ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាមនុស្សខ្លះពេលផឹកស្រារួចបែរជានិយាយអង់គ្លេសមិនឈប់អញ្ចឹង?
Connect with us

ទាក់ទាញ

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាមនុស្សខ្លះពេលផឹកស្រារួចបែរជានិយាយអង់គ្លេសមិនឈប់អញ្ចឹង?

ប្រសិនជាអ្នកដែលធ្លាប់ទទួលទានគ្រឿងស្រវឹងលក្ខណះជាក្រុម ជួនកាលប្រាកដជាមានមិត្តភក្តិរបស់អ្នកណាម្នាក់ចាប់ផ្តើមមានសមត្ថភាពពិសេសមួយ គឺពួកគេនឹងសន្ទនាជាមួយអ្នកជាភាសាបរទេសដូចជាអង់គ្លេស ថៃ រឺចិនជាដើម។

តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាបែបនេះទៅវិញ?

តាមការសិក្សាពីក្រុមអ្នកវិទ្យាសាស្ត្រទៅលើបញ្ហាថាតើគ្រឿងស្រវឹងអាចជះឥទ្ធិពលអ្វីខ្លះដល់អ្នកដែលទទួលទាន ពួកគេបានរកឃើញថាចំពោះអ្នកដែលរៀនភាសាបរទេស បន្ទាប់ពួកគេផឹកគ្រឿងស្រវឹងហើយនោះ ពួកគេពិតជាអាចនិយាយចេញភាសាបរទេសដែលពួកគេបានរៀននោះបានយ៉ាងល្អ និងត្រឹមត្រូវពិតប្រាកដមែន។

មូលហេតុដែលធ្វើអោយមានបាតុភូតនោះកើតឡើងគឺដោយសារតែនៅពេលដែលខ្លួនអ្នកផឹកគ្រឿងស្រវឹង វាបានទៅជួយពង្វក់ខួរក្បាលអ្នកមិនអោយមានការខ្មាស់អៀន បារម្ភ រឺខ្លាចច្រើន អញ្ចឹងហើយទើបបានជាអ្នកអាចនិយាយភាសាបរទេសចេញមកយ៉ាងរត់មាត់ បើទោះបីជាអ្នកខ្លួនឯងមិនបានចាប់អារម្មណ៍ក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ បាតុភូតនេះកើតឡើងនៅពេលអ្នកទទួលទានគ្រឿងស្រវឹងនៅក្នុងបរិមាណតិចតួចមួយប៉ុណ្ណោះ។ កាលណាដែលអ្នកទទួលទានច្រើនពេក វាអាចនឹងធ្វើអោយខួរក្បាលរបស់អ្នកមានការចុះខ្សោយ និងបាត់បង់សមត្ថភាពគិតយ៉ាងច្រើនផងដែរ។ ដូច្នេះរៀងរាល់ពេលដែលអ្នកគិតចង់ទទួលទានគ្រឿងស្រវឹង អ្នកត្រូវតែគិតដល់បញ្ហានេះ៕

អត្ថបទល្អផ្សេងទៀត៖ នេះជាអ្វីដែលនឹងកើតឡើងចំពោះអ្នក បើសិនជាអ្នកផឹកស្រាមួយថ្ងៃ ៤០ ដង

អ្នកស្រី Beverly Pickorer អាយុ ៣៦ ឆ្នាំ ជាម្តាយរបស់កូនបួននាក់ បានរងគ្រោះនឹងជម្ងឺក្រិនថ្លើមយ៉ាងធ្ងន់ធ្ងរកាលពីខែ សីហា ឆ្នាំ ២០១៤ កន្លងទៅ។ នាងបានក្លាយទៅមនុស្សម្នាក់ដែលញៀននឹងការផឹកស្រាយ៉ាងខ្លាំងខ្លា កាលពីនៅអាយុទើបតែ ២០ឆ្នាំ នាងបានផឹកស្រាយ៉ាងជោគជាំជារៀងរាល់ថ្ងៃ។ បន្ទាប់មកនាងក៏បានបាត់បង់ធ្មេញ បាក់ធ្មេញអស់ និយាយលែងរួច និងត្រូវប្រើពេលវេលាជាច្រើនឆ្នាំពីការមើលថែនៅមណ្ឌលថែទាំសុខភាព ដោយទៅណាលែងរួច។ លុះដល់អាយុ ៣៥ឆ្នាំ នាងបានទាមទារគ្រូពេទ្យទៅផ្ទះវិញដើម្បីសុខចិត្តស្លាប់ក្នុងដៃប្តីរបស់នាងតែម្តង។ វាពិតជាការបញ្ចប់ជីវិតយ៉ាងមិនគួរឱ្យជឿ និងតក់ស្លុតយ៉ាងខ្លាំងទាំងវ័យក្មេង។

36-year-old-mother-dies-alcoholism

លោក Anthony Howard ដែលត្រូវជាប្តីរបស់នាង Beverly Pickorer បានប្រាប់ឱ្យដឹងថាលោកមិនដែលទៅចោលនាងមួយពេលណាឡើយទោះជានាងឈឺខ្លាំងយ៉ាងណាក៏ដោយ។ លោកក៏បានបន្ថែមថា នាងគឺបានញៀនផឹកស្រារួចទៅហើយ នៅពេលដែលពួកគេទាំងពីរនាក់ជួបគ្នា ប៉ុន្តែលោកក៏នៅតែព្រមទទួលនាងធ្វើជាភរិយាដោយមិនរុញរាឡើយ។ លោកក៏បានប្រាប់ផងដែរថា នាងបានក្លាយទៅជាមនុស្សដែលញៀនផឹកស្រាយ៉ាងខ្លាំងនោះក៏ដោយសារការឈឺចាប់នឹងស្នេហាកាលពីនៅក្មេង។ ដូច្នេះហើយបានជាលោកបានបង្ហោះរូបរបស់នាងដើម្បីធ្វើជាការគំរាមកំហែងទៅដល់សាធារណៈជនដទៃ អំពីការផឹកស្រាដ៏ជោគជាំ ដែលវានឹងនាំមហន្តរាយយ៉ាងសាហាវដល់ជីវិតអ្នក។

36-year-old-mother-dies-alcoholism

រាងកាយរបស់នាងត្រូវបានបំផ្លិចបំផ្លាញដោយសារតែជាតិសុរាទាំងនោះម្តងបន្តិចៗ ហើយរោគក្រិនថ្លើមគឺជារោគចំបងមួយក្នុងចំនោមរោគដទៃទៀត ដែលបង្កើតឡើងដោយការផឹកស្រា ហើយរោគនោះនឹងកាន់តែវិវត្តន៏ទៅជាធ្ងន់ធ្ងរដល់ថ្នាក់ដើរលែងរួចបើសិនជាអ្នកផឹកស្រាច្រើនជារៀងរាល់ថ្ងៃ។ ជាតិសុរា នឹងចាប់ផ្ដើមបំផ្លាញសរីរាង្គរបស់យើងបន្តិចម្តងៗ និងយូរៗនឹងលែងដំណើរការបានទៀតហើយ។ ហើយវាក៏ធ្វើឱ្យសរីរាង្គ ក៏ដូចជាសារពាង្គកាយទាំងមូលមិនអាចរំលាយអាហារបានល្អ ហើយវាក៏ចុះទន់ខ្សោយ នឹងមិនអាចទប់ទល់តតាំងទៅនឹងមេរោគដែលចូលមកយាយីក្នុងរាងកាយយើងបានដែរ ដែលធ្វើឱ្យរាងកាយអ្នកកាន់តែដុនដាបទៅ។

36-year-old-mother-dies-alcoholism

ជាមួយគ្នាផងដែរ ការដែលញៀនស្រា ការញ៉ាំស្រាច្រើនជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យអ្នកក្លាយទៅមនុស្សរោគចិត្ត ឬហៅថា កើតជម្ងឺផ្លូវចិត្ត ដោយសារតែការប្រើប្រាស់ជាតិស្រវឹងលើសលប់ជារៀងរាល់ថ្ងៃពេក វាមានផលប៉ះពាល់ជាខ្លាំង ទៅកាន់សរីរាង្គខាងក្នុង និងខួរក្បាល ក៏ដូចជាប្រព័ន្ធប្រសាទទាំងមូលផងដែរ។

36-year-old-mother-dies-alcoholism

ដូច្នេះរឿងរ៉ាវរបស់អ្នកស្រី Beverly Pickorer ក៏បានក្លាយជារឿងរ៉ាវពញ្ញាក់ស្មារតីទៅកាន់មនុស្សគ្រប់រូបដែលកំពុងតែមានបញ្ហាញៀនគ្រឿងស្រវឹង និងមិនអាចកាត់ផ្ដាច់បាន អញ្ចឹងហើយក៏សូមផ្ដាំផ្ញើរទៅកាន់អ្នកទាំងអស់គ្នាថា ការញៀនគ្រឿងស្រវឹងពិតជាគ្រោះថ្នាក់ណាស់សម្រាប់ជីវិតយើងផ្ទាល់ ដូច្នេះគួរតែកាត់បន្ថយការសេពគ្រឿងស្រវឹង ដើម្បីជៀសវាងការញៀន ទោះជាមានរឿងអ្វីក៏ដោយ បើមិនចង់ស្តាយក្រោយនឹងជីវិតដ៏ថ្លៃរបស់អ្នក៕

មតិយោបល់

ពេញនិយម