ជាមួយរឿងទាំងនេះ យើងអាចសិក្សាពីមេដឹកនាំកូរ៉េខាងជើងបានតាមរយៈមិត្តរួមថ្នាក់របស់គាត់
Connect with us

ទាក់ទាញ

ជាមួយរឿងទាំងនេះ យើងអាចសិក្សាពីមេដឹកនាំកូរ៉េខាងជើងបានតាមរយៈមិត្តរួមថ្នាក់របស់គាត់

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោកគីមជុងអ៊ុនគឺជាអ្នកធ្វើបាតុកម្មដ៏អស្ចារ្យម្នាក់នៅក្នុងវប្បធម៌នយោបាយសម័យទំនើប។ ត្រូវបានគេស្គាល់ថាជាកំហឹងដែលត្រូវបានគេនិយាយថាបានប្រហារជីវិតពូរបស់ខ្លួនដោយសារតែគ្រោងការធ្វើរដ្ឋប្រហារនិងមិនអាចទាយទុកជាមុនបានហើយលោកគីមបានជួយផ្តល់ឱ្យប្រទេសរបស់លោកនូវកិត្តិនាមនៃកាតក្រហមដែលអាចទាក់ទាញចំណាប់អារម្មណ៍នៃមហាអំណាចរបស់ពិភពលោក។

ដូចមេដឹកនាំដ៏មានឥទ្ធិពលណាមួយដែរ លោកគីមធ្លាប់ជាយុវជនវ័យក្មេងម្នាក់ដែល ដើរតាមការណែនាំរបស់ឪពុករបស់គាត់អតីតមេដឹកនាំកំពូលម្នាក់គឺលោកគីមជុងអ៊ីល។ លោកគីម បានរៀននៅសាលាអន្តោប្រវេសន៍ស្វ៊ីសនៅចន្លោះឆ្នាំ 1998 និង 2000 ហើយប្រព័ន្ធផ្សព្វផ្សាយតែងតែងាកទៅរកអតីតមិត្តរួមថ្នាក់របស់គាត់ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីបុគ្គលិកលក្ខណៈវ័យជំទង់របស់គាត់។ គ្មាននរណាម្នាក់បានរកឃើញសៀវភៅប្រចាំឆ្នាំរបស់គាត់ឬសៀវភៅរូបថតរបស់គាត់ទេ ប៉ុន្តែមិត្តភក្តិរបស់គាត់បានយល់ដឹងរឿងមួយចំនួនពីលោក។ នេះគឺជាអ្វីដែលយើងដឹងអំពីលោក គីមជុងអ៊ុន។

១. គាត់ស្រលាញ់កីឡាករបាល់បោះណាស់

គាត់មិនដែលស្រម៉ៃថាគាត់នឹងបានជួបកីឡាករបាល់បោះក្នុងសុបិន្តរបស់លោក លោក Dennis Rodman នោះទេ ប៉ុន្តែវាជាក្តីប្រាថ្នារបស់លោកដ៏ធំមួយកាលពីក្មេង។ លោកថែមទាំងចំណាយពេលគូររូបកីឡាករបាល់បោះម្នាក់នោះទៀតផង គាត់ក៏បានគាំទ្រ និងឈរនៅខាង កីឡាករម្នាក់នោះតាំងពីដើមដល់ចប់កម្មវិធី។

២. លោកបានលាក់ខ្លួន

មិនចង់បញ្ជាក់អត្តសញ្ញាណថាជាកូនប្រុសរបស់មេដឹកនាំកូរ៉េ Kim Jong-Il នោះ លោកគីមបានចុះបញ្ជីជាមួយសាលាស្វីស Liebefeld Steinhölzli Schule ក្រោមឈ្មោះ Pak Un ។ គាត់បានអះអាងថាជាកូនរបស់បុគ្គលិកស្ថានទូតកូរ៉េខាងជើងនៅទីក្រុងប៊ែន ដែលជារដ្ឋធានីនៃប្រទេសស្វ៊ីស។ ទាំងគ្រូបង្រៀននិងសិស្សក៏បានកត់សម្គាល់ថាឪពុកម្តាយរបស់លោកគីមមិនដែលបានបង្ហាញខ្លួនសម្រាប់មុខងារសាលានោះទេ។

៣. គាត់ចូលចិត្តខ្សែភាពយន្តបែបជាសកម្មភាពកាប់ចាក់

ក្រៅពីមើលកីឡាបាល់បោះ លោកក៏បានចំណាយពេលមើលរឿងដែលមានលក្ខណៈសកម្មភាព បែបវៃគ្នា ឬកាប់ចាក់ជាដើម លោកក៏ចូលចិត្តមើលរឿងរបស់លោក ឈិន ឡុងផងដែរ។

៤. គាត់បានធ្វើឱ្យបែករឿងសម្ងាត់

ដោយមិនអាចលាក់ទុកបាន លោកក៏បានធ្លោយមាត់ប្រាប់ទៅមិត្តរួមថ្នាក់គាត់ម្នាក់ដែលបានប្រាប់ខាងពត៌មានថា លោកជាកូនរបស់មេដឹកនាំកូរ៉េខាងជើង ប៉ុន្តែពេលនោះគេមិនជឿគាត់នោះទេ ដោយសារតែគេគិតថា បើបែបនោះមែន គេមិនមែនមករៀនសាលាអន់ៗបែបនោះឡើយ។

៥. គាត់មិនចូលចិត្តស្ប៉ាហ្គាទីត្រជាក់ឡើយ

មិត្តរបស់គាត់ភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញគាត់មានភាពខឹងសម្បារ និងថែមទាំងស្តីបន្ទោសម៉ាតៗ ទៅកាន់អ្នករត់តុដែលយករបស់ត្រជាក់ឱ្យលោកញ៉ាំ ដែលគឺជា ស្ប៉ាហ្គាទី។

៦. គាត់តែងតែពាក់ឯកសណ្ឋាន

ដោយដើរតាមការណែនាំលោក ឳពុក លោកគីម ជាមនុស្សដែលស្អាតបាតម្នាក់ ដែលតែងតែពាក់ឯកសណ្ឋានជានិច្ច ហើយទូសំលៀកបំពាក់របស់គាត់សុទ្ធតែជាអាវធំ និងឯកសណ្ឋានផ្លូវការតែម្តង។

៧. គាត់មិនមែនជាសិស្សពូកែប្រចាំថ្នាក់នោះទេ

ទោះបីជាគាត់ហាក់ដូចជាមើលទៅចាស់ជាងគេបន្តិចនៅក្នុងថ្នាក់ ប៉ុន្តែដោយសារតែលោកមិនមែនជាជនជាតិស្វីសដើម ដូច្នេះ គាត់មានភាពពិបាកក្នុងការរៀនសូត្រជាងសិស្សជនជាតិបន្តិច។

៨. វត្តមានរបស់គាត់នៅសាលាពិតជាខុសគេ

វត្តមានរបស់គាត់ហាក់ដូចជាខុសប្លែកពីគេបន្តិច ដោយសារតែពេលខ្លះមានអ្នកដើរតាមលោក និងតាមការពារលោក អាចជាអង្គរក្ស ដែលតាមដានលោក ហើយក៏មានពេលមួយដែលគេថតបានលោកកំពុងលេង បាល់បោះទៀតផង។

៩. គាត់ស្នេហ៏ជាមួយនឹងឈីសប្រទេសស្វីស

លោកតែងតែរអ៊ូរទាំថា តើលោកអាចញ៉ាំបានប៉ុន្មាន និងញ៉ាំបានអ្វីខ្លះ ដោយសារតែគាត់ហាក់ដូចជាលើសជាតិហ្គាសដោយសារតែញ៉ាំច្រើនពេក ហេតុផលដោយសារតែលោកចូលចិត្តញ៉ាំឈីសរបស់ស្វីសពេក ទើបធ្វើឱ្យគាត់ឡើងគីឡូ និងលើសជាតិខ្លាញ់ ជាតិហ្គាស។ លោកក៏បានជួលចុងភៅផ្ទាល់ខ្លួនឱ្យចំអិនរបស់ដែលចូលចិត្តនោះឱ្យគាត់ញ៉ាំទៀតផង។

១០. សុខៗលោកក៏បាត់ខ្លួន

មិនទាន់ទាំងរៀនចំស្រួលបួលផង លោកក៏ត្រូវបានបាត់ខ្លួនពីសាលា ដោយមិនមានឱ្យសញ្ញាអ្វីសោះ ក៏មិនឱ្យទិសដៅ អាស័យដ្ឋានណាមួយឡើយ៕

អត្ថបទល្អផ្សេងទៀត៖ ភាពខុសគ្នាដ៏គួរឲ្យកត់សម្គាល់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ប្រធានបទអន្តរជាតិមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាកប្រជាជនទូទៅនាពេលថ្មីៗនេះគឺ ជំនួបប្រវត្តិសាស្រ្តរវាងប្រទេសកូរ៉េទាំងពីរ ពោលគឺសាធារណរដ្ឋកូរ៉េ រឺកូរ៉េខាងត្បូង និង សាធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិបតេយ្យ​កូរ៉េ ដែលយើងស្គាល់ថាជាកូរ៉េខាងជើង។ បើទោះបីជាជនជាតិកូរ៉េដូចគ្នាក្ដី ប្រទេសទាំងពីរនេះមានភាពខុសគ្នាជាច្រើន ជាហេតុធ្វើឲ្យគេយល់ឃើញថា ការរួបរួមរវាងប្រទេសទាំងពីរទៅជាប្រទេសកូរ៉េតែមួយអាចជារឿងពិបាក។ ចង់ដឹងទេថា តើប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើងមានភាពខុសគ្នាដូចម្ដេចខ្លះ? ខាងក្រោមនេះជាចំណុចគួរឲ្យកត់សម្គាល់មួយចំនួនរវាងប្រទេសទាំងពីរ។

១.  អាយុសង្ឃឹមរស់៖ បើយោងតាមទិន្នន័យនៃធនាគារពិភពលោកឆ្នាំ ២០១៦ ប្រជាជនកូរ៉េខាងត្បូងជាមធ្យមអាចរស់បានដល់អាយុ ៨២ ឆ្នាំ ខណៈពេលប្រជាជនកូរ៉េខាងជើងមានអាយុសង្ឃឹមរស់ប្រមាណ ៧២ ឆ្នាំប៉ុណ្ណោះ។

២. ការប្រើប្រាស់ទូរស័ព្ទដៃ៖ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង ១០០ នាក់ ពួកគេអាចប្រើទូរស័ព្ទរហូតដល់ ១២១ គ្រឿង ពោលគឺមនុស្សមួយចំនួនមានទូរស័ព្ទលើសពីមួយគ្រឿង។ ដោយឡែក មានតែ ១៤ នាក់ក្នុងចំណោមប្រជាជនកូរ៉េខាងជើង ១០០ នាក់ប៉ុណ្ណោះមានទូរស័ព្ទប្រើ។

៣. សេដ្ឋកិច្ច៖ ចំនួនទឹកប្រាក់វិនិយោគផ្ទាល់របស់បរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងមានរហូតដល់ ១២ ពាន់លានដុល្លារ ខណៈពេលកូរ៉េខាងជើងមានត្រឹម ៩៣ លានដុល្លារតែប៉ុណ្ណោះ។

៤.  ការប្រើប្រាស់ថាមពលអគ្គិសនី៖ ជាមធ្យម ប្រជាជនកូរ៉េខាងត្បូងម្នាក់ប្រើប្រាស់ថាមពលអគ្គិសនីអស់ប្រមាណ ១០,៤៩៧ គីឡូវ៉ាត់ម៉ោង ខណៈពេលប្រជាជានកូរ៉េខាងជើងម្នាក់ប្រើប្រាស់តែ ៦០០ គីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ ហើយតែងមានបញ្ហាដាច់ភ្លើងជាញឹកញាប់។

ដោយផ្អែកលើភាពខុសគ្នារវាងសង្គម សេដ្ខកិច្ច និងនយោបាយ តើអ្នកគិតថា ការរួបរួមគ្នារវាងប្រទេសទាំងពីរអាចទៅរួចដែររឺទេ?

មតិយោបល់

ពេញនិយម