ហេតុអ្វីបានជាគេនិយមជឿថា លេខ១៦៨ជាលេខសំណាង?
Connect with us

គួរដឹង

ហេតុអ្វីបានជាគេនិយមជឿថា លេខ១៦៨ជាលេខសំណាង?

លេខ ១៦៨ ត្រូវបានគេចាត់ទុកជាលេខហុងស៊ុយមួយដែលមនុស្សគ្រប់គ្នាតែងតែយកមកប្រើប្រាស់ប្រចាំថ្ងៃ ដូចជាក្នុងលេខទូរស័ព្ទ រឺក្នុងស្លាកលេខយាន្តជំនិះជាដើម ព្រោះពួកគេជឿថាការប្រើប្រាស់លេខមួយនេះនឹងនាំយកនៅលាភជ័យអោយពួកគេ។

ប៉ុន្តែតើលេខ ១៦៨នេះកើតចេញមកពីជំនឿខាងណា?

ថ្វីបើប្រទេសរបស់យើងមានវប្បធម៌ ជំនឿ និងប្រពៃណីរបស់ខ្លួនក៏ពិតមែន ប៉ុន្តែយើងក៏បានទទួលនូវឥទ្ធិពលខ្លះពីសំណាក់ប្រទេសធំនៅក្នុងតំបន់តាំងពីសម័យមុនមកដែរ ដោយក្នុងនោះប្រទេសចិន និងឥណ្ឌាគឺជាប្រទេសពីរដែលមានឥទ្ធិពលយ៉ាងខ្លាំងបំផុតដល់ការរស់នៅរបស់ប្រជាជនខ្មែរ។

សម្រាប់ជំនឿទាក់ទងនឹងសំណាង រឺហុងស៊ុយជាដើម ភាគច្រើនគឺយើងច្រើនទទួលឥទ្ធិពលពីប្រទេសចិន។ តួយ៉ាងដូចជាលេខ ១៦៨នេះជាដើមអញ្ចឹងដែរ។ សម្រាប់ជនជាតិចិន លេខ ៦ និងលេខ ៨ ត្រូវបានគេចាត់ទុកជាលេខ លេខល្អតំណាងភាពចម្រុងចំរើន ដោយក្នុងនោះលេខ ៨គឺជាលេខពិសេសផុតគេតែម្តង។

ប៉ុន្តែនៅពេលដែលលេខទាំងពីរនេះប្រើប្រាស់បញ្ចូលគ្នា ជាលេខ ១៦៨ វាក្លាយជាកំពូលលេខសំណាងតែម្តង ព្រោះវាតំនាងអោយសេចក្តីសុខ និងលុយហូរចូល។ ដូច្នេះហើយបានជាភាគច្រើនទាំងអ្នកជំនួញ រឺអ្នកចង់បានជោគជ័យនៅក្នុងជីវិតរបស់ខ្លួនជួនកាលតែងតែមានជំនឿលើការប្រើប្រាស់លេខទាំងនេះ ព្រោះគេជឿជាក់ថាវានឹងនាំយកលាភសំណាង និងសេចក្តីសុខដល់ពួកគេ៕

អត្ថបទល្អផ្សេងទៀត៖ មិនមែនចេះតែពាក់ទេ! ពាក់ចិញ្ចៀន​នៅ​ម្រាមដៃ​ណា​ទើប​ឆាប់​មាន​ស្នេហា លុយ និង​សំណាង​?

ការពាក់ចិញ្ចៀនជារឿងពេញនិយមសឹងក្លាយជាសាមញ្ញទៅហើយសម្រាប់មនុស្សគ្រប់រូប។ តែតើ​លោក​អ្នកដឹង​ទេ​ថា​ការពាក់​ចិញ្ចៀន​អាចមាន​ឥទ្ធិពលលើរឿងលុយកាក់ ស្នេហា និង សំណាង។

បើពាក់ចិញ្ចៀន​ត្រូវ​ម្រាមដៃ​នឹង​នាំមក​នូវ​សំណាងដើម្បីសម្រេចនូវអ្វីដែលយើងប៉ង ដែល​លោកអ្នក​អាចមិន​ជឿ​ តែទាល់តែសាកសិនសឹមសម្រេចថាជឿឬអត់៖

១ ប្រសិនបើ​លោកអ្នក​ចង់បានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីអ្នកជុំវិញ និង​ឱ្យគេចូលចិត្ត​អាណិត​ស្រឡាញ់ ចូរពាក់ចិញ្ចៀន​នៅម្រាមដៃ​ចង្អុល​ដៃខាងឆ្វេង​

​២ ប្រសិនបើ​លោកអ្នក​នៅលីវ មិនទាន់មានដៃគូ ហើយចង់​បាន​សេចក្តីស្នេហា​មួយនឹងគេក្នុង​ឆាកជីវិត ចូរពាក់ចិញ្ចៀន​នៅ​ម្រាមដៃកូនដៃ​ខាងឆ្វេង​

៣ ប្រសិនបើ​លោកអ្នកមានដៃគូ ហើយ​ចង់ឱ្យ​ស្នេហា​ដែលកំពុងមានស្ថិតនៅគង់វង្សឋិតឋេរ ចូរ​ពាក់ចិញ្ចៀន​នៅលើម្រាមដៃ​នាង​ដៃខាងឆ្វេង​​

 ប្រសិនបើ​លោកអ្នកជាអាជីវករ ឬអ្នកជំនួញ ឬអ្នកធ្វើការ ហើយ​ចង់​មានសំណាង​ល្អជោគជ័យក្នុងមុខរបរការងារ និង​ចង់ឱ្យ​ការងារ​និង​ការរកស៊ី​ដំណើរការ​រលូនចូរ​ពាក់ចិញ្ចៀន​នៅ ម្រាមដៃ​នាងដៃ​ខាងស្តាំ​ 

 ប្រសិនបើ​លោកអ្នក​ចង់​មានទ្រព្យ​សម្បត្តិ​ច្រើនហូរហៀរ ចូរ​ពាក់​ចិញ្ចៀនធ្វើពីមាសសុទ្ធ​នៅ​ម្រាមដៃ​កណ្តាល​ដៃខាងស្តាំ​

៦ ប្រសិនបើ​លោកអ្នក​ចង់​មាន​សេចក្តីសុខ​សុវត្ថិភាព​គ្រប់ពេលវេលានិងទីជិតឆ្ងាយពេលធ្វើដំណើរ ចូរ​ពាក់ចិញ្ចៀន​នៅ ម្រាមដៃ​កណ្តាលដៃ​ខាងឆ្វេងក៏បាន ឬ​ស្តាំ​ក៏បាន​ 

មតិយោបល់

ពេញនិយម