របស់ទាំងហើយដែលអ្នកមិនគួរបង្ហូរតាមបំពង់បង្ហូរទឹកឡើយ
Connect with us

គួរដឹង

របស់ទាំងហើយដែលអ្នកមិនគួរបង្ហូរតាមបំពង់បង្ហូរទឹកឡើយ

តើអ្នកដឹងទេថាមួយថ្ងៃៗមនុស្សយើងបានបង្ហូរកាកសំណល់អ្វីខ្លះទៅក្នុងបំពង់បង្ហូរទឹក ឬយើងហៅថា ទបង្ហូរទឹក ដែលកាកសំណល់ទាំងនោះអាចធ្វើឱ្យមានបញ្ហាដល់ទបង្ហូរទឹករបស់អ្នកជារឿយៗដែលអ្នកមិនបានចាប់អារម្មណ៏ ហើយយើងបានទំលាក់របស់ទាំងនោះ កាកសំណល់ទាំងនោះអស់ប៉ុន្មានមួយថ្ងៃៗ។ បញ្ហាស្ទះលូ ឬស្ទះបំពង់បង្ហូរនោះតែងតែកើតមាននៅក្នុងបណ្តាផ្ទះអ្នកជាញឹកញាប់បើអ្នកមិនចេះមើលថែទាំ។ ដូច្នេះអ្នកត្រូវតែមើលថែវាឱ្យបានល្អ និងការពារវាកុំឱ្យវាស្ទះញឹកញាប់ពេកដោយ មិនគួរចោលរបស់ទាំងប៉ុន្មាននេះទៅក្នុងបំពង់លូនោះ។

១. អង្ករនិងប៉ាស្តា

ប៉ាស្តានិងអង្ករ ជារបស់ដែលបឺតស្រូបទឹកក្នុងរយៈពេលមួយនិងរីកក្លាយជាធំជាងមុន។ ហើយវាត្រូវការពេលច្រើនណាស់សម្រាប់ឱ្យពួកវារលាយនៅក្នុងទឹកដែលអាចធ្វើអោយមានការបង្ហូរស្ទះបានយ៉ាងងាយស្រួល។

២. សំបកពងមាន់ ពងទា

អ្នកខ្លះគិតថា បើបំបែកសំបកពងទាំងនោះទៅ នោះវានឹងមិនធ្វើឱ្យមានការកកស្ទះក្នុងបំពង់បង្ហូរនោះឡើយ ប៉ុន្តែវាមិនពិតទេ បំណែកតូចៗទាំងនោះអាចជាប់គាំងទៅនឹងគ្នាទៅវិញទៅមកដែលអាចបណ្តាលឱ្យមានការបង្កើតដុំដ៏ធំមួយ ដែលវានៅតែអាចបង្កឱ្យមានការស្ទះដដែល។

៣. ម្សៅ

ម្សៅ និងទឹករួមបញ្ចូលគ្នា វានឹងក្លាយទៅជាក្លាយល្បាយស្អិត ហើយល្បាយនេះហើយដែលអាចធ្វើឱ្យមានការកកស្ទះយ៉ាងងាយ។

៤. ថ្នាំគ្រាប់

មនុស្សមួយចំនួនគិតថាថ្នាំអាចរលាយបានយ៉ាងងាយនៅក្នុងទឹក ដូច្នេះពួកគេបោះថ្នាំទៅក្នុងបំពង់បង្ហូររបស់ពួកគេ។ តាមពិតពួកវាមិនរលាយក្នុងទឹក តែវាជាអ្នកបំពុលទឹកទៅវិញទេ។

៥. សក់

សក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលបណ្តាលឱ្យបំពង់ត្រូវបានស្ទះនៅក្នុងបន្ទប់ទឹក។ នេះជាការពិតណាស់ប្រសិនបើអ្នកមានសក់វែង។ នៅពេលដែលសក់ជ្រាបចូលទៅក្នុងបំពង់បង្ហូរវាត្រូវជាប់នៅខាងក្នុងហើយបង្កើតជាដុំបាល់ដែលដើរតួជាសំណាញ់សម្រាប់ទាក់កាកសំណល់ផ្សេងៗ។ ព្យាយាមដុសសម្អាតសក់របស់អ្នករាល់ពេលមុនពេលអ្នកងូតទឹក នេះនឹងកាត់បន្ថយចំនួនសក់នៅក្នុងបង្ហូរ។

៦. ផ្លាស្ទិចលើផ្លែឈើនិងដបផ្សេងៗ

ទោះបីជាវាគ្រាន់តែជាស្ទិកគើតូចៗ ឬជាផ្លាស្ទិចតូចៗប៉ុណ្ណាក៏ដោយ យើងក៏មិនគួរបោះវាចោលក្នុងបំពង់បង្ហូរឡើយ ត្រូវចាំថាវាមានជាតិស្អិតនៅជាប់នោះ ហើយវាធ្វើពីវត្ថុធាតុដើមដែលពិបាកនឹងរលាយទៅវិញ ដូច្នេះ វានឹងផ្ដល់ជាផលវិបាកដល់អ្នកនៅថ្ងៃមុខ។

៧. កំទិចកំទីសម្រាម

កំទិចកំទីសម្រាមដែលអ្នកតែងតែញាត់ចូលក្នុងបំពង់បង្ហូរនោះវានឹងកកស្ទះនៅក្នុងបំពង់បង្ហូរនោះនៅថ្ងៃណាមួយបើសិនជាអ្នកនៅតែបោះវាចូលទៅក្នុងនោះទៀត។

៨. ស្រោមអនាម័យ

អ្នកគួរតែចងចាំថាវាត្រូវបានផលិតពីជ័រកៅស៊ូដែលមិនរលាយ។ ពួកវាក៏អាចលាតសន្ធឹងយ៉ាងល្អហើយរុំជាប់នឹងបំពង់នោះផងដែរ។ ក្រៅពីនេះស្រោមអនាម័យអាចពោរពេញទៅដោយខ្យល់ទឹកឬកាកសំណល់ដទៃទៀតដែលនឹងនាំឱ្យមានការកកស្ទះខ្លាំងដែលអាចនឹងពិបាកក្នុងការកម្ចាត់។

៩. កន្ទុយបារី

បញ្ហាកន្ទុយបារីគឺនៅត្រង់ថាវាជក់ទឹក ហើយក៏រីកមាឌផងដែរ ដែលថ្ងៃក្រោយវានឹងជាប់ណែននៅក្នុងបំពង់នោះ មួយវិញទៀត វាក៏មានជាតិគីមីច្រើនដែលអាចបំពុលទឹក ដែលអាចមានគ្រោះថ្នាក់នៅថ្ងៃក្រោយទៀតផង៕

អត្ថបទល្អផ្សេងទៀត៖ មើលរូបហ្នឹងហើយបានដឹងថា សម្រាមផ្ទាស្ទិចនៅលើផែនដីយើងច្រើនប៉ុណ្ណា!

បញ្ហាសម្រាប់សម្រាម និងកាកសំនល់ផ្ទាស្ទិចនៅតែជាបញ្ហាចម្បងសម្រាប់ពិភពលោក ដោយវាជាប្រភពនៃការបំផ្លាញដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីរបស់ផែនដីយ៉ាងខ្លាំង។ បញ្ហាសម្រាមទាំងនេះគឺជាស្នាដៃរបស់មនុស្សដែលបានបញ្ចេញទៅបរិស្ថានគ្រប់រូបភាពទាំងអស់ តាំងពីការចោលសម្រាមផ្តេសផ្តាស ការបញ្ចេញកាកសំនល់ពីរោងចក្រផ្សេងៗ ក៏ដូចជាការប្រើប្រាស់ផ្លាស្ទិចដ៏ច្រើនលើសលប់តាមរយះសម្ភារះប្រើប្រាស់ប្រចាំថ្ងៃ។

រូប១០សន្លឹកខាងក្រោមនេះ នឹងលាតត្រដាងអោយអ្នកបានឃើញពីសម្រាម និងកាកសំនល់ផ្ទាស្ទិច ដែលយើងបានបញ្ចេញចោលដោយគ្មានការពិចារណាដល់បរិស្ថាន។ មើលទាំងអស់គ្នា ទើបដឹងថានិយាយលែងចេញ៖


បន្ទាប់ពីមើលរូបទាំងអស់នេះហើយ សង្ឃឹមយើងអាចបង្កើនការយកចិត្តទុកដាក់ទៅលើការការពារបរិស្ថានច្រើនជាងមុន ដើម្បីជួយដល់ស្ថេរភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់យើង៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

មតិយោបល់

ពេញនិយម