មិនដែលដឹងសោះថាខ្មែរយើងមានសាកលវិទ្យាល័យតាំងពីសម័យនេះមកម្ល៉េះ!
Connect with us

គួរដឹង

មិនដែលដឹងសោះថាខ្មែរយើងមានសាកលវិទ្យាល័យតាំងពីសម័យនេះមកម្ល៉េះ!

ប្រាសាទតាព្រហ្ម គឺជាប្រាសាទដ៏ល្អវិចិត្រ និងមានរចនាដ៏វិសេសបំផុត។ ប្រាសាទនេះ បានកសាងឡើងក្នុងរាជកាលរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីទុកធ្វើជាទីកន្លែងសិក្សារៀនសូត្រ ដែលគ្រប់ដោយព្រះនាងឥន្ទទេវី ដែលជាព្រះអគ្គមហេសីរបស់​ទ្រង់​ផ្ទាល់តែម្តង។

ថ្មីៗកន្លងនេះ មា​នក្រុមអ្នកស្រាវជ្រាវមួយ (ក្រុមនគររាជ) បានអះអាងថា ប្រាសាទតាព្រហ្ម មានឈ្មោះដើមគឺ «រាជវិហារ»​ត្រូវបានកសាងនៅឆ្នាំ១១៨៦ ក្រោយ ព្រះបាទជ័យវរ័្មនទី៧ ឡើងគ្រងរាជបាន ៥ឆ្នាំ។ ហើយក្រុមអ្នកស្រាវជ្រាវនេះ បន្ថែមថាប្រាសាទនេះ គឺជាសាកលវិទ្យាល័យ វិទ្យាសាស្ត្រ អប់រំ និងព្រះពុទ្ធសាសនាដ៏ធំរបស់ខ្មែរ ដែលគ្រប់គ្រងដឹកនាំដោយព្រះនាង ឥន្ត្រទេវី ដែលត្រូវជាព្រះមហេសីរបស់ទ្រង់។

ក្នុងចំណោមបញ្ជីរាយនាមសាកលវិទ្យាល័យ ដែលចំណាស់ជាងគេទាំង១៤លើពិភពលោក យើងឃើញមានសកលវិទ្យាល័យ Oxford University, England (King Hery II-1167) និង Cambridge University, England (King Henry III-1231) ប៉ុន្តែគួរឲ្យសោកស្ដាយដែលគ្មានសាកលវិទ្យាល័យនៃអាណាចក្រខ្មែរ (រាជវិហារ-1186) ត្រូវបានកត់ត្រាបញ្ចូលក្នុងនោះឡើយ។

សូមបញ្ជាក់ផងដែរថា ប្រាសាទតាព្រហ្ម ដែលមានឈ្មោះដើមគឺ «រាជវិហារ»។ ប្រាសាទតាព្រហ្ម គឺមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុង ឆ្នាំ១១៨៦ នៃគ្រឹស្តរាជ ដោយ ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាព ប្រាជ្ញា​បារមី។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។

ចំពោះស្ថាបត្យកម្មវិញ តាមសិលាចារិកនៅប្រាសាទនេះបានបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី ២៧៤០នាក់ ជំនួយកា រ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង ៥០០ គីឡូក្រាម មានពេជ្រ ៣៥៣៥ គុជខ្យង ៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន ៨៧៦ សូត្រ៥ ១២ និងក្លស់ ៥២៣។

ប្រាសាទតាព្រហ្ម កសាងឡើងពីថ្មភក់ និងថ្មបាយក្រៀម។ មានកំពែង ៥ជាន់ និង​ មានប្រាង្គប្រាសាទចំនួន ៣៩។​ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០​ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រ អប់រំ ព្រះពុទ្ធសាសនា ដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម