មកមើលជីវិតអ្នកលក់កញ្ចក់តាម អនឡាញ ទើបដឹងថាវេទនាប៉ុណ្ណា!!!!!
Connect with us

ទាក់ទាញ

មកមើលជីវិតអ្នកលក់កញ្ចក់តាម អនឡាញ ទើបដឹងថាវេទនាប៉ុណ្ណា!!!!!

កញ្ចក់គឺគ្រឿងសង្ហារឹមមួយប្រភេទដែលមនុស្សយើងភាគច្រើនខ្វះមិនបាន វាជាឩបករណ៏មួយដែលអាចឱ្យមនុស្សយើងឃើញពីរូបរាង មុខមាត់ខ្លួនឯងបានជារៀងរាល់ថ្ងៃនេះ។ ហើយមនុស្សយើងក៏តែងតែប្រើកញ្ចក់គ្រប់ពេល មិនថាពេលក្រោកពីគេង ពេលចេញពីងូតទឹក ពេលថតរូប និងពេលរៀបគេងក៏ដោយ។ យ៉ាងណាមិញ វាក៏ជារបស់លម្អមួយដែលមនុស្សស្រីភាគច្រើនប្រាថ្នាចង់បាន ដើម្បីជាពិសេសគឺធ្វើការថតរូប ហើយពួកគេក៏ត្រូវជ្រើសរើសកញ្ចក់ណាដែលស្អាត និងមានការរចនាដ៏ឥតខ្ចោះផងដែរ។ ដូច្នេះ ហើយធ្វើឱ្យមានមនុស្សយើងមួយចំនួនដាច់ចិត្តដាក់លក់កញ្ចក់តាមប្រព័ន្ធអ៊ីនធើណែត ដែលធាតុពិតគឺវាពិបាកសម្រាប់ក្នុងការលក់ដោយសារតែ………………

អត្ថបទល្អផ្សេងទៀត៖​ រឿងរ៉ាវដែលគួរអោយខ្មាស់អៀនបំផុតដែលមនុស្សស្ទើរតែ៩០%បានធ្វើ បកស្រាយដោយរឿងអ្នកលក់ពងមាន់

រឿងរ៉ាវខាងក្រោមនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយដែលកើតមាននៅក្នុងសង្គមស្ទើរតែគ្រប់ទីកន្លែង ហើយវាគឺជារឿងដ៏គួរអោយខ្មាស់អៀនបំផុត។ ចង់ដឹងហេតុអ្វីបានជាអញ្ចឹង អានខាងក្រោមទាំងអស់គ្នា៖

“ថ្ងៃមួយមានបុរសម្នាក់កំពុងតែអំពាវនាវលក់ពងមាន់មួយកញ្ច្រែងតូច ដែលខណះពេលនោះស្រាប់តែមានស្ត្រីវ័យកណ្តាលម្នាក់ដើរចេញពីឡានយ៉ាងស្រស់ស្អាតនៅតាមផ្លូវនោះ ដើរសម្តៅមករកពងមាន់នោះ។

នាងបានសួរតម្លៃថាតើពងមាន់នោះគាត់លក់១គ្រាប់ប៉ុន្មាន។ ភ្លាមៗនោះ បុរសជាអ្នកលក់បានឆ្លើយតបវ័យថា ១គ្រាប់តម្លៃ ៦០០៛។ ក្រោយពីលឺតម្លៃរួច ស្ត្រីជាអ្នកមាននោះបានឆ្លើយទៅវិញថា ទាល់តែមួយ៥គ្រាប់ ៣០០០៛ ទើបខ្លួនយក។

គិតមួយសន្ទុះ បុរសនោះក៏ព្រមលក់ពងមាន់នោះអោយស្ត្រីនោះក្នុងតម្លៃ៥គ្រាប់ ៣០០០៛ ខណះដែលប្រាក់តែខ្លួនត្រូវទទួលបានគឺ ៣៦០០៛ទេតាមពិតទៅ ប៉ុន្តែគាត់សម្រេចចិត្តលក់ដោយយល់ថាតាំងពីព្រឹកមកគាត់មិនទាន់លក់អោយបាននរណាម្នាក់ឡើយ។

បន្ទាប់ពីទិញរួច ស្ត្រីនោះបានបើកឡានទៅទាំងក្នុងចិត្តគិតថា ខ្លួនពិតជាឆ្លាតខ្លាំងណាស់ដែលអាចទិញពងមាន់បានក្នុងតម្លៃថោកយ៉ាងនេះ។ ក្រោយមកគេក៏បានទៅកាន់ហាងទំនើបមួយ ហើយទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងមិត្តភក្តិខ្លួនយ៉ាងសប្បាយ។ ដល់ពេលដែលគិតលុយ ស្ត្រីនោះបានហាមឃាត់មិត្តរបស់ខ្លួនថាមិនអោយជួយចេញប្រាក់នោះឡើយ ដោយខ្លួននឹងរ៉ាប់រងចេញម្នាក់ឯងនៅក្នុងតម្លៃ ៥៨$។

ខ្លួនបានអោយប្រាក់ទៅចំនួន ៦០$ និងផ្តាំអ្នកលក់នោះទៅថាអស់ប៉ុន្មាន ខ្លួននឹងទុកជាលុយធីប ហើយស្ត្រីនោះក៏ចេញឡានទៅបាត់ទៅ។”ថ្វីត្បិតតែរឿងខាងលើនេះគឺជារឿងដែលប្រឌិតឡើងតែប៉ុណ្ណោះ ប៉ុន្តែរឿងនេះគឺកើតមានជារឿយៗនៅសឹងតែគ្រប់ទីកន្លែង ពោលគឺអ្នកដែលមានប្រាក់ច្រើនតែព្យាយាមតថ្លៃពីជនដែលខ្សត់ក្រ មិនសូវមានប្រាក់ ធ្វើយ៉ាងណាអោយតែទំនិញ រឺសេវាកម្មអ្វីដែលខ្លួនទិញមានតម្លៃកាន់តែថោកបំផុតកាន់តែល្អ។

ទន្ទឹមនឹងនោះ ពួកគេបែរជាហ៊ានចំនាយលុយមិនស្តាយចូលហាងធំៗ ទិញសម្ភារះថ្លៃដោយពុំមានតថ្លៃអ្វីទាំងអស់ ដោយសារតែមិនចង់បាត់បង់មុខមាត់ រឺដោយសារតែខ្លួនគិតថារបស់ទាំងនោះមានតម្លៃសម្រាប់ខ្លួន។

ប៉ុន្តែធាតុពិតប្រាក់ដែលអ្នកតែងតែព្យាយាមសន្សំពីការតថ្លៃជនក្រីក្រខ្សត់ខ្សោយនោះ ស្ទើរតែមិនបានលុយដែលអ្នកទុកអោយធីបទៅអ្នកដទៃនៅឯហាងទំនើបផង។ ដូច្នេះចាប់ពីពេលនេះទៅ អ្នកគួរតែព្យាយាមពិចារណាឡើងវិញ ថាតើចំនាយណាដែលអ្នកគួរតែសន្សំ ហើយជាមួយមនុស្សប្រភេទណា។ មានតែការចេះជួយយល់ពីសុខទុក្ខគ្នាទេ ទើបអាចធ្វើអោយមនុស្សក្នុងសង្គមអាចមានសេចក្តីសុខទាំងអស់គ្នា៕

មតិយោបល់

ពេញនិយម