អ៊ុញនោះ! បន្តិចទៀតបើជិះម៉ូតូទៅសាលាដោយគ្មានពាក់មួកសុវត្ថិភាព សាលាមិនអនុញ្ញាតអោយចូលនោះទេ!
Connect with us

គួរដឹង

អ៊ុញនោះ! បន្តិចទៀតបើជិះម៉ូតូទៅសាលាដោយគ្មានពាក់មួកសុវត្ថិភាព សាលាមិនអនុញ្ញាតអោយចូលនោះទេ!

ការពង្រឹងច្បាប់ចរាចរណ៍បានធ្វើឡើងកាន់តែខ្លាំងឡើងៗខណះដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងក្លាយកើតមានកាន់តែច្រើនទៅៗជាបន្តបន្ទាប់ ដោយភាគច្រើនអ្នកបើកបរជាអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។

ការផ្សព្វផ្សាយស្តីពីការពាក់មួកសុវត្ថិភាពបានធ្វើឡើងគ្រប់រូបភាពដោយរួមមានទាំងការបង្កើតជាវីដេអូចាក់តាមទូរទស្សន៍ វិទ្យុ ប្រព័ន្ធបណ្តាញសង្គម រឺតាមផ្ទាំងបដាធំៗនៅទីសាធារណះជាដើម។

ប៉ុន្តែដើម្បីធានាអោយបានថាយុទ្ធនាការផ្សព្វផ្សាយពីការពង្រឹងការពាក់មួកសុវត្ថិភាពនេះអោយកាន់តែមានប្រសិទ្ធិភាព ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះធ្វើការពង្រឹងដល់ទីតាំងតែម្តង។

ដោយក្នុងនោះគឺចាប់ផ្តើមពីវិទ្យាល័យឡើងទៅ។ តួរលេខសិស្សវ័យជំទង់ដែលប្រើប្រាស់ម៉ូតូជាយាន្តជំនិះមានចំនួនយ៉ាងច្រើន ដូច្នេះហើយដើម្បីធានាថាពួកគេនឹងប្រើប្រាស់មួកសុវត្ថិភាព ក្រសួងត្រូវសហការជាមួយនឹងនាយកសាលានានា ដោយចាត់វិធានាដ៏តឹងរឹងមួយ ដែលតម្រូវអោយសិស្សដែលជិះម៉ូតួគ្រប់រូបត្រូវពាក់មួកសុវត្ថិភាព ទើបអនុញ្ញាតអោយចូលរៀន។

ថ្វីត្បិតតែការធ្វើនេះស្តាប់ទៅហាក់បីដូចជាមានលក្ខណះបង្ខំ ប៉ុន្តែធាតុពិតទៅគឺថាវាដើម្បីអប់រំ ក៏ដូចជាធ្វើអោយយុវសិស្សទាំងអស់ទម្លាប់នៅក្នុងការប្រើប្រាស់មួកសុវត្ថិភាពអោយបានជាប់លាប់៕

អត្ថបទល្អផ្សេងទៀត៖ ញាក់សាច់! ជួយចែករំលែកទៅមិត្តភក្ដិ បងប្អូនផង! នេះដោយសារតែបានមួកសុវត្ថិភាពជួយទេ កុំអី….

មានពាណិជ្ជកិច្ចកម្ម និងការផ្សព្វផ្សាយជាសាធារណៈស្ទើរតែរាប់ភ្លេចពីផលប្រយោជន៍នៃមួកសុវត្ថិភាព ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅការផ្សព្វផ្សាយទាំងនោះ មិនបានបង្ហាញគ្រប់គ្រាន់ពីភាពជាក់ស្តែងនៃសមត្ថភាពការពាររបស់មួកសុវត្ថិភាពនោះទេ ព្រោះពាណិជ្ជកម្មធ្វើឡើងមកដើម្បីគ្រាន់តែចង់ទាក់ទាញអោយគេទិញផលិតផលតែប៉ុណ្ណោះ។

បើចង់ដឹងពីគុណសម្បត្តិរបស់មួកសុវត្ថិភាពពិតប្រាកដ ទាល់តែមើលរូបទាំងនេះវិញទើបអ្នកដឹងថាមួកសុវត្ថិភាពគឺសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់អ្នក។

១. ប្រសិនជាអ្នកគិតថាមុខរបស់អ្នកឌឺ  ចូលចិត្តឆាតលេងជាមួយសង្សារគេ ហើយអ្នកមានមនុស្សស្អប់ច្រើន ពាក់មួកសុវត្ថិភាពអោយបានជាប់រហូតទៅ មិនបាច់បារម្ភរឿងកាប់​ all ទៀតទេ។

២. ចឹងតើបានឃើញបងៗវិស្វករពាក់មួករហូតពេលធ្វើការ

៣. បន្ទាប់ពីម៉ូតូរបស់អ្នកសាកល្បងវិជ្ជាគុណជាមួយម៉ូតូគេផ្សេង​ហើយ បើគ្មានវាទេ ខ្ជិលយាយ…..

៤. បើអត់មានវាម្ល៉េះសមសង្សារក្រញ៉ៅខ្ទេចមុខបាត់

៥. នេះជាមួកដែលជួយប៉ូលីសម្នាក់ពីគ្រោះថ្នាក់ដល់ជីវិតពេលត្រូវគ្រាប់កាំភ្លើង

៦. ជឿទេថាមួកនេះបែកដោយសារព្រិលធ្លាក់លើ? តែបែកៗទៅកុំឱ្យតែបែកក្បាលបានហើយ!

មតិយោបល់

ពេញនិយម