តែប៉ុណ្ណេះអ្នកនឹងមិនមានបញ្ហាដាច់លុយចុងខែទៀតឡើយ
Connect with us

ទាក់ទាញ

តែប៉ុណ្ណេះអ្នកនឹងមិនមានបញ្ហាដាច់លុយចុងខែទៀតឡើយ

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអស្ចារ្យក្នុងការសន្សំប្រាក់នោះទេ ប៉ុន្តែបញ្ហាហិរញ្ញវត្ថុអាចត្រូវបានកាត់បន្ថយយ៉ាងងាយស្រួលដោយចេះវិធីសាស្រ្ត តិចនិកងាយៗមួយចំនួនក្នុងជីវិតប្រចាំថ្ងៃ។ ល្បិចសន្សំលុយ និងការកាត់បន្ថយការដាច់លុយចុងខែ អ្នកគ្រាន់តែធ្វើតាមវិធីខាងក្រោមដូចជា៖

១. បញ្ហាការទិញរបស់របរតាមប្រព័ន្ធអ៊ីនធើណែត


ភាគច្រើនយើងសង្កេតឃើញថា មនុស្សយើងតែងតែចំណាយប្រាក់ជាច្រើនក្នុងការទិញរបស់តាមប្រព័ន្ធអ៊ីនធើណែត ជាពិសេសស្រីៗ ដើម្បីកាត់បន្ថយការទិញរបស់តាមប្រព័ន្ធអ៊ីនធើណែតនោះ ហើយងាកមកធ្វើការសន្សំលុយ អ្នកគ្រាន់ចូលទៅកាន់វែបសាយអ៊ីនធើណែតរបស់អ្នក រួចលុបបំបាត់ចោលនូវទំព័រដែលអ្នកធ្លាប់ទិញនោះចោល និងទំព័រដែលផ្សព្វផ្សាយពីសម្លៀកបំពាក់ចោល ដូច្នេះវានឹងធ្វើឱ្យមិនឃើញនឹងមានការចាប់អារម្មណ៏លើការទិញឥវ៉ាន់ទាំងនោះទៀតឡើយ។

២. បន្ថយពន្លឺកុំព្យូទ័ររបស់អ្នក


ភាគច្រើនគឺយើងមិនមានតម្រូវការសម្រាប់ឱ្យអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទឱ្យមានពន្លឺភ្លឺពេញលេញពេកនោះទេ ហើយវាក៏អាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពភ្នែករបស់អ្នកផងដែរ។ ការធ្វើបែបនេះអាចកាត់បន្ថយការប្រើប្រាស់ថាមពលរបស់អ្នករហូតដល់ 40% ដែលវានឹងធ្វើអោយអ្នកអាចសន្សំប្រាក់បានច្រើនជាងមុន។

៣. ប្រើលុយសុទ្ធជាជាងកាត


ការសិក្សាបានរកឃើញថាអ្នកដែលចាយជាការបង់ប្រាក់សុទ្ធ ឬអ្នកប្រើក្រដាសប្រាក់តែម្តង ជាជាងអ្នកប្រើប័ណ្ណទំនងជាចំណាយប្រាក់តិច។ ហេតុផលដែលអ្នកចំណាយសាច់ប្រាក់មាននិន្នាការកាន់តែសន្សំសំចៃគឺដោយសារពួកគេអាចមើលឃើញអ្វីដែលពួកគេកំពុងចំណាយដែលធ្វើឱ្យពួកគេមិនសូវចង់ទិញ និងចង់ចំណាយ។

៤. បើមានការចំណាយធំ ត្រូវចាំដល់ចុងខែចាំចំណាយ


ការចំនាយចុងខែវាជួយយើងកុំឱ្យដាច់លុយខ្លាំង និងដាច់លុយយូរដូចការចំណាយនៅពីដើមខែ សម្រាប់អ្នកដែលបើកលុយដើមខែ ហើយមួយវិញទៀត បើអ្នកចំណាយចុងខែ អ្នកអាចទទួលការបញ្ចុះតម្លៃខ្លះ ដោយសារតែពេលខ្លះអ្នកលក់មានការចាំបាច់ក្នុងការលក់របស់នោះឱ្យចេញជាបន្ទាន់ ឬត្រូវការលក់ដើម្បីទទួលបានការប្រាក់ខ្លះពីក្រុមហ៊ុនដែលគេធ្វើការ ដូច្នេះ ពួកគេចង់ឱ្យតែរបស់នោះលក់ដាច់តែប៉ុណ្ណោះ។

៥. ឆុងកាហ្វេញ៉ាំដោយខ្លួនឯងដោយជៀសវាងការចំណាយលើសពីចំណូល អ្នកមិនគួរញ៉ាំកាហ្វេខាងក្រៅ ឬទិញកាហ្វេខាងក្រៅថ្លៃៗញ៉ាំនោះទេ បើមួយខែញ៉ាំម្តងទើបល្អ។

៦. កុំទិញរបស់ប្រេនៗ ជាពិសេសមនុស្សស្រី។ របស់ប្រេនវាមានតម្លៃថ្លៃ ទិញម្តងអាចឱ្យយើងលុយមួយប្រាក់ខែ ដូច្នេះជៀសវាងអ្នកគួររករបស់ណាដែលស្រដៀងគ្នា មានគុណភាពស្រដៀងគ្នា ទិញយកមកប្រើប្រាស់ក៏ជាការល្អដែរ វានឹងសន្សំសំចៃអ្នកទ្វេជាងមុន។

៧. ជំនួសការញ៉ាំអាហារសម្រន់ ឬអាហារកំប៉ិកកំប៉ុករាល់ពេលដែលធ្វើឱ្យអ្នកចំណាយច្រើនដោយមិនដឹងខ្លួន អ្នកគួរតែព្យាយាមញ៉ាំទឹកឱ្យបានច្រើន ញ៉ាំទឹកក៏ជួយអ្នកឱ្យបាត់ឃ្លានផងដែរ ជួយសន្សំប្រាក់របស់អ្នកផង។

៨. ប្តេជ្ញាចិត្តកុំចាយលុយតាមការគួរ។ អ្នកអាចប្តេជ្ញាចិត្តយកឈ្នះខ្លួនឯងកុំចំណាយប្រាក់ខាងក្រៅ ក្រៅពីញ៉ាំបាយផ្ទះ និងធ្វើអ្វីញ៉ាំដោយខ្លួនឯងតាមការគួរ ដើម្បីជាវិធីសន្សំលុយសម្រាប់ខ្លួនឯងចុងខែ អាចធ្វើបែបនេះ ៣ ទៅ ៤ ដង ក្នុងមួយសប្តាហ៏ និងកាត់បន្ថយវាបានកាន់តែច្រើនកាន់តែល្អ។

៩. មើលថែទាំយាន្តជំនិះរបស់លោកអ្នកជាប្រចាំ ការមើលថែវាគឺជៀសវាងការបែក ឬមានការខូចខាតណាមួយដែលអ្នកមិនបានព្រាងទុកជាមុន ដែលអ្នកឱ្យអ្នកចំណាយកាន់តែច្រើន ដូចពាក្យគេថា អត់លុយហើយកូនឈឺទៀត ដែលជាពាក្យគេនិយមប្រើសម្រាប់ពេលដែលមិនសូវមានលុយកាក់ហើយ ត្រូវជួបរឿងខូចឡាន ម៉ូតូហ្នឹងឯង។

១០. ពន្យារការចង់បានរបស់អ្នក កុំបណ្តោយឱ្យចិត្តខ្លួនឯងចង់បានអ្វី បានភ្លាម ទៅចំណាយទិញភ្លាមៗ ធ្វើបែបនេះ អ្នកមិនអាចទុកលុយចាយដល់ចុងខែបានឡើយ។

ការសន្សំសំចៃគឺជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ ការពារយើងកុំឱ្យដាច់លុយពេលចុងខែ ដូច្នេះ អ្នកត្រូវតែចេះគិតគូរឱ្យច្បាស់លាស់រាល់ចំណាយទាំងអស់ មិនថាជាចំនាយតិច ឬច្រើន ចំពោះរបស់ចាំបាច់ ឬមិនចាំបាច់៕

អត្ថបទល្អផ្សេងទៀត៖ 

ពេលចូលរៀនបានចូលមកដល់ យើងត្រូវគិតគូរពីការសិក្សា ទន្ទឹមនឹងគ្នាក៏យើងចាប់ផ្តើមគិតពិចារណាពីការចាយវាយប្រចាំថ្ងៃផងដែរ។ មនុស្សភាគច្រើន ក៏ដូចជាសិស្ស និស្សិតផងដែរតែងតែរអ៊ូរទាំទៅលើរឿងចាយវាយរបស់ពួកគេ ថាហេតុអីបានចេះតែដាច់ខែមិនទាន់គឺមិនសល់លុយទាល់តែសោះ។

តួយ៉ាងបញ្ហាគឺអាចមកពីពួកគេមិនបានប្រុងប្រយ័ត្នឲបានដិតដល់ទៅលើការចាយវាយរបស់ពួកគេឬមិនបានកត់ត្រាលើរាល់ការចំនាយផ្សេងៗ។ តាមការពិតមានរឿងច្រើនណាស់ដែលយើងគិតមិនដល់ថាការចំណាយរបស់យើងវាលើសពីចំណូល ហើយខាតបង់ដែលយើងធ្វេសប្រហែស អញ្ចឹងហើយយើងត្រូវតែពិចារណាឡើងវិញដើម្បីងាកមកសន្សំលុយនិងកាត់បន្ថយការចាយវាយដែលមិនចាំបាច់ តាមវិធីខាងក្រោម៖

ជាការពិតណាស់ភាគច្រើនយើងចូលចិត្តតែទៅញ៉ាំអីក្រៅជាមួយមិត្តភ័ក្រ ដើរលេងទៅផឹកកាហ្វេអង្គុយជជែកគ្នាលេង តែជារឿយៗយើងភ្លេចខ្លួនថាការចំណាយទាំងនោះវាធ្វើឲយើងខាតបង់ដោយមិនដឹងខ្លួន ដូច្នេះហើយយើងគួរតែកាត់បន្ថយសកម្មភាពទាំងនោះដើម្បីសល់លុយសន្សំ ហើយងាកមកធ្វើអីញ៉ាំនៅផ្ទះ ឬកាត់បន្ថយការចេញទៅក្រៅដែលមិនចាំបាច់ទើបយើងអាចសល់លុយសន្សំបាន។

មួយវិញទៀតចំពោះអ្នកដែលចូលចិត្តផឹកកាហ្វេប្រ៊េនៗ ថ្លៃៗ គួរតែកាត់បន្ថយដោយងាកមករកវិធីទិញកាហ្វេមកឆុងញ៉ាំដោយខ្លួនឯងយ៉ាងហោចណាស់ក៏វាអាចជួយកាត់បន្ថយបានខ្លះដែរបើមិនជឿសាកមើល។

បើយើងមានកូប៉ុងញ៉ាំរបស់ឥតគិតថ្លៃផ្សេងៗ កុំខ្មាសអៀននឹងប្រើព្រោះវាជួយឲយើងកាត់បន្ថយការចំណាយមួយចំនែកផងដែរ។

ប្តូរមកទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃស្តុកទុកប្រើសម្រាប់ខែឬទិញជាដុំ ដែលវាអាចចំណាយតិចជាងការទិញរាយៗរាល់ខែ។

កាត់បន្ថយការទិញអាហារញ៉ាំពេលយប់ក​ណ្តា​ល​អធ្រាត្រដែលធ្វើឲចំនាយច្រើនលើសពីការចំណាយប្រចាំថ្ងៃ។ កាត់បន្ថយការដើរផឹកស៊ីច្រើន រាល់ថ្ងៃរាល់អាទិត្យ ជាមួយមិត្តភ័ក្រ។

ករណីមួយទៀតបើជាសិស្សមកពីខេត្តឬត្រូវរើចេញពីគ្រួសាររកកន្លែងស្នាក់នៅថ្មី គួរតែចេះរកកន្លែងដែលសមរមល្មម ហើយគួរតែចូលស្នាក់នៅជាមួយមិត្តភ័ក្រឬអ្នកស្គាល់គ្នា ដែលវាអាចជួយកាត់បន្ថយការចំណាយមួយផ្នែកធំផងដែរ។

បើនៅផ្ទះសូមកុំធ្វេសប្រហែសនិងគិតគូរចំពោះការប្រើប្រាស់ទឹក ភ្លើង ម៉ាស៊ីនត្រជាក់ផ្សេងៗ កុំខ្ជះខ្ជាយដោយបើកភ្លើង ចោលគ្រប់កន្លែង បើកទឹកចោល ឬម៉ាស៊ីនត្រជាក់ចោល វាជាហានិភ័យមួយដែលធ្វើឲយើងភ្លេចខ្លួននឹងការចំណាយរាល់ខែរបស់យើង។

ចាប់ផ្តើមគិតគូរដល់ការទិញកូនជ្រូក ឬប្រអប់សន្សំលុយ និងការទុកលុយមួយលែក ដើម្បីកុំឲយើងចេះតែចំណាយភ្លេចខ្លួន។

saving money

ប្តូរមកប្រើប្រាស់កាតធនាគារណាមួយដែលមានបូកផ្សំនឹងការសន្សំ ឬធនាគារដែលមានការប្រាក់ផ្សេងៗប្រចាំខែ មួយវិញទៀតព្យាយាមប្រើប្រាស់សេវាកម្មប្រ៉ូម៉ូសិនរបស់ធនាគារនោះឲអស់លទ្ធភាព។

រាល់ការចំណាយផ្សេងៗត្រូវរក្សាវិក័យប័ត្រទុកដើម្បីបូកសរុបបញ្ជីប្រចាំខែដែលយើងបានចំណាយ និងឲដឹងថាតើការចំណាយរបស់យើងវាលើសលប់ពី ចំនូលឬយ៉ាងណា។

មុនការទិញរបស់អ្វីមួយត្រូវចេះគិតគូរថាតើរបស់នោះវាចាំបាច់សម្រាប់យើងកំរិតណា បើវាមិនចាំបាច់ខ្លាំងសូមយល់ល្អកុំចំណាយ ហើយត្រូវចំណាយទៅលើរបស់ណាដែលចាំបាច់សម្រាប់យើងបំផុត។ បែងចែកឲដាច់រវាងរបស់ដែលចង់បាន និងរបស់ដែលត្រូវការចាំបាច់។

saving money

រាល់ការទិញឥវ៉ាន់ សូមព្យាយាមកុំជំពាក់ ឬពន្យារការបង់ប្រាក់យូរពេក ព្រោះវាអាចឲយើងទៅជាធ្ងន់ក ឬខ្វះខាត នៅពេលដែលគិតគូរចំនាយរាល់ខែម្តងៗ យល់ល្អគួរតែបង់ប្រាក់ភ្លាមៗទើបប្រសើរ។

បើករណីយើងមានរបស់មានតម្លៃមួយចំនួនដែលយើងគិតថាឈប់ប្រើប្រាស់ ឬមិនចាំបាច់សម្រាប់យើង យើងអាចដាក់របស់នោះលក់តាមប្រព័ន្ធអ៊ីនធើណែត លក់ទៅឲអ្នកដែលត្រូវការរបស់នោះជាងយើងដើម្បីជាផលចំនេញរបស់យើងមួយដែរ។saving money

បើករណីបន្ទាន់អ្វីមួយ ឬត្រូវការរបស់នោះតែមួយពេលៗ យើងអាចងាកមកខ្ចី ឬផ្លាស់ប្តូរ របស់ប្រើប្រាស់នោះពីមិត្តភ័ក្រ ឬបងប្អូនដែលគេមានរបស់នោះដោយមិនចាំបាច់ទិញដោយចំណាយលុយច្រើន ហើយទុកចោលទៅវិញ។

អ្វីដែលល្អសម្រាប់សិស្ស និស្សិតគឺការទាញយកផលចំនេញពីប្រ៉ូម៉ូសិនដែលមានតាមហាងមួយចំនួន ឬការចុះតម្លៃផ្សេងៗ ដែលបានមកពីកាតសម្គាល់ខ្លួនសិស្ស និស្សិត។

មធ្យោបាយធ្វើដំណើរបើមិនចង់ចំណាយច្រើន អាចផ្លាស់ប្តូរមកជាការដើរ ឬជិះកង់ទៅរៀន ឬទៅធ្វើការ (ករណីនៅជិតផ្ទះ) និងអាចដោយសារគ្នាជាមួយមិត្តភ័ក្រដើម្បីចែករំលែកការចំណាយគ្នា៕

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង