បទវិន័យនៃការញ៉ាំអាហារទាំង៥ ដែលធ្វើឱ្យអ្នកដទៃមិនសរសើរអ្នកមិនបាន
Connect with us

គួរដឹង

បទវិន័យនៃការញ៉ាំអាហារទាំង៥ ដែលធ្វើឱ្យអ្នកដទៃមិនសរសើរអ្នកមិនបាន


សព្វថ្ងៃមានមនុស្សជាច្រើនចាត់ទុកថាការគោរព ឬច្បាប់ទំលាប់ពេកគឺជាការមិនចាំបាច់និងលែងមានអ្នកប្រើហើយ។ ប៉ុន្តែចំណុចនៃការមានសុជីវធម៌គឺមិនមែនអំពីការធ្វើតាមក្បួនតិចតួចនិងទម្រង់តិចតួចរាប់រយទេ ប៉ុន្តែជាដំបូងនិងអ្វីដែលសំខាន់បំផុតគឺចង់ផ្ដោតអំពីការគោរពមនុស្សដទៃទៅវិញទៅមកមិនថាពួកគេជានរណា។ ក្នុងនាមជាលោក Jean de La Bruyèreទស្សនវិទូជនជាតិបារាំងនិងអ្នកសីលធម៌ម្នាក់ បាននិយាយថា “ចំណុចដែលគួរសមគឺសមត្ថភាពក្នុងការនិយាយនិងធ្វើសកម្មភាពដើម្បីកុំឱ្យមនុស្សផ្សេងទៀតមិនមានអារម្មណ៏រំខានដោយសារយើង” ។ ដូច្នេះខាងក្រោមជាចំណុចនៃការគោរពគ្នា ក៏ដូចជាច្បាប់ទំលាប់ល្អៗមួយចំនួនដែលមនុស្សយើងតែលើកយកមកអនុវត្តវិញ។

ក្រមសីលធម៌នៅពិធីទទួលភ្ញៀវនិងពិធីជប់លៀងផ្សេងៗ

កន្លែងសម្រាប់ភ្ញៀវ៖ បើមិនមានប្លង់សម្រាប់អង្គុយត្រឹមត្រូវ អ្នកដែលចូលរួមកម្មវិធីគួរតែឈរចាំ លុះត្រាតែម្ចាស់កម្មវិធីអាចអនុញ្ញាតឱ្យអង្គុយ ឬបង្ហាញកន្លែងអង្គុយច្បាស់លាស់ គឺមិនអាចចេះតែអង្គុយបានគ្រប់កន្លែងនោះទេ។ កាលពីមុន អ្នកដែលអង្គុយក្បាលតុគឺជាម្ចាស់កម្មវិធី ហើយបន្តបន្ទាប់គឺជាភ្ញៀវកិត្តិយសឬអ្នកដែលមានឋានៈធំ ឬចាស់ៗ ហើយបន្តបន្ទាប់ទៀត ទើបជាកន្លែងសម្រាប់ក្មេងៗ។

មនុស្សស្រីគួរតែជាអង្គុយមុន៖ ជាសីលធម៌ល្អ មនុស្សប្រុសគួរតែចាំមនុស្សស្រីបានកន្លែងអង្គុយជាមុនសិន ចាំរកកន្លែងអង្គុយតាមក្រោយ ហើយជាទូទៅមនុស្សប្រុសគួរតែជាអ្នកដែលទាញកៅអីឱ្យមនុស្សស្រីអង្គុយមុនខ្លួនឯងផងដែរ។

សម្រាប់អ្នកដែលមកយឺតពេល អ្នកដែលយឺតធ្វើឱ្យគេចាំលើសពី ២០នាទី ឡើងទៅ គួរតែនិយាយសុំទោសគេ រួចចូលរួមការសន្ទនាតែម្តង មិនគួររៀបរាប់ពីហេតុផលដែលខ្លួនឯងយឺតឱ្យគេស្ដាប់ច្រើនពេកទេ។

បើសិនជាអ្នកតមអាហារណាមួយ ឬមិនចេះញ៉ាំអាហារណាមួយ អ្នកកុំគួរប្រាប់គេអី ព្រោះវាអាចធ្វើឱ្យម្ចាស់កម្មវិធីមានអារម្មណ៏មិនស្រួលចិត្ត អ្នកគ្រាន់តែកុំញ៉ាំវាទៅជាការស្រេច។

ចំណុចនេះអាចជារឿងភ្ញាក់ផ្អើលមួយ ប៉ុន្តែជាការពិត ឈើចាក់ធ្មេញគួរតែនៅក្នុងបន្ទប់ទឹក មិនមែនមកនៅលើតុញ៉ាំអាហារនោះទេ អ្នកត្រូវដឹង និងគិតឡើងវិញ ហើយមួយវិញទៀត បើចង់ចាក់ធ្មេញ ចង់ដាក់ថ្នាំភ្នែក ចង់កែសម្រួលសក់ ការផាត់មុខ កែសម្រួលផ្នែកណាមួយនៃរាងកាយ អ្នកគួរតែធ្វើវានៅក្នុងបន្ទប់ទឹកទើបជាការប្រសើរ។

បើសិនជាអ្នកធ្វើជ្រុះស្លាបព្រា ឬសម អ្នកមិនគួរអោនរើសនៅក្រោមតុនោះតេ ព្រោះវានឹងមើលទៅមិនសាកសម គួរតែសាកសួរ ឬសុំអ្នកបម្រើឱ្យយកថ្មីឱ្យទើបល្អជាង។

ពេលកំពុងប្រើស្លាបព្រា ឬសម កាំបិត អ្វីៗនោះ អ្នកមិនគួរដាក់វាទៅលើតុនោះទេ យ៉ាងហោចណាស់ត្រូវតែដាក់វាលើចាន ឬចានទ្រ ទើបមើលទៅសមរម្យ។

ចំពោះការញ៉ាំអាហារកុំកាត់អាហារអ្នកជាជំរៀកតូចៗពេក ព្រោះពេលកាត់តូចៗទៅ វានឹងធ្វើឱ្យអាហារអ្នកឆាប់ត្រជាក់ និងងាយបាត់បង់រសជាតិ។ យល់ល្អអ្នកគួរតែកាត់ញ៉ាំម្តងបន្តិចៗ តាមចិត្តចង់វិញ។

ចំពោះការកម្ម៉ង់ម្ហូបអាហារ នារីគួរតែចូលរួមក្នុងការកម្ម៉ង់នោះដែរ ហើយនារីគួរតែជាអ្នកសួរទៅកាន់មនុស្សប្រុស ដើម្បីឱ្យគេឱ្យយោបល់អំពីមុខម្ហូប រួចមនុស្សប្រុសគួរតែជាអ្នកប្រាប់មុខម្ហូបកម្ម៉ង់នោះទៅកាន់អ្នកបម្រើ បានត្រឹមត្រូវ។ មួយវិញទៀត មនុស្សស្រីមិនគួរកម្ម៉ង់ម្ហូបណាដែលថោកជាងគេនោះទេ អាចក្លាយជាការឌឺដងទៅកាន់មនុស្សប្រុស ក៏កុំកម៉្មង់ម្ហូបណាដែលថ្លៃពេកដែរ វាមិនមែនជាជម្រើសដ៏ល្អនោះទេ។

ចំពោះការចាក់ស្រាវិញវាជាមុខងាររបស់អ្នករត់តុទេ ដូច្នេះជាបុរសមិនចាំបាច់ទាមទារចាក់ដោយខ្លួនឯងនោះទេ ប៉ុន្តែសម្រាប់កែវក្រោយៗ បុរសអ្នកសុំចាក់ស្រាឱ្យនារីបាន រួចចាំចាក់ឱ្យខ្លួនឯងតាមក្រោយ នេះទើបជាការគោរពដ៏សមគួរ។

ចំពោះការគិតលុយកាក់វិញនោះ មនុស្សប្រុសគួរតែជាអ្នកបង់ប្រាក់ប៉ាវមនុស្សស្រីមុន ហើយមនុស្សស្រីមិនគួរលូកដៃក្នុងរឿងគិតលុយឡើយ នេះចំពោះការណាត់ជួបលើកដំបូង ប៉ុន្តែបើសិនជាមនុស្សស្រីនោះជាមនុស្សម្នាក់មានប្រាក់ខែខ្លួនឯង ជាមនុស្សឯករាជ្យនោះ គេអាចផ្ដល់ជាប្រាក់ជំនួយ ឬធីប ឱ្យអ្នករត់តុតាមក្រោយ។

ចំពោះការឱ្យធីបផងដែរ គឺវាអាចខុសគ្នាទៅតាមទីកន្លែង និងតាមហាង ដូច្នេះ អ្នកគួរតែមើលទៅតាមទីកន្លែង និងកាលៈទេសៈជាមុនផងដែរ។ ប៉ុន្តែសូមបញ្ជាក់ផងដែរថា ការឱ្យធីបគឺជាជម្រើសរបស់ភ្ញៀវទេ ដូច្នេះវាស្ថិតលើការសម្រេចចិត្តរបស់យើង។ ហើយមួយវិញទៀត ចំពោះការសម្តែងការអរគុណវិញនោះ អ្នកអាចឱ្យទៅជាស្នាមញញឹមទៅកាន់ពួកគេ ឬនិយាយពាក្យថាអរគុណដោយស្នាមញញឹម ដើម្បីបញ្ជាក់ពីទឹកចិត្ត។ យើងសង្ឃឹមថាចំណុចទាំងនេះ អាចជួយប្រាប់អ្នក ឬរំលឹកអ្នកខ្លះៗពីសីលធម៌មួយចំនួន និងចរិកឬកពារដែលអ្នកគួរតែមាន៕

អត្ថបទល្អផ្សេងទៀត៖​ បើចង់បំបាត់ទំលាប់អាក្រក់ដែលធ្លាប់មាន អនុវត្តន៍តាមវិធី៤យ៉ាងនេះ នឹងធ្វើឲ្យអ្នកភ្លឺភ្នែក

ប្រិយមិត្ត Anarchak ដែលមានទំលាប់មិនល្អមួយចំនួន ដែលពិបាកក្នុងការលុបបំបាត់ដែរទេ ដូចជា ការខាំក្រចក ការអូសបន្លាយពេលវេលា និង ការជក់បារីជាដើម? ថ្ងៃនេះ អ្នកនឹងបានដឹងពីវីធីទាំង៤ ក្នុងការបំបាត់ទំលាប់មិនល្អនោះ បានយ៉ាងងាយស្រួល។ ខាងក្រោមនេះ គឺជាវិធី៤យ៉ាងដែលអ្នកគួរធ្វើ៖

១. ទទួលស្គាល់

ជំហានដំបូងក្នុងការបំបាត់ទំលាប់មិនល្អគឺ ទទួលស្គាល់ ទំលាប់នោះ គឺជាបញ្ហា ដែលកំពុងតែមាន។ ជាការគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលមនុស្សភាគច្រើន មិនអាចទទួលស្គាល់ការពិតនេះបាន។ ហើយ ទំលាប់មួយចំនួនដែលកើតឡើងតាំងពីក្មេង ដូចជាការធ្វើត្រាប់តាមអ្នកដទៃ ដូចជាម្តាយឪពុកជាដើមបានក្លាយជារឿងធម្មតាទៅហើយ។ ដូច្នេះ ទំលាប់ទាំងនោះ គឺពិបាកក្នុងការកែប្រែជាទីបំផុត។ អ្នកត្រូវតែទទួលបានការជួយជ្រោមជ្រែងពីមិត្ត និង អ្នកជាទីស្រលាញ់របស់អ្នក។ សួរពួកគេថាតើពួកគេមានដែលបានកត់សំគាល់ថា អ្នកមានទំលាប់អាក្រក់អ្វីទេ? នៅពេលដែលអ្នកបានដឹង និង ទទួលស្គាល់ហើយ អ្នកត្រូវស្រមៃពីទំលាប់ដែលល្អដែលអ្នកចង់យកមកជំនួសទំលាប់អាក្រក់នោះ។

២. ប្រតិកម្មពេលដែលអ្នកឈប់ធ្វើទំលាប់អាក្រក់

ប្រសិនបើអ្នកដឹងយ៉ាងច្បាស់ពីទំលាប់របស់អ្នក អ្នកត្រូវតែកែប្រែការរៀបចំជីវិតរបស់អ្នកបន្តិច។ ព្យាយាមមើលទំលាប់របស់អ្នក ដូចជា ធ្វើបញ្ជីមួយពីពេល ទីកន្លែង និង មូលហេតុដែលអ្នកធ្វើទំលាប់ចាស់ៗទាំងនោះ ដូច្នេះ អ្នកអាចកែប្រែទំលាប់នោះ យ៉ាងមានប្រសិទ្ធិភាពផងដែរ។ ព្យាយាមឈប់ធ្វើនូវអ្វីដែលនាំឲ្យទំលាប់ចាស់របស់អ្នកកើតឡើងជាថ្មី រហូតទាល់តែទំលាប់ចាស់អ្នកត្រូវបានយកចេញ។ ប្រសិនបើទំលាប់អ្នក មានដូចជាការផឹកគ្រឿងស្រវឹង ការជក់បារី ជាដើម នេះមានន័យថា អ្នកត្រូវឈប់ប៉ះពាល់វាភ្លាម បើទោះជាអ្នកពិបាកទ្រាំយ៉ាងណាក៏ដោយ។ វាជាជំហានដំបូងក្នុងការប្រែជាមនុស្សដែលអ្នកចង់ប្រែក្លាយ។

៣. វិធីសាស្រ្ត ស្រទាប់

ការគ្រប់គ្រងខ្លួនឯងហាក់ដូចជាសាច់ដុំ ដែលត្រូវការការអនុវត្តជាប្រចាំ។ ប្រសិនបើអ្នកដឹងថាអ្នកមិនអាចឈប់ធ្វើទំលាប់អ្វីមួយភ្លាមទេ អ្នកត្រូវតែបញ្ឈប់ម្តងបន្តិចៗ រហូតទាល់តែឈប់ធ្វើបាន។ ដើម្បីអាចធ្វើការឈប់ជាជំហាននេះបាន លុះត្រាតែអ្នកកាត់បន្ថយជាប្រចាំ នូវអ្វីដែលអ្នកធ្លាប់ធ្វើ បន្តិចម្តងៗ ឬ ម្តងពាក់កណ្តាលជាប្រចាំ។ ឧទាហរណ៍ថា ប្រសិនបើអ្នកទំលាប់ផឹកស្រាបៀមួយសប្តាហ៍៣០ដង អ្នកត្រូវបង្ខំខ្លួនឯងឲ្យផឹងត្រឹមតែ១៥ដងក្នុងរយៈពេលណាមួយ។ ទីបំផុត នៅពេលអ្នកមានអារម្មណ៍ថារួចរាល់ហើយ បន្ថយរហូតសល់ត្រឹមតែ ៧ ឬ ៨ ដង បន្ទាប់មក ៣ ឬ ៤​ដង រហូតទាល់តែអ្នកលែងមានអារម្មណ៍ថាពិបាកនៅពេលដែលអ្នកឈប់ផឹក។ នៅពេលដែលអ្នកអាចសម្រចបាន អ្នកនឹងអាចមើលឃើញភាពស្រស់ស្អាតនៃបច្ចុប្បន្នកាល និង រីករាយជាមួយនឹងសេរីភាពរបស់អ្នក។

៤. ជំនួសនូវទំលាប់ល្អ និង ថ្មី

ឥឡូវ​ អ្នកដឹងពីទំលាប់របស់អ្នក និង អាចចាត់វិធានការកែប្រែហើយ ទំលាប់ទាំងនោះប្រាកដណាស់ថាមិនវិលត្រឡប់វិញទេ។ ការកែប្រែ អ្វីមួយធ្វើឲ្យអ្វីមួយកើតឡើងក្នុងខួរក្បាលរបស់យើង ទោះជាវាមានការប៉ះពាល់ ក៏ដោយ ដូច្នេះ អ្នកត្រូវជំនួសមកវិញនូវអ្វីដែលវិជ្ជមាន ដូចជាទំលាប់ល្អ សកម្មភាពលំហាត់ប្រាណ ឬ ការច្នៃប្រឌិតមួយ។ អ្នកដែលយកឈ្នះលើទំលាប់អាក្រក់បាន មិនជឿលើខ្លួនឯងក្នុងការកែប្រែទេ។ អ្នកត្រូវតែដឹងថាតើអ្នកចង់ក្លាយជាអ្វី។ នៅរាល់ព្រឹក ធ្វើសរសៃដៃជើង ជាទំលាប់មួយល្អជាងការជក់បារីពេលព្រឹក។ តែវិធីទាំងនោះ គ្រាន់តែជាផ្នែកមួយក្នុងការយកឈ្នះលើទំលាប់អាក្រក់ប៉ុណ្ណោះ លុះត្រាតែអ្នកមានចិត្ត និង បើកភ្លើងខៀវឲ្យខ្លួនឯងក្នុងការកែប្រែ។ អ្នកខ្លះទាល់តែ គ្មានផ្លូវផ្សេងក្នុងការប្រឈម ទើបគេប្រឈម។ តែអ្នកគ្រាន់តែស្រមៃមើលថា បើជីវិតអ្នកគ្មានទំលាប់អាក្រក់ តើជីវិតរបស់អ្នកនឹងល្អយ៉ាងណា?

មតិយោបល់

ពេញនិយម