អីយ៉ា! ក្រោយពីមានរឿងក្តីក្តាំហើយ Facebookត្រឡប់មកវិញជាមួយនឹងមុខងារពិសេសសម្រាប់អ្នកអត់គូរ!
Connect with us

ទាក់ទាញ

អីយ៉ា! ក្រោយពីមានរឿងក្តីក្តាំហើយ Facebookត្រឡប់មកវិញជាមួយនឹងមុខងារពិសេសសម្រាប់អ្នកអត់គូរ!

រឿងរ៉ាវក្តីក្តាំដែលក្រុមហ៊ុនFacebook ត្រូវបានគេវាយប្រហារទាក់ទងនឹងការលួចលក់ពត៌មានរបស់អ្នកប្រើប្រាស់ទៅអោយភាគីទី៣ដើម្បីចំនេញប្រយោជន៍ដល់អាជីវកម្មរបស់ពួកគេនោះមិនទាន់ត្រូវបានរលាបសាបសូន្យពីការចងចាំរបស់អ្នកប្រើប្រាស់កម្មវិធីមួយនេះទៅឡើយទេ។

ការបែកធ្លាយនេះបានធ្វើអោយមនុស្សមួយចំនួនធំ ពិសេសគឺអ្នកប្រើប្រាស់Facebookនៅសហរដ្ឋអាមេរិចមានការថ្នាំងថ្នាក់ចិត្តមិនតិចនោះទេជាមួយ លើកនេះ ប៉ុន្តែដើម្បីលួងចិត្តអ្នកប្រើប្រាស់ជាង ២ពាន់លាននាក់របស់ខ្លួនមកវិញ ក្រុមហ៊ុនFacebook បានបង្កើតមុខងារដ៏ពិសេសមួយមិនធ្លាប់មានពីមុន។

មុខងារនេះមានឈ្មោះថា “dating feature” ដែលវាត្រូវបំផុតសម្រាប់អ្នកមិនទាន់មានគូរ រឺកំពុងតែស្វែងរកអ្នកយល់ចិត្ត ព្រោះមុខងារនេះមានផ្តល់ជាការផ្គូរផ្គងរវាងអ្នកប្រើប្រាស់ម្នាក់ ទៅម្នាក់ទៀត ដើម្បីអោយពួកគេអាចស្គាល់ រាប់អានគ្នា រឺទាក់ទងស្នេហាជាដើមប្រសិនជាអាចទៅរួច។

ថ្វីត្បិតតែពត៌មានលំអិតទាក់ទងនឹងរបៀបនេះមុខងារនេះធ្វើការរបៀបម៉េចនៅមិនទាន់មានការបញ្ជាក់ពី Facebookអោយច្បាស់នោះឡើយ គ្រាន់តែដឹងថាការដែលវាដំណើរការគឺអាស្រ័យទៅលើ របស់អ្នកថាតើអ្នកជ្រើសរើសដាក់ថាអ្នកកំពុងនៅ រឺ ណាមួយ។

ម្យ៉ាងវិញទៀត នៅក្នុងមុខងារនេះក៏មិនផ្គូរផ្គងអោយមនុស្សគ្រប់គ្នាដែរ ពោលគឺលុះត្រាណាតែអ្នកចុចចូលទៅក្នុងមុខងារមួយនោះដោយខ្លួនឯង។ ការដែល Facebookធ្វើបែបនេះគឺដើម្បីបង្ការការផ្គូរផ្គងដោយពុំមានការយល់ស្របពីភាគីខាងណាមួយ។

Facebookជឿជាក់ថា មុខងារផ្គូរផ្គងគូរស្នេហ៍មួយនេះនឹងអាចជួយអោយអ្នកប្រើប្រាស់របស់ខ្លួនអាចស្វែងរកដៃគូរយល់ចិត្ត ដែលអាចក្លាយជាបុគ្គលរួមដំណើរជីវិតរបស់ពួកគេជារៀងរហូត ជៀសវាងជាដៃគូរមួយឆាវដែលស្រលាញ់គ្នាមួយរយះ ហើយក៏បែកបាក់គ្នាវិញ។

គូសបញ្ជាក់ផងដែរថា ថ្វីត្បិតតែមុខងារនេះមិនទាន់មានដាក់អោយប្រើប្រាស់ជាផ្លូវការណាមួយក៏ដោយហើយក្តី អ្នកប្រើប្រាស់ Facebookជាច្រើនសុទ្ធតែធ្លាប់បានស្វែងរកដៃគូររបស់ខ្លួនតាមរយះការឆ្លើយឆ្លង ជាមួយគ្នាហើយបាត់ទៅហើយ ដោយមានខ្លះជោគជ័យដល់ថ្នាក់រៀបការ បង្កើតគួ្រសារជាមួយគ្នាថែមទៀតផង៕

អត្ថបទល្អផ្សេងទៀត៖ មិននឹកស្មានថា ក្នុងរយះពេលដែលពីរថ្ងៃដែល Mark Zuckerburg ត្រូវគេសួរចម្លើយ Facebook អាចរកចំនូលបានដល់ថ្នាក់នេះសោះ!

រឿងរ៉ាវរបស់លោក Mark Zuckerburg ដែលត្រូវបានសភាអាមេរិចកោះហៅទៅធ្វើការសាកសួរនៅតែជាប្រធានបទក្តៅគគុកមួយសម្រាប់មនុស្សជាច្រើននៅលើអ៊ីនធឺណែត ជាពិសេសគឺអ្នកប្រើប្រាស់បណ្តាញសង្គម នេះតែម្តង។

ជាធម្មតាសម្រាប់ក្រុមហ៊ុនមួយ ប្រសិនជាខ្លួនជួបប្រទះជាមួយនឹងបញ្ហារបៀបនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនខ្លួននឹងមានការកកស្ទះ រឺធ្លាក់ចុះមួយរំពេចឥឡូវហ្នឹង ប៉ុន្តែសម្រាប់ភាគហ៊ុនរបស់វិញ Facebook បែរជាមានភាពខុសគ្នា ពោលគឺថាមិនត្រឹមតែភាគហ៊ុនមិនមានបញ្ហានោះទេ វាថែមទាំងឡើងថ្លៃជាងមុន ដោយសារតែចំនួនភាគហ៊ុនទិញមានច្រើនខ្លាំងទៅវិញ។

តាមទន្និន័យជាតួរលេខបានបង្ហាញថា ត្រឹមតែក្នុងរយះពេល២ថ្ងៃដែលលោក Mark Zuckerburg បានចូលទៅបំភ្លឺនៅក្នុងសភា លោករកចំនូលបន្ថែមបានដល់ទៅ ៣.៨ពាន់លានដុល្លារអាមេរិច ព្រោះថាតម្លៃហ៊ុនរបស់ Facebook គឺបានកើនឡើងដល់ទៅ ៥%ឯណោះ។

កាលពីឆ្នាំ ២០១៧ ភាគហ៊ុនរបស់ក្រុមហ៊ុននេះមានត្រឹមតែ ៤៦២លានហ៊ុន ដោយមួយភាគហ៊ុនគឺលក់ $១៥៧.៥ ប៉ុន្តែនៅថ្ងៃទី ១០ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃលោក Mark Zuckurberg ចូលបំភ្លឺទី១ ភាគហ៊ុន បានឡើងដល់ $១៦៥.៩១។

ការដែលចំនួនភាគហ៊ុនត្រូវបានគេទិញច្រើននៅក្នុងកំឡុងពេលនោះគឺដោយសារតែមនុស្សជាច្រើនបានពេញចិត្តជាមួយអ្វីដែលលោក Mark Zuckerburg បានធ្វើនៅក្នុងសភា ពោលគឺស័ក្តសមជាអ្នកដឹកនាំមួយដ៏ល្អ ដូច្នេះហើយទើបពួកគេមានជំនឿចិត្តកាន់តែច្រើនជាមួយក្រុមហ៊ុននេះ។ គួរបញ្ជាក់ផងដែរថាបន្ទាប់ពីមានការចូលបំភ្លឺនេះហើយ កម្មវិធី Facebook ក៏មានការផ្លាស់ប្តូរយ៉ាងច្រើនគួរអោយគត់សម្គាល់ ដើម្បីកែខៃបញ្ហាជាច្រើនដែលអ្នកប្រើប្រាស់ពីមុនបានជួបប្រទះ៕

មតិយោបល់

ពេញនិយម