ដឹងពីវិធីទាំងនេះ អស់កង្វល់រឿងសត្វល្អិតក្នុងផ្ទះរបស់អ្នកទៀតហើយ!
Connect with us

គួរដឹង

ដឹងពីវិធីទាំងនេះ អស់កង្វល់រឿងសត្វល្អិតក្នុងផ្ទះរបស់អ្នកទៀតហើយ!

អ្នកប្រហែលជាកំពុងតែគិតថា “គ្រាន់តែកម្ចាត់សត្វល្អិតមានអីពិបាក! ទិញតែថ្នាំបាញ់មូសមួយកំប៉ុងទៅបានហើយ!”។ ប៉ុន្ដែ ដូចដែរអ្នកបានដឹងស្រាប់ ថ្នាំសម្លាប់សត្វល្អិតមានសារធាតុបំពុលខ្លាំង ដែលប៉ះពាល់មិនត្រឹមតែសត្វល្អិតនោះទេតែវាក៏ត្រូវបានរកឃើញថា អាចនាំឲ្យមនុស្សមានបញ្ហាសុខភាពផងដែរ។ ដូច្នេះហើយ ការប្រើប្រាស់ថ្នាំសម្លាប់គួរតែត្រូវបានជំនួសដោយវិធីកម្ចាត់សត្វតាមបែបធម្មជាតិដូចខាងក្រោម ដែលមិនប៉ះពាល់សុខភាព ហើយមានប្រសិទ្ធភាពដូចនឹងការប្រើប្រាស់សារធាតុគីមីដែរ។

១. កន្លាត៖ ជាធម្មតា សត្វកន្លាតចេញមកដើម្បីរកចំណីរឺទឹក ដូច្នេះហើយ អ្នកអាចរៀបចំអន្ទាក់ដើម្បីកម្ចាត់ពួកវា។ ចូរយកដបប្លាស្ទិកទទេមួយ កាត់ផ្នែកខាងលើនៃដបនោះ ហើយដាក់វាដូចរូបបង្ហាញខាងក្រោម។ យកស្កុតមកបិទជំុវិញគែមនៃដប ហើយចាក់ទឹកចូល។ សត្វកន្លាតទាំងនោះអាចចូលទៅក្នុងបាន ប៉ុន្ដែពួកវានឹងមិនអាចចេញមកវិញបាននោះទេ។ យ៉ាងណាក្ដី វិធីនេះមិនអាចប្រើដើម្បីកម្ចាត់សំបុកកន្លាតបានឡើយ។

២. មូស៖ វិធីធម្មជាតិដ៏មានប្រសិទ្ធភាពហើយពេញនិយមក្នុងការកម្ចាត់សត្វមូសនេះ គឺការប្រើប្រាស់ប្រេងធម្មជាតិ ដូចជាប្រេងគល់ស្លឹកគ្រៃ រឺ Citronella ជាដើម ប៉ុន្ដែអ្នកអាចមានការពិបាកក្នុងការស្វែងរកទិញប្រេងប្រភេទនេះ។ ដូច្នេះហើយ អ្នកអាចសាកល្បងវិធីដ៏ងាយស្រួលមួយ គឺការប្រើខ្ទឹមស ដោយយកខ្ទឹមស ២ រឺ ៣ ដុំ ទៅដាក់ស្ងោរក្នុងទឹកមួយសន្ទុះ ហើយចាក់ចូលក្នុងកំប៉ុងមួយសម្រាប់បាញ់នៅក្នុង រឺនៅជុំវិញផ្ទះរបស់អ្នក។ អ្នកក៏អាចបាញ់លើខ្លួនផងដែរ បើអ្នកមិនចង់ឲ្យមូសចូលជិត។

៣. រុយ៖ ជាក់ស្ដែង មានវិធីជាច្រើនដែលអ្នកអាចកម្ចាត់រុយបាន ដូចជាការភ្ជួរថង់ទឹក ដែលមានភាពស្រួល ហើយជាវីធីដ៏ពេញនិយមមួយនៅក្នុងប្រទេសយើង។ ចុះក្រៅពីនេះ មានអីទៀត? អ្នកអាចយកសំបកក្រូចដែលនៅស្រស់ទៅដាក់តាមបង្អួច រឺទ្វារ ដើម្បីកុំឲ្យរុយចូលផ្ទះ។ អ្នកក៏អាចបង្កើតទឹកបាញ់រុយខ្លួនឯង ដោយបន្តក់សាប៊ូប្រមាណ ១០ ដំណក់ចូលក្នុងកំប៉ុងដែលមានទឹកក្ដៅឧណ្ហៗ ហើយក្រឡុកថ្នមៗ។ អ្នកអាចបាញ់ទៅលើរុញផ្ទាល់ ប៉ុន្ដែត្រូវប្រយ័ត្ចចំពោះម្ហូបដែលរុញទុំលើ។

៤. ស្រមោច៖ លាយអាកុលមួយកូនស្លាបព្រា សាប៊ូលាងចានមួយកូនស្លាបព្រា និងទឹកមួយពែង ហើយចាក់ចូលកំប៉ុងបាញ់មួយ។ ក្រឡុកវារហូតចេញពពុះ ហើយបាញ់ទៅលើតំបន់ណាដែលអ្នកឃើញមានស្រមោចឆ្លងកាត់។

៥. ប្រភេទឃ្មុំ រឺឪម៉ាល់៖  ស្រដៀងទឹកបាញ់រុយដែរ អ្នកអាចបង្កើតទឹកសម្រាប់សម្លាប់សត្វប្រភេទបានដោយខ្លួនឯង ដោយគ្រាន់តែលាយសាប៊ូលាងចាន ២ កូនស្លាបព្រាជាមួយទឹកហើយបាញ់ទៅលើសំបុករបស់វា។ អ្នកជំនាញបានអះអាងថា ទឹកសាប៊ូនេះនឹងកម្ចាត់វាបានរហូត។

៦. ពីងពាង៖ ចូរលាយប្រេងខ្យល់ជីអង្កាម ១៥ ទៅ ២០ ដំណក់ជាមួយទឹកមួយដប ហើយបាញ់ទឹកនេះនៅតាមជ្រុងនៃផ្ទះ តាមកន្លៀតនានា រឺនៅមាត់ទ្វារជាដើម។ វាប្រហែលជាមិនអាចសម្លាប់ពីងពាងបាននោះទេ ប៉ុន្ដែដោយសារពីងពាងមិនអាចទ្រាំនឹងក្លិនរបស់ជីអង្កាមបាននោះទេ វាជាវិធីដ៏ល្អដើម្បីការពារផ្ទះរបស់អ្នកពីសត្វប្រភេទនេះ៕

ប្រភព៖ Bright Side

អត្ថបទល្អផ្សេងទៀត៖ បំបាត់សត្វល្អិតតូចៗនៅក្នុងខ្លួនយ៉ាងល្អ ដោយគ្រាន់តែទទួលទានអាហារទាំងនេះ!

ដោយសារតែចំណីអាហារសព្វថ្ងៃពោរពេញទៅដោយជាតិគីមី លាងសម្អាតមិនបានល្អ ចម្អិនមិនបានឆ្អិនត្រឹមត្រូវ សុទ្ធតែជាហេតុដែលធ្វើអោយខ្លួនរបស់មនុស្សយើងផ្ទុកទៅដោយសត្វល្អិតបរាសិតរស់នៅពាសពេញរាងកាយ និងបង្កជាជម្ងឺផ្សេងៗជាច្រើន។

វិធីមួយដ៏មានប្រសិទ្ធិភាពបំផុតនៅក្នុងការកម្ចាត់ពួកសត្វល្អិតបរាសិតចម្រៃដែលនៅក្នុងខ្លួនយើងបានគឺបានរយះការលេចថ្នាំទម្លាក់សត្វល្អិត ដែលវាអាចរកទិញបាននៅគ្រប់ឳសថស្ថាន។ ប៉ុន្តែសម្រាប់អ្នកដែលមិនចង់ប្រើប្រាស់ថ្ងៃ អ្នកក៏អាចដោះស្រាយបញ្ហានេះបានដែរដោយទទួលទានអាហារប៉ុន្មានមុខខាងក្រោមនេះ។

អាហារទាំងនោះមានដូចជា៖

១. គ្រាប់ល្ពៅ

គ្រាប់ល្ពៅមានផ្ទុកសារធាតុខ្លាញ់ធម្មជាតិមួយប្រភេទដែលជាគ្រឿងពុលចំពោះពពួកបរាសិតទាំងនោះ ដូច្នេះការទទួលទានវាជារឿយៗនឹងជួយអោយអ្នកទម្លាក់សត្វល្អិតបានយ៉ាងមានប្រសិទ្ធិភាព។

២. គ្រាប់ត្រសក់

គ្រាប់ត្រសក់ដែលនៅក្នុងផ្លែត្រសក់នោះមានគុណប្រយោជន៍លាងសម្អាតរាងកាយពីសត្វល្អិតតូចទាំងនោះបានយ៉ាងល្អ ព្រោះវាមានអង់ហ្សីមម្យ៉ាងដែលមានតួនាទីក្នុងការធ្វើបែបនេះ។

៣. ម្សៅល្មៀត

ល្មៀតមិនត្រឹមតែល្អសម្រាប់សម្រស់នោះទេ ប៉ុន្តែវាក៏មានសារធាតុប្រឆាំងជាមួយនឹងសត្វល្អិតផងដែរ។

៤. ខ្ទឹមស

ខ្ទឹមសមានឈ្មោះល្បីល្បាញជាថ្នាំផ្សះធម្មជាតិដែលមានប្រសិទ្ធិភាពខ្ពស់មួយ។ វាអាចសម្លាប់មេរោគផ្សិតដល់ទៅ ៦០ប្រភេទ និងបាក់តេរីដល់ទៅជាង២០ប្រភេទឯណោះ។ ដូច្នេះវាគ្មានរឿងអ្វីដែលខ្ទឹមសមិនអាចជួយកម្ចាត់ពួកបរាសិតចង្រៃចេញពីខ្លួនអ្នកទេ។

៥. ផ្លែល្ហុង

ផ្លែល្ហុង មានតួនាទីយ៉ាងសកម្មនៅក្នុងការសម្លាប់តេញ៉ា និងព្រូនជាច្រើនប្រភេទ។ វានឹងបញ្ចេញសត្វល្អិតចម្រៃទាំងនោះតាមរយះការបន្ទោរបង់របស់អ្នក៕

 

មតិយោបល់

ពេញនិយម