ទៅមើលកុនរាល់ដងហ្នឹងមានដឹងរឿងសំងាត់អីខ្លះពីរោងកុនអត់???
Connect with us

ទាក់ទាញ

ទៅមើលកុនរាល់ដងហ្នឹងមានដឹងរឿងសំងាត់អីខ្លះពីរោងកុនអត់???

រោងកុនគឺជាកន្លែងមួយដែលក្មេងៗយុវវ័យតែងតែមានការជួបជុំមើលរឿងកំសាន្តជាមួយគ្នា ជាពិសេសគឺនៅថ្ងៃឈប់សំរាកតែម្តង។ យើងដឹងហើយថារោងកុនគឺយើងអាចមើលរឿងបានយ៉ាងជាក់ស្តែង ពិតៗនិងច្បាស់ផ្ទាល់ភ្នែកទៀតផង យើងថែមទាំងអាចមើលការសម្តែងដ៏អស្ចារ្យរបស់តួអង្គដែលយើងចូលចិត្ត។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ជក់ចិត្តដិតអារម្មណ៏ជាមួយការមើលកុននោះ តើអ្នកបានដឹងអ្វីខ្លះពីរោងកុន តើវាមានរឿងសម្ងាត់អ្វីខ្លះ??? ជាការពិតខាងក្រោមគឺរឿងរ៉ាវមួយចំនួនដែលអ្នកគួរតែដឹងពីរោងកុនដែលអ្នកទៅមើលរាល់ថ្ងៃ។

១. ចំនូលមួយចំនួនធំមិនមែនបានមកពីការលក់សំបុត្រឡើយ

ជាការពិតណាស់រោងកុនបានចំណូលទាំងដុំៗគឺដោយសារតែការលក់ពោតលីង និងទឹកក្រូចទៅវិញទេ មិនមែនតែការលក់សំបុត្រនោះទេ។ ពួកគេត្រូវចំណាយច្រើនដើម្បីថតភាពយន្តក្នុងរយៈពេលពីរខែដំបូងនៃការចែកចាយ។ បន្ទាប់ពីរយៈពេលពីរខែនេះផលចំណេញទាំងអស់ជាកម្មសិទ្ធិរបស់រោងកុន។ នេះជាមូលហេតុដែលខ្សែភាពយន្តមួយចំនួននៅតែលេងពាក់កណ្តាលឆ្នាំក្រោយពីការបញ្ចាំង។

២. មានការលួចថតឥតឈប់ឈរ

យើងដឹងហើយថានោរោងកុនតែងតែមានជនខិលខូចលួចថតចម្លងរឿងយកទៅផ្សព្វផ្សាយបន្ត ដែលជាការហាមឃាត់របស់រោងកុន ដូច្នេះបានជានៅសហរដ្ឋអាមេរិក គេបានចេញច្បាប់មួយសម្រាប់បុគ្គលិករោងកុនថា បើអ្នកណាអាចចាប់បានអ្នកថតចម្លងនោះ នឹងទទួលបានប្រាក់បន្ថែម ៥០០ ដុល្លារពីលើប្រាក់ខែរបស់គេទៀត។

៣. ការហាមឃាត់សម្រាប់ក្មេងមិនទាន់គ្រប់អាយុ

ចំពោះរឿងខ្លះដែលមានឈុតឆាកមិនគួរគប្បីគេតែងតែដាក់ថាហាមសម្រាប់ក្មេងក្រោមអាយុ១៨ឆ្នាំចូលមើល ប៉ុន្តែយើងតែងតែឃើញមានក្មេងៗជាច្រើននៅតែអាចចូលមើលដោយសេរី មិនមានការហាមឃាត់អ្វីឡើយ ដូច្នេះយើងឃើញថាវាការធូររលុងមួយដែលនៅតែកើតមាន ហើយវាក៏ជាល្បិចរកលុយ និងការទាក់ទាញចំណាប់អារម្មណ៏ពីបណ្តាអ្នកទស្សនាក្មេងៗផងដែរ។

៤. ទស្សនិកជនទប់អារម្មណ៏មិនជាប់ពេលមើលកុន

អ្នកមើលកុនភាគច្រើនមានទាំងយំ សើច ភ័យខ្លាច រន្ធត់ទៅតាមសាច់រឿងដែលពួកគេមើល ដូច្នេះហើយជារឿយៗតែងតែមានអ្នកខ្លះមានបញ្ហាកំឡុងពេលមើលកុនដោយសារតែពួកគេមិនអាចទប់អារម្មណ៏បានដោយសារតែរឿង ក៏ធ្លាប់មានអ្នកខ្លះកើតរកខ្យល់ដោយសារតែភ័យ និងខ្លះទៀតក៏មានរបួសទៅតាមនោះដែរ។

៥. ការលួចយករបស់ញ៉ាំពីក្រៅចូល

ដោយសារតែពេលខ្លះ មានអ្នកមិនចូលចិត្តញ៉ាំរបស់ដែលលក់នៅរោងកុន ដូច្នេះក៏កើតមានករណីដែលមានអ្នកលួចយកម្ហូបចូល ដោយឡែករូបនារីម្នាក់ខាងក្រោមគឺគេបានលួចយកម្ហូបពីក្រៅចូលដោយដាក់វាក្នុងការបូបរូតជិតគ្មានអ្នកឆែកបាន។

៦. ការជៀសវាងមើលរឿង 3D

ហេតុផលដែលមានអ្នកខ្លះជៀសវាងការមើលរឿង 3D មិនមែនដោយសារតែសំបុត្រវាថ្លៃ ឬក៏ដោយសារតែកញ្ចក់វាឆ្កូតៗនោះទេ ប៉ុន្តែដោយសារតែការមើលរឿង ប្រភេទ 3D អាចធ្វើឱ្យមនុស្សរវើររវាយ ដោយសារតែពេលខ្លះវាដូចជាការពិតពេក អាចធ្វើឱ្យអ្នកមើលមានអារម្មណ៏ថាមិនស្រួលចិត្ត និងមិនស្រណុកចិត្ត។

៧. គ្មានអ្នកណានៅពីក្រោយស្រ្កីនកុននោះទេ

ក្នុងករណីបើមានបញ្ហាទាក់ទងទៅនឹងស្រ្កីនកុន មានការវៀច ឬរូបភាពមិនសូវច្បាស់ ឬមានបញ្ហាដែលធ្វើឱ្យអ្នកពិបាកមើលរឿងនោះ អ្នកគួរតែទៅប្រាប់អ្នកយាមរោងកុននោះ មិនមែនប្រាប់អ្នកនៅពីក្រោយស្រ្កីននោះទេ ព្រោះពេលរឿងលេងគឺគ្មានអ្នកណានៅពីក្រោយនោះឡើយ មានតែ ឩបករណ៏សម្រាប់ចាក់បញ្ចាំងដែលនៅខាងលើទៅវិញទេ។

៨. មានសម្រាមជាច្រើនក្នុងរោងកុន

ចន្លោះពីរឿងមួយ ទៅរឿងមួយគឺមិនមានពេលច្រើននោះទេ អ្នកសម្អាតគឺសម្អាតមិនទាន់នោះទេ ដូច្នេះទើបធ្វើឱ្យរោងកុនមានសម្រាមច្រើន ហើយពេលខ្លះក៏ឃើញមានស្ករកៅស៊ូជាប់ឥត្ឋ និងកៅអីទៀតផង។ ដូច្នេះ ដើម្បីជៀសវាងភាពកខ្វក់នោះ អ្នកគួរតែទៅមើលពេលព្រឹក ដែលមិនទាន់មានមនុស្សច្រើន ហើយជៀសវាងទៅមើលថ្ងៃសុក្រ សៅរ៏ ពេលយប់ដែលជាពេលមានមនុស្សច្រើន ដែលធ្វើឱ្យរោងកុនកខ្វក់។

៩. ទស្សនិកជនតែងតែត្រូវលួចឃ្លាំមើលដោយកាមេរ៉ា

អ្នកដឹងទេថា រាល់ពេលអ្នកអង្គុយមើលកុន គឺតែងតែមានការលួចមើលពីកាមេរ៉ាសុវត្ថិភាពដោយសារតែការបម្រាមកុំឱ្យមានអ្នកលួចថតចម្លងយកទៅផ្សព្វផ្សាយបន្ត និងជៀសវាងការប្រព្រឹត្តលើសដែនកំណត់របស់គូស្នេហ៏ខ្លះ ដូច្នេះ បើចង់អង្គុយកៅអីខាងក្រោយគេក៏មិនអាចជៀសផុតបានដែរ ត្រៀមខ្លួនចាំទទួលការឃ្លាំមើលចុះ៕

អត្ថបទល្អផ្សេងទៀត៖ រោងកុនប្លែកៗកាលីបៗទាំង១០ដែលប្រណិតស៊ីវីល័យជាងគេជុំវិញពិភពលោក

យើងគ្រប់គ្នាតែងតែមានចំណង់ចំណូល និងត្រូវការភាពកម្សាន្តរៀងៗខ្លួន។ នៅក្នុងអតីតកាលជាយូរលង់ណាស់មកហើយ គឺគ្មានការមើលខ្សែភាពយន្តក្នុងរោងកុនអ្វីនោះទេ ដោយសម័យមុនគេចាត់ទុកវាជាសកម្មភាពមិនសូវល្អប៉ុន្មាន។ ប៉ុន្តែយូរៗទៅការមើលរឿងកុនកាន់តែពេញនិយម ហើយឈានចូលដល់សម័យថ្មីនេះ ការមើលភាពយន្តក្នុងរោងកុនរឹតតែមានប្រជាប្រិយភាពខ្លាំងឡើងៗ។

បច្ចុប្បន្នមានរោងកុនគ្រប់ប្រភេទនៅជាច្រើនប្រទេសដែលមានតម្លៃនិងលក្ខណៈទីតាំងខុសៗគ្នា។ រោងកុនខ្លះមានបំពាក់ឧបករណ៏ទំនើបៗនិងថ្លៃៗដែលធ្វើឲ្យវាមានភាពល្បីល្បាញកុះករ។ ថ្ងៃនេះដែរ Anarchak នឺងលើកឡើងពីរោងកុនជុំវិញពិភពលោកដែលមានភាពប្រណិតឆើតឆាយទាក់ភ្នែកជាងគេជូនប្រិយមិត្តអានកម្សាន្ត។

១០. Transatlantyk Festival នៅប្រទេសប៉ូឡូញ

ភាគច្រើនវាធ្វើឡើងក្នុងពិធីបុណ្យផ្សេងៗលក្ខណៈជាមហោស្រពដើម្បីទាក់ទាញភ្ញៀវចូលរួមទស្សនា។ ការចាត់ចែងកន្លែងអង្គុយមានផាសុកភាពដែលគ្រួសារ ឬគូស្នេហ៏អាចមានជាគ្រែដេកផ្សេងនិងវាំងននដើម្បីជាភាពឯកជនផ្ទាល់ខ្លួន។ វាក៏មានបំពាក់ប្រព័ន្ធសម្លេងនិងភ្លេងផ្សេងៗគ្នាតាមបន្ទប់និមួយៗផងដែរ។ ភ្ញៀវគ្រប់រូបអាចមើលកុនយ៉ាងសប្បាយដោយអ្នកក៏អាចជ្រើសថាមើលក្នុងបន្ទប់បិទជិតឬបើកចំហអាស្រ័យលើអ្នក។

៩. Orange Cinema Club នៅប្រទេសចិន

ជនជាតិចិនគឺឆ្នើមខាងបង្ហាញនិងរក្សាវប្បធម៌និងតម្លៃរបស់ប្រទេសពួកគាត់។ ពួកគាត់ក៏មិនសូវចង់រៀនភាសាដទៃប៉ុន្មានដែរដោយនិយាយតែភាសាចិនប៉ុណ្ណោះ។ នៅក្នុងរោងកុននេះក៏ដូចគ្នា គឺត្រូវបានសាងសង់ក្នុងរចនាបថតែមួយនឹងវប្បធម៌ជនជាតិចិនតែម្ដង។ រោងកុននេះផ្ដល់នូវបរិយាកាសយ៉ាងល្អប្រណិតដែលភ្ញៀវអាចរីករាយនិងពិសាម្ហូបអាហារ ភេសជ្ជៈបណ្ដើរមើលកុនបណ្ដើរ។ ពណ៌ចម្រុះក្នុងទីនេះភាគច្រើនប្រើពណ៌ទឺកក្រូច ដូចនេះហើយទើបគេដាក់ឈ្មោះថា Orange club (ក្លឹបទឹកក្រូច)។

៨. Le Grand Rex នៅទីក្រុងប៉ារីស

នេះជារោងភាពយន្តដ៏ស្រស់ស្អាតដែលយកពណ៌ក្រហមនិងត្នោតជាគោល។ Grand Rexគឺជារោងកុនធំជាងគេនៅប្រទេសអឺរ៉ុប ដែលអាចដាក់មនុស្សដល់ទៅ២៥០០នាក់។ ការរៀបចំកន្លែងអង្គុយគឺមានលក្ខណៈទាន់សម័យដែលអាចឲ្យមនុស្សគ្រប់គ្នាមើលអេក្រង់បានងាយស្រួល។

៧. Cine Gold Plex Cinema នៅទីក្រុងបារៀ ប្រទេសប៉ាគីស្ថាន

កាលពីជំនាន់មុន គ្មានការនិយមមើលកុននោះទេដោយគេយល់ថាវាជារឿងមិនល្អក្នុងការមើលភាពយន្តក្នុងរោងកុន។ ប៉ុន្តែវាមានការផ្លាស់ប្ដូរទាំងស្រុងព្រោះបច្ចុប្បន្នក្មេងៗជំនាន់ក្រោយសុទ្ធសឹងតែទស្សនាគ្រប់រឿងក្នុងរោងកុនទៅហើយ។ បារៀ គឺជាសហគមន៏មួយក្នុងប្រទេសប៉ាគីស្ថានដែលមានរោងកុនដ៏ទំនើបមួយហៅថា Cine gold Plex (ស៊ីន ហ្កូល ភ្លិច)។ វាមើលទៅដូចជាសណ្ឋាគារ ឯការតុបតែងជញ្ជាំង និងឥដ្ឋការ៉ូមានភាពស្រស់ស្អាតជាខ្លាំងហើយតម្លៃក៏សមរម្យទៀតផង។

៦. Hot Tub Cinema នៅប្រទេសអង់គ្លេស

រោងកុននេះមានលក្ខណៈខុសប្លែកពីគេ ដែលវាធ្វើនៅក្នុងអាងទឹកក្ដៅជំនួសឲ្យកៅអីធម្មតាសម្រាប់ភ្ញៀវទៅវិញ។ វាមានទីតាំងនៅលើដែលតំបូលអគារមួយដែលអាចមើលឃើញទេសភាពដ៏អស្ចារ្យនៃទីក្រុងឡុងដ៏ធ្វើឲ្យកន្លែងនេះរឹតតែជាទីចាប់អារម្មណ៏របស់គ្រប់គ្នាលើសដើម។ ទីនេះមានប្រជាប្រិយភាពជាងគេក្នុងរដូវក្ដៅ។

៥. Cineteca Matadero នៅប្រទេសអេស្បាញ

រោងកុននេះមានបំពាក់ពោរពេញទៅដោយភ្លើងអំពូលដែលមើលទៅស្អាតទាក់ទាញជាខ្លាំង។ វាបង្កើតឡើងនៅដើមសតវត្សទី២០។ វាមានអេក្រង់២ដែលអាចបញ្ចាំងរឿងលើសពីមួយក្នុងពេលតែមួយ។ វាត្រូវបានផ្លាស់ទម្រង់កែច្នៃជារឿយៗដោយវាចាស់ទៅហើយ។ ក៏ប៉ុន្តែមានមនុស្សជាច្រើនចូលចិត្តមកទស្សនានៅទីនេះព្រោះវាជាកន្លែងប្រវត្តិសាស្រ្ត។

៤. Electric Cinema នៅប្រទេសអង់គ្លេស

ទីនេះមើលទៅដូចជាត្រូវបានច្នៃឡើងដោយអ្នករៀបចំកម្មវិធីដ៏ល្បីល្បាញណាមួយអញ្ចឹង។ វាមានរូបគំនូរពិសេស បង្គោលចង្កៀង និងកញ្ចក់លម្អសម្រាប់ឲ្យកាន់តែទាក់ទាញនិងស្រស់ស្អាតបន្ថែម។ មានផ្ដល់នូវកៅអីស្បែកពណ៌ក្រហមសម្រាប់ភ្ញៀវ ហើយក៏មានជាគ្រែដេកនៅខាងមុខគេសម្រាប់អ្នកដែលចង់បានបរិយាកាសរ៉ូមេនទិកផងដែរ។

៣. Sci-Fi Dine-In Theater នៅស្ទូឌីយោឌីសនី

ក្នុងរោងកុននេះ កន្លែងសម្រាប់អង្គុយទស្សនាមានរាងជាឡានដែលកន្លែងនិមួយៗមានតុនៅខាងមុខ។ អ្នកនឹងមានអារម្មណ៏ថាប្លែកបើបានសាកល្បងនៅទីនេះ។ តាមជញ្ជាំងវិញមានជាទេសភាពស្អាតៗ ពេលអ្នកអង្គុយមើលកុនធ្វើឲ្យអ្នកមានអារម្មណ៏ដូចកំពុងធ្វើដំណើរជិះលើឡានអញ្ចឹង។

២. Olympic Music Hall នៅប្រទេសបារាំង

ទីនេះមានបំពាក់គ្រែជំនួសឲ្យកន្លែងអង្គុយធម្មតា ដែលធ្វើឲ្យភ្ញៀវមានផាសុកភាពដូចមើលភាពយន្តនៅផ្ទះរួមជាមួយប្រព័ន្ធសម្លេងលឺច្បាស់ល្អ និងអេក្រង់ធំ។

១. Floating Archipelago Cinema នៅប្រទេសថៃ

រោងកុននេះគឺពិតជាខុសពីគេ និងមានលក្ខណៈប្លែកជាងគេជុំវិញពិភពលោក។ វាមានទីតាំងនៅកោះមួយហើយការមើលកុនគឺបើកចំហតែម្ដង។ មានមនុស្សមានសំណាងតិចណាស់ដែលត្រូវបានទៅដល់កោះនោះហើយមើលកុនតាមទូកដូច្នេះ។ ភាគច្រើនអ្នកដែលបានទៅទីនោះមិនសូវផ្ដោតទៅលើខ្សែភាពយន្តប៉ុន្មានទេ ដោយរវល់នឹងទេសភាពស្រស់ត្រកាលជាប់ចិត្តជុំវិញខ្លួនពេក។ នេះគឺជារោងកុនកាលីបមានភាពប្រណិតជាងគេដែលពិភពលោកបានឃើញ៕

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង