បាតុភូតិចម្លែកៗដែលស្ទើរមិនជឿថាកើតមានលើផែនដីយើងនេះ!
Connect with us

គួរដឹង

បាតុភូតិចម្លែកៗដែលស្ទើរមិនជឿថាកើតមានលើផែនដីយើងនេះ!

ផែនដីនេះគឺជាកន្លែងដែលឆ្កួតមួយ។ មានរឿងជាច្រើនត្រូវធ្វើនិងមើល ហើយធម្មជាតិវិញគឺជារឿងមួយដ៏វិសេសវិសាលដែលផែនដីបានផ្តល់អោយយើង។ វាបង្កើតអោយមានទេសភាពដ៏ស្រស់ស្អាតស្ទើរមិនគួរអោយជឿ ហើយធម្មជាតិក៏បានបង្កើតនៅរឿងរ៉ាវចំលែកៗជាច្រើនដែលមនុស្សយើងមិនអាចធ្វើបាន។ ទាំងនេះគឺជារឿងចំលែកៗលើផែនដីដែលកើតឡើងពីធម្មជាតិ។

១. មើលទឹករលកដ៏ស្រស់ស្អាតនេះទៅ ពិតជាមិនគួរអោយជឿមែន

២. ទឹករលកនេះកើតឡើងប្រដេញគ្នាមិនចេះចប់ ហើយវាកើតឡើង២ដងក្នុងមួយឆ្នាំនៅប្រទេសប្រេស៊ីល

៣. ផែនទឹកកកលោហិតនៅទ្វីបអង់តាទិក។

៤. កម្អែលភ្នំភ្លើងពណ៌ខៀវដ៏ស្រស់ស្អាត នៅប្រទេសឥណ្ឌួនេស៊ី

៥. សត្វដែលកកទៅជាកំបោរដ៏គួរឲ្យក្លាចនៅបឹងមួយនៃប្រទេសតង់ស្សានែ       

៦. ដើមឈើដែលមានរូបរាងដូចសំបុកពីងពាងនៅប្រទេសប៉ាគីស្ថាន

៧. ដីដុះដ៏អស្ចារ្យនៅប្រទេសចិន

៨. ផ្កាទឹកកកនៅមហាសមុទ្រអាកទិច

៩. ពន្លឺពណ៌បៃតងដ៏កម្រនៅពេលព្រះអាទិត្យលិច

១០. រោមទឹកកកដ៏គួរឲ្យចង់ប៉ះ

១១. ពន្លឺដែលមានរាងដូចកន្ទុយសេះឧទ្យានជាតិ Yosemite ។ វាកើតតែម្តងទេក្នុងមួយឆ្នាំ។

១២. ពពកប្រមូលផ្តុំ ដែលមានរូបរាងដូចជាមួកគ្របលើភ្នំ

១៣. ថ្មមានជីវិត ជាសត្វលោកដែលចេះបន្លំខ្លួន និងមានជីវិតរស់នៅលើឆ្នេរសមុទ្រ

១៤. ទឹកកួចវឹលខ្លាំង ក្នុងល្បឿនលឿន

១៥. ដើមឈើឥន្ធនូនៅប្រទេសអូស្ត្រាលី មើលទៅដូចមានអ្នកលាបពណ៌អោយណាស់មែនទេ?

១៦. ការផ្លាស់លំនៅរបស់ក្តាមក្រហមនៅកោះ គ្រិស្តម៉ាស់

១៧. ចំហាយទឹកចេញពីក្រោមដីនៅប្រទេសអ៊ីស្លង់

១៨. ព្រះអាទិត្យខ្មៅក្នុងប្រទេស ដាណឺម៉ាក។ បក្សីខ្មៅរាប់លានក្បាលប្រមូលផ្តុំគ្នាបង្កើតជារូបរាងនេះឡើង

១៩. ព្យុះដែលកើតឡើងគ្មានទីបញ្ចប់នៅប្រទេស វេនេស្យុយឡា ដែលមានរយៈពេល ១៦០យប់

២០. វាលខ្សាច់ផ្កានៅប្រទេសឈីលី បានដុះឡើងរាប់ឆ្នាំនៅពេលដែលមានភ្លៀងធ្លាក់ធំមួយ

២១. រន្ធពណ៌ខៀវដ៏ស្អាតអស្ចារ្យ គឺជាចំនុចដែលក្តៅបំផុតសំរាប់អ្នកជ្រមុជទឹក

២២. ក្រុមមេអំបៅហើរទៅ សហរដ្ឋអាមេរិក និង មិកស្សិកូ។

២៣. ទឹកធ្លាក់នៅកោះ​ Mauritius នៃមហាសមុទ្រឥណ្ឌាតាមពិតគឺជាខ្សាច់ដែលត្រូវបានស្រូបចូលក្នុងមហាសមុទ្រ

២៤. ភ្នំភ្លើងផ្ទុះដែលបង្កអោយមានជាចរន្តព្យុះអគ្គិសនី

២៥​. ឥន្ធនូពណ៌សដែលកើតឡើងពីអព្ទ័

អត្ថបទល្អផ្សេងទៀត៖ ពពកអ័ព្ទបង្ហាញទីក្រុងអណ្តែតយ៉ាងអាថ៌កំបាំង សង្ស័យជាផ្លូវទៅកាន់ភពដទៃមួយទៀត…

បាតុភូតចម្លែកមានច្រើនណាស់ ប៉ុន្តែនៅពេលដែលមនុស្សសឹងតែមួយទីក្រុងអាចមើលឃើញទីក្រុងអណ្តែតក្នុងពពកលើមេឃ គឺសឹងជារឿងចម្លែក ហើយមិនគួរឱ្យជឿសោះនោះឡើយ។ កាលពីពេលថ្មីៗនេះ ហេតុការណ៏ដ៏ចម្លែកនេះបានកើតឡើងនៅកណ្តាលទីក្រុង Yueyang ដែលមានមនុស្សរស់នៅប្រហែលជាង ១លាននាក់ឯណោះ។

ករណីដ៏ចម្លែកបែបនេះ មិនមែនជាករណីទីមួយនោះទេ។ ហេតុការណ៏ប្រហាក់ប្រហែលត្រូវបានគេធ្លាប់ឃើញនៅតាមកន្លែងផ្សេងៗជុំវិញពិភពលោក ប៉ុន្តែភាគច្រើនគឺនៅក្នុងប្រទេសចិន ដែលនាំឱ្យមានមតិពីមជ្ឈដ្ឋានផ្សេងៗគ្នាព្យាយាមបកស្រាយទៅលើបាតុភូតនេះ។ ​កាលពីខែតុលា ឆ្នាំ ២០១៥ ក៏មានមនុស្សជាច្រើនរាយការណ៏ថាបានឃើញទីក្រុងចម្លែកអណ្តែតលើមេឃប្រហាក់ប្រហែលនេះផងដែរនៅតំបន់ Foshan ក្នុងខេត្ត Guangdong ប្រទេសចិន។

មានការលើកឡើងថា​ ទីក្រុងអណ្តែតនេះជាផ្នែកមួយដែលអាចនាំមនុស្សទៅកាន់ពិភពអាថ៌កំបាំងផ្សេងមួយទៀត ដែលមិនធ្លាប់មាននរណាទៅដល់។ ទ្រឹស្តីខ្លះទៀតលើកឡើងថាវាជាការសាកល្បងសម្ងាត់របស់រដ្ឋាភិបាលដែលពួកគេឱ្យឈ្មោះថា Project Bluebeam ដែលជាគម្រោងសម្រាប់បង្កើតនូវច្រកទ្វារក្លែងក្លាយសម្រាប់ភ្ជាប់ទៅពួកមនុស្សភពក្រៅ។

ចំណែកឯពពួកអ្នកមានជំនឿលើការរុករានរបស់ពួកមនុស្សភពក្រៅ បានលើកឡើងផងដែរថានេះគឺជាបេសកកម្មរបស់ពួកមនុស្សភពក្រៅ ដែលយកផ្សែងពុលក្នុងបរិយាកាសរបស់ប្រទេសចិនដើម្បីបិទបាំងបេសកកម្មរបស់ពួកវាដើម្បីមកយកពត៌មានបន្ថែមអំពីភពផែនដី។

ក្រៅពីការលើកឡើងទាំងនេះ អ្នកជំនាញខាងអាកាសធាតុបានបកស្រាយផ្សេងទៀតតាមបែបវិទ្យាសាស្រ្តដោយថា អ្វីដែលអ្នកទាំងនោះឃើញគ្រាន់ជារូបភាពចំណាំងបំភាន់ភ្នែក ដែលគេស្គាល់ថា Fata Morgana ដែលជាបាតុភូតអាចឱ្យគេឃើញនូវរូបភាពបំភាន់ ឬរូបចំណាំងពីវត្ថុអ្វីមួយតាំងពីចំងាយ ដែលអាចមានរូបរាងភាគច្រើនជាអាគារខ្ពស់ៗ ឬជាទូកជាដើម ដោយសារនៅពេលដែលកាំរស្មីពន្លឺត្រូវបានជាប់នៅក្នុងបរិយាកាសដែលមានសីតុណ្ហភាពខុសគ្នាខ្លាំងរបស់បរិយាកាសដែលនៅក្នុងប្រទេសចិនកើតឡើងដោយសារផ្សែងពុល។

ក្រោយមកទៀត បន្ទាប់ពីមានការបកស្រាយជាច្រើនរួចមក មានគេបង្ហាញនូវរូបភាពទីតាំងនោះដោយផ្ទាល់ ដោយឃើញមានពពកអ័ព្ទបាំងពីអាគារខ្ពស់ៗ ដែលជាហេតុធ្វើឱ្យគេឃើញដូចអាគារខ្ពស់ទាំងនោះកំពុងអណ្តែតទៅវិញ ដែលនេះមិនមែនជាបាតុភូត Fata Morgana ឬក៏ការបង្ហាញខ្ឡួនចំលែករបស់ពួកមនុស្សភពក្រៅអ្វីដែរ។

តើអ្នកគិតយ៉ាងណាចំពោះការលើកឡើងផ្សេងៗជុំវិញបញ្ហានេះ?

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

មតិយោបល់

ពេញនិយម