការរលាក ឬរមាស់បាន។

៧. ប្រទាលកន្ទុយក្រពើ

មួយក្នុងចំណោមឱសថបុរាណដ៏ពេញនិយមបំផុតនិងជឿទុកចិត្តបានដើម្បីព្យាបាលប្រភេទផ្សេងគ្នានៃលក្ខខណ្ឌស្បែករមាស់ ឬរលាក គឺជាការប្រើប្រទាលកន្ទុយក្រពើដែលជាជាតិសំណើមដ៏អស្ចារ្យនិងជាភ្នាក់ងារប្រឆាំងនឹងបាក់តេរីដែលផ្តល់នូវភាពធូរស្រាលដល់ស្បែកដែលរលាកនោះ។ ចិតវាជាបន្ទះរួចយកទៅក្លាស្សេ រួចយកវាមកដាក់លើកន្លែងនោះ រួចទុកតាមការគួរ។

៨. ផ្លែត្រសក់

ក្រៅពីសំបូរទៅដោយវីតាមីននិងសារធាតុរ៉ែខាប់ ផ្លែត្រសក់ស្ទើរតែទាំងស្រុងគឺជាជាតិទឹកដែលធ្វើឱ្យវាក្លាយជាឱសថធម្មជាតិដ៏ល្អបំផុតសម្រាប់ស្បែកដែលខូចនិងរលាក។ ការសិក្សាបានបង្ហាញថាពួកគេក៏មានប្រសិទ្ធិភាពប្រឆាំងនឹងការរលាកផងដែរប្រសិនបើត្រូវបានអនុវត្តដោយផ្ទាល់លើតំបន់ដែលរងផលប៉ះពាល់នោះ។ លាបត្រសក់ដែលចិតជាបន្ទះស្តើងៗនោះយកទៅលាបលើស្បែក រួចទុករយៈពេលប្រហែល 15 នាទី។ ដើម្បីកាត់បន្ថយការឈឺចាប់និងការរលាកឆាប់រហ័សប្រើត្រសក់ត្រជាក់ពីទូរទឹកកកទើបជាការប្រសើរ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីបានជាអ្នកកោរពុកមាត់គួរតែប្រើប្រាស់ហ្វូមលាបលើវា ជាជាងកោរយកតែម្តង?

តើអ្នកមានធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេបង្កើតហ្វូមលាបពុកមាត់សម្រាប់អោយអ្នកប្រើប្រាស់មុនពេលកោរពុកមាត់ រឺរោមនានានៅលើដងខ្លួន? តើពួកគេមានសារប្រយោជន៍អ្វី?

ខាងក្រោមនេះគឺជាសារសំខាន់ទាំង៤យ៉ាងនៃការប្រើប្រាស់ហ្វូមកោរពុកមាត់ មុនពេលធ្វើការកោរពួកវាចេញ៖

១. ផ្តល់សំនើម

នៅពេលដែលអ្នកកោររោម រឺពុកមាត់ដោយមិនប្រើប្រាស់ហ្វូម ស្បែក និងរោមរបស់អ្នកនៅទីនោះអាចនឹងមានសភាពរឹង ប៉ុន្តែជាការប្រើប្រាស់ហ្វូមមុនពេលកោរ ហ្វូមនោះមានសមត្ថភាពក្នុងការជួយផ្តល់សំណើមដល់ស្បែករបស់អ្នកបន្ទាប់ពីពេលកោរ មិនអោយវាមើលទៅឃើញស្ងួត។

២. ជួយកាត់បន្ថយការដាច់រលាត់

ការកោរពុកមាត់ រឺរោមនានា គឺតម្រូវអោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាអ្នកនឹងអាចមានគ្រោះថ្នាក់ដាច់រលាត់យ៉ាងងាយ ប៉ុន្តែនៅពេលដែលអ្នកប្រើហ្វូម វាជួយកាត់បន្ថយការដាច់រលាត់នោះ ព្រោះវាធ្វើអោយអ្នកកោរបានស្រួលល្អ មិនកកិតខ្លាំង ហើយរោមក៏មានលក្ខណះទន់ជាមុនដែរ។

៣. បន្ទន់រោមអោយងាយស្រួលកោរ

ជាទូទៅ ពុកមាត់ រឺពុកចង្ការមនុស្សប្រុសអាចជាកន្លែងដែលរោមមានលក្ខណះរឹងជារោម រឺសក់នៅទីណាៗទាំងអស់ ព្រោះថាកន្លែងនោះជាកន្លែងដែលអ្នកឧស្សាហ៍កោរចេញជាងគេ។ ថ្វីត្បិតតែបែបនេះមែន នៅពេលដែលអ្នកប្រើហ្វូមលាបពីលើរោមនោះ វានឹងជួយអោយរោមមានសភាពទន់ ងាយស្រួលក្នុងកោរជាធម្មតា។

៤. ជួយអោយស្បែកស្រស់ថ្លាបន្ទាប់កោររួច

ដោយសារតែស្បែករបស់អ្នកមានសំណើមដែលចេញពីហ្វូមកោរពុកមាត់នោះ មុខរបស់អ្នកនឹងមើលទៅឃើញស្រស់ថ្លាល្អ និងហាក់ដូចជាមានអនាម័យទៀតផង។

៥. ជួយអោយអ្នកកំណត់ពីទីតាំងដែលកោររួច រឺមិនទាន់

នៅពេលដែលអ្នកលាបហ្វូមមុនពេលកោរ នៅពេលដែលអ្នកចាប់ផ្តើមកោរ អ្នកអាចកំណត់ដឹងយ៉ាងងាយស្រួលថា តើកន្លែងណាខ្លះដែលអ្នកកោររួច ហើយកន្លែងណាដែលអ្នកមិនទាន់កោរ។ ធ្វើបែបនេះនឹងអាចជួយអោយអ្នកកោរបានស្អាតល្អផងដែរ៕

មតិយោបល់

ពេញនិយម