អាថ៍កំបាំងដែលមិនអាចបកស្រាយបានទាំង ១០ ជុំវិញពិភពលោក...
Connect with us

ទាក់ទាញ

អាថ៍កំបាំងដែលមិនអាចបកស្រាយបានទាំង ១០ ជុំវិញពិភពលោក…

តើអ្នកឆ្ងល់ទេថាហេតុអ្វីបានជាពីរ៉ាមីតមានថាមពលអស្ចារ្យ? តើអ្នកដឹងទេ ហេតុអ្វីបានជាគេដាំដំនាំជារាងរង្វង់មូល? ខាងក្រោមនេះគឺជាការបកស្រាយ នូវអាថ៍កំបាំងដែលមិនអាចបកស្រាយបានពីមុនទាំង ១០ ជុំវិញពិភពលោក។

១. អាថ៍កំបាំងការដាំដំនាំរាងរង្វង់មូល

របៀបដាំនេះត្រូវបានរកឃើញដោយអ្នកដាំអំពៅសញ្ជាតិអូស្រ្តាលី ក្នុងឆ្នាំ ១៩៦៦។ ពួកគេអះអាងថាបានឃើញថាសហោះចេញពីដីដែលមានរាងរង្វង់មួយកន្លែង។ កាលពីមុន​គេ​អាចដាំដំនាំជារាងរង្វង់បានក្នុងពេលតែមួយយប់ ដែលគេជឿថាមានមនុស្សចម្លែកក្នុងថាស​ហោះជួយ។ ការដាំដំនាំជារាងរង្វង់បែបនេះគឺមើលទៅពិតជាស្មុគស្មាញហើយលំបាកណាស់​ដែលមិនអាចធ្វើបានក្នុងពេលតែមួយយប់។​ ​ការពិតត្រូវបានលាតត្រដាងនៅពេលបុរស ២ នាក់សញ្ជាតិអង់គ្លេសបានសារភាពថាខ្លួនបានដាំដំនាំរបៀបនេះអស់រយៈពេលជិត ១៥ ឆ្នាំ​មកហើយ ដោយគ្រាន់តែប្រើប្រាស់ខ្សែ ឫមួកតែប៉ុណ្ណោះ ហើយចំណាយពេលប្រហែល ១៥ ទៅ ២០ នាទីប៉ុណ្ណោះ។

២. អាថ៍កំបាំងយាន្តអាវកាស UFO ហោះលើមេឃ

អ្នកចំការម្នាក់មកពីរដ្ឋតិចសាស់ បានឃើញវត្ថុមូលៗ មួយធំ ហើយខ្មៅហោះយ៉ាងលឿន នៅក្នុងឆ្នាំ ១៨៧៨។ UFO មានន័យថាវត្ថុមូលៗហោះនៅលើមេឃដែលមិនអាចកំនត់​អត្តសញ្ញាណបាន។ UFO ត្រូវបានប្រទះឃើញជាញឹកញយ ហើយវាជារឿងពិតមែន។ ប៉ុន្តែ​នៅ​ពេលបច្ចេកវិទ្យាបានរីកចំរើនទៅ UFO ទាំងនោះត្រូវបានគេមើលឃើញថាជា កូនដីនៅលើកញ្ជក់កាមេរ៉ា យន្តហោះ កន្ទុំរុយ ប៉េងប៉ោងវាស់សីតុណ្ហភាព អាចម៍ផ្កាយ ឫភពផ្សេងៗនៅក្នុងលំហតែប៉ុណ្ណោះ។

៣. អាថ៍កំបាំងព្រលឹងហោះចេញពីរាងកាយ

រាប់ពាន់ឆ្នាំមកហើយដែលមនុស្សគ្រប់គ្នាជុំវិញពិភពលោក បានជឿថាព្រលឺងអាចហោះចេញ​ពីរាងកាយរបស់មនុស្សបាន។ នៅពេលខ្លះអ្នកធ្លាប់មាន​អារម្មណ៍ថា​ព្រលឹង​របស់អ្នកបានហោះ​ចេញពីខ្លួនអ្នក ដោយមិនដឹងខ្លួន។ តែការបកស្រាយបានបង្ហាញថា នេះជាវិទ្យាសាស្រ្តនៃ​សុបិន្តរបស់យើងតែប៉ុណ្ណោះ។ នៅពេលដែលយើងគេងលក់​ទៅ ​យើង​មិនអាចនាំ​នូវ​​វិចារនៈញ្ញាណរបស់អ្នកមកជាមួយទេ ដែលមិនអាចអោយយើងបញ្ចេញកាយ​វិការ​ឫ ធ្វើសកម្មភាពអ្វីឡើយពេលកំពុងយល់សុបិន្តនោះ។ នៅពេលនោះហើយដែលអ្នក​មាន​អារម្មណ៍ថាព្រលឹងអ្នកហោះចេញពីរាងកាយអ្នកព្រោះអ្នកមិនអាចធ្វើអ្វីសោះពេល​អ្នក​កំពុង​យល់សុបិន្ត។

៤. អាថ៍កំបាំងថាមពលពិសេសរបស់ពីរ៉ាមីត

ពីរ៉ាមីតមានកម្ពស់ប្រហែលអគារ ៤០ ជាន់ ត្រូវបានកសាងឡើងដោយមនុស្ស ៤០ ម៉ឺននាក់ ប្រើប្រាស់ថ្មអស់ប្រមាណ ២ លានដុំ ដែលថ្ម មួយដុំៗ មានទម្ងន់ជិត ២ តោន និង ចំនាយពេលជិត ២០ ឆ្នាំ ដើម្បីកសាងឡើង។  នៅក្នុងអំឡុងឆ្នាំ ១៩៤០ វិស្វករជនជាតិ​ឆេក​ម្នាក់បានអះអាងថាពីរ៉ាមីតមានថាមពលពិសេសដែលធ្វើអោយថ្មមុត​អាចសំលៀង​កំបិត​បានយ៉ាងងាយស្រួល។ ជាអកុសលអ្នកវិទ្យាសាស្រ្តជាច្រើន បានបង្ហាញថា​គ្មានវិធី​វិទ្យាសាស្រ្ត​​ណា​ដែលអាចធ្វើឲ្យថ្មមុតនោះទេ។ វាគ្រាន់ជា​ជំនឿតៗ គ្នា​ពីបុរាណ​មកតែ​ប៉ុណ្ណោះ។

៥. អាថ៍កំបាំងគំនូរលោក Belmez

នៅក្នុងឆ្នាំ ១៩៧១ ក្នុងភូមិមួយរបស់ប្រទេសអ៉េស្បាញ លោកស្រី Maria បានអះអាងថាខ្លួន​បានឃើញមុខមនុស្សម្នាក់នៅលើឥដ្ឋរបស់ចង្ក្រានបាយនាង។ នាងក៏បំបែកឥដ្ឋនោះដាក់​ឥដ្ឋ​ថ្មី តែក៏ស្រាប់តែមានមុខថ្មីចេញមក។ នៅពេលនោះផ្ទះរបស់អ្នកមានអ្នកមកទស្សនារាប់​មិន​អស់​។ គេមិនជឿថាមុខទាំងនោះគឺគូរឡើងដោយ Maria ផ្ទាល់ ទេព្រោះនាងរស់នៅក្នុង​ភូមិ​ដាច់ស្រយ៉ាល ហើយនាងមិនរកចំណូលបានពីមនុស្សមកទស្សនាគំនូរទាំងនេះទេ។ ​នៅពេល​ដែលបច្ចេកវិជ្ជាវិវឌ្ឍន៍ទៅគេសន្និដ្ឋានថារូបនោះគឺពិតជាត្រូវបានគូរឡើងដោយមនុស្សពិត​មែន​ តែអ្នកដែលគូរគឺ Diego កូនប្រុសរបស់ Maria ដែលបង្កភាពភ័យខ្លាចដល់ Maria អស់ជា​យូរ។

៦. អាថ៍កំបាំងផែនដីនឹងបញ្ចប់របស់ក្រុមមេយ៉ាន

ក្រុមមេយ៉ានបានទស្សទាយថាផែនដីនឹងបញ្ចប់ក្នុង ឆ្នាំ ២០១២។ ក្រុមមេយ៉ាន​បានបង្កើតប្រតិទិនផ្ទាល់ខ្លួនមួយដែលអស់ត្រឹមថ្ងៃទី២១​ ខែធ្នូ ឆ្នាំ ២០១២។ ពួកគេបានប្រមើ​លដឹងថាភពផែនដីរបស់យើង ដែលស្ថិតក្នុងឋាន Milky Way នឹងត្រូវវិនាសហិនហោច។ ​គ្មាន​វិទ្យាសាស្ត្រណាដែលអាចបញ្ជាក់ថារឿងនេះពិតទេ ហើយប្រតិទិនរបស់យើងក៏មិនបញ្ចប់​ត្រឹម​ថ្ងៃទី២១​ ខែធ្នូ ឆ្នាំ ២០១២ នោះដែរ។ ថ្ងៃនោះក៏បានកន្លងផុត នេះសបញ្ជាក់ថាអំនះ​អំនាង​របស់ពួកមេយ៉ានពិតជាមិនត្រឹមត្រូវ។

៧. អាថ៍កំបាំងនៃដុំថ្មរាងរង្វង់ដែលនៅឈរមិនដួលជាច្រើនឆ្នាំ

រាប់ពាន់ឆ្នាំមកហើយ Stonehenge បានឈរនៅទីនេះដែលធ្វើឲ្យគ្រប់គ្នាឆ្ងល់ពីវត្តមានរបស់​វា។ តាមពិតទៅថ្មទាំងនេះបានកសាងឡើងដោយឆ្លងកាត់ ៤ ដំណាក់កាលធំៗ ដែលនៅជុំ​វិញកន្លែងនោះគ្មានថ្មផ្សេងទៀតសោះ។ អ្នកវិទ្យាសាស្រ្តព្យាយាមសិក្សា និងបកស្រាយរឿង​នេះដែរ តែចម្លើយនៅតែមិនទាន់អាចរកឃើញមកដល់សព្វថ្ងៃនេះ។

៨. អាថ៍កំបាំងរបស់សត្វគីងកុងដែលមានជើងធំៗ

សត្វទាំងនេះរស់នៅក្នុងព្រៃ មានកម្ពស់ប្រហែល ២ ទៅ ៣ ម៉ែត្រ មានទម្ងន់ជាង ២០០ គីឡូ​ក្រាម និងមានជើងប្រវែង ២ ម៉ែត្រ។ សត្វទាំងនេះមានប្រាជ្ញាវាងវ៉ៃ និងមានប្រភពនៅតំបន់​ទីបេ។ អ្នកវិទ្យាសាស្រ្តព្យាយាមសិក្សាពីសត្វនេះយ៉ាងខ្លាំង ដោយសារតែប្រាជ្ញារបស់សត្វ​នេះ និងទំហំជើងផងដែរ។ ជាអកុសលសត្វនេះបានផុតពូជយូរណាស់មកហើយ ដែល​បន្សល់​ទុក​នូវស្លាកស្នាមមិនគ្រប់គ្រាន់សម្រាប់ការសិក្សា។

៩. អាថ៍កំបាំងរបស់សត្វបីសាចក្នុងទឹក

សត្វនេះត្រូវបានគេជឿថាមានក្នុងសម័យបុរេប្រវត្តិនៃប្រទេសស្កុតលែន។ សត្វនេះអាចមាន​រូបរាងដូចជាដាយណូស័រអញ្ជឹង ហើយរស់នៅតាមបឹងនឹងទន្លេ។ ទោះបីជាអ្នកវិទ្យាសាស្រ្ត​បាន​បកស្រាយថាសត្វនេះមិនអាចងើយក ចេញពីក្នុងទឹកដូចរូបខាងក្រោមនេះក៏ដោយ ​ក៏ប្រជាជនស្កុតលែនជឿថាសត្វទាំងនេះពិតជាមានជីវិតពិតមែន។

១០. អាថ៍កំបាំងរបស់សមុទ្រត្រីកោណ

សមុទ្រដែលមានរាងត្រីកោណនេះបានលេបយក យន្តហោះ និងទូកអស់ជាច្រើន ដោយមិន​បន្សល់ស្លាកស្នាមអ្វីសូមតែបន្តិច។ យន្តហោះ ឫទូកណាដែលឆ្លងកាត់តំបន់នេះ នឹង​បាត់ខ្លួន​ជារៀងរហូត។ មានអំនះអំណាងជាច្រើនបានបង្ហាញថានេះជាគ្រោះធម្មជាតិ​ដែលបង្កខ្យល់​ព្យុះខ្លាំងនៅតំបន់នោះ អំនះអំណាងផ្សេងទៀតថាដោយសារតែបញ្ហរបស់មាស៊ីនផ្ទាល់។ ទោះបីជាមានអំនះអំណាងច្រើនយ៉ាងណាអ្នកវិទ្យាសាស្រ្តមិនអាចទាញការសន្និដ្ឋានពីរឿងនេះបាន ហើយតំបន់នោះនៅតែជាតំបន់ហាមឃាត់ពីការធ្វើដំណើរឆ្លងកាត់។

អត្ថបទល្អផ្សេងទៀត៖ ទីបំផុត! អាថ៌កំបាំងអំពីជីវិត និងការពិតនៅភពអង្គារត្រូវបានលាតត្រដាងដោយទីភ្នាក់ងារអវកាសណាសា!

(អវកាស)៖ ភពអង្គារគឺជាភពទី៤ បន្ទាប់ពីព្រះអាទិត្យ ។ ដោយសារតែភពនេះ មានពណ៌ក្រហម ដូចឈាម ជនជាតិរ៉ូមុំាង បានដាក់ឈ្មោះឲ្យវាបន្ទាប់ពីសង្គ្រាមទេវតារបស់ពួកគេ។ ម្យ៉ាងវិញ ទៀត ជនជាតិរ៉ូមុំាង បានចម្លង យកឈ្មោះក្រិចបុរាណដែលបានដាក់ឈ្មោះឲ្យភពនេះ បន្ទាប់ពីសង្គ្រាមរបស់ទេវតា របស់ពួកគេ ដើម្បីបូក បញ្ចូល គ្នាក្នុងការហៅឈ្មោះរបស់ភពនេះ ផងដែរ។

ដោយឡែក ជាតិសាសន៏ដទៃទៀត ក៏បានដាក់ឈ្មោះឲ្យភពក្រហមនេះ ដោយផ្អែកលើ ពណ៌របស់វាផងដែរ ជាក់ស្តែងជនជាតិអេហ្ស៊ីបហៅឈ្មោះនេះថា “Her Desher,” មានន័យថា ពណ៌ក្រហម ក្នុងខណៈពេលដែរ ក្រុមអាកាសយានិកជនជាតិចិនហៅភពនេះថា “ផ្កាយភ្លើង”។

យោងតាមការសិក្សាស្រាវជ្រាវរបស់ភ្នាក់ងារអវកាសណាសាបានឲ្យដឹងថា ភពអង្គារមាន ពណ៌ក្រហមភ្លឺ ដោយសារតែភពនេះសំបូរដោយរ៉ែដែក ដោយមានដីផុសៗពណ៌ដូចច្រេះ និងភពទាំងមូលត្រូវបាន គ្របដណ្តប់ដោយថ្ម។

ភូមិសាស្រ្ត

ស្រទាប់បរិយាកាសស្តើង និងត្រជាក់ មានន័យថា វត្ថុរាវ ឬ ប្រភពទឹកមិនអាចស្ថិត នៅលើ ស្រទាប់ទ្វីបបាន យូរឡើយ តែទោះបីជាយ៉ាងណាក្តី ភពអង្គារមានចំនួនដីវាល ស្ងួត ស្មើ នឹងភពផែនដីដែរ។

ជាមួយគ្នានេះដែរ ភពក្រហមគឺជាភពដែលសម្បូរដោយភ្នំខ្ពស់ៗ ព្រមទាំងជ្រលងភ្នំជ្រៅ និងវែងជាងគេបំផុត ក្នុងចំណោមមភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ភ្នំភ្លើងរបស់ ភពអង្គារ Olympus Mons ដែលជាភ្នំភ្លើងខ្ពស់ជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានកំពស់២៧ គីឡូម៉ែត្រ ខ្ពស់ជាងភ្នំអេវើរ៉េស ៣ ដង។ ចំណែកឯ ជ្រលងភ្នំ Valles Marineris ដែលត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩៧១ មានជម្រៅ ១០ គីឡូម៉ែត្រ និងមានប្រវែងពីកើតទៅលិច ៤.០០០ គីឡូម៉ែត្រ ដោយមានប្រវែងស្មើនឹង ១ ភាគ៥ នៃរយៈចំងាយជុំវិញភពអង្គារ។

ភពអង្គារមានភ្នំភ្លើងមួយចំនួនដែលធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយនៅ ក្នុងនោះរួមមាន ភ្នំភ្លើង Olympus Mons ដែលមានផ្ទៃមុខកាត់ ៦០០ គីឡូម៉េត្រ ស្មើនឹងផ្ទៃដី នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ហើយភ្នំភ្លើងទាំងអស់នោះសុទ្ធតែជាភ្នំភ្លើង មានសកម្មភាព។

ព្រែក ជ្រលងភ្នំ និង ជ្រោះតូចៗ ត្រូវបានរកឃើញនៅពាសពេញភពអង្គារ ដែលប្រការនេះ បាន បង្ហាញថា ពិតជាធ្លាប់មានប្រភពទឹកហូរកាត់ព្រែក និងជ្រលងទាំងនោះ។ ព្រែកខ្លះ មានទទឹងប្រវែង ១០០ គីឡូម៉ែត្រ និង បណ្តោយប្រវែង ២.០០០ គីឡូម៉ែត្រ។

អាកាសធាតុ

ភពអង្គារ មានអាកាសធាតុត្រជាក់ជាង ភពផែនដី ដោយសារតែវាមានចំងាយពីព្រះអាទិត្យ ឆ្ងាយជាង។ សីតុណ្ហភាពមធ្យមនៃភព ប្រហែល -៦០ អង្សារសេ ដោយពេលខ្លះអាចធ្លាក់ដល់ -១២៥ អង្សារសេនៅរដូវរងារ ដែលធ្វើឲ្យកាបូនឌីអុកស៊ីតកកនៅក្នុងស្រទាប់បរិយាកាស។

យានគោចរភពអង្គារ Reconnaissance របស់ភ្នាក់ងារអវកាសណាសា បាន រកឃើញ ពពកព្រិលកាបូនឌីអុកស៊ីត ដែលបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តគិតថាភពអង្គារ មាន អាកាសធាតុរងារមិនធម្មតា និងខុសប្លែកពីភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយជួនពេលខ្លះមានព្រិលទឹកកកធ្លាក់ មកពីពពកកាបូននោះទៀតផង។

ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា បច្ចុប្បន្នភពអង្គារមិនមានដែនម៉ាញេទិច ទេ ប៉ុន្តែស្រទាប់ ផ្ទៃភពរបស់វា មានកម្លាំងខ្លាំងជាងដែនម៉ាញេទិចរបស់ភពផែនដី ១០ ដង។ ប្រការនេះ ហើយទើបបរិយាកាសរបស់ភពនេះ មានស្នើនឹង ១ភាគរយប៉ុណ្ណោះរបស់ផែនដី ហើយ ភាគច្រើនគឺជាធូលីដី ដែលបោកបក់ជារឿយៗដោយសារតែចរន្តខ្យល់លើភព។

សរុបជារួមមក ភពអង្គារពិតជាធ្លាប់មាន ទឹក (មហាសមុទ្រ, បឹង, ទន្លេ) ព្រមទាំងបរិយាកាស ក្រាស់ស្រដៀង ទៅនឹងភពផែនដីនាសម័យបច្ចុប្បន្ននេះដែរ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅតែ កំពុងស្វែងរកមូលហេតុពិតប្រាកដថា តើហេតុចម្បងអ្វីបានជា វត្ថុធាតុដែលអាចទ្រទ្រង់ជីវិត ទាំង នោះរលាយបាត់ពីភពក្រហមមួយនេះ។ មួយវិញទៀត ការរុករកលើភពអង្គារ គឺអ្នក វិទ្យាសាស្ត្រ ចង់ដឹងថា តើអាចធ្លាប់មានជីវិតក្នុងទម្រង់ណាមួយ កើតឡើងលើភពនេះឬទេ៕

ផ្តល់សិទ្ធិដោយ : អវកាស & វិទ្យាសាស្រ្ត

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង