គួរដឹង
ល្បិចងាយៗសម្រាប់អ្នកដែលត្រូវឩស្សាហ៏គេងនៅផ្ទះសំណាក់
ជីវិតអាចជាមានរឿងសប្បាយរីករាយច្រើនបើសិនជាអ្នកមានលុយដើរលេងទៅកាន់គ្រប់ទិសទី ប៉ុន្តែវាក៏អាចក្លាយទៅជារឿងលំបាកផងដែរព្រោះអ្នកត្រូវគេងស្នាក់នៅនៅផ្ទះសំណាក់ជាច្រើនកន្លែង ដូច្នេះអ្នកអាចនឹងជួបបញ្ហាច្រើន។ យើងមិនដឹងទេថាផ្ទះសំណាក់ទាំងអស់សុទ្ធតែដូចគ្នា ឬស្អាត និងមានអ្វីៗគ្រប់គ្រាន់សម្រាប់យើងនោះទេ ដូច្នេះដើម្បីជាការការពារបើសិនជាអ្នកប៉ះចំផ្ទះសំណាក់ណាដែលតូចចង្អៀត ហើយមានរបស់មិនគ្រាប់គ្រាន់សម្រាប់អ្នក អ្នកគួរតែចេះល្បិចទាំងនេះ។
១. ចំអិនបន្លែនៅក្នុងម៉ាស៊ីនឆុងកាហ្វេ
ជាការពិតណាស់នៅពេលដែលឃ្លានកាហ្វេ ផ្ទះសំណាក់តែងតែផ្ដល់ជូនកាហ្វេសម្រាប់យើងឆុងដោយឥតគិតថ្លៃ ប៉ុន្តែសម្រាប់អ្នកដែលឃ្លានបន្លែ ឬត្រូវញ៉ាំបន្លែជាប្រចាំប្រាកដជាពិបាករកកន្លែងចំអិន ដូច្នេះល្បិចមួយដែលអាចដោះស្រាយបានគឺការចំអិនបន្លែនោះនៅក្នុងម៉ាស៊ីនឆុងកាហ្វេហ្នឹងហើយ។
២. យកកន្សែងធ្វើជាម៉ាស៊ីនត្រជាក់
បើសិនជាមានការដាច់ភ្លើង ឬក៏ក្តៅស្អុះ អ្នកគ្រាន់តែយកកន្សែងជូតខ្លួន ឬកន្សែងដែលថ្មីណាមួយទៅជ្រលក់ទឹក រួចគៀបដាក់ហាលនៅនឹងមាត់បង្អួច នៅពេលដែលមានខ្យល់ចេញចូលតាមបង្អួចវានឹងអាចត្រជាក់ជាងមុន។
៣. ចំអិនពងទានៅក្នុងបំពង់ទឹកក្តៅ
បើសិនជាអ្នកឃ្លានភ្លាមៗ ហើយអ្នកមិនអាចរកអ្វីញ៉ាំបាន ហើយវាជាពេលវេលាយប់ ឬគេត្រូវបិទហាងអស់អ្នកអាចយកពងទាទៅចំអិនជាមួយនឹងបំពង់ដាំទឹកក្តៅបានជាធម្មតា អ្នកនឹងអាចដោះស្រាយបានមួយពេលដែរ។
៤. សាកថ្មទូរស័ព្ទជាមួយទូរទស្សន៏
ករណីបើអ្នកភ្លេចយកឆ្នាំងសាកទៅ ឬជាប់សាកអ្វីផ្សេង ឬក៏ឱ្យមិត្តភ័ក្រខ្ចី អ្នកអាចយកទូរស័ព្ទទៅសាកជាមួយទូរទស្សន៏បានបណ្តោះអាសន្នបានជាមួយនឹងខ្សែតរបស់វាទៅនឹង USB ទូរទស្សន៏។
៥. បោកខោអាវក្នុងអាងលាងដៃ
ចាំបាច់ត្រូវបោកខោអាវមែនទេ អស់ខោអាវស្លៀកពាក់មែនទេ កុំបារម្ភអ្នកនៅមានកន្លែងលាងដៃដែលអ្នកអាចធ្វើការបោកខោអាវបានដោយស្រួល។
៦. ហាលខោអាវក្នុងបន្ទប់ទឹក
បន្ទាប់ពីបោកខោអាវរួច កុំភ័យខ្លាចអត់កន្លែងហាលអី អ្នកអាចហាលវានៅក្នុងបន្ទប់ទឹកដោយដាក់ព្យួរនៅទីណាមួយបាន ឬអ្នកក៏អាចប្រើនបំពង់ផ្លុំសក់របស់អ្នក ឬរបស់ផ្ទះសំណាក់ដែលគេផ្ដល់ឱ្យ។
៧. ប្រើកែវទឹកធ្វើជារបស់បំពងសម្លេង
បើសិនជាអ្នកភ្លេចយកកូនបាសតូចរបស់អ្នកទៅ អ្នកអាចយកកែវមកជំនួសដោយចាក់បទចំរៀងរួចដាក់ទូរស័ព្ទក្នុងកែវនោះ វានឹងលឺដូចជាកូនបាសយ៉ាងអញ្ចឹង។
៨. កម្តៅនំប៉័ងជាមួយឆ្នាំងអ៊ុត
បើសិនជាអ្នកមានស៊ាំងវ៉ិច ឬនំប៉័ងញ៉ាំ ប៉ុន្តែត្រជាក់ញ៉ាំមិនឆ្ងាញ់ អ្នកអាចកម្តៅវាដោយប្រើឆ្នាំងអ៊ុតបានដោយងាយ អ្នកនឹងអាចមានរបស់ក្តៅៗញ៉ាំដូចគ្នា៕
អត្ថបទល្អផ្សេងទៀត៖ ល្បិចសំខាន់ៗ ដែលអ្នកគួរតែដឹងសម្រាប់ជាប្រយោជន៍ក្នុងការរស់នៅ!
បើមានបញ្ហាក្អករហូត តើធ្វើយ៉ាងដូចម្ដេចបាត់? គេងមិនលក់ស្ទើររាល់ថ្ងែ តើធ្វើដូចម្ដេច? សុខៗស្រាប់តែដាច់ភ្លើង តើធ្វើដូចម្ដេច? ថ្ងៃនេះ Aanarchak នឹងនាំមកជាមួយនូវល្បិចថ្មីៗមកជូនអស់លោកអ្នក សម្រាប់ជាប្រយោជន៍នៅក្នុងការរស់នៅប្រចាំថ្ងៃ៖
១. ប្រសិនបើអ្នកស្រាប់តែអស់ទៀនប្រើនោះ ហើយកំពុងតែស្ថិតនៅក្នុងស្ថានភាពចាំបាច់ អ្នកអាចដុតគូល័រទៀនជំនួសបានដោយសារតែវាអាចឆេះបានរយៈពេល ៣០នាទីឯនោះ។
២. ការដាក់ទូរស័ព្ទរបស់អ្នកនៅជា Airplane Mode នឹងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្ម នៅពេលដែលកំពុងលេងហ្គេម។
៣. ទឹកម្នាស់គឺមានប្រសិទ្ធភាព ៥ដង ជាងស៊ីរ៉ូក្អកទៅទៀត។ វាក៏មានប្រសិទ្ធភាពក្នុងការការពារជំងឺផ្តាសាយផងដែរ។
៤. មានបញ្ហាក្នុងការគេងមែនទេ? ព្យាយាមព្រិចភ្នែកឲ្យលឿនរយៈពេល១នាទី ភ្នែករបស់អ្នកនិងមានអារម្មណ៍ថាអស់កំលាំង ហើយអ្នកនឹងមានអារម្មណ៍ថាងងុយគេងជាក់ជាមិនខាន។
៥. អ្នកអាចបំបាត់ក្លិនស្បែកជើងរបស់អ្នកបាន ដោយគ្រាន់តែដាក់កន្ចប់តែនៅក្នុងស្បែកជើងរបស់អ្នក វានឹងជួយកម្ចាត់ក្លិនបានយ៉ាងមានប្រសិទ្ធភាព។
៦. គ្រូពេទ្យបានធ្វើការអះអាងថាការញ៉ាំតែក្ដៅមួយពេង ហើយការពាក់សម្លៀកបំពាក់ដែលមានផាសុភាព និងចូលគេងម៉ោង១០គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីទទួលបានការគេងដ៏ពេញលេញមួយ។
៧. នៅពេលដែលអ្នកនៅក្នុងហាងញ៉ាំអាហារ អ្នកគួរតែលាងដៃរបស់អ្នកបន្ទាប់ពីកាម្មងម្ហូបរួច ដោយសារតែមីនុយដែលអ្នកកាន់នោះ គឺផ្ទុកទៅដោយមេរោគច្រើនបំផុតដែលអ្នកមិនឹងស្មានដល់៕
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!